តើជំងឺសាច់ដុំបេះដូងចង្អៀតគឺជាអ្វី?
ជំងឺសាច់ដុំបេះដូងចង្អៀត (Restrictive Cardiomyopathy) កើតនៅពេលដែលជញ្ជាំងថតបេះដូងខាងក្រោមរបស់លោកអ្នក (Ventricles) ពិបាកពង្រីកខ្លួន នៅពេលវាបំពេញឈាម។
មានន័យថា សមត្ថភាពច្របាច់ឈាមរបស់ថតបេះដូងខាងក្រោមអាចថាធម្មតា គ្រាន់តែថតបេះដូងខាងក្រោមពិបាកទទួលឈាមប៉ុណ្ណោះ។ យូរៗទៅ បេះដូងនឹងមិនអាចច្របាច់ឈាមបានត្រឹមត្រូវ ដែលនេះនាំឱ្យមានជំងឺខ្សោយបេះដូង។
អាការជំងឺ
មនុស្សជាច្រើនដែលមានជំងឺនេះអាចគ្មានអាការ ឬមានអាការជំងឺដែរតែតិចតួច ហើយពួកគេរស់នៅក្នុងជីវិតធម្មតា។ មនុស្សផ្សេងទៀតដែលមានជំងឺនេះមានអាការធ្ងន់ធ្ងរ នៅពេលបេះដូងកាន់តែយ៉ាប់ទៅ។
អាការជំងឺអាចកើតឡើងនៅគ្រប់អាយុ ហើយរួមមាន ៖
មូលហេតុ
គេមិនសូវដឹងពីមូលហេតុជំងឺទេ ប៉ុន្តែវាអាចមាន ដូចជា ៖
ការធ្វើរោគវិនិច្ឆ័យ
ក្នុងករណីខ្លះ ជំងឺសាច់ដុំបេះដូងចង្អៀត (Restrictive Cardiomyopathy) អាចច្រឡំជាមួយនឹង ជំងឺរលាកបន្ទប់បេះដូងធ្ងន់ធ្ងរ (Constrictive Pericarditis)។ នោះជាកន្លែងដែលស្រទាប់ថង់ព័ទ្ធជុំវិញបេះដូង (ដែលគេហៅថា Pericardium) ក្លាយជាក្រាស់, កកកំបោរ, និងរឹង។
គ្រូពេទ្យនឹងស្វែងរក ថាតើលោកអ្នកមានជំងឺសាច់ដុំបេះដូងចង្អៀត ដោយផ្អែកលើ ៖
ពេលខ្លះ គ្រូពេទ្យធ្វើកោសល្យវិច័យសាច់ដុំបេះដូង (Myocardial Biopsy) ដើម្បីរកមូលហេតុជំងឺ។ គ្រូពេទ្យនឹងយកគំរូជាលិកាមួយចេញពីបេះដូង ហើយយកទៅពិនិត្យជាមួយនឹងមីក្រូទស្សន៍។
ការព្យាបាល
ជាធម្មតា វាផ្តោតលើការព្យាបាលបុព្វហេតុនៃជំងឺ។ គ្រូពេទ្យនឹងណែនាំឱ្យលោកអ្នកផ្លាស់ប្តូររបៀបរស់នៅ និងប្រើថ្នាំ។
ការផ្លាស់ប្តូររបៀបរស់នៅ រួមមាន ៖
របបអាហារ ៖ នៅពេលលោកអ្នកមានអាការ ដូចជាដង្ហើមខ្លី ឬអស់កម្លាំង រឿងសំខាន់បំផុតគឺលោកអ្នកត្រូវកំណត់បរិមាណជាតិសូដ្យូមក្នុងអាហារ។ គ្រូពេទ្យនឹងកំណត់យ៉ាងតឹងរឹងពីបរិមាណសូដ្យូមដែលលោកអ្នកត្រូវការ។ យកល្អនោះ លោកអ្នកគួរតែធ្វើតាមការណែនាំរបស់គ្រូពេទ្យ ទោះបីអាការជំងឺបានធូរស្រាលក៏ដោយ។
លំហាត់ប្រាណ ៖ គ្រូពេទ្យនឹងប្រាប់លោកអ្នក ថាតើលោកអ្នកគួរហាត់ប្រាណឬទេ។ ជាទូទៅ ការហាត់ប្រាណគឺល្អសម្រាប់បេះដូង ប៉ុន្តែមនុស្សដែលមានជំងឺនេះអាចនឹងអស់កម្លាំងខ្លាំង និងមានដង្ហើមខ្លី សូម្បីតែធ្វើសកម្មភាពបន្តិចបន្តួចក៏ដោយ។
ដូច្នេះអ្នកជំនាញបានណែនាំឱ្យ ៖
លោកអ្នកក៏មិនគួរលើករបស់ធ្ងន់ដែរ។
ការប្រើថ្នាំ ៖ មនុស្សមួយចំនួនអាចធូរស្រាលដោយប្រើថ្នាំ ដូចជា Beta-blockers និង ACE inhibitors។
ប្រសិនបើអាការជំងឺនៅតែមាន នោះគ្រូពេទ្យប្រហែលជាបន្ថែមថ្នាំផ្សេងទៀតដូចជាថ្នាំ Digoxin, ថ្នាំ Diuretics, និងថ្នាំ Aldosterone inhibitors។
ប្រសិនបើលោកអ្នកមានបញ្ហាចង្វាក់បេះដូងមិនធម្មតា គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឱ្យធ្វើអ្វីមួយ ដើម្បីគ្រប់គ្រងចង្វាក់បេះដូង ឬបន្ថយចង្វាក់បេះដូងលោតមិនធម្មតា ព្រមទាំងព្យាបាលជំងឺ ដូចជា Sarcoidosis, Amyloidosis និង Hemochromatosis ។
គ្រូពេទ្យនឹងប្រាប់ថាតើថ្នាំណាដែលល្អបំផុតសម្រាប់លោកអ្នក។
តើការវះកាត់អាចព្យាបាលជំងឺនេះបានទេ?
ក្នុងករណីខ្លះ ប្រសិនបើអាការធ្ងន់ធ្ងរ គ្រូពេទ្យអាចនឹងនិយាយជាមួយលោកអ្នកអំពីការប្តូរបេះដូង។