ការធ្វើរោគវិនិច្ឆ័យជំងឺបេះដូងជាមួយនឹង Cardiac Computed Tomography (CT)

Computed Tomography ដែលត្រូវបានគេស្គាល់ជាទូទៅថាជា ការស៊ីធីស្កេន (CT Scan) ដែលជាការរួមបញ្ចូលគ្នានូវរូបភាព X-ray ជាច្រើន ដោយមានជំនួយពីកុំព្យូទ័រ ដើម្បីផលិតរូបភាពនៃផ្នែករាងកាយមនុស្ស។ Cardiac CT គឺជាការធ្វើតេស្តរូបភាពបេះដូង ដែលប្រើបច្ចេកវិទ្យា CT ដោយមាន ឬគ្មានភាព Intravenous (IV) Contrast (ថ្នាំជ្រលក់) ដើម្បីបង្ហាញពីកាយវិភាគសាស្ត្រនៃបេះដូង, ចរន្តឈាមក្នុងបេះដូង (coronary circulation), និងសរសៃឈាមធំ ៗ (រួមទាំងសរសៃឈាមអាអក, សរសៃឈាមសួត, និងសរសៃឈាមក្រហម)។

ស៊ីធីស្កេន មានច្រើនប្រភេទ ដែលត្រូវបានគេប្រើក្នុងការធ្វើរោគវិនិច្ឆ័យជំងឺបេះដូង រួមមាន ៖

១. ការស្កេនបេះដូងពិនិត្យរកកម្រិតកាល់ស្យូម (Calcium-Score Screening Heart Scan)

២. Coronary CT Angiography (CTA)

៣. ស៊ីធីស្កេនរាងកាយទាំងមូល

 

ការស្កេនបេះដូងពិនិត្យរកកម្រិតកាល់ស្យូម (Calcium-Score Screening Heart Scan)

ការស្កេនបេះដូងពិនិត្យរកកម្រិតកាល់ស្យូម គឺជាតេស្តមួយ ដែលប្រើដើម្បីរកការកើននៃជាតិកាល់ស្យូម ក្នុងកំណខ្លាញ់សរសៃឈាម (Atherosclerotic Plaque) ដែលមាននៅសរសៃឈាមបេះដូង។ វិធីសាស្រ្ត Computerized Tomography ដូចជាវិធីមួយនេះ គឺជាវិធីដែលមានប្រសិទ្ធភាពបំផុត ក្នុងការស្វែងរកកំណកំបោរក្នុងបេះដូង ដោយសារ ជំងឺក្រិនសរសៃឈាម (Atherosclerosis) (ការឡើងរឹងនៃសរសៃឈាម) មុនពេលអាការជំងឺវិវឌ្ឍ។ គេអាចព្យាករបញ្ហាបេះដូងនៅពេលអនាគតបាន ដោយសារបរិមាណកាល់ស្យូមក្នុងសរសៃឈាម ហើយវាមានប្រយោជន៍ក្នុងការផ្លាស់ប្តូររបៀបរស់នៅ និងណែនាំនូវការមើលថែ និងបង្កា ដើម្បីកាត់បន្ថយហានិភ័យរបស់ជំងឺ។

គ្រូពេទ្យប្រើការស្កេនបេះដូងពិនិត្យរកជាតិកាល់ស្យូម ដើម្បីវាយតម្លៃហានិភ័យជំងឺសរសៃឈាមបេះដូង ដែលនឹងកើតនៅពេលអនាគត។ ប្រសិនបើមានជាតិកាល់ស្យូម នោះកុំព្យូទ័រនឹងបង្កើត ពិន្ទុកាល់ស្យូម (Calcium Score)  ដែលប៉ាន់ស្មានពីវិសាលភាពនៃជំងឺសរសៃឈាមបេះដូង ដោយផ្អែកលើចំនួន និងដង់ស៊ីតេនៃកំណកំបោរ (Calcified Coronary Plaque) ដែលមាននៅក្នុងសរសៃឈាមបេះដូង។

ការគ្មានជាតិកាល់ស្យូម ចាត់ទុកថា «អវិជ្ជមាន»។ ទោះយ៉ាងណាក៏ដោយ ដោយសារតែជំងឺសរសៃឈាមបេះដូងមានទម្រង់ជាក់លាក់ ដូចជាជំងឺក្រិនសរសៃឈាមជាដើម ដែល រកមិនឃើញក្នុងអំឡុងពេលធ្វើស៊ីធីស្កេន (CT Scan) ដូច្នេះវាជារឿងសំខាន់ ដែលត្រូវចាំថា ការធ្វើតេស្តឃើញអវិជ្ជមានបង្ហាញពីហានិភ័យទាប ប៉ុន្តែមិនមែនមានន័យថា ទៅអនាគត លោកអ្នកនឹងមិនកើតជំងឺបេះដូង ដូចជាគាំងបេះដូងជាដើម ឡើយ។

ការស្កេនបេះដូងរកកម្រិតជាតិកាល់ស្យូម ចំណាយពេលអនុវត្តត្រឹមតែពីរបីនាទីប៉ុណ្ណោះ ហើយមិនតម្រូវឱ្យចាក់ intravenous iodine ឡើយ។

 

Coronary CT Angiography (CTA)

Coronary CT Angiography (CTA) គឺជាការធ្វើតេស្តរូបភាពបេះដូងដោយមិនបាច់វះកាត់ ដែលថ្មីៗនេះ កំពុងតែត្រូវបានអភិវឌ្ឍ និងមានភាពជឿនលឿន។ CTA ផលិតរូបភាព 3D របស់ចលនាបេះដូង និងសរសៃឈាម ដែលមានគុណភាពខ្ពស់មើលឃើញច្បាស់ ដើម្បីរកមើលថាតើមានខ្លាញ់ឬកាល់ស្យូម (កំណ) កកើតនៅក្នុងសរសៃឈាមបេះដូងដែរឬទេ។

មុនពេលធ្វើតេស្ត គ្រូពេទ្យនឹងចាក់ថ្នាំជ្រលក់ពណ៌ដែលមានផ្ទុក iodine ចូល IV ដែលដាក់នៅក្នុងដៃរបស់អ្នកជំងឺ ដើម្បីបង្កើនគុណភាពរូបភាព។ គ្រូពេទ្យអាចនឹងផ្តល់ថ្នាំបន្ថយល្បឿនឬធ្វើឱ្យចង្វាក់បេះដូងរបស់អ្នកជំងឺ តាមរយៈ IV ដូចគ្នាដែរ ដើម្បីធ្វើឱ្យលទ្ធផលរូបភាពកាន់តែប្រសើរឡើង។

ក្នុងអំឡុង ១០ នាទីនៃការធ្វើតេស្ត X-ray នឹងឆ្លងកាត់រាងកាយ ហើយនឹងចាប់យកចំណុចបញ្ហា ដោយឧបករណ៍រាវរកពិសេស (Special Detector) ដែលមាននៅក្នុងម៉ាស៊ីនស្កេននោះ។ ម៉ាស៊ីនស្កេនចេញថ្មីៗអាចផលិតរូបភាពចុងក្រោយច្បាស់ជាងមុន ហើយមានផលប៉ះពាល់វិទ្យុសកម្មតិចជាងម៉ាស៊ីនម៉ូដចាស់។ បច្ចេកវិទ្យាថ្មីទាំងនេះ ជារឿយៗត្រូវបានគេហៅថាស៊ីធីស្កេនពហុភាគី (multislice) ឬ ពហុវិស័យ (multidetector)។

បច្ចេកវិទ្យាថ្មីមួយទៀតដែលគេស្គាល់ថាជា ប្រភពស៊ីធីទ្វេគុណ (Dual-Source CT) ជាការប្រើប្រភពពីរ និងឧបករណ៍តាមដានពីរ ក្នុងពេលតែមួយ។ បច្ចេកវិទ្យានេះផ្តល់នូវព័ត៌មានលម្អិតអំពីបេះដូង ជាមួយនឹងការសាយភាយវិទ្យុសកម្មតិចជាង ៥០ ភាគរយ ជាងម៉ាស៊ីនស៊ីធីបុរាណ។

ដោយសារតែវាមិនមែនជាការវះកាត់ ដូច្នេះ ការធ្វើ CTA សរសៃឈាមបេះដូង អាចលឿនជាងការវះកាត់សរសៃឈាមបេះដូង (ហៅថា Cardiac Catheterization, Cardiac Cath, ឬ Coronary Angiogram) ដែលមានហានិភ័យ និងការឈឺចាប់តិចដល់អ្នកជំងឺ ក៏ដូចជាពេលវេលាធូរស្បើយខ្លី។

ទោះបីជាការធ្វើតេស្ត CTA សរសៃឈាមបេះដូង ត្រូវបានប្រើប្រាស់ច្រើនយ៉ាងណាក៏ដោយ ក៏ការថតសរសៃឈាមបេះដូងដោយប្រើកាំរស្មីអិច (Coronary Angiogram) នៅតែជា «ស្តង់ដារមាស» ដើមី្បរុករកជំងឺក្រិនសរសៃឈាម ដែលជាការរួមតូចនៃសរសៃឈាម ដោយវាអាចត្រូវការព្យបាលពីបំពង់ (Catheter-based Intervention) (ដូចជាការដាក់ទងលួស – Stenting) ឬការវះកាត់ (ដូចជាការវះកាត់វាងសរសៃឈាម​​ – bypass) ដើម្បីព្យាបាលតំបន់ដែលរួមតូច។ ប៉ុន្តែ ការធ្វើ CTA សរសៃឈាមបេះដូង មានសមត្ថភាពក្នុងការកាត់ចេញនូវភាពតូចចង្អៀតនៃសរសៃឈាមសំខាន់ៗ។ បច្ចេកវិទ្យាថ្មីមួយនេះក៏អាចរកឃើញ «កំណទន់» ឬបញ្ហាខ្លាញ់ នៅក្នុងជញ្ជាំងសរសៃឈាម ដែលមិនទាន់រឹងនៅឡើយតែអាចនាំឱ្យមានបញ្ហានាពេលអនាគត ដោយសារតែអ្នកជំងឺមិនបានផ្លាស់ប្តូររបៀបរស់នៅ ឬទទួលការព្យាបាលវេជ្ជសាស្ត្រ។

ការធ្វើ CTA សរសៃឈាមបេះដូង មានប្រយោជន៍បំផុត ក្នុងការកំណត់ថាតើអាការចុកទ្រូងអាចបណ្តាលមកពីការស្ទះសរសៃឈាមបេះដូង ជាពិសេសចំពោះបុគ្គលដែលអាចមានហានិភ័យ ដូចជាអ្នកដែលមានប្រវត្តិគ្រួសារកើតជំងឺបេះដូង, ជំងឺទឹកនោមផ្អែម, ជំងឺលើសឈាម, អ្នកជក់បារី, និងឬអ្នកដែលឡើងកូឡេស្តេរ៉ូល។ ទោះយ៉ាងណាក៏ដោយ វានៅតែមានភាពចម្រូងចម្រាសជាច្រើន នៅពេលដែលប្រើ CTA ដើមី្បមើលសរសៃឈាមបេះដូង។ 

 

ស៊ីធីស្កេនរាងកាយទាំងមូល (Total Body CT Scan – TBCT)

ការធ្វើស៊ីធីស្កេនរាងកាយទាំងមូល (Total Body CT Scan – TBCT)

គឺជាបច្ចេកទេសធ្វើរោគវិនិច្ឆ័យមួយ ដែលប្រើការថតរូបភាពដើម្បីជួយកំណត់បញ្ហាឬជំងឺ ដែលអាចនឹងកើតមានមុនពេលអាការជំងឺលេចចេញ។

ការស្កេន TBCT ចំណាយពេលប្រហែល ១៥ នាទីដើម្បីធ្វើការវិភាគលើផ្នែកសំខាន់ៗចំនួន ៣ នៃរាងកាយ គឺសួត, បេះដូង, និងពោះ/ឆ្អឹងត្រគាក។

ការស្កេននេះអាចរកឃើញ Aortic Aneurysms និងកំណកាល់ស្យូម (Calcium Deposit) នៅក្នុងសរសៃឈាមបេះដូង។ ប៉ុន្តែវត្តមាននៃកំណជាតិកាល់ស្យូមនៅក្នុងសរសៃឈាមបេះដូង មិនមែនមានន័យថា សរសៃឈាមបានរួមតូច និងមានគ្រោះថ្នាក់ឬគំរាមកំហែងដល់សុខភាពធ្ងន់ធ្ងរនោះទេ។ ឧទាហរណ៍ កំណកាល់ស្យូមច្រើនតែកើតមានចំពោះមនុស្សវ័យចំណាស់ ដែលនេះជាលទ្ធផលទាក់ទងនឹងអាយុពួកគេ។ បន្ថែមលើនេះ ស៊ីធីស្កេន មិនអាចផ្តល់ទីតាំងច្បាស់លាស់នៃផ្នែកដែលមានជំងឺសរសៃឈាមបានទេ។

សម្រាប់បុគ្គលដែលមានហានិភ័យខ្ពស់មួយចំនួន គ្រូពេទ្យស្នើការស្កេន TBCT  នេះដល់ពួកគេ ដោយសារតែវាមានសក្តានុពលក្នុងការរកឃើញជំងឺ និងព្យាបាលបានមុន។ ប៉ុន្តែជាសរុប ការប្រើប្រាស់ TBCT ដើមី្បស្វែងរកជំងឺបេះដូងគឺនៅចម្រូងចម្រាស់ខ្លាំងណាស់។

 

ការស្កេនបេះដូង PET / CT

ការស្កេនដោយ Positron Emission Tomography (PET) រួមជាមួយ CTA គឺដើមី្បស្វែងរកជំងឺបេះដូងដូចគ្នា។

ការស្កេន PET គឺជាទម្រង់ថ្នាំនុយក្លេអ៊ែរ (Nuclear Medicine) ដែលជាការចាក់បញ្ចូលសារធាតុវិទ្យុសកម្មកម្រិតតិច មុនពេលធ្វើតេស្ត (ការប៉ះពាល់វិទ្យុសកម្មស្រដៀងគ្នានឹងការធ្វើ X-ray តាមស្តង់ដារ) ។ ដូចគ្នានឹង CTA ដែរ PET មានឧបករណ៍ស្កេនដូចនំដូណាត់សម្រាប់ថតរូបភាព។

ជាមួយនឹង  PET អ្នកជំនាញផ្នែកជំងឺបេះដូង និងវិទ្យុសកម្មអាចពិនិត្យមើលមុខងារជីវសាស្ត្រ ដូចជាលំហូរឈាម ឬមេតាបូលីសគ្លុយកូសក្នុងបេះដូង។ CTA បង្ហាញរូបរាង និងវ៉ូលីម (volume) បេះដូង។

 

តើតេស្តទាំងនេះខាងក្រុមធានារ៉ាប់រងមានធានាដែរឬទេ?

ក្នុងករណីជាច្រើន ក្រុមហ៊ុនធានារ៉ាប់រង ឬ Medicare មិនមានធានាលើ Calcium-Score Screening Heart Scan, Coronary CTA, និងស៊ីធីស្កេនមួយតួខ្លួន (Total Body CT Scan) នោះទេ។ ការធ្វើតេស្តទាំងនេះមិនមានធានា ពីព្រោះវាត្រូវបានគេចាត់ទុកជា Screening Exam។ ដូច្នេះ លោកអ្នកប្រហែលជាត្រូវទទួលខុសត្រូវរាល់ការចំណាយ ដែលជាប់ទាក់ទងនឹង Exam នោះ ហើយអាចនឹងតម្រូវឱ្យបង់ប្រាក់នៅពេលធ្វើ Exam តែម្តង។ សូមពិភាក្សាជាមួយអ្នកផ្តល់សេវាធានារ៉ាប់រងរបស់លោកអ្នក ដើម្បីកំណត់សេវាកម្មដែលត្រូវធានា ហើយសូមសាកសួរអ្នកផ្តល់សេវាថែទាំសុខភាពអំពីលក្ខខណ្ឌនៃការបង់ប្រាក់។

 

តើត្រូវត្រៀមខ្លួនដូចម្តេចខ្លះ សម្រាប់ CT Scan?

អ្នកផ្តល់សេវាថែទាំសុខភាពនឹងផ្តល់ការណែនាំជាក់លាក់ដើម្បីត្រៀមធ្វើតេស្ត។ លោកអ្នកប្រហែលជាត្រូវធ្វើតេស្ត IV, ដំណើរឈាម, ឬការធ្វើតេស្តក្នុងមន្ទីរពិសោធផ្សេងៗទៀត មុនពេលធ្វើស៊ីធីស្កេន អាស្រ័យលើប្រភេទស្កេនដែលគ្រូពេទ្យចេញបញ្ជា។

ជាតិកាហ្វេអ៊ីនរំខានដល់លទ្ធផលតេស្តរបស់លោកអ្នក។ ដូច្នេះ សូមកុំផឹកឬបរិភោគផលិតផលកាហ្វេអ៊ីន (ភេសជ្ជៈផ្អែម, ភេសជ្ជៈថាមពល, ផលិតផលសូកូឡា, កាហ្វេ, ឬតែ) រយៈពេល ២៤ ម៉ោង មុនពេលធ្វើតេស្ត។ ចុងក្រោយ ព្រោះតែថ្នាំដែលលក់តាមបញ្ជរជាច្រើនមានផ្ទុកជាតិកាហ្វេអ៊ីន (ដូចជាថ្នាំបំប៉នអាហារ (Diet Pill), Noz, Excedrin និង Anacin) ហេតុនេះ សូមកុំលេបថ្នាំដែលទិញតាមបញ្ជរដែលមានផ្ទុកជាតិកាហ្វេអ៊ីន ក្នុង ២៤ ម៉ោង មុនពេលធ្វើតេស្ត។ ប្រសិនបើលោកអ្នកមានសំណួរអំពីថ្នាំដទៃទៀតដែលអាចមានជាតិកាហ្វេអ៊ីន សូមលោកអ្នកសាកសួរគ្រូពេទ្យ, ឱសថការី, ឬគិលានុបដ្ឋាយិកា។

លោកអ្នកអាចនឹងត្រូវតម្រូវឱ្យផឹកតែវត្ថុរាវថ្លា (Clear Liquid) បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ យប់មុនថ្ងៃធ្វើតេស្ត។ វត្ថុរាវថ្លា (Clear Liquid) នោះ រួមមានទឹកស៊ុបថ្លា (Clear Broth), ចាហួយរសជាតិដើម (Plain Gelatin), និងភេសជ្ជៈផ្អែមរសជាតិខ្ញី (Ginger Ale)។

ម៉ាស៊ីនស៊ីធីស្កេន ប្រើកាំរស្មីអិច (X-ray)។ ដើម្បីសុវត្ថិភាព គេត្រូវប្រើបរិមាណវិទ្យុសកម្មក្នុងកម្រិតតិច។ ប៉ុន្តែដោយសារតែ X-ray អាចបង្កអន្តរាយដល់ការលូតលាស់របស់ទារកនៅក្នុងផ្ទៃ ដូច្នេះនីវិតវិធីនេះមិនអាចប្រើចំពោះស្ត្រីមានផ្ទៃពោះឡើយ។ សូមប្រាប់អ្នកបច្ចេកទេស និងគ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នក ៖

តើអាចរំពឹងអ្វីខ្លះក្នុងអំឡុងពេលធ្វើស៊ីធីស្កេន?

ក្នុងអំឡុងស៊ីធីស្កេន ៖

តើមាន​អ្វី​កើតឡើងបន្ទាប់ពីស៊ីធីស្កេន?

លោកអ្នកអាចបន្តសកម្មភាពធម្មតាទាំងអស់ ព្រមទាំងញ៉ាំដូចធម្មតា បន្ទាប់ពីធ្វើស៊ីធីស្កេនរួច។

លទ្ធផលរបស់លោកអ្នកនឹងត្រូវបានពិនិត្យ និងត្រួតពិនិត្យឡើងវិញ ដោយក្រុមអ្នកឯកទេសខាងជំងឺបេះដូង រួមទាំងអ្នកជំនាញខាងរូបភាពចង្វាក់បេះដូង មកពីផ្នែកវិទ្យុសកម្មឬបេះដូង។ ក្រុមការងារនឹងវាយតម្លៃលទ្ធផលនៃការធ្វើតេស្ត រួមជាមួយការវាស់កត្តាហានិភ័យផ្សេងៗទៀត (វាយតម្លៃកត្តាហានិភ័យ, សម្ពាធឈាម, វិភាគជាតិខ្លាញ់) ដើម្បីកំណត់ពីហានិភ័យទៅអនាគតរបស់លោកអ្នក ក្នុងការជំងឺសរសៃឈាមបេះដូង ហើយក៏នឹងផ្តល់អនុសាសន៍ទាក់ទងនឹងរបៀបរស់នៅ, ការប្រើថ្នាំ, ឬការធ្វើតេស្តបេះដូងណាមួយទៀតដល់លោកអ្នក។

លោកអ្នក និងគ្រូពេទ្យបឋមរបស់លោកអ្នកនឹងទទួលបានរបាយការណ៍ពេញលេញ ដែលបញ្ជាក់ពីការវាយតម្លៃហានិភ័យ និងការណែនាំដើមី្បតាមដាន។ សូមសាកសួរគ្រូពេទ្យរបស់លោកអ្នក ប្រសិនបើលោកអ្នកមានសំណួរណាមួយទាក់ទងនឹងតេស្តស៊ីធីនេះ។

Leave a Comment