ការព្យាបាលជំងឺមហារីក៖ តើជម្រើសអ្វីខ្លះ?

ប្រសិនបើអ្នកទើបនឹងដឹងថាអ្នកមានជំងឺមហារីក   អ្នកប្រហែលជាមានការព្រួយបារម្ភច្រើន។ គ្រូពេទ្យប្រហែលជាណែនាំផែនការព្យាបាល    ហើយអ្នកប្រហែលជាបារម្ភអំពីអ្វីដែលពាក់ព័ន្ធ    និងរបៀបដែលវានឹងធ្វើឱ្យអ្នកមានអារម្មណ៍។

 

វាជារឿងធម្មតាទេដែលភ័យ    ឬខ្លាច។ វិធីមួយដើម្បីបន្ធូរបន្ថយការព្រួយបារម្ភខ្លះរបស់អ្នកគឺសិក្សាឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន    អំពីការព្យាបាល    និងអ្វីដែលអ្នកត្រូវរំពឹងនៅពេលក្រោយ។ វាក៏អាចផ្តល់ឱ្យអ្នកនូវអារម្មណ៍នៃការគ្រប់គ្រងលើជំងឺរបស់អ្នកផងដែរ។

 

អ្នកនិងគ្រូពេទ្យនឹងធ្វើការសម្រេច    ថាតើការព្យាបាលណាដែលល្អបំផុតសម្រាប់អ្នក    ដោយផ្អែកលើប្រភេទនៃជំងឺមហារីកដែលអ្នកមាន    កន្លែងដែលវាមាននៅក្នុងខ្លួនអ្នក     និងថាតើវារីករាលដាលដល់កម្រិតណា    ដែលហៅថាដំណាក់កាលនៃជំងឺរបស់អ្នក។ ប៉ុន្តែជាទូទៅ    មានវិធីព្យាបាលមួយចំនួនដែលមានប្រសិទ្ធភាពសម្រាប់ជំងឺមហារីកជាច្រើនប្រភេទ។

នេះមើលជម្រើសមួយចំនួនដែលអ្នកអាចមាន។

ការវះកាត់

មនុស្សដែលមានជំងឺមហារីកភាគច្រើននឹងធ្វើការវះកាត់មួយចំនួន។ គោលដៅសំខាន់គឺយកដុំសាច់    ជាលិកា     ឬតំបន់ដែលមានកោសិកាមហារីកដូចជា    ក្រពេញទឹករងៃ (កូនកណ្តុរ)។ គ្រូពេទ្យក៏អាចធ្វើការវះកាត់ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺ    ឬដើម្បីដឹងថាវាធ្ងន់ធ្ងរប៉ុណ្ណា។

 

ក្នុងករណីជាច្រើន    ការវះកាត់ផ្តល់នូវឱកាសល្អបំផុតក្នុងការកម្ចាត់ជំងឺ    ជាពិសេសប្រសិនបើវាមិនបានរាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយ។

 

ទន្ទឹមនឹងការវះកាត់តាមបែបបុរាណ   វេជ្ជបណ្ឌិតក៏អាចប្រយុទ្ធប្រឆាំងនឹងប្រភេទមហារីកមួយចំនួនដោយ៖

អ្នកនឹងទទួលថ្នាំដើម្បីទប់ស្កាត់ការឈឺចាប់អំឡុងពេល    និងក្រោយពេលវះកាត់។ អ្នកក៏អាចទទួលថ្នាំដទៃទៀតដូចជាថ្នាំអង់ទីប្យូទិច    ដើម្បីបន្ថយហានិភ័យនៃការឆ្លង។

ការព្យាបាលដោយគីមី

ការព្យាបាលដោយគីមីប្រើប្រាស់ថ្នាំដើម្បីសម្លាប់កោសិកាមហារីក។ មានវិធីពីរយ៉ាង៖

 

ការព្យាបាលដោយគីមីបែបបុរាណ

អ្នកទទួលថ្នាំគីមីភាគច្រើនតាមរយៈការចាក់បញ្ចូលតាមសរសៃវ៉ែន។

ប៉ុន្តែអ្នកអាចទទួលថ្នាំគីមីមួយចំនួនដូចជា៖ ថ្នាំចាក់ទៅក្នុងសាច់ដុំក្រោមស្បែក    ឬជាក្រមួន    ឬក្រែមដើម្បីលាបលើស្បែករបស់អ្នក។

 

ផលប៉ះពាល់ខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត   ទោះបីជាអ្នកមានជំងឺមហារីកដូចគ្នា    និងទទួលការព្យាបាលដូចអ្នកផ្សេងក៏ដោយ។ បញ្ហាទូទៅខ្លះមានដូចជា៖

ជួនកាលការព្យាបាលដោយគីមីអាចបង្កឱ្យមានផលប៉ះពាល់យូរអង្វែងដូចជា៖ ភាពគ្មានកូន    និងការខូចសរសៃប្រសាទ។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតមហារីករបស់អ្នក    អំពីហានិភ័យនៃផែនការព្យាបាលរបស់អ្នក     និងវិធីដែលអ្នកអាចជៀសវាងបាន។

 

ក្នុងករណីភាគច្រើន    អ្នកនឹងទទួលការព្យាបាលដោយគីមីមិនបាច់ស្នាក់នៅគ្លីនិក។ អ្នកមិនដឹងពីរបៀបដែលវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ទេ    រហូតដល់អ្នកបានទទួលការព្យាបាលដំបូង។ ដូច្នេះ   សូមគ្រោងនឹងមានអ្នកណាម្នាក់ដឹកអ្នកត្រលប់ទៅផ្ទះវិញ។

 

ការព្យាបាលដោយគីមីតាមមាត់

ជាមួយនឹងការព្យាបាលប្រភេទនេះ    អ្នកលេបថ្នាំក្នុងទម្រង់ជាអង្គធាតុរាវ    ថ្នាំគ្រាប់មូល    ឬថ្នាំគ្រាប់ទ្រវែងមានស្រោមតាំងពីនៅផ្ទះ។ ថ្នាំនេះមានប្រសិទ្ធភាពដូចការព្យាបាលដោយគីមីសម្រាប់ប្រភេទជំងឺមហារីកមួយចំនួន   ប៉ុន្តែមិនមែនថ្នាំគីមីទាំងអស់សុទ្ធតែអាចលេបតាមមាត់បានទេ។ មានថ្នាំគីមីខ្លះដែលក្រពះមិនអាចស្រូបយកបាន    ហើយខ្លះទៀតអាចបង្កគ្រោះថ្នាក់    ប្រសិនបើអ្នកលេបវា។ ថ្នាំគីមីលេបក៏អាចចំណាយប្រាក់ក្រៅហោប៉ៅជាងថ្នាំគីមីបុរាណដែរ។

 

ជាថ្មីម្តងទៀត    ផលប៉ះពាល់អាចខុសគ្នា    ប៉ុន្តែវាស្រដៀងនឹងផលប៉ះពាល់    ដែលអ្នកមានជាមួយការព្យាបាលដោយគីមីធម្មតា។

ប្រសិនបើគ្រូពេទ្យណែនាំអោយប្រើថ្នាំគីមីតាមមាត់   វាជាការសំខាន់ដែលត្រូវប្រើវាតាមវេជ្ជបញ្ជា។ សូមទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម     ប្រសិនបើអ្នកមិនអាចរក្សាថ្នាំបាន    ពីព្រោះអ្នកក្អួត។

ការព្យាបាលដោយកាំរស្មី

វិធីព្យាបាលទូទៅនេះប្រើភាគល្អិត    ឬរលកថាមពលខ្ពស់    ដើម្បីបំផ្លាញកោសិកាមហារីក     ដើម្បីការពារកុំឱ្យពួកវារាលដាល។ វាអាចជាការព្យាបាលតែមួយមុខគត់របស់អ្នក    ឬអ្នកអាចធ្វើវារួមជាមួយការវះកាត់    ឬការព្យាបាលដោយគីមី។

 

ការព្យាបាលដោយកាំរស្មីមិនមានឈឺចាប់ទេ    ប៉ុន្តែក្រោយមកអ្នកអាចមានការឈឺចាប់    ល្ហិតល្ហៃ     និងកន្ទួលលើស្បែកជុំវិញកន្លែងដែលអ្នកបានព្យាបាល។ ផលប៉ះពាល់អាស្រ័យលើទីតាំងមហារីករបស់អ្នក។ ឧទាហរណ៍    ប្រសិនបើអ្នកធ្វើការព្យាបាលកាំរស្មីវិទ្យុសកម្មលើក្បាល    ឬក     អ្នកអាចស្ងួតមាត់។

ការព្យាបាលជំងឺមហារីកផ្សេងទៀត

គ្រូពេទ្យអាចណែនាំជម្រើសផ្សេងទៀត    ដែលជាផ្នែកមួយនៃផែនការព្យាបាលរបស់អ្នករួមមាន៖

ជាមួយនឹងការព្យាបាលជំងឺមហារីកណាមួយ   វាអាចចំណាយពេលមួយរយៈ    មុនពេលដែលអ្នកដឹងពីរបៀបដែលវាជះឥទ្ធិពលដល់ជំងឺរបស់អ្នក។ សូមរក្សាទំនាក់ទំនងជាមួយវេជ្ជបណ្ឌិតរបស់អ្នក    និងឱ្យវេជ្ជបណ្ឌិតដឹងគ្រប់ព័ត៌មានពីអ្វីដែលមិនស្រួល។ អ្នកគឺជាផ្នែកសំខាន់បំផុតនៃក្រុមថែរក្សាជំងឺមហារីករបស់អ្នក។

Leave a Comment