លក្ខខណ្ឌ

DEXA ស្កេន (DEXA Scan) (Dual X-ray Absorptiometry) ដើម្បីវាស់សុខភាពឆ្អឹង

ការត្រួតពិនិត្យកំហាប់ឆ្អឹង (Bone Density Testing) ដើមី្បដឹងថាឆ្អឹងរបស់លោកអ្នកមាំប៉ុណ្ណា គឺជាមធ្យោបាយតែមួយគត់ដើម្បីឱ្យដឹងច្បាស់ថាតើលោកអ្នកមានជំងឺពុកឆ្អឹង (Osteoporosis) ឬទេ។ របៀបពិនិត្យដែលប្រើច្រើនបំផុត​ គឺស្កេន ដែលហៅថា dual energy X-ray absorptiometry (DXA ឬ DEXA)។ កាត្រួតពិនិត្យនេះដើមី្បកំណត់ពីសុខភាពឆ្អឹង និងហានិភ័យនៃការបាក់ឆ្អឹង ដោយសារតែជំងឺពុកឆ្អឹង (Osteoporosis)។

DXA Scan ផ្តោតលើតំបន់ពីរសំខាន់ គឺត្រគាក និងឆ្អឹងខ្នង។ ប្រសិនបើលោកអ្នកមិនអាចត្រួតពិនិត្យតំបន់ទាំងពីរនេះបាន លោកអ្នកអាចធ្វើ DXA scan កំភួនដៃរបស់លោកអ្នកវិញ។ តំបន់ទាំងពីរនេះអាចផ្តល់ព័ត៌មានឱ្យគ្រូពេទ្យ ថាតើលោកអ្នកនឹងមានបញ្ហាបាក់ឆ្អឹងនៅក្នុងឆ្អឹងដទៃទៀតដែរឬទេ។

តើមានអ្វីកើតឡើងក្នុងអំឡុង DXA Scan?

ការស្កេនជាទូទៅចំណាយពេលពី ១០ ទៅ ២០ នាទី។ វាគ្មានការឈឺចាប់ទេ ហើយបរិមាណវិទ្យុសកម្មដែលលោកអ្នកទទួលបានពីកាំរស្មីអិច (X-ray) នៃការស្កេននេះមានចំនួនតិច។ ការត្រួតពិនិត្យនេះមិនដូចការត្រួតពិនិត្យផ្សេងទៀត ដូចជា MRIs ឬ CT scans នោះទេ លោកអ្នកមិនចាំបាច់ទៅគេងនៅក្នុងរូង ឬរង្វង់បិទជិតឡើយ។ ផ្ទុយទៅវិញ លោកអ្នកត្រូវគេងនៅលើតុ X-ray ដែលបើកចំហ គ្រាន់តែលោកអ្នកព្យាយាមនៅឱ្យស្ងៀម នៅពេលម៉ាស៊ីនស្កេនឆ្លងកាត់រាងកាយរបស់លោកអ្នក។ នៅពេលចប់ការត្រួតពិនិត្យ លោកអ្នកអាចត្រលប់ទៅផ្ទះវិញបានភ្លាម។

DXA Scanner គឺជាម៉ាស៊ីនដែលផលិតភ្លើងហ្វារកាំរស្មីអិច (X-ray beam) ចំនួនពីរ។ ភ្លើងមួយមានថាមពលខ្ពស់ ឯមួយទៀតមានថាមពលទាប។ ម៉ាស៊ីននឹងវាស់បរិមាណកាំរស្មីអិច ដែលឆ្លងកាត់ឆ្អឹងពីភ្លើងនីមួយៗ។ ម៉ាស៊ីនវាស់ផ្សេងគ្នា ដោយអាស្រ័យលើកម្រាស់របស់ឆ្អឹង។ ផ្អែកលើភាពខុសគ្នារវាងភ្លើងហ្វារ (X-ray beam) ទាំងពីរ គ្រូពេទ្យអាចវាស់កំហាប់ឆ្អឹងរបស់លោកអ្នក។

លទ្ធផល DXA Scan

សម្រាប់លទ្ធផលពីការស្កេន លោកអ្នកនឹងទទួលពិន្ទុ (T Score)។ វាជាការបង្ហាញ តើឆ្អឹងរបស់លោកអ្នកមានកំហាប់ខ្ពស់ឬទាបជាង ឆ្អឹងរបស់អ្នកអាយុ ៣០ ឆ្នាំ ដែលមានសុខភាពល្អ ដែលអាយុនេះជាពេលដែលឆ្អឹងរឹងមាំបំផុត។ ពិន្ទុកាន់តែទាប ឆ្អឹងគឺកាន់តែខ្សោយ ៖

ពេលខ្លះ គ្រូពេទ្យអាចផ្តល់លទ្ធផល DXA Scan ផ្សេងទៀត ដោយជាពិន្ទុ Z (Z score)។ វាជាការប្រៀបធៀបកំហាប់ឆ្អឹងរបស់លោកអ្នកជាមួយពិន្ទុធម្មតា សម្រាប់មនុស្សដែលមានអាយុ និងទំហំរាងកាយប៉ុនគ្នា។

តើនរណាគួរធ្វើ DXA Scan?

សេវាកម្មបង្ការរបស់សហរដ្ឋអាម៉េរិក (U.S. Preventive Services) បាននិយាយថា អ្នកដែលគួរទៅធ្វើ DXA Scan ដើមី្បមើលកំហាប់ឆ្អឹង រួមមាន ៖

Translate by Chakriya Phou

Leave a Comment