តើជំងឺសរសៃឈាមបេះដូងគឺជាអ្វី?

ជំងឺសរសៃឈាមបេះដូង (Coronary Artery Disease – CAD) ហៅថា Coronary ឬ Atherosclerotic Heart Disease គឺជាលក្ខខណ្ឌជំងឺធ្ងន់ធ្ងរ ដែលបណ្តាលមកពីការកកើតកំណនៅក្នុងសរសៃឈាមបេះដូង, សរសៃឈាម ដែលនាំឈាមមានអុកស៊ីសែនទៅកាន់បេះដូង។ ជំងឺនេះប៉ះពាល់ដល់ប្រជាជនអាម៉េរិករាប់លាននាក់។

សរសៃឈាមក្រហមគឺរលោង និងមានភាពយឺត។ ប៉ុន្តែនៅពេលមានកំណកើតឡើងនៅលើជញ្ជាំងផ្នែកខាងក្នុងសរសៃឈាម វាអាចធ្វើឱ្យសរសៃឈាមឡើងរឹង និងរួមតូចចង្អៀត។ នេះនឹងធ្វើឱ្យឈាមដែលរត់ទៅសាច់ដុំបេះដូងរត់យឺត ដូច្នេះសាច់

ដុំបេះដូងមិនអាចទទួលបានអុកស៊ីសែនគ្រប់គ្រាន់ឡើយ។

កំណនេះអាចដាច់ចេញ ដែលអាចបណ្តាលឱ្យគាំងបេះដូង ឬគាំងបេះដូងស្លាប់ភ្លាមៗ។

អាការជំងឺសរសៃឈាមបេះដូង

អាការជំងឺទូទៅបំផុត គឺចុកទ្រូង (Angina) ឬឈឺទ្រូង (Chest Pain)។

ការចុងទ្រូងនេះអាចពិពណ៌នាថាជា ៖

លោកអ្នកប្រហែលជាច្រឡំវាជាមួយនឹងបញ្ហារំលាយអាហារ ឬក្រហាយទ្រូង។

ជាធម្មតា លោកអ្នកមានអារម្មណ៍ចុកក្នុងទ្រូងរបស់លោកអ្នក ប៉ុន្តែលោកអ្នកក៏អាចមានអារម្មណ៍ចុកនៅកន្លែងផ្សែង ដូចជា ៖

ជារឿយៗ អាការជំងឺច្រើនតែកើតឡើងចំពោះស្ត្រី។ ក្រៅពីចុកក្នុងទ្រូង ក៏អាចមានអាការផ្សេងទៀតរួមជាមួយគ្នា ដូចជាចង់ក្អួត, បែកញើស, អស់កម្លាំង, ឬដង្ហើមខ្លី។

អាការជំងឺផ្សេងទៀតរបស់ជំងឺសរសៃឈាមបេះដូង រួមមាន ៖

មូលហេតុជំងឺសរសៃឈាមបេះដូង និងការវិវឌ្ឍជំងឺ

អ្នកជំនាញបានគិតថា CAD ចាប់ផ្តើមមាន ដោយសារមានការខូចខាត ឬរងរបួសដល់ស្រទាប់ខាងក្នុងរបស់សរសៃឈាម។ ការខូចខាតនេះអាចកើតឡើង សូម្បីតែពេលលោកអ្នកនៅជាកុមារ។ កំណ (Plaque) អាចប្រមូលផ្តុំនៅតាមជញ្ជាំងសរសៃឈាមរបស់លោកអ្នក នៅពេលលោកអ្នកនៅក្មេង និងកកើតនៅពេលលោកអ្នកកាន់តែចាស់។ កំណដែលកកើតនេះនឹងធ្វើឱ្យរលាកជញ្ជាំងទាំងនោះ ហើយបង្កើនហានិភ័យឱ្យមានការកកឈាម និងគាំងបេះដូង។

កំណធ្វើឱ្យជញ្ជាំងខាងក្នុងសរសៃឈាមឡើងស្អិត។ ហើយរបស់ផ្សេងៗ ដូចជាកោសិការលាក, លីពូប្រូតេអ៊ីន (Lipoprotein) និងកាល់ស្យូម បានជាប់នឹងកំណនោះ នៅពេលពួកវាធ្វើដំណើរឆ្លងកាត់ចរន្តឈាមរបស់លោកអ្នក។

របស់ទាំងនេះនឹងកកើតជាកំណ រួមជាមួយកូឡេស្តេរ៉ូល។ វានឹងរុញជញ្ជាំងសរសៃឈាមទៅក្រៅ ខណៈពេលដែលវាធ្វើឱ្យសរសៃឈាមកាន់តែតូច។

យូរៗទៅ សរសៃឈាមបេះដូងដែលតូចចង្អៀតនោះអាចវិវឌ្ឍទៅជាសសៃឈាមថ្មីដែលព័ទ្ធជុំវិញកំណកស្ទះ ដើម្បីផ្តល់ឈាមទៅសាច់ដុំបេះដូងរបស់លោកអ្នក។ ប៉ុន្តែប្រសិនបើលោកអ្នកកំពុងបង្ខំខ្លួនឯងឱ្យធ្វើអ្វីមួយ ឬមានស្ត្រេស នោះសរសៃឈាមថ្មីមួយនោះ ប្រហែលជាមិនអាចនាំឈាមអុកស៊ីសែនទៅកាន់បេះដូងបានគ្រប់គ្រាន់ឡើយ។

ក្នុងករណីខ្លះនៅពេលដែលកំណបែក, កំណកឈាមអាចរារាំងដល់ការផ្គត់ផ្គង់ទៅកាន់សាច់ដុំបេះដូង។ នេះអាចបណ្តាលឱ្យគាំងបេះដូង។

ប្រសិនបើសរសៃឈាមទៅកាន់ខួរក្បាលត្រូវបានរារាំង ដែលជាធម្មតាដោយសារកំណកឈាម នោះលោកអ្នកអាចនឹងកើត Ischemic Stroke

ប្រសិនបើសរសៃឈាមក្នុងខួរក្បាលរបស់លោកអ្នកផ្ទុះ នោះលោកអ្នកអាចនឹងកើត Hemorrhagic Stroke។ បញ្ហាទាំងនេះ ជាធម្មតាកើតឡើងដោយសារជំងឺលើសឈាម។

តាមការសិក្សាបានរកឃើញថា ចំពោះមនុស្សមួយចំនួនដែលមានអាយុលើសពី ៥០ ឆ្នាំ និងមានហានិភ័យកើតជំងឺបេះដូង បើនៅក្នុងមួយថ្ងៃ លេបថ្នាំអាស្ពីរីន ក្នុងកម្រិតទាប នោះនឹងអាចជួយបង្ការការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ។ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នក ថាតើលោកអ្នកគួរតែប្រើថ្នាំអាស្ពីរីនកម្រិតទាប ដែរឬទេ។

 

កត្តាហានិភ័យជំងឺសរសៃឈាមបេះដូង

មានរឿងជាច្រើនអាចធ្វើឱ្យលោកអ្នកងាយនឹងមានជំងឺសរសៃឈាមបេះដូង។ អ្នកខ្លះអាចប្រែប្រួល តែអ្នកខ្លះមិនអាច។ កត្តាទាំងនោះរួមមាន ៖

តើ Ischemia គឺជាអ្វី?

Cardiac Ischemia កើត គឺនៅពេលដែលកំណ និងជាតិខ្លាញ់បង្រួមផ្នែកខាងក្នុងរបស់សរសៃឈាមយ៉ាងខ្លាំង ធ្វើឱ្យសរសៃឈាមមិនអាចផ្គត់ផ្គង់ឈាម ដែលមានអុកស៊ីសែនគ្រប់គ្រាន់ដល់បេះដូង។ នេះអាចបណ្តាលឱ្យគាំងបេះដូង ដោយមានឬគ្មានការចុកទ្រូង និងអាការផ្សេងទៀត។

Ischemia កើតឡើងភាគច្រើនក្នុងអំឡុង ៖

ជំងឺសរសៃឈាមបេះដូងអាចឈានដល់ចំណុចមួយដែល Ischemia កើតឡើង សូម្បីតែពេលសម្រាក។ នេះគឺជាករណីអាសន្ន ហើយវាអាចបណ្តាលឱ្យគាំងបេះដូង។ ប្រសិនបើរឿងនេះកើតឡើងចំពោះលោកអ្នក សូមទូរស័ព្ទទៅគ្រូពេទ្យឬទៅបន្ទប់សង្គ្រោះបន្ទាន់។ Ischemia អាចកើតឡើងដោយគ្មានការព្រមានជាមុន ហើយជាទូទៅ វាច្រើនតែកើតមានលើអ្នកដែលមានជំងឺទឹកនោមផ្អែម។

 

ការធ្វើរោគវិនិច្ឆ័យ និងតេស្តជំងឺសរសៃឈាមបេះដូង

គ្រូពេទ្យអាចប្រាប់បានថាតើលោកអ្នកមានជំងឺសរសៃឈាមបេះដូងឬអត់ បន្ទាប់ពី ៖

លោកអ្នកក៏អាចធ្វើតេស្តរោគវិនិច្ឆ័យ ដូច្នេះគ្រូពេទ្យអាចរកឃើញទំហំជំងឺសរសៃឈាមបេះដូង និងផលប៉ះពាល់របស់វាមកលើបេះដូងរបស់លោកអ្នក។ នេះនឹងជួយឱ្យគ្រូពេទ្យជ្រើសរើសវិធីព្យាបាល ដែលល្អបំផុតសម្រាប់លោកអ្នក។ ការធ្វើតេស្តទាំងនេះ រួមមាន ៖

ការព្យាបាលជំងឺសរសៃឈាមបេះដូង

ការព្យាបាល រួមមាន ៖

ការផ្លាស់ប្តូររបៀបរស់នៅ ៖ ប្រសិនបើលោកអ្នកជក់បារី សូមឈប់។ សូមញ៉ាំអាហារកែច្នៃឱ្យតិច ហើយផ្លាស់ប្តូរទៅញ៉ាំរបបអាហារដែលមានជាតិខ្លាញ់, អំបិល, និងស្ករទាប។ សូមគ្រប់គ្រងជាតិស្ករក្នុងឈាម ប្រសិនបើលោកអ្នកមានជំងឺទឹកនោមផ្អែម។ មួយទៀត សូមហាត់ប្រាណឱ្យបានទៀងទាត់ (ប៉ុន្តែត្រូវពិគ្រោះជាមួយគ្រូពេទ្យ មុនចាប់ផ្តើមកម្មវិធីហាត់ប្រាណ) ។

ការប្រើថ្នាំ ៖ ប្រសិនបើការផ្លាស់ប្តូររបៀបរស់នៅមិនទាន់គ្រប់គ្រាន់ លោកអ្នកប្រហែលជាត្រូវការប្រើថ្នាំ។ ថ្នាំដែលត្រូវប្រើ គឺអាស្រ័យលើស្ថានភាពរបស់លោកអ្នក។ ប្រសិនបើលោកអ្នកត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺសរសៃឈាមបេះដូង នោះលោកអ្នកអាចនឹងត្រូវប្រើ ៖

នៅមានការព្យាបាលដោយការវះកាត់ និងនីតិវិធីផ្សេងៗ។ លោកអ្នកដែលត្រូវព្យាបាលជំងឺសរសៃឈាមបេះដូង រួមមាន ៖

ការព្យាបាលទាំងអស់នេះនឹងជួយបង្កើនការផ្គត់ផ្គង់ឈាមដល់បេះដូង ប៉ុន្តែវាមិនអាចព្យាបាលជំងឺសរសៃឈាមបេះដូងបានទេ។

គ្រូពេទ្យអាចនឹងសិក្សាវិធីថ្មីៗដើម្បីព្យាបាលជំងឺបេះដូង រួមមាន ៖

វិធីព្យាបាលជំងឺសរសៃឈាមបេះដូងនៅផ្ទះ

ការផ្លាស់ប្តូររបៀបរស់នៅ អាចបង្ការឬបន្ថយល្បឿនជំងឺ CAD

ផលវិបាកជំងឺសរសៃឈាមបេះដូង

ផលវិបាក រួមមាន ៖

ទស្សនវិស័យជំងឺសរសៃឈាមបេះដូង (Coronary Artery Disease Outlook)

ផ្នែកសំខាន់មួយនៃការជាសះស្បើយពីជំងឺ CAD ឬបញ្ហាបេះដូងផ្សេងទៀត គឺការស្តារនីតិសម្បទាបេះដូង (Cardiac Rehabilitation – Rehab)។ ការស្រាវជ្រាវបានបង្ហាញថា វាអាចកាត់បន្ថយឱកាសស្លាប់ដោយសារជំងឺបេះដូង និងបញ្ហាបេះដូងនាពេលអនាគត។ លោកអ្នកនឹងត្រូវធ្វើការជាមួយក្រុមមនុស្សដែលនឹងជួយលោកអ្នក ជាមួយនឹង ៖

អ្វីដែលត្រូវធ្វើប្រសិនបើមានជំងឺសរសៃឈាមបេះដូងបន្ទាន់

វាជាការសំខាន់ណាស់ ដែលលោកអ្នកត្រូវដឹងពីអាការជំងឺបេះដូង និងមូលហេតុដែលបណ្តាលឱ្យមានអាការទាំងនោះ។

សូមទូរស័ព្ទទៅគ្រូពេទ្យ ប្រសិនបើលោកអ្នកមានអារម្មណ៍ថាមានអាការជំងឺថ្មី ឬប្រសិនបើអាការដែលលោកអ្នកធ្លាប់ឈឺ ក្លាយជាញឹកញាប់ឬធ្ងន់ធ្ងរ។ សូមទូរស័ព្ទទៅ ១១៩ ក្នុងករណីខ្លួនលោកអ្នក ឬមនុស្សដែលលោកអ្នកកំពុងនៅជាមួយ ស្រាប់តែចុកក្នុងទ្រូង ជាពិសេសរួមជាមួយនឹងការមានដង្ហើមខ្លី, ញ័រទ្រូង, វិលមុខ, បេះដូងលោតញាប់, ចង់ក្អួត, ឬបែកញើស។

ប្រសិនបើលោកអ្នកកំពុងប្រើថ្នាំ nitroglycerin សម្រាប់អាការចុកទ្រូង សូមទូរស័ព្ទទៅ ១១៩ បើលោកអ្នកនៅតែមានអារម្មណ៍ចុក បន្ទាប់ពីប្រើថ្នាំពីរដូស (ចន្លោះ ៥ នាទី) ឬ ១៥ នាទីក្រោយ។

បុគ្គលិកសង្គ្រោះបន្ទាន់នឹងឱ្យលោកអ្នកឱ្យទំពាថ្នាំអាស្ពីរីន ដើម្បីជួយការពារកំណកឈាម មិនឱ្យកកើតឬរីកធំ។

Leave a Comment