មនុស្សដែលមានជំងឺទឹកនោមផ្អែមភាគច្រើន ត្រូវពិនិត្យកម្រិតជាតិស្ករក្នុងឈាម របស់ពួកគេឱ្យបានទៀងទាត់។ លទ្ធផលជួយលោកអ្នក និងគ្រូពេទ្យគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមទាំងនោះ ដែលជួយលោកអ្នកឱ្យជៀសផុតពីផលវិបាកនៃជំងឺទឹកនោមផ្អែម។
វាមានវិធីជាច្រើន ដើម្បីធ្វើតេស្តជាតិស្ករក្នុងឈាមរបស់លោកអ្នក៖
ពីម្រាមដៃរបស់អ្នក៖ លោកអ្នកចាក់ម្រាមដៃរបស់លោកអ្នក ជាមួយម្ជុលមុតស្រួច (ត្រូវបានហៅថាបំពង់កែវ) ហើយដាក់ឈាមមួយដំណក់លើបន្ទះតេស្ត។ បន្ទាប់មកលោកអ្នកដាក់បន្ទះតេស្តចូលទៅក្នុងម៉ែត្រ ដែលបង្ហាញពីកម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នក។ លោកអ្នកទទួលបានលទ្ធផល ក្នុងរយៈពេលតិចជាង ១៥ វិនាទី និងអាចរក្សាទុកព័ត៌មាននេះ សម្រាប់ការប្រើប្រាស់នាពេលអនាគត។ ម៉ែត្រខ្លះអាចប្រាប់លោកអ្នកពីកម្រិតជាតិស្ករក្នុងឈាមជាមធ្យមក្នុងរយៈពេលមួយ និងបង្ហាញលោកអ្នកនូវតារាង និងក្រាហ្វិចនៃលទ្ធផលតេស្តកន្លងមក។ លោកអ្នកអាចទិញម៉ែត្រវាស់ជាតិស្ករក្នុងឈាម និងបន្ទះតេស្តនៅតាមឱសថស្ថានក្នុងតំបន់របស់លោកអ្នក។
ម៉ែត្រដែលធ្វើតេស្តទីតាំងផ្សេងទៀត៖ ម៉ែត្រថ្មីអនុញ្ញាតឱ្យលោកអ្នកធ្វើតេស្តទីតាំងផ្សេងទៀតក្រៅពីចុងម្រាមដៃរបស់លោកអ្នក ដូចជាកំភួនដៃខាងលើ កំភួនដៃខាងក្រោម បាតមេដៃ និងភ្លៅ។ លោកអ្នកអាចទទួលបានលទ្ធផល ខុសពីលទ្ធផលពីចុងម្រាមដៃរបស់លោកអ្នក។ កម្រិតជាតិស្ករក្នុងឈាមនៅចុងម្រាមដៃបង្ហាញពីការផ្លាស់ប្តូរលឿនជាង កម្រិតជាតិស្ករក្នុងឈាមនៅទីតាំងធ្វើតេស្តផ្សេងទៀត។ នេះជាការពិត ខ្លាំងណាស់ នៅពេលដែលជាតិស្ករក្នុងឈាមរបស់លោកអ្នកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដូចជាបន្ទាប់ពីទទួលទានអាហារ ឬក្រោយពេលហាត់ប្រាណ។ ប្រសិនបើលោកអ្នកកំពុងពិនិត្យស្ករ នៅពេលលោកអ្នកមានអាការនៃការថយចុះជាតិស្ករក្នុងឈាម លោកអ្នកគួរតែប្រើចុងម្រាមដៃរបស់លោកអ្នក ប្រសិនបើអាច ពីព្រោះលទ្ធផលទាំងនេះនឹងមានភាពត្រឹមត្រូវជាង។
ប្រព័ន្ធត្រួតពិនិត្យជាតិគ្លុយកូសបន្តបន្ទាប់៖ ឧបករណ៍ទាំងនេះ ដែលត្រូវបានហៅថា ឧបករណ៍វាស់ជាតិគ្លុយកូសអន្តរ ត្រូវបានបញ្ចូលជាមួយម៉ាស៊ីនបូមអាំងស៊ុយលីន។ ពួកវាស្រដៀងគ្នាទៅនឹងលទ្ធផលនៃជាតិស្ករដោយចាក់ម្រាមដៃ ហើយអាចបង្ហាញគំរូ និងនិន្នាការ នៅក្នុងលទ្ធផលរបស់លោកអ្នកជាបន្តបន្ទាប់។
លោកអ្នកប្រហែលជាត្រូវពិនិត្យជាតិស្ករក្នុងឈាមឱ្យបានច្រើនដងក្នុងមួយថ្ងៃ ដូចជាមុនពេលញ៉ាំអាហារ ឬពេលហាត់ប្រាណ ពេលចូលគេង មុនពេលបើកបរ និងពេលដែលលោកអ្នកគិតថាកម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នកទាប។
មនុស្សគ្រប់គ្នាគឺខុសគ្នា ដូច្នេះសូមសួរគ្រូពេទ្យរបស់លោកអ្នក ពីពេលវេលា និងភាពញឹកញាប់ដែលលោកអ្នកគួរតែពិនិត្យជាតិស្ករក្នុងឈាម។ ប្រសិនបើលោកអ្នកឈឺ លោកអ្នកប្រហែលជាត្រូវធ្វើតេស្តជាតិស្ករក្នុងឈាមឱ្យបានញឹកញាប់ជាងមុន។
ប្រសិនបើលោកអ្នកមានលក្ខខណ្ឌជាក់លាក់ ដូចជាភាពស្លកសាំង ឬជំងឺរលាកសន្លាក់ម្រាមមេជើង ឬប្រសិនបើវាក្តៅ ឬសើម ឬលោកអ្នកនៅរយៈកម្ពស់ខ្ពស់ ដែលអាចប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នក។
ប្រសិនបើលោកអ្នកនៅតែឃើញលទ្ធផលមិនធម្មតា សូមគណនាម៉ែត្ររបស់លោកអ្នកឡើងវិញ និងពិនិត្យមើលបន្ទះតេស្ត។
តារាងខាងក្រោមផ្តល់ឱ្យលោកអ្នកនូវគំនិត អំពីកន្លែងដែលកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក គួរតែនៅពេញមួយថ្ងៃ។ កម្រិតជាតិស្ករក្នុងឈាមល្អបំផុតរបស់លោកអ្នក អាចខុសគ្នាពីមនុស្សម្នាក់ទៀត ហើយនឹងផ្លាស់ប្តូរពេញមួយថ្ងៃ។
ការតាមដានកម្រិត HbA1c របស់លោកអ្នក ក៏សំខាន់ផងដែរ សម្រាប់ការគ្រប់គ្រងជំងឺទឹកនោមផ្អែម។ ឧបករណ៍ត្រួតពិនិត្យជាតិគ្លុយកូសនៅផ្ទះជាច្រើន អាចបង្ហាញពីលទ្ធផលគ្លុយកូសក្នុងឈាមជាមធ្យម ដែលទាក់ទងទៅនឹងការធ្វើតេស្តឈាម HbA1c។
សូមសាកសួរគ្រូពេទ្យអំពីគោលដៅកម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នក និងរៀបចំផែនការសំរាប់វិធីដោះស្រាយលទ្ធផលជាតិស្ករក្នុងឈាម ដែលខ្ពស់ពេក រឺទាបពេក និងពេលវេលាត្រូវទូរស័ព្ទទៅគ្រូពេទ្យ។ សូមរៀនអំពីអាការនៃជាតិស្ករក្នុងឈាមខ្ពស់ ឬទាប ហើយដឹងថាលោកអ្នកអាចធ្វើអ្វីបាន ប្រសិនបើលោកអ្នកចាប់ផ្តើមមានអាការ។
ត្រូវរក្សាកំណត់ត្រាអំពីការធ្វើតេស្ត ឈាម ទឹកនោម ឬ ketone ដែលលោកអ្នកបានធ្វើ ។ ឧបករណ៍ពិនិត្យគ្លុយកូសភាគច្រើន ក៏មានអង្គចងចាំដែរ។ កំណត់ត្រារបស់លោកអ្នក អាចដាស់តឿនលោកអ្នកពីបញ្ហា ឬនិន្នាការណាមួយ។ កំណត់ត្រានៃការធ្វើតេស្តទាំងនេះ ជួយគ្រូពេទ្យរបស់លោកអ្នក ធ្វើការផ្លាស់ប្តូរដែលត្រូវការនៅក្នុងផែនការអាហារ ថ្នាំ ឬកម្មវិធីហាត់ប្រាណរបស់លោកអ្នក។ យកកំណត់ត្រាទាំងនេះទៅជាមួយលោកអ្នក រាល់ពេលដែលលោកអ្នកទៅជួបគ្រូពេទ្យ។
Translate by Chakriya Phou