ការវះកាត់បេះដូងដោយប្រើបំពង់

តើអ្វីទៅជាការវះកាត់បេះដូងដោយប្រើបំពង់បូម?

ការវះកាត់បេះដូងដោយប្រើបំពង់ (Cardiac Catheterization) (ឬគេហៅថា Cardiac Cath, Heart Cath, Coronary Angiogram) គឺជានីតិវិធីមួយដែលអាចឱ្យគ្រូពេទ្យពិនិត្យមើលថាតើសរសៃឈាមរបស់លោកអ្នកផ្គត់ផ្គង់បេះដូងរបស់លោកអ្នកបានល្អប៉ុណ្ណា។ ក្នុងអំឡុងពេលធ្វើតេស្ត គ្រូពេទ្យនឹងដាក់បំពង់តូចចង្អៀតវែងមួយ ដែលហៅថា Catheter ចូលទៅក្នុងសរសៃឈាមនៅក្នុងដៃឬជើងរបស់លោកអ្នក ហើយបញ្ចូលវាទៅដល់បេះដូងរបស់លោកអ្នកដោយមានជំនួយពីម៉ាស៊ីន X-ray ពិសេស។ គ្រូពេទ្យនឹងប្រើថ្នាំជ្រលក់ពណ៌ដែលចាក់ទៅក្នុងសរសៃឈាមតាមរយៈ Catheter នោះ ដើម្បីបង្កើតវីដេអូ X-ray មើលសន្ទះបេះដូង, សរសៃឈាមបេះដូង, និងថតបេះដូងរបស់លោកអ្នក។

ហេតុអ្វីបានត្រូវការ Cardiac Catheterization?

គ្រូពេទ្យប្រើ Cardiac Cath ដើម្បី ៖

ការប្រើប្រាស់ Cardiac Catheterization ជាទូទៅ

គ្រូពេទ្យអាចប្រើ Cardiac Cath ដើម្បីរក​បញ្ហា និងដោះស្រាយបញ្ហា។ ភាគច្រើន លោកអ្នកត្រូវប្រើនីតិវិធីនេះក្នុងការបើកសរសៃឈាមដែលស្ទះ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យផ្នែកដែលត្រូវធ្វើ Cardiac Cath រួច។ នីតិវិធីដែលអាចធ្វើបាន អំឡុងពេលធ្វើ Cardiac Cath រួមមាន ៖

ហានិភ័យរបស់ Cardiac Catheterization

ការធ្វើ Cardiac Cath ជាទូទៅមានសុវត្ថិភាព។ ប៉ុន្តែដោយសារនីតិវិធីនេះពាក់ព័ន្ធនឹងការចូលទៅសរីរាង្គក្នុងរាងកាយ ដូច្នេះវាតែងមានហានិភ័យខ្លះហើយ។ គ្រូពេទ្យនឹងពិភាក្សាពីហានិភ័យជាមួយលោកអ្នក ហើយគាត់នឹងប្រុងប្រយ័ត្នក្នុងការបន្ថយឱកាសកើតឡើងនៃហានិភ័យទាំងនេះ។

ហានិភ័យដែលកើត រួមមាន ៖

នីតិវិធី Cardiac Catheterization

 

ការរៀបចំ Cardiac Catheterization

នីតិវិធីនេះជាធម្មតាធ្វើឡើងនៅមន្ទីរពេទ្យ។ មនុស្សភាគច្រើនក៏ត្រូវការធ្វើតេស្តឈាម និង EKG ដែរ។ មានចំណុចផ្សេងៗទៀតដែលលោកអ្នកត្រូវចងចាំ ៖

តើ Cardiac Catheterization មានរយៈពេលប៉ុន្មាន?

នីតិវិធីវះកាត់ ជាធម្មតាចំណាយពេលប្រហែល ៣០ នាទី (និងយូរជាងនេះ ប្រសិនបើមានអ្វីមួយមករារាំង) ប៉ុន្តែត្រូវបន្ថែមម៉ោងច្រើនទៀត ដើមី្បរៀបចំ និងធ្វើឱ្យលោកអ្នកស្រួលខ្លួនសិនបន្ទាប់ពីវះកាត់។ សូមរៀបចំរបស់របរសម្រាប់ការស្នាក់នៅមន្ទីរពេទ្យពេញមួយថ្ងៃ។

 

តើមានអ្វីកើតឡើងខ្លះក្នុងពេលធ្វើ Cardiac Catheterization?

លោកអ្នកត្រូវពាក់អាវក្នុងមន្ទីរពេទ្យ។ គិលានុបដ្ឋាយិកានឹងដាក់ម្ជុល IV ចាក់តាមសរសៃឈាមក្នុងដៃរបស់លោកអ្នកដើម្បីផ្តល់ថ្នាំ និងវត្ថុរាវដល់លោកអ្នក។

បន្ទប់សម្រាប់ Cardiac Cath មើលទៅដូចជាបន្ទប់វះកាត់។ លោកអ្នកនឹងត្រូវដេកនៅលើតុពិសេសមួយ។ នៅពីលើលោកអ្នកមានកាមេរ៉ាធំ និងទូរទស្សន៍តាមដាន (TV monitor) ជាច្រើន។ លោកអ្នកអាចមើលរូបភាពអំពី Cardiac Cath លើខ្លួនលោកអ្នកតាមទូរទស្សន៍តាមដាននោះ។

គិលានុបដ្ឋាយិកានឹងសម្អាត និងកោររោមនៅកន្លែងដែលត្រូវបញ្ចូល Catheter (នៅក្នុងដៃឬក្រលៀនរបស់លោកអ្នក)។ កន្លែងដែលដាក់ Catherter ត្រូវគ្របដោយក្រណាត់ដែលបានសម្លាប់មេរោគរួចហើយ ដើមី្បបង្ការការឆ្លងមេរោគ។ សូមរក្សាដៃ និងប្រអប់ដៃរបស់លោកអ្នកនៅសងខាងខ្លួន ធ្វើដូច្នេះដើមី្បកុំឱ្យរអិលក្រណាត់ការពាររោគ។

គិលានុបដ្ឋាយិកានឹងដាក់អេឡិចត្រូត (បន្ទះតូច, រាបស្មើ, និងស្អិត) លើទ្រូងរបស់លោកអ្នក។ អេឡិចត្រូតនោះត្រូវបានភ្ជាប់ទៅនឹងម៉ាស៊ីន EKG ដែលបង្ហាញពីសកម្មភាពអគ្គិសនីរបស់បេះដូងលោកអ្នក។

គ្រូពេទ្យនឹងផ្តល់ថ្នាំឱ្យលោកអ្នក ដើម្បីជួយលោកអ្នកឱ្យបន្ធូរអារម្មណ៍ ប៉ុន្តែអំឡុងពេលនីតិវិធី លោកអ្នកដឹងខ្លួនធម្មតា។ គ្រូពេទ្យនឹងប្រើថ្នាំ ដែលគេហៅថា Local Anesthetic ដើម្បីធ្វើស្ពឹកតំបន់ដែលត្រូវដាក់បំពង់ចូលទៅ។ តំបន់ដាក់បំពង់អាចនៅត្រង់ក្រលៀន (ហៅថា Femoral Approach) ឬនៅក-ដៃរបស់លោក (Radial Approach)។

គ្រូពេទ្យនឹងវះឆូតស្នាមតូចមួយលើសរសៃឈាម។ រួចហើយ ទើបបញ្ចូលឧបករណ៍មួយដែលហៅថា Introdcer Sheath និងភ្ជាប់ Catheter តាមរយៈឧបករណ៍នោះចូលទៅក្នុងសរសៃឈាមបេះដូង។ លោកអ្នកអាចទទួលអារម្មណ៍ថាមានសម្ពាធខ្លះ ប៉ុន្តែមិនមានអារម្មណ៍ឈឺចាប់នោះទេ។ ប្រសិនបើលោកអ្នកមានអារម្មណ៍ឈឺចាប់ សូមប្រាប់ទៅអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នក។

នៅពេលបំពង់បូមចូលត្រូវកន្លែង គ្រូពេទ្យនឹងធ្វើឱ្យមានពន្លឺ ហើយដាក់ពណ៌ជ្រលក់តិចតួច (ហៅថា Contrast Material) តាមរយៈ Catheter ចូលទៅក្នុងសរសៃឈាម និងថតបេះដូងរបស់លោកអ្នក។ Contrast Material នឹងបង្ហាញពីសរសៃឈាម, សន្ទះបេះដូង និងថតបេះដូងរបស់លោកអ្នក។

នៅពេលដែលគ្រូពេទ្យចាក់ថ្នាំជ្រលក់ចូលក្នុងបេះដូង លោកអ្នកអាចមានអារម្មណ៍ក្តៅ ឬក្រហាយ។ នេះជារឿងធម្មតាទេ ហើយវានឹងបាត់ទៅវិញក្នុងរយៈពេលពីរបីវិនាទី។ សូមប្រាប់គ្រូពេទ្យឬគិលានុបដ្ឋាយិកាប្រសិនបើលោកអ្នកមានអារម្មណ៍រមាស់ ឬណែនក្នុងបំពង់-ក, ចង់ក្អួត, មិនស្រួលក្នុងទ្រូង, ឬអាការផ្សេងទៀត។

កាមេរ៉ា X-ray នឹងថតរូបសរសៃឈាម និងថតបេះដូងរបស់លោកអ្នក។ គ្រូពេទ្យអាចសុំឱ្យលោកអ្នកដកដង្ហើមវែងៗ, ទប់ដង្ហើម, ឬក្អក អំឡុងពេលនីតិវិធី។ នៅពេលគេថត​ X-ray លោកអ្នកក៏ត្រូវទប់ដង្ហើមដែរ។ នៅពេលដែលថតរូបរួចរាល់ គ្រូពេទ្យនឹងដកបំពង់ចេញ។

 

តើមានអ្វីកើតឡើងបន្ទាប់ពី Cardiac Catheterization?

ប្រសិនបើ Catheter ដាក់ទៅក្នុងក-ដៃ នោះគ្រូពេទ្យនឹងដក Catheter និង Sheath ចេញ។ ពួកគេនឹងបិទ និងដាក់បង់រុំរបួសត្រង់កន្លែងវះ។ លោកអ្នកអាចដើរបាន ដូចធម្មតា។

គ្រូពេទ្យនឹងឃ្លាំមើលលោកអ្នករយៈពេលពីរបីម៉ោង ដើម្បីឱ្យប្រាកដថាលោកអ្នកមិនអី។ សូមប្រាប់គិលានុបដ្ឋាយិកា ប្រសិនបើលោកអ្នកគិតថា លោកអ្នកកំពុងហូរឈាម ឬមានអារម្មណ៍ស្ពឹក ឬឈឺម្រាមដៃឆៀបៗ។ គ្រូពេទ្យអាចឱ្យថ្នាំដើម្បីជួយសម្រួលដៃរបស់លោកអ្នក។ លោកអ្នកក៏នឹងទទួលបានការណែនាំពីគ្រូពេទ្យផងដែរ អំពីវិធីថែទាំដៃរបស់លោកអ្នក ពេលត្រលប់ទៅនៅផ្ទះ។

ប្រសិនបើដាក់ Catheter ចូលទៅក្នុងក្រលៀន នោះគ្រូពេទ្យនឹងដកឧបករណ៍ចេញ ហើយបិទស្នាមរបួសដោយដេរ, ផ្ចិតកូឡាជែន (collagen seal), ឬសម្ពាធ។ ផ្ចិតកូឡាជែន គឺជាសម្ភារប្រូតេអ៊ីន (Protein Material) ដែលធ្វើការជាមួយដំណើរការព្យាបាលតាមធម្មជាតិរបស់រាងកាយលោកអ្នក ដើម្បីបង្កើតជាកំណកឈាមនៅក្នុងសរសៃឈាម។ ក្នុងកាលៈទេសៈខ្លះ គ្រូពេទ្យអាចដេរផ្ចិត introducer sheath ត្រង់កន្លែងនោះ ហើយយកវាចេញបន្ទាប់ពីឈប់ហូរឈាម។

ដើម្បីជួយបង្ការការឆ្លងមេរោគ គ្រូពេទ្យនឹងគ្របមុខរបួសរបស់លោកអ្នកដោយក្រណាត់ដែលបានសម្លាប់មេរោគរួច។ លោកអ្នកត្រូវគេងរាបស្មើ និងរក្សាជើងឱ្យត្រង់ ពី ២ ទៅ ៦ ម៉ោងដើម្បីបង្ការកុំឱ្យហូរឈាម។ ដើម្បីជៀសវាងការប៉ះពាល់ដល់ពោះ និងក្រលៀន លោកអ្នកត្រូវដាក់ក្បាលឱ្យទាប (មិនឱ្យខ្ពស់ជាងកម្ពស់ខ្នើយពីរជាន់)។ អំឡុងពេលនោះ លោកអ្នកមិនអាចអង្គុយឬក្រោកឈរបានឡើយ។ គិលានុបដ្ឋាយិកានឹងពិនិត្យបង់រុំរបស់លោកអ្នកយ៉ាងទៀងទាត់ ប៉ុន្តែលោកអ្នកត្រូវប្រាប់ដល់គេ ប្រសិនបើលោកអ្នកគិតថា លោកអ្នកកំពុងហូរឈាម (មានអារម្មណ៍សើមក្តៅ) ឬប្រសិនបើមានអារម្មណ៍ថាម្រាមជើងលោកអ្នករមួល ឬស្ពឹក។ គ្រូពេទ្យអាចឱ្យថ្នាំលោកអ្នក ដើម្បីជួយដោះស្រាយភាពមិនស្រួលខ្លួនរបស់លោកអ្នក បន្ទាប់ពីអស់ជាតិថ្នាំស្ពឹក។ គិលានុបដ្ឋាយិកានឹងជួយលោកអ្នកឱ្យក្រោពីគ្រែ ពេលណាដែលលោកអ្នកអាចក្រោកបាន។

គ្រូពេទ្យនឹងប្រាប់ឱ្យលោកអ្នកដឹងថាពេលណា លោកអ្នកអាចក្រោកពីគេងដើម្បីទៅបន្ទប់ទឹកបាន។ គិលានុបដ្ឋាយិកានឹងជួយលោកអ្នកឱ្យអង្គុយ និងសំយុងជើងចុះ។

សូមផឹកទឹកឱ្យបានច្រើនដើម្បីលាងជាតិថ្នាំពណ៌ចេញពីក្នុងរាងកាយរបស់លោកអ្នក។

លោកអ្នកប្រហែលជាមានអារម្មណ៍ថាត្រូវការបត់ជើងតូចញឹកញាប់ជាងធម្មតា។ នេះគឺជារឿងប្រក្រតីទេ។ ប្រសិនបើលោកអ្នកអត់មានដាក់បំពង់បូមទឹកនោមអំឡុងពេលនីតិវិធី នោះលោកអ្នកនឹងត្រូវប្រើកន្ថោរ (Bedpan) ឬកន្ថោរនោម (Urinal) រហូតដល់លោកអ្នកអាចក្រោកពីគ្រែបាន។

គ្រូពេទ្យនឹងប្រាប់លោកអ្នក ថាលោកអ្នកអាចទៅផ្ទះបាន ឬត្រូវការស្នាក់នៅពេទ្យមួយយប់។

មុនពេលទៅផ្ទះ គ្រូពេទ្យនឹងពិភាក្សាពីការព្យាបាល រួមទាំងថ្នាំ, ការផ្លាស់ប្តូររបបអាហារ, ការហាត់ប្រាណ, និងនីតិវិធីនាពេលអនាគត។ គ្រូពេទ្យក៏នឹងប្រាប់ផងដែរ អំពីវិធីដែលលោកអ្នកគួរថែរក្សាកន្លែងរងរបួស, សកម្មភាព, និងការតាមដានថែរក្សា។

 

លទ្ធផលនៃ Cardiac Catheterization និងការថែទាំនៅផ្ទះ

គ្រូពេទ្យនឹងប្រាប់លោកអ្នកពីអ្វីដែលបានរកឃើញក្នុងនីតិវិធី និងថាតើមានតម្រូវការនីតិវិធីផ្សេងទៀត ដូចជា Angioplasty ឬ Stent ដែរឬទេ។

ពេលណាលោកអ្នកត្រលប់មកដល់ផ្ទះវិញ សូមធ្វើតាមការណែនាំរបស់គ្រូពេទ្យគ្រប់អស់ អំពីកម្រិតសកម្មភាព និងថ្នាំដែលលោកអ្នកត្រូវប្រើ។ លោកអ្នកប្រហែលជាមានស្នាមជាំនៅត្រង់មុខរបួស។ សូមទូរស័ព្ទទៅគ្រូពេទ្យប្រសិនបើលោកអ្នកមានបញ្ហាផ្សេងទៀត។

Leave a Comment