សារធាតុដែលបង្កជំងឺមហារីកទូទៅដែលលោកអ្នកគួរដឹង

លោកអ្នកប្រហែលជាធ្លាប់ឮពាក្យ “សារធាតុដែលបង្កជំងឺមហារីក” លេចឡើងនៅក្នុងព័ត៌មាន   ហើយឆ្ងល់ថាតើវាមានន័យយ៉ាងដូចម្តេចសម្រាប់ជីវិតប្រចាំថ្ងៃរបស់លោកអ្នក។ សារធាតុបង្កជំងឺមហារីកគឺជាអ្វីដែលអាចបណ្តាលឱ្យលោកអ្នកមានជំងឺមហារីក។ វាអាចជាសារធាតុនៅក្នុងខ្យល់   ផលិតផលដែលលោកអ្នកប្រើ   ឬសារធាតុគីមីនៅក្នុងអាហារ   និងភេសជ្ជៈ។

ដោយសារតែលោកអ្នកបានប៉ះពាល់ជាមួយសារធាតុបង្កជំងឺមហារីក   វាមិនមែនមានន័យថាលោកអ្នកនឹងកើតជំងឺមហារីកទេ។ ឱកាសរបស់លោកអ្នកក្នុងការកើតជំងឺមហារីក   អាស្រ័យលើរឿងជាច្រើន។ បរិមាណសារធាតុជំងឺមហារីកដែលលោកអ្នកបានប៉ះពាល់ក៏ជាផ្នែកមួយដែរ។ ហ្សែនរបស់លោកអ្នកក៏ដើរតួសំខាន់ដែរ។

ក្រុមអ្នកស្រាវជ្រាវប្រើវិធីសាស្រ្តផ្សេងៗគ្នា  ដើម្បីសម្រេចថាតើមានអ្វីដែលគេហៅថាជាសារធាតុបង្កជំងឺមហារីក។ បរិមាណដ៏ច្រើននៃសារធាតុមួយអាចត្រូវបានផ្តល់ទៅឱ្យមន្ទីរពិសោធន៍សត្វ   ដើម្បីពិនិត្យមើលថាតើពួកគេមានជំងឺមហារីកដែរឬទេ។ អ្នកវិទ្យាសាស្ត្រក៏សិក្សាពីលទ្ធផលនៃការសិក្សាជាច្រើនផងដែរ។

ថ្នាំជក់

មិនថាលោកអ្នកជក់បារី   ឬដកដង្ហើមស្រូបផ្សែងបារីរបស់អ្នកដទៃទេ។ យ៉ាងហោចណាស់មានសារធាតុគីមីចំនួន ៧០ នៅក្នុងថ្នាំជក់ត្រូវបានគេដឹងថាអាចបង្កជំងឺមហារីក    ដោយបំផ្លាញ DNA របស់លោកអ្នក។

ថ្នាំជក់ដែលគ្មានផ្សែងអាចមើលទៅមានសុវត្ថិភាពជាង   ប៉ុន្តែវាក៏អាចនាំឱ្យមានជំងឺមហារីកផងដែរ។ សូម្បីតែការជក់បារីតិចតួចក៏បង្កើនហានិភ័យរបស់លោកអ្នកដែរ   ដូច្នេះលោកអ្នកគួរពិគ្រោះជាមួយគ្រូពេទ្យអំពីវិធីដើម្បីផ្តាច់បារី។

ឧស្ម័នវិទ្យុសកម្ម (Radon)

ឧស្ម័ននេះកើតឡើងក្នុងបរិមាណតិចតួចក្នុងធម្មជាតិ។   វាគ្មានគ្រោះថ្នាក់ទេ។ ប៉ុន្តែប្រសិនបើវាប្រមូលផ្តុំនៅក្នុងផ្ទះ   ហើយលោកអ្នកដកដង្ហើមចូល   ឧស្ម័នវិទ្យុសកម្មបំបែកស្រទាប់សួតរបស់លោកអ្នក។

វាជាមូលហេតុទី ១ នៃជំងឺមហារីកសួតចំពោះអ្នកមិនជក់បារី។ លោកអ្នកមិនអាចមើលឃើញ   ឬធុំក្លិនឧស្ម័នវិទ្យុសកម្មបានទេ   ប៉ុន្តែការពិនិត្យពិសេសមួយអាចពិនិត្យមើលកម្រិតឧស្ម័នវិទ្យុសកម្ម  នៅក្នុងផ្ទះរបស់លោកអ្នកបាន។ ការិយាល័យឧស្ម័នវិទ្យុសកម្មរដ្ឋមួយចំនួនផ្តល់ជូនឧបករណ៍ដោយឥតគិតថ្លៃ។

Asbestos (រូបធាតុម្យ៉ាងដែលមិនឆេះ)

សរសៃតូច  និងស្វិតក្នុង Asbestos ជួយពង្រឹងផលិតផលដូចជា៖   ដំបូលបន្ទះ (roof shingles)    ពិដាន    ឥដ្ឋ   និងគ្រឿងបន្លាស់រថយន្ត។ បើសរសៃទាំងនេះបែក   ហើយលោកអ្នកដកដង្ហើមចូល   ពួកវាអាចចូលក្នុងសួតរបស់លោកអ្នក។

ការសិក្សាលើមនុស្ស   និងសត្វបានបង្ហាញថា Asbestos គឺជាសារធាតុបង្កជំងឺមហារីក។ ប្រសិនបើលោកអ្នកប៉ះពាល់ជាមួយវានៅកន្លែងធ្វើការ    សូមពាក់ឧបករណ៍ការពារ។ ប្រសិនបើវានៅក្នុងផ្ទះរបស់លោកអ្នកហើយត្រូវការដកចេញ     លោកអ្នកត្រូវជួលអ្នកជំនាញ។

អាហារស្រួយពណ៌ត្នោត

នៅពេលដែលបន្លែមួយចំនួនដូចជា   ដំឡូងបារាំងត្រូវបានកម្តៅដោយសីតុណ្ហភាពខ្ពស់   ពួកវាអាចបញ្ចេញនូវសារធាតុគីមីដែលគេហៅថា Acrylamide ។ ការសិក្សាបានបង្ហាញថាកណ្តុរដែលផឹកទឹកមានសារធាតុ Acrylamide កើតជំងឺមហារីក     ដូច្នេះក្រុមអ្នកស្រាវជ្រាវគិតថាមនុស្សក៏អាចដែរ។

លោកអ្នកអាចកាត់បន្ថយបរិមាណ Acrylamide ក្នុងអាហារដែលលោកអ្នកហូបបានដោយដុត   អាំង   ឬចៀនអាហារឱ្យឡើងត្រឹមតែពណ៌ត្នោតខ្ចី    ជំនួសឱ្យឡើងពណ៌មាស   ឬពណ៌ត្នោតចាស់។ Acrylamide ក៏មាននៅក្នុងផលិតផលជាច្រើនដែលអ្នកទិញ    ហើយវាក៏មាននៅក្នុងផ្សែងថ្នាំជក់ដែរ។

សារធាតុហ្វរម៉ុល (Formaldehyde)

ពីក្តារបន្ទះរហូតដល់ក្រណាត់មួយចំនួន    សារធាតុគីមីនេះត្រូវបានប្រើនៅក្នុងផលិតផលក្នុងផ្ទះជាច្រើន។ ការសិក្សាលើកណ្តុរក្នុងមន្ទីរពិសោធន៍   និងមនុស្សដែលនៅជុំវិញសារធាតុហ្វរម៉ុលនៅកន្លែងធ្វើការ   បង្ហាញថាវាអាចបង្កឱ្យមានជំងឺមហារីក។

មុនពេលទិញផលិតផលឈើ   ឬគ្រឿងសង្ហារិមសម្រាប់ផ្ទះរបស់លោកអ្នក    សូមរកមើលថាតើវាមានផ្ទុកសារធាតុហ្វរម៉ុលដែរឬទេ។ សូមធ្វើឱ្យផ្ទះរបស់លោកអ្នកមានខ្យល់ចេញចូលរាល់ថ្ងៃ    និងរក្សាកម្រិតសំណើមឱ្យទាបជាមួយម៉ាស៊ីនត្រជាក់    ឬម៉ាស៊ីនសម្ងួត។

កាំរស្មីអ៊ុលត្រាវីយូឡេត

ការសិក្សាបានបង្ហាញថាកាំរស្មីអ៊ុលត្រាវីយូឡេត   មិនថាពីព្រះអាទិត្យ     ឬគ្រែធ្វើឱ្យស្បែកឡើងព៌ណត្នោតខ្ចី   ជ្រាបចូលក្នុងស្បែករបស់លោកអ្នក   និងបំផ្លាញកោសិកានៅទីនោះ។ ករណីមហារីកស្បែកភាគច្រើនកើតឡើងដោយសារកាំរស្មីយូវី។

ការបំពុល   និងបម្រែបម្រួលអាកាសធាតុធ្វើឱ្យកាំរស្មីទាំងនេះកាន់តែខ្លាំង។ ដើម្បីឱ្យមានសុវត្ថិភាពការពារស្បែករបស់លោកអ្នកដោយប្រើឡេការពារកម្តៅថ្ងៃ   ពាក់មួក    និងវ៉ែនតាការពារពន្លឺថ្ងៃ   និងជៀសវាងការកែសម្ជស្សធ្វើស្បែក។

គ្រឿងស្រវឹង

កាលណាលោកអ្នកហូបគ្រឿងស្រវឹងកាន់តែច្រើន   លោកអ្នកនឹងកាន់តែប្រឈមនឹងជំងឺមហារីកមួយចំនួនដូចជា៖

ហេតុផលមួយសម្រាប់បញ្ហានេះអាចជាសារធាតុគីមីបង្កជំងឺមហារីកដែលត្រូវបានបង្កើតនៅពេលស្រាបៀរ    ស្រាទំពាំំងបាយជូរ   និងស្រាត្រូវបានផលិត។ អ្នកជំនាញបានណែនាំថា   “ស្ត្រីអាចទទួលទានគ្រឿងស្រវឹងមិនលើសពីមួយដងក្នុងមួយថ្ងៃ     ហើយបុរសមិនលើសពីពីរដងក្នុងមួយថ្ងៃ    ។

សាច់កែច្នៃ

សាច់បីជាន់ (Bacon)      សាច់ក្រក salami      សាច់ក្រក pepperoni      សាច់ក្រក     សាច់ណាដែលត្រូវបានគេធ្វើឱ្យទុកបានយូរ     ឬប្រលាក់អាចបង្កើនឱកាសរបស់លោកអ្នក    ក្នុងការកើតជំងឺមហារីកពោះវៀនធំ។ អ្នកជំនាញឈានដល់ទស្សនៈនោះ   ដោយមើលការសិក្សាជាង ៨០០ករណី ។

ការបរិភោគ hot dog ម្តងម្កាលគឺមិនអីទេ   ប៉ុន្តែសូមកំណត់បរិមាណសាច់កែច្នៃដែលលោកអ្នកហូបឱ្យតិចតាមដែលលោកអ្នកអាចធ្វើបាន។ សូមព្យាយាមកំណត់អាហារដែលបានប្រឡាក់អំបិល     ផ្អាប់     ឬឆ្អើរ។

ផ្សែងម៉ាស៊ីន

ឡានដឹកទំនិញ    ឡានក្រុង    រថភ្លើង    និងឡានប្រើម៉ាស៊ូត។ ឧស្ម័ន   និងល្អងផ្សែងនៅក្នុងបំពង់ផ្សែងរបស់ម៉ាស៊ីនម៉ាស៊ូត   ត្រូវបានគេជឿថាអាចបណ្តាលឱ្យមានជំងឺមហារីកសួត    និងប្រភេទមហារីកដទៃទៀត។

នៅពេលដែលលោកអ្នកអាចធ្វើបាន   សូមជៀសវាងការបញ្ឆេះម៉ាស៊ីនទុកចោលក្នុងពេលធ្វើចរាចរណ៍   ឬចំណាយពេលនៅក្បែររថយន្តដែលដំណើរការដោយប្រេងម៉ាស៊ូត។ ប្រសិនបើវាជាផ្នែកមួយនៃការងាររបស់លោកអ្នក    សូមធ្វើតាមការណែនាំអំពីសុវត្ថិភាពនៅកន្លែងធ្វើការ     ដើម្បីការពារសុខភាពរបស់លោកអ្នក។

ការបំពុល

ក្រៅពីផ្សែង   ខ្យល់កខ្វក់នៅខាងក្រៅមានធូលី   និងដាននៃលោហធាតុ   និងសារធាតុរំលាយដែលអាចនាំឱ្យមានជំងឺមហារីក។ អ្នកជំនាញដឹងរឿងនេះដោយមើលទិន្នន័យពីមនុស្សជាង ១,២ លាននាក់នៅទូទាំងសហរដ្ឋអាម៉េរិក។

លោកអ្នកមិនអាចជៀសវាងការបំពុលបានទេ    ប៉ុន្តែអ្នកអាចចូលរួមចំណែកដើម្បីជៀសវាងការចូលរួមចំណែកបំពុល    ដោយការដើរ    ឬជិះកង់ជំនួសឱ្យការបើកបរ។ អនុវត្តតាមការព្រមានសុខភាពសាធារណៈក្នុងមូលដ្ឋាន      និងស្នាក់នៅក្នុងផ្ទះនៅថ្ងៃណាដែលគុណភាពខ្យល់មិនល្អ។

Leave a Comment