របបអាហាររុក្ខជាតិសម្រាប់សុខភាពបេះដូង

របបអាហារធ្វើពីរុក្ខជាតិគឺល្អសម្រាប់បេះដូងរបស់លោកអ្នក។

ប្រសិនបើលោកអ្នកញ៉ាំផ្លែឈើច្រើន ឬញ៉ាំតែផ្លែឈើ, បន្លែ, គ្រាប់ផ្លែឈើ, សណ្តែក, គ្រាប់ធញ្ញជាតិ, និងសាច់កែច្នៃ ដូចជាពីសណ្តែកជាដើម នោះលោកអ្នកអាចកាត់បន្ថយអត្រាកើតជំងឺបេះដូង, កូឡេស្តេរ៉ូលខ្ពស់, លើសឈាម, និងជំងឺទឹកនោមផ្អែមប្រភេទទី ២ បើសិនប្រៀបធៀបទៅនឹងរបបអាហារដែលមានសាច់ច្រើន។

របបអាហារដែលធ្វើពីរុក្ខជាតិមានច្រើនប្រភេទ។ លក្ខណៈទូទៅទាំងបីបំផុត នោះគឺ ៖

លោកអ្នកអាចញ៉ាំរបបអាហារដែលធ្វើពីរុក្ខជាតិ ដោយមិនចាំបាច់ញ៉ាំបួសទាំងស្រុងឡើយ។

អ្នកខ្លះហៅខ្លួនឯងថា «Flexitarians» ឬ «ញ៉ាំបួសពាក់កណ្តាល» មានន័យថា ពួកគេបរិភោគសាច់, បសុបក្សី, សាច់ជ្រូក, ឬត្រី ម្តងម្កាល។ មួយទៀត លោកអ្នកអាចនឹងឮពាក្យ «Pesctarian» ដែលមានន័យថា ពួកគេបរិភោគរបបអាហារដែលធ្វើពីរុក្ខជាតិ ហើយនិងត្រី។

 

របៀបប្តូរ

សូមចាប់ផ្តើមញ៉ាំផ្លែឈើ, បន្លែ, សណ្តែក, គ្រាប់ធញ្ញជាតិទាំងមូល, គ្រាប់ផ្លែឈើ, និងគ្រាប់ធញ្ញជាតិ។ បើលោកអ្នកញ៉ាំកាន់តែបានយូរ នោះលោកអ្នកអាចកាត់បន្ថយសាច់សត្វ ឬលែងញ៉ាំតែម្តង។

សូមប្រឹក្សាជាមួយអ្នកឯកទេសខាងចំណីអាហារ ដើម្បីឱ្យប្រាកដថាលោកអ្នកទទួលបានសារធាតុចិញ្ចឹមដែលលោកអ្នកត្រូវការ។ ឧទាហរណ៍ លោកអ្នកត្រូវលេបថ្នាំបំប៉ន ឬរកមើលអាហារដែលមានបន្ថែមវីតាមីន B ១២ ប្រសិនបើលោកអ្នកមិនញ៉ាំសាច់សត្វទាំងស្រុង។ លោកអ្នកក៏ត្រូវពិនិត្យមើលដែរថាតើលោកអ្នកទទួលបានជាតិដែក, កាល់ស្យូម, និងស័ង្កសីគ្រប់គ្រាន់ដែរឬទេ។

ប្រសិនបើលោកអ្នកសម្រេចចិត្តប្តូរផលិតផលទឹកដោះ ទៅញ៉ាំទឹកដោះគោធ្វើពីអង្ករ, ទឹកដោះគោធ្វើពីគ្រាប់ផ្លែឈើ, ទឹកដោះគោធ្វើពីសណ្តែកសៀង, ឬជម្រើសទឹកដោះគោផ្សេងទៀតដែលធ្វើពីរុក្ខជាតិ នោះសូមលោកអ្នកពិនិត្យមើលស្លាកលើផលិតផល ដើម្បីឱ្យដឹងថាតើលោកអ្នកទទួលបានកាល់ស្យូម និងវីតាមីន​​ D ប៉ុន្មានពីផលិតផលនោះ។

ដើម្បីទទួលបានជាតិប្រូតេអ៊ីនគ្រប់គ្រាន់ដោយគ្មានការបរិភោគសាច់ លោកអ្នកត្រូវញ៉ាំគ្រាប់សណ្តែកហោឡាំងតៅ (favor bean), សណ្តែក lentil, គ្រាប់ផ្លែឈើ, គ្រាប់ធញ្ញជាតិ, គ្រាប់ Quinoa, ឬតៅហ៊ូ។

លោកអ្នកនៅតែត្រូវប្រកាន់ខ្ជាប់នូវការណែនាំរបស់គ្រូពេទ្យ ទាក់ទងរឿងជាតិខ្លាញ់, កាឡូរី, ស្ករ, និងអំបិល។ ព្រោះទោះបីលោកអ្នកមិនញ៉ាំសាច់ក៏ដោយ ក៏លោកអ្នកនៅតែអាចទទួលបានសារជាតិទាំងនេះដែរ។

Leave a Comment