ជំងឺមហារីក ការថប់អារម្មណ៍ និងជំងឺធ្លាក់ទឹកចិត្ត

ជំងឺមហារីក    ការថប់អារម្មណ៍     និងជំងឺធ្លាក់ទឹកចិត្ត

ការរកឃើញថាអ្នកមានជំងឺមហារីកអាចនាំមកនូវអារម្មណ៍ឈឺចាប់ខ្លាំង។ អ្នកឆ្លងកាត់ច្រើន   ចាប់ពីការព្យាបាលរហូតដល់ផលប៉ះពាល់    និងសូម្បីតែការផ្លាស់ប្តូររបៀបដែលអ្នកក្រឡេកមើលជីវិត    និងអនាគតរបស់អ្នក។

មនុស្សម្នាក់ៗខុសគ្នា។ សម្រាប់អ្នកខ្លះ    អារម្មណ៍ទាំងនេះអាចប្រែទៅជាការថប់អារម្មណ៍    និងធ្លាក់ទឹកចិត្ត។

ប្រសិនបើអ្នកមានការថប់អារម្មណ៍    អ្នកព្រួយបារម្ភច្រើន     ហើយមានអារម្មណ៍តានតឹង។ ការថប់អារម្មណ៍នេះអាចបង្ហាញតាមរបៀបជាច្រើន។ បេះដូងរបស់អ្នកអាចលោតលឿនជាងមុន។ អ្នកអាចសម្គាល់ឃើញថាឈឺក្បាល    ឬឈឺសាច់ដុំច្រើន។ វាអាចផ្លាស់ប្តូរចំណង់អាហាររបស់អ្នក។ អ្នកអាចញ៉ាំច្រើន    ឬតិច។ អ្នកអាចឈឺក្រពះ    ឬរាក    ឬអ្នកអាចមានអារម្មណ៍ណែនបំពង់ក    ឬទ្រូង។

ភាពសោកសៅគឺជាអារម្មណ៍ធម្មតាដែលយើងទាំងអស់គ្នាមានអារម្មណ៍    ជាពិសេសនៅពេលដែលយើងឆ្លងកាត់គ្រាលំបាក។ វាអាចជាជំងឺធ្លាក់ទឹកចិត្ត    ប្រសិនបើអ្នកមានអាការទាំងនេះអស់រយៈពេលជាង ២ សប្តាហ៍៖

ប្រសិនបើអ្នកមានអារម្មណ៍ដូចទាំងលើ   សូមប្រាប់គ្រូពេទ្យ    ឬអ្នកផ្តល់យោបល់របស់អ្នក។ មានជំនួយដែលអាចរកបាន។ វាចាំបាច់ក្នុងការថែរក្សាសុខភាពផ្លូវអារម្មណ៍    និងផ្លូវចិត្ត    ក៏ដូចជាការព្យាបាលជំងឺមហារីករបស់អ្នក។

ការព្យាបាល

វេជ្ជបណ្ឌិតរបស់អ្នកអាចចេញវេជ្ជបញ្ជាការព្យាបាលដោយការពិភាក្សា (ការប្រឹក្សាយោបល់)    ថ្នាំ     ឬការរួមបញ្ចូលគ្នារវាងទាំងពីរ។

ប្រសិនបើអ្នកធ្លាក់ទឹកចិត្ត    មានថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តជាច្រើនប្រភេទ។ ប្រសិនបើអ្នកមានការថប់អារម្មណ៍     ក៏មានថ្នាំសម្រាប់បញ្ហានោះដែរ។ អ្នកអាចមានអារម្មណ៍ធូរស្រាលក្នុងរយៈពេល ២ សប្តាហ៍ប៉ុន្តែវាអាចចំណាយពេលដល់ទៅ ៨ សប្តាហ៍     ដើម្បីឱ្យថ្នាំមានប្រសិទ្ធិភាព។

ការព្យាបាលមានច្រើនទម្រង់។ អ្នកអាចធ្វើការពិភាក្សាមួយទល់មួយជាមួយអ្នកចិត្តសាស្រ្ត     ឬអ្នកប្រឹក្សាយោបល់។ អ្នកក៏អាចចូលរួមជាមួយក្រុមគាំទ្រជំងឺមហារីកដែរ។ មន្ទីរពេទ្យធំៗជាច្រើនមានក្រុមគាំទ្រសម្រាប់មនុស្ស    ដែលឆ្លងកាត់មហារីកប្រភេទដូចគ្នា។ ប្រសិនបើអ្នកមិនអាចរកក្រុមគាំទ្រដោយផ្ទាល់អ្នកអាចរកបានតាមរយៈអ៊ីនធើណិត។

ការគាំទ្រ

អង្គការខ្លះមានកម្មវិធី   ដែលផ្គូរផ្គងអ្នកជាមួយអ្នកដែលបានឆ្លងកាត់ការព្យាបាលជំងឺមហារីកប្រភេទដូចអ្នក។

ដូចគ្នានេះផងដែរ    អ្នកអាចទាញយកកម្លាំងចិត្តពីមនុស្សជាទីស្រឡាញ់    និងសហគមន៍របស់អ្នក។ ពេលខ្លះមនុស្សមិនប្រាកដពីអ្វីដែលត្រូវនិយាយ    ឬវិធីដែលត្រូវជួយទេ។ អ្នកអាចចាប់ផ្តើមការសន្ទនា   ហើយអនុញ្ញាតឱ្យពួកគេដឹងពីអ្វីដែលមានប្រយោជន៍។

កុំគិតថាអ្នកត្រូវតែលាបមុខក្លាហាន    ហើយតែងតែមានភាពវិជ្ជមាន។ សូមចែករំលែកអារម្មណ៍របស់អ្នកជាមួយអ្នកប្រឹក្សាយោបល់   ក្រុមអ្នកថែរក្សាជំងឺមហារីក    និងក្រុមគាំទ្ររបស់អ្នក     ប្រសិនបើអ្នកមិនមានអារម្មណ៍ថាអ្នកអាចធ្វើវាជាមួយគ្រួសារអ្នកបាន។ អ្នកក៏អាចកត់ត្រាពីអារម្មណ៍របស់អ្នកបានដែរ។

កុំបន្ទោសខ្លួនអ្នកចំពោះជំងឺមហារីករបស់អ្នក។ សូមស្វែងរកប្រភពនៃការលួងលោម    ដែលអាចរាប់បញ្ចូលទាំងជំនឿ    ការធ្វើសមាធិ    និងបច្ចេកទេសបន្ធូរអារម្មណ៍។

សូមស្វែងរកសកម្មភាពដែលអ្នកពេញចិត្ត    មិនថាសកម្មភាពដែលធ្វើឱ្យអ្នករីករាយកាលក្នុងអតីតកាល    ឬសកម្មភាពថ្មីមួយចំនួនដែលអ្នកចង់សាកល្បង។ នៅថ្ងៃដែលអ្នកមានអារម្មណ៍ថាមានកម្លាំងជាងសព្វដង    សូមដើរលេង    ឬចំណាយពេលជាមួយមនុស្សជាទីស្រលាញ់    ឬមិត្តភក្តិ។ របស់ទាំងអស់នេះនឹងជួយជំរុញស្មារតីអ្នក។

ការមានសកម្មភាពក៏មានប្រយោជន៍ផងដែរ។ ការហាត់ប្រាណអាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អខាងរាងកាយ    ផ្លូវចិត្ត    និងអារម្មណ៍។ ទោះបីជាអ្នកប្រហែលជាមិនមានថាមពលសម្រាប់ការធ្វើសកម្មភាពខ្លាំងក៏ដោយ    អ្នកអាចសាកល្បងសកម្មភាពដែលប្រើកម្លាំងស្រាលបាន។    សូមពិគ្រោះជាមួយគ្រូពេទ្យជាមុន    ដើម្បីប្រាកដថាវាមិនអី។

ជំងឺធ្លាក់ទឹកចិត្តបន្ទាប់ពីការព្យាបាល

សម្រាប់មនុស្សមួយចំនួន   ការធ្លាក់ទឹកចិត្តនៅតែបន្ត (ឬចាប់ផ្តើម)    បន្ទាប់ពីការព្យាបាលជំងឺមហារីករបស់ពួកគេបានបញ្ចប់    ហើយពួកគេបានធូរស្បើយ    ដោយសារតែការភ័យខ្លាចថាជំងឺមហារីកនឹងកើតឡើងវិញ។ ការភ័យខ្លាចគឺខ្លាំងណាស់ដែលពួកគេប្រហែលជាមិនអាចញ៉ាំ    ឬគេងបានស្រួលទេ    ហើយពួកគេអាចខកខានការណាត់ជួបជាមួយគ្រូពេទ្យ។

សម្រាប់អ្នកផ្សេងទៀត    អារម្មណ៍ទាំងនោះមិនមានភាពខ្លាំងក្លាទេរាល់ថ្ងៃ។ ប៉ុន្តែកាលបរិច្ឆេទជាក់លាក់អាចនាំមកនូវអារម្មណ៍មិនល្អ (ដូចជាថ្ងៃកំណើត    ឬកាលបរិច្ឆេទដែលជំងឺមហារីកត្រូវបានគេធ្វើរោគវិនិច្ឆ័យ) ។ ក្នុងអំឡុងពេលនោះ    វាជាការល្អដែលផ្តោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន។ សូមរក្សាការណាត់ជួបរបស់អ្នកជាមួយគ្រូពេទ្យ    ហើយធ្វើតាមការផ្លាស់ប្តូររបៀបរស់នៅ    ដែលពួកគេត្រូវបានណែនាំ    ដើម្បីបន្ថយឱកាសនៃជំងឺមហារីកកើតឡើងវិញរបស់អ្នក ។

Leave a Comment