លក្ខខណ្ឌ

គម្រោងរបបអាហារដើមី្បបញ្ឈប់ជំងឺលើសឈាម (DASH Diet) និងជំងឺលើសឈាម

ជំហានមួយក្នុងចំណោមជំហានដែលគ្រូពេទ្យអាចណែនាំដើមី្បបញ្ចុះសម្ពាធឈាមរបស់លោកអ្នក គឺឱ្យលោកអ្នកចាប់ផ្តើមប្រើរបបអាហារ (DASH Diet)។

DASH តំណាងឱ្យវិធីសាស្រ្តនៃរបបអាហារដើម្បីបញ្ឈប់ការលើសឈាម (Dietary Approaches to Stop Hypertension)។ របបអាហារគឺសាមញ្ញ ៖

ក្នុងការសិក្សាស្រាវជ្រាវបានបង្ហាញថា អ្នកដែលមានរបបអាហារ DASH អាចបន្ថយសម្ពាធឈាមរបស់លោកអ្នកក្នុងរយៈពេល ២ សប្តាហ៍។

គម្រោងរបបអាហារមួយទៀត ហៅថា DASH សូដ្យូម (DASH-Sodium) ជាការអំពាវនាវឱ្យកាត់បន្ថយជាតិសូដ្យូមឱ្យបាន ១ ៥០០ មីលីក្រាមក្នុងមួយថ្ងៃ (ប្រហែល ២ ភាគ ៣ ស្លាបព្រាកាហ្វេ)។ ការសិក្សាលើប្រជាជនដែលប្រើប្រាស់គម្រោងអាហារ DASH សូដ្យូម ក៏បានបន្ថយសម្ពាធឈាមរបស់ពួកគេដែរ។

ការចាប់ផ្តើមរបបអាហារ DASH Diet

របបអាហារ DASH Diet តម្រូវឱ្យមានចំនួនជាក់លាក់នៃអាហារប្រចាំថ្ងៃពីក្រុមអាហារផ្សេងៗគ្នា។ បរិមាណអាហារដែលលោកអ្នកត្រូវការអាចខុសគ្នា អាស្រ័យលើចំនួនកាឡូរីដែលលោកអ្នកត្រូវការក្នុងមួយថ្ងៃ។

លោកអ្នកអាចផ្លាស់ប្តូរបន្តិចម្តងៗ។ ឧទាហរណ៍ ចាប់ផ្តើមដោយការកំណត់ខ្លួនលោកអ្នកនូវជាតិសូដ្យូម ២ ៤០០ មីលីក្រាមក្នុងមួយថ្ងៃ (ប្រមាណ ១ ស្លាបព្រាកាហ្វេ)។ បន្ទាប់មក ពេលដែលរាងកាយរបស់លោកអ្នកបានសម្របខ្លួនទៅនឹងរបបអាហារហើយ លោកអ្នកអាចកាត់បន្ថយជាតិសូដ្យូមទៅត្រឹម ១ ៥០០ មីលីក្រាមក្នុងមួយថ្ងៃ (ប្រហែល ២ ភាគ ៣ ស្លាបព្រាកាហ្វេ)។ បរិមាណទាំងនេះរាប់បញ្ចូលសូដ្យូមដែលលោកអ្នកបរិភោគ រួមបញ្ចូលទាំងសូដ្យូមនៅក្នុងផលិតផលអាហារ នៅក្នុងអាហារដែលលោកអ្នកចម្អិន ឬសូដ្យូមបន្ថែមនៅតុបាយ។

 

គន្លឹះប្រើប្រាស់គម្រោងរបបអាហារ DASH Diet

Translate by Chakriya Phou

Leave a Comment