នៅពេលលោកអ្នកមានជំងឺទឹកនោមផ្អែម លោកអ្នកមិនមែនជាមនុស្សចម្លែកចំពោះ ការធ្វើតេស្តដែលតាមដានជំងឺរបស់លោកអ្នកទេ។ ភាគច្រើនពិនិត្យមើលឈាមរបស់លោកអ្នក ប៉ុន្តែក៏មានការពិនិត្យផ្សេងក្រៅពីការពីនិត្យឈាមដែរ។ វិធីងាយៗពីរដែលពិនិត្យទឹកនោមរបស់លោកអ្នក អាចជួយលោកអ្នក និងគ្រូពេទ្យប្រយ័ត្នអំពីជំងឺតម្រងនោម និងជាតិស្ករក្នុងឈាមខ្ពស់។
ការធ្វើតេស្តជំងឺតម្រងនោម
ប្រហែលមួយភាគបីនៃមនុស្សដែលមានជំងឺទឹកនោមផ្អែម មានបញ្ហាជាមួយនឹងតម្រងនោមរបស់ពួកគេ។ ប៉ុន្តែការគ្រប់គ្រងជាតិស្ករ និងសម្ពាធឈាមឱ្យបានឆាប់ និងតឹងរឹង បូករួមទាំងជំនួយពីថ្នាំមួយចំនួនអាចជួយឱ្យសរីរាង្គទាំងនេះដំណើរការបានដូចដើម។
ដើម្បីពិនិត្យរកបញ្ហាគ្រូពេទ្យអាចធ្វើតេស្តមួយ ដែលវាស់បរិមាណប្រូតេអ៊ីននៅក្នុងទឹកនោមរបស់លោកអ្នក ដែលត្រូវបានគេហៅថា microalbuminuria ។ វាបង្ហាញនៅពេល albumin ( ប្រូតេអ៊ីនសំខាន់នៅក្នុងឈាមរបស់អ្នក ) ចំនួនតិចជ្រាបចូលក្នុងទឹកនោមរបស់លោកអ្នក។ បើគ្មានការព្យាបាលដើម្បីបន្ថយការលេចធ្លាយទេ តម្រងនោមរបស់លោកអ្នកអាចត្រូវបានបំផ្លាញ ហើយទីបំផុតនឹងខូច។
លោកអ្នកគួរតែធ្វើតេស្តនេះរាល់ឆ្នាំ ដោយចាប់ផ្តើមឱ្យបានឆាប់បំផុត នៅពេលដែលលោកអ្នកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ។ នោះដោយសារតែជាតិស្ករក្នុងឈាមខ្ពស់ ច្រើនតែមានវត្តមានជាច្រើនឆ្នាំមុនពេលលោកអ្នកដឹងថាខ្លួនមានជំងឺ។
ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ១ អ្នកប្រហែលជានឹងមិនទទួលការធ្វើតេស្តនេះទេ រហូតដល់អ្នកបានធ្វើរោគវិនិច្ឆ័យអស់រយៈពេល ៥ ឆ្នាំ។
តើលទ្ធផលវិជ្ជមានមានន័យដូម្តេច?
ប្រសិនបើការធ្វើតេស្តគឺវិជ្ជមាន តម្រងនោមរបស់អ្នកកំពុងលិចជាតិប្រូតេអ៊ីនចូលក្នុងទឹកនោមរបស់លោកអ្នក។ នេះគឺជាសញ្ញាមួយដែលបង្ហាញថា ក្រលៀនរបស់លោកអ្នកមិនដំណើរការដូចអ្វីដែលវាគួរតែធ្វើទេ ទោះបីជាលោកអ្នកមានអារម្មណ៍ថាប្រក្រតី និងមិនមានអាការអ្វីក៏ដោយ។ គ្រូពេទ្យនឹងណែនាំឱ្យប្រើថ្នាំ ឬផ្លាស់ប្តូររបៀបរស់នៅ ដើម្បីជួយគ្រប់គ្រងស្ថានភាពទាំងនេះ៖
ការធ្វើតេស្តរកជាតិស្ករក្នុងឈាមខ្ពស់
ប្រសិនបើលោកអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ១ គ្រូពេទ្យអាចស្នើសុំឱ្យលោកអ្នកពិនិត្យទឹកនោមសម្រាប់ ketones ។ រាងកាយរបស់លោកអ្នកបង្កើតវា នៅពេលដែលមិនមានអាំងស៊ុយលីនគ្រប់គ្រាន់ ហើយងាកទៅរកកន្លែងផ្ទុកខ្លាញ់ ដើម្បីបង្កើតថាមពលសម្រាប់កោសិការបស់លោកអ្នក។ Ketones ក្នុងបរិមាណច្រើនមានជាតិពុល ។ ការមានពួកវាច្រើនពេក អាចបង្កឱ្យមានស្ថានភាពអាសន្នដែលគំរាមកំហែងដល់អាយុជីវិត ដែលត្រូវបានហៅថា ketoacidosis ។
តើខ្ញុំត្រូវធ្វើតេស្តយ៉ាងដូចម្តេច?
គ្រូពេទ្យរបស់លោកអ្នកអាចពិនិត្យរកមើលកម្រិត ketone ឬលោកអ្នកអាចធ្វើវានៅផ្ទះដោយប្រើឧបករណ៍ទិញតាមបញ្ជរលក់។ លោកអ្នកគ្រាន់តែជ្រលក់បន្ទះធ្វើតេស្តមួយចូលក្នុងទឹកនោមរបស់លោកអ្នក។ វានឹងផ្លាស់ប្តូរពណ៌ ហើយលោកអ្នកប្រៀបធៀបវាទៅនឹងតារាង ដើម្បីមើលថាតើការបង្ហាញនៅលើបន្ទះធ្វើ
តេស្តរបស់លោកអ្នកមានន័យយ៉ាងម៉េច។
តើខ្ញុំគួរធ្វើតេស្តនៅពេលណា?
ប្រសិនបើលោកអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ១ លោកអ្នកប្រហែលជាត្រូវពិនិត្យទឹកនោមរបស់អ្នកសម្រាប់ ketones ប្រសិនបើ៖
ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ២ វាមិនមានឱកាសច្រើនដែលអ្នកនឹងមាន ketones ច្រើនពេកទេ ទោះបីអ្នកកំពុងប្រើថ្នាំអាំងស៊ុយលីនក៏ដោយ។ ប៉ុន្តែវាអាចកើតឡើងក្នុងអំឡុងពេលមានជំងឺធ្ងន់ធ្ងរ។ គ្រូពេទ្យអាចប្រាប់លោកអ្នកឱ្យពិនិត្យទឹកនោមនៅពេលដែល៖
តើខ្ញុំគួរទាក់ទងទៅវេជ្ជបណ្ឌិតនៅពេលណា?
ការធ្វើតេស្តទឹកនោមសម្រាប់ ketones គួរតែអវិជ្ជមានជានិច្ច។ រាយការណ៍ពីលទ្ធផលវិជ្ជមានដល់គ្រូពេទ្យភ្លាមៗ។ លោកអ្នកក៏គួរតែឱ្យគ្រូពេទ្យដឹងភ្លាមៗ ប្រសិនបើជាតិស្ករក្នុងឈាមរបស់លោកអ្នកនៅខ្ពស់ ឬប្រសិនបើលោកអ្នកឈឺក្រពះ ចងក្អួត ក្អួត ដកដង្ហើមលឿន ដកដង្ហើមមានក្លិនផ្អែម ឬប្រសិនបើលោកអ្នកនោមច្រើន។
វេជ្ជបណ្ឌិតអាចនឹងប្រាប់លោកអ្នកឱ្យ៖
តើខ្ញុំកត់ត្រាលទ្ធផលរបស់ខ្ញុំយ៉ាងដូចម្តេច?
រក្សាកំណត់ត្រាលម្អិតអំពីរាល់ការធ្វើតេស្តទឹកនោម ឬ ketone។ ទាំងនេះអាចជួយដាស់តឿនលោកអ្នក និងគ្រូពេទ្យរបស់លោកអ្នកចំពោះបញ្ហា។ សូមយកកំណត់ត្រាទៅជាមួយ រាល់ពេលលោកអ្នកទៅជួបគ្រូពេទ្យ។