លក្ខខណ្ឌ

អាំងស៊ុយលីន Shock និងប្រតិកម្មអាំងស៊ុយលីន

អាំងស៊ុយលីន Shock  (insulin shock)    ឬការថយចុះជាតិស្ករក្នុងឈាម (hypoglycemia) ធ្ងន់ធ្ងរ      គឺជាហានិភ័យដ៏ធ្ងន់ធ្ងរមួយចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម។ ចំណែកឯប្រតិកម្មអាំងស៊ុយលីន    គឺជាផលវិបាកនៃការមានអាំងស៊ុយលីនច្រើនពេក    វាអាចកើតឡើងគ្រប់ពេលដែលមានអតុល្យភាព រវាងអាំងស៊ុយលីននៅក្នុងប្រព័ន្ធរបស់លោកអ្នក   (បរិមាណអាហារដែលលោកអ្នកបរិភោគ     ឬកម្រិតសកម្មភាពរាងកាយ)។ វាក៏អាចកើតឡើងបានដែរនៅពេលលោកអ្នកកំពុងធ្វើអ្វីគ្រប់យ៉ាង    ដែលលោកអ្នកគិតថាអាចធ្វើបាន   ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់លោកអ្នក។

អាការនៃអាំងស៊ុយលីន Shock ហាក់ដូចជាស្រាលនៅពេលដំបូង។ ប៉ុន្តែលោកអ្នកមិនគួរព្រងើយកន្តើយទេ ។ ប្រសិនបើមិនបានព្យាបាលវាឱ្យបានឆាប់រហ័សទេ   ការថយចុះជាតិស្ករក្នុងឈាមអាចក្លាយជាស្ថានភាពធ្ងន់ធ្ងរដែលបណ្តាលឱ្យលោកអ្នកដួលសន្លប់   ដែលទាមទារការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រជាបន្ទាន់។ អាំងស៊ុយលីន Shock ក៏អាចបណ្តាលឱ្យបាត់បង់ស្មារតី   និងស្លាប់ផងដែរ។ វាមានសារសំខាន់ណាស់ដែលមិនត្រឹមតែលោកអ្នកប៉ុណ្ណោះទេ   ប៉ុន្តែគ្រួសារ   និងអ្នកដទៃដែលនៅជុំវិញលោកអ្នកត្រូវរៀនសម្គាល់សញ្ញានៃការថយចុះជាតិស្ករក្នុងឈាម   និងដឹងថាត្រូវដោះស្រាយយ៉ាងណា។ វាអាចជួយសង្រ្គោះជីវិតលោកអ្នក។

តើការថយចុះជាតិស្ករក្នុងឈាមជាអ្វី?

ការថយចុះជាតិស្ករក្នុងឈាម (Hypoglycemia) ជាកម្រិតជាតិស្ករក្នុងឈាមទាប។ កោសិកាក្នុងខ្លួនរបស់លោកអ្នកប្រើជាតិស្ករពីកាបូអ៊ីដ្រាតសម្រាប់ថាមពល។ អាំងស៊ុយលីនដែលជាធម្មតាត្រូវបានផលិតនៅក្នុងលំពែងគឺចាំបាច់សម្រាប់ជាតិស្ករដើម្បីចូលក្នុងកោសិកា។ វាជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាមពីការឡើងខ្ពស់ពេក។

វាមានសារសំខាន់ណាស់ក្នុងការរក្សា   កម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នកឱ្យនៅកម្រិតត្រឹមត្រូវ។ កម្រិតជាតិស្ករក្នុងឈាម   ដែលខ្ពស់ពេកអាចបណ្តាលឱ្យខ្វះជាតិទឹកធ្ងន់ធ្ងរ    ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ យូរ ៗ ទៅជាតិស្ករច្រើននៅក្នុងខ្លួន   ធ្វើឱ្យខូចសរីរាង្គដូចជា   បេះដូង   ភ្នែក   និងប្រព័ន្ធសរសៃប្រសាទ។

ធម្មតាការផលិតអាំងស៊ុយលីន   ត្រូវបានគ្រប់គ្រងនៅក្នុងខ្លួនលោកអ្នក    ដូច្នេះលោកអ្នកមានបរិមាណអាំងស៊ុយលីន    ដែលលោកអ្នកត្រូវការដើម្បីជួយគ្រប់គ្រងកម្រិតជាតិស្ករ។ ប៉ុន្តែប្រសិនបើរាងកាយរបស់លោកអ្នកមិនបង្កើតអាំងស៊ុយលីនដោយខ្លួនឯង   ឬប្រសិនបើវាមិនអាចប្រើប្រាស់អាំងស៊ុយលីនដែលវាផលិតបាន
លោកអ្នកត្រូវចាក់ថ្នាំអាំងស៊ុយលីន   ឬលេបថ្នាំផ្សេងទៀតដែលនឹងបង្កើនបរិមាណអាំងស៊ុយលីន    ដែលរាងកាយលោកអ្នកផលិត។ ដូច្នេះប្រសិនបើលោកអ្នកត្រូវការលេបថ្នាំអាំងស៊ុយលីន   វាក្លាយជាទំនួលខុសត្រូវរបស់លោកអ្នក   ដើម្បីដឹងថាលោកអ្នកមានបរិមាណអាំងស៊ុយលីន   ដែលលោកអ្នកត្រូវការនៅពេលលោកអ្នកត្រូវការ។

ពេលវេលាត្រូវប្រើអាំងស៊ុយលីន   ឬថ្នាំផ្សេងទៀត   និងបរិមាណដែលត្រូវប្រើអាស្រ័យលើពេលវេលា   អ្វីនិងបរិមាណអាហារដែលលោកអ្នកទទួលទាន។ វាក៏អាស្រ័យលើកម្រិតនៃសកម្មភាពរាងកាយរបស់លោកអ្នកផងដែរ   ពីព្រោះកោសិកានៅក្នុងខ្លួនរបស់លោកអ្នក   ប្រើជាតិស្ករច្រើននៅពេលលោកអ្នកធ្វើសកម្មភាព។ ការថយចុះជាតិស្ករក្នុងឈាមជាប្រតិកម្មមូលដ្ឋាន   ទៅនឹងអាំងស៊ុយលីនច្រើនពេកនៅក្នុងប្រព័ន្ធរបស់លោកអ្នក។ អាំងស៊ុយលីនបង្កើនល្បឿននៃការបន្ថយកម្រិតជាតិគ្លុយកូសក្នុងឈាម។ បន្ទាប់មកដោយមិនមានការបរិភោគអាហារ   ឬរាងកាយរបស់លោកអ្នកដុតបំផ្លាញជាតិស្ករលឿនជាងមុន   ដោយសាររាងកាយ    ធ្វើសកម្មភាព     កម្រិតជាតិស្ករនឹងថយចុះដល់កម្រិតគ្រោះថ្នាក់។

តើអ្វីបណ្តាលឱ្យមានជាតិស្ករក្នុងឈាមថយចុះ?

រឿងមួយចំនួនអាចបណ្តាលឱ្យមានជាតិស្ករក្នុងឈាមថយចុះ។ កម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នកអាចទាប   ប្រសិនបើលោកអ្នក៖

តើមានអាការនៃការថយចុះជាតិស្ករក្នុងឈាម ឬមានសញ្ញាព្រមានអំពីអាំងស៊ុយលីន Shock ដែរឬទេ?

អាការនៃការថយចុះជាតិស្ករក្នុងឈាមអាចត្រូវបានចាត់ថ្នាក់ជា   ស្រាលឬដំបូង   ល្មម   និងមធ្យម។ អាការស្រាលរួមមាន៖

នៅពេលដែលការថយចុះជាតិស្ករក្នុងឈាមក្លាយជាធ្ងន់ធ្ងរ    អាការរួមមាន៖

ការថយចុះជាតិស្ករក្នុងឈាមក៏អាចកើតមាននៅពេលយប់ផងដែរ។ អាការអាចរួមមាន៖

ប្រសិនបើលោកអ្នកមានសញ្ញានៃការថយចុះជាតិស្ករក្នុងឈាមស្រាល   វាចាំបាច់ត្រូវពិនិត្យជាតិស្ករក្នុងឈាម   ប្រសិនបើលោកអ្នកអាច    ដើម្បីប្រាកដថាវាមិនទាប។ បើសិនជាវាទាបមែន   លោកអ្នកគួរតែព្យាបាលឱ្យបានរហ័ស   ឬស្វែងរកការសង្គ្រោះបន្ទាន់។ ប្រសិនបើលោកអ្នកមិនអាចពិនិត្យកម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នក    ដោយសារហេតុផលណាមួយ    ឬប្រសិនបើលោកអ្នកសម្គាល់ឃើញអាការរោគ   លោកអ្នកគួរតែព្យាបាលជាតិស្ករក្នុងឈាមទាបដោយខ្លួនឯង       ឬស្វែងរកការសង្គ្រោះបន្ទាន់។ ប្រសិនបើអាការរោគមានសភាពធ្ងន់ធ្ងរ    ឬលោកអ្នកមិនអាចជួយខ្លួនឯងបាន    សូមស្វែងរកការព្យាបាលបន្ទាន់។

តើការថយចុះជាតិស្ករក្នុងឈាមត្រូវបានព្យាបាលយ៉ាងដូចម្តេច?

ប្រសិនបើការថយចុះជាតិស្ករក្នុងឈាមរបស់លោកអ្នកមានកម្រិតស្រាល   ឬមធ្យម   វិធីល្អបំផុតដើម្បីបង្កើនកម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នកបានលឿន    គឺត្រូវញ៉ាំ    ឬផឹកអ្វីមួយដែលផ្ទុកគ្លុយកូស   ឬជាតិស្ករផ្សេងពី ១៥ ទៅ ២០ ក្រាម។ លោកអ្នកអាចលេបថ្នាំគ្រាប់គ្លុយកូស   ដែលលោកអ្នកអាចទិញបាននៅហាងឱសថ។ ឬលោកអ្នកប្រហែលជាចង់ផឹកទឹកផ្លែឈើកន្លះពែង។

អាហារសម្រន់ផ្សេងទៀតដែលលោកអ្នកអាចប្រើ    ដើម្បីបង្កើនកម្រិតជាតិស្កររួមមាន៖

លោកអ្នកក៏អាចសាកសួរគ្រូពេទ្យ   ឬអ្នកជំនាញខាងចំណីអាហាររបស់លោកអ្នក  ដើម្បីទទួលបានអនុសាសន៍សម្រាប់អាហារសម្រន់ផ្សេងទៀត    ដែលអាចជួយបង្កើនកម្រិតជាតិស្ករក្នុងឈាម    នៅពេលលោកអ្នកត្រូវការ។

 

បន្ទាប់ពីលោកអ្នកបានញ៉ាំអាហារសម្រន់    សូមរង់ចាំ ១៥ នាទី    ហើយពិនិត្យមើលកម្រិតជាតិស្ករក្នុងឈាម ម្តងទៀត។ ប្រសិនបើវានៅតែទាប    សូមញ៉ាំអាហារសម្រន់មួយទៀត    បន្ទាប់មករង់ចាំ ១៥ នាទី    ហើយពិនិត្យមើលម្តងទៀត។ ធ្វើនីតិវិធីនេះម្តងហើយម្តងទៀត     រហូតដល់កម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នកស្ថិតនៅក្នុងកម្រិតគោលដៅធម្មតា។ បន្ទាប់ពីនេះ    ញ៉ាំអាហារសម្រន់តូចមួយផ្សេងទៀត    ប្រសិនបើពេលវេលាញុំាអាហារធម្មតារបស់លោកអ្នកនៅយូរជាងមួយម៉ោង។

 

ប្រសិនបើលោកអ្នកបាត់បង់ស្មារតី    លោកអ្នកនឹងត្រូវការការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រជាបន្ទាន់។ វាមានសារៈសំខាន់ណាស់ដែលលោកអ្នកត្រូវបង្រៀន    មនុស្សនៅក្នុងគ្រួសាររបស់លោកអ្នក     និងមនុស្សដែលលោកអ្នកធ្វើការជាមួយ    អំពីអាំងស៊ុយលីន shock    និងអំពីអ្វីដែលត្រូវធ្វើប្រសិនបើវាកើតឡើង។ នរណាម្នាក់គួរតែទូរស័ព្ទទៅ ១១៩    ឬរៀបចំឱ្យលោកអ្នកទៅបន្ទប់សង្គ្រោះបន្ទាន់។

 

លោកអ្នកអាចស្នើសុំឱ្យវេជ្ជបណ្ឌិត     ចេញវេជ្ជបញ្ជាឧបករណ៍កាត់បន្ថយ glucagon      បន្ទាប់មកលោកអ្នកបង្រៀនអ្នកដទៃអំពីរបៀបប្រើវា។ Glucagon គឺជាអ័រម៉ូនធម្មជាតិមួយ   ដែលបណ្តាលឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័ស។ប្រសិនបើលោកអ្នកសន្លប់   នរណាម្នាក់អាចចាក់ glucagon ឱ្យលោកអ្នកមុនការសង្រ្គោះបន្ទាន់មកដល់    វាអាចការពារផលវិបាកនាពេលអនាគត   និងជួយលោកអ្នកឱ្យធូរស្បើយបាន។

Translate by Chakriya Phou

Leave a Comment