Cardioversion សម្រាប់ AFib

ប្រសិនបើលោកអ្នកមានចង្វាក់បេះដូងលោតមិនទៀងទាត់ (Arryhthmia,  Atrial Fibrillation, ឬ AFib) គ្រូពេទ្យប្រហែលជាណែនាំការព្យាបាលមួយដែលមានឈ្មោះថា ការស្តារចង្វាក់បេះដូង (Cardioversion) ដើម្បីជួយឱ្យលោកអ្នកមានចង្វាក់បេះដូងធម្មតាវិញ។

ប្រសិនបើបេះដូងលោតលឿនពេក ឬលោតមិនស្មើគ្នា នោះវាអាចមានគ្រោះថ្នាក់ ដោយវាប្រហែលជាមិនអាចច្របាច់ឈាមបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់រាងកាយលោកអ្នកឡើយ។ ចង្វាក់បេះដូងលោតមិនទៀងទាត់ក៏អាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងផងដែរ។

 

តើគ្រូពេទ្យប្រើ Cardioversion នៅពេលណា?

វាជាជម្រើសមួយនៅពេលថ្នាំមិនអាចគ្រប់គ្រងបញ្ហាបាន។

 

តើមានអ្វីកើតឡើងនៅក្នុង Cardioversion?

គ្រូពេទ្យប្រើម៉ាស៊ីនពិសេសដើម្បីបញ្ជូនថាមពលអគ្គីសនីទៅសាច់ដុំបេះដូង។ នីតិវិធីនេះជួយស្តារល្បឿន និងចង្វាក់បេះដូង ដោយធ្វើឱ្យបេះដូងរបស់លោកអ្នកច្របាច់ឈាមបានល្អ។

ប្រភេទរបស់ Cardioversion

ការស្តារចង្វាក់បេះដូងមានពីរប្រភេទ។ គ្រូពេទ្យនឹងនិយាយជាមួយលោកអ្នកថាតើមួយណាស័ក្តិសមនឹងលោកអ្នក។ ជាធម្មតា ការស្តារនីមួយៗត្រូវធ្វើនៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលពិគ្រោះជំងឺ។

Chemical Cardioversion ៖ ប្រសិនបើចង្វាក់បេះដូងរបស់លោកអ្នកមិនមានអ្វីជាបន្ទាន់ នោះគ្រូពេទ្យនឹងប្រើថ្នាំដើម្បីធ្វើឱ្យបេះដូងលោកអ្នកវិលមកធម្មតាវិញ។ នេះហៅថា chemical ឬ pharmacologic cardioversion។ ជាទូទៅ លោកអ្នកទទួលបានថ្នាំតាមរយៈ IV នៅពេលគ្រូពេទ្យពិនិត្យបេះដូងរបស់លោកអ្នក។ ប៉ុន្តែពេលខ្លះ ថ្នាំនោះអាចជាថ្នាំគ្រាប់សម្រាប់ឱ្យអ្នកជំងឺលេប។

ប្រភេទថ្នាំដែលត្រូវប្រើគឺខុសគ្នា ដោយអាស្រ័យលើប្រភេទនៃចង្វាក់បេះដូងមិនធម្មតា និងបញ្ហាថ្នាំរបស់លោកអ្នក។ ខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួននៃថ្នាំដែលអ្នកផ្តល់សេវាថែទាំសុខភាពអាចប្រើប្រាស់ ៖

Electrical Cardioversion ៖ ថ្នាំតែមួយមុខមិនអាចកែចង្វាក់បេះដូងឡើយ។ Electrical Cardioversion ជាការឆក់តាមរយៈបន្ទះ (Paddle) ដើម្បីសម្រួលចង្វាក់បេះដូង។

ដំបូង គ្រូពេទ្យចាក់ថ្នាំងងុយគេងឱ្យលោកអ្នក។ បន្ទាប់មក គ្រូពេទ្យនឹងដាក់ Paddle លើទ្រូង ហើយជួនកាលលើខ្នងរបស់លោកអ្នក។ គេនឹងឆក់អគ្គិសនីលោកអ្នកបន្តិចបន្តួច ដើម្បីឱ្យចង្វាក់បេះដូងរបស់លោកអ្នកត្រលប់មករកភាពធម្មតាវិញ។

មនុស្សភាគច្រើនត្រូវការឆក់តែមួយដងប៉ុណ្ណោះ។ ដោយសារតែលោកអ្នកគេងលង់ ដូច្នេះលោកអ្នកប្រហែលជាមិនចងចាំនោះទេ។ ជាធម្មតា លោកអ្នកអាចត្រលប់ទៅផ្ទះវិញក្នុងថ្ងៃដដែល។

ស្បែកត្រង់កន្លែងដែលឆក់នោះ នឹងអាចរលាក។ គ្រូពេទ្យអាចប្រាប់លោកអ្នកឱ្យលាបឡេដើម្បីបំបាត់ការឈឺចាប់ ឬរមាស់។

Electrical Cardioversion vs. Defibrillation

ការឆក់បេះដូង (Defibrillation) ក៏ប្រើការឆក់អគ្គិសនីដែរ ប៉ុន្តែវាមិនដូចគ្នានឹង Electrical Cardioversion ទេ។

នៅក្នុងការឆក់បេះដូង (Defibrillation) គ្រូពេទ្យប្រើការឆក់ ដែលមានកម្លាំងវ៉ុលខ្ពស់ ដើម្បីព្យាបាលបញ្ហាចង្វាក់បេះដូងមិនប្រក្រតីដែលគំរាមកំហែងដល់អាយុជីវិត ឬបញ្ហាបេះដូងឈប់លោត។

តើ Cardioversion មានហានិភ័យដែរឬទេ?

ប្រាកដណាស់  Cardioversion មានហានិភ័យ។

កំណកឈាម ៖ គ្រប់ប្រភេទនៃ Cardioversion សុទ្ធតែអាចធ្វើឱ្យបំបាត់ឈាមកក ដែលកើតឡើងដោយសារបញ្ហាចង្វាក់បេះដូងលោតខុសធម្មតា។ មុនពេលវះកាត់ គ្រូពេទ្យអាចប្រើ ប្រភេទ Ultrasound ដើម្បីរកមើលកំណកឈាមក្នុងបេះដូង។ លោកអ្នកប្រហែលជាត្រូវលេបថ្នាំរយៈពេល ៣-៤ សប្តាហ៍ មុន និងក្រោយនីតិវិធី ដើម្បីបង្ការការកកឈាម។

ជំងឺដាច់សរសៃឈាមខួរក្បាល ៖ ប្រសិនបើកំណកឈាមធ្វើដំណើរទៅកាន់ខួរក្បាល នោះវាអាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល។

វាប្រហែលជាគ្មានប្រសិទ្ធភាព ៖ Cardioversion មិនអាចជួសជុលចង្វាក់បេះដូងលោតលឿន ឬលោតមិនទៀងទាត់បានគ្រប់ពេលនោះទេ។ លោកអ្នកប្រហែលជាត្រូវការថ្នាំ ឬ Pacemaker ដើម្បីគ្រប់គ្រងវា។

វាអាចធ្វើឱ្យជំងឺកាន់តែអាក្រក់ ៖ វាមិនទំនងជាអ៊ីចឹងទេ ប៉ុន្តែមានឱកាសតិចតួចដែរ ដែល Cardioversion អាចធ្វើឱ្យខូចបេះដូងរបស់លោកអ្នក ឬនាំឱ្យមានចង្វាក់បេះដូងមិនធម្មតាកាន់តែខ្លាំង។

រលាកស្បែក ៖ បញ្ហានេះច្រើនតែកើតឡើងនៅកន្លែងដែលដាក់ Paddle។ គ្រូពេទ្យអាចឱ្យលោកអ្នកនូវក្រែមដើម្បីព្យាបាលកន្លែងរលាក។

តើការជាសះស្បើយពី Cardioversion ដូចម្តេចដែរ?

នៅពេលដែលបេះដូងរបស់លោកអ្នកវិលត្រលប់មករកចង្វាក់ធម្មតាវិញហើយនោះ គ្រូពេទ្យនឹងឱ្យថ្នាំទៅលោកអ្នក ដើម្បីឱ្យប្រាកដថាវាមិនបានប្រែប្រួល។

លោកអ្នកនឹងត្រូវត្រលប់ទៅរកគ្រូពេទ្យ ក្នុងរយៈពេលពីរបីសប្តាហ៍ ដើម្បីធ្វើតេស្ត Electrocardiogram (EKG) ដើម្បីធ្វើឱ្យប្រាកដថា បេះដូងរបស់លោកអ្នកនៅតែលោតទៀងទាត់។ សូមទៅជួបគ្រូពេទ្យតាមការណាត់ និងអនុវត្តតាមគម្រោងព្យាបាល ដែលវាក៏អាចនឹងរួមបញ្ចូលទាំងថ្នាំ Antiarrhythmic ផងដែរ ដើម្បីរក្សាចង្វាក់បេះដូងរបស់លោកអ្នកឱ្យនៅធម្មតា។

សូមប្រាប់គ្រូពេទ្យ ប្រសិនបើលោកអ្នកមានសំណួរ ឬកត់សម្គាល់ភាពប្រែប្រួលអ្វីមួយលើខ្លួនលោកអ្នក។

តើមានអត្រាជោគជ័យប៉ុណ្ណា?

Electrical Cardioversion មានប្រសិទ្ធិភាពជាង ៩០% ទោះបីជាមនុស្សជាច្រើនមាន AFib ម្តងទៀត បន្ទាប់ពីព្យាបាលដោយ Electrical Cardioversio ក៏ដោយ។ ការប្រើថ្នាំ Antiarrhythmic  មុនពេលនីតិវិធីអាចបង្ការបញ្ហានេះ។ Electrical Cardioversion ដំណើរការបានល្អយ៉ាងណា គឺអាស្រ័យលើទំហំនៃ Atrium ខាងឆ្វេងរបស់លោកអ្នក ក៏ដូចជារយៈពេលដែលលោកអ្នកមានបញ្ហា AFib ។ ប្រសិនបើលោកអ្នកមាន Atrium ខាងឆ្វេងធំ ឬកំពុងមាន AFib រយៈពេលមួយ ឬពីរឆ្នាំ នោះ Electrical Cardioversion មិនអាចដំណើរការល្អបានឡើយ។ ប៉ុន្តែការប្រើថ្នាំ Antiarrhythmic ក៏អាចការពារ AFib បានដែរ បន្ទាប់ពី Electrical Cardioversion បានជោគជ័យ។

Chemical Cardioversion ៖ លោកអ្នកគួរតែដឹងឱ្យបានឆាប់ ថាតើវាដំណើរការឬទេ។ ជារឿយៗ វាមានប្រសិទ្ធភាពក្នុងរយៈពេលប៉ុន្មានម៉ោង ប៉ុន្តែពេលខ្លះវាត្រូវការពេលច្រើនថ្ងៃ។ ប្រសិនបើវាគ្មាននប្រសិទ្ធិភាពចំពោះលោកអ្នកទេនោះ អ៊ីចឹងគ្រូពេទ្យអាចណែនាំឱ្យប្រើ Electrical Cardioversion។

Leave a Comment