ការហាត់ប្រាណសម្រាប់អ្នកមានជំងឺបេះដូង

សុវត្ថិភាពនៃការហាត់ប្រាណសម្រាប់អ្នកមានជំងឺបេះដូង

នៅពេលដែលលោកអ្នកមានជំងឺបេះដូងឬបានវះកាត់បេះដូង ការហាត់ប្រាណគឺជាផ្នែកមួយដ៏សំខាន់ដើម្បីគ្រប់គ្រងលក្ខខណ្ឌជំងឺរបស់លោកអ្នក ប៉ុន្តែលោកអ្នកក៏ត្រូវតែឆ្លាតដែរ ពីអ្វីដែលលោកអ្នកត្រូវហាត់ និងរបៀបហាត់។

 

ពិភាក្សាជាមួយវេជ្ជបណ្ឌិត

វេជ្ជបណ្ឌិតអាចប្រាប់ពីសកម្មភាពអ្វីដែលគ្មានបញ្ហាចំពោះរូបលោកអ្នក និងស្ថានភាពសុខភាពរបស់លោកអ្នក។ លោកអ្នកអាចមានជម្រើសច្រើនជាងលោកអ្នកគិតទៅទៀត។

សូមសាកសួរគ្រូពេទ្យអំពីការហាត់ ដូចជាអាវ៉ង់ (Pushups) និងលំហាត់ក្បាលពោះ (Situps)។ ទាំងនេះពាក់ព័ន្ធនឹងការប្រទាញសាច់ដុំប្រឆាំងនឹងសាច់ដុំផ្សេងទៀត ឬវត្ថុណាធ្ងន់ៗ។ លំហាត់ពីរប្រភេទនេះ លោកអ្នកប្រហែលជាត្រូវជៀសវាង។

លោកអ្នកមិនត្រូវលើក និងរុញវត្ថុធ្ងន់ៗ ព្រមទាំងធ្វើការងារនៅទីធ្លា ដូចជារាស់, ចូក, កាត់ស្មៅដោយម៉ាស៊ីន និងដុសច្រាស ហួសកម្រិតពេកទេ។ ការងារនៅទីធ្លាអាចធ្វើឱ្យមនុស្សមួយចំនួនខ្សោះកម្លាំង។ ដូច្នេះលោកអ្នកគួរធ្វើអ្វីដែលលោកអ្នកអាចធ្វើបាន ហើយមិនធុញទ្រាន់។

ថ្នាំមួយចំនួនអាចជះឥទ្ធិពលខ្លាំង ធ្វើឱ្យលោកអ្នកពិបាកហាត់ប្រាណ។ ដូច្នេះគ្រូពេទ្យនឹងប្រាប់លោកអ្នក ប្រសិនបើលោកអ្នកត្រូវការផ្លាស់ប្តូរលំហាត់ប្រាណ ដោយសារតែថ្នាំដែលលោកអ្នកកំពុងប្រើ។

 

ការណែនាំអំពីការហាត់ប្រាណ

ប្រមាណខ្លួនឯង ៖ កុំហាត់ខ្លាំងពេក និងកុំលឿនពេក។ ផ្តល់ពេលសម្រាកខ្លះឱ្យរាងកាយ អំឡុងហាត់។

កុំហាត់នៅខាងក្រៅពេលអាកាសធាតុត្រជាក់, ក្តៅ, ឬក្តៅហើយសើម ៖ អាកាសធាតុដែលមានសំណើមខ្ពស់អាចធ្វើឱ្យលោកអ្នកឆាប់អស់កម្លាំង។ សីតុណ្ហភាពទាបឬក្តៅពេកអាចរំខានដល់ចរន្តឈាម, ធ្វើឱ្យពិបាកដកដង្ហើម, និងបណ្តាលឱ្យចុកទ្រូង។ ជម្រើសល្អ គឺធ្វើសកម្មភាពនៅខាងក្នុង ដូចជាការដើរផ្សារទំនើបជាដើម។

រក្សាជាតិទឹក ៖ សូមលោកអ្នកផឹកទឹក ទោះបីមិនទាន់ស្រេកក៏ដោយ ជាពិសេសពេលថ្ងៃក្តៅ។

កុំងូតទឹកពេលក្តៅខ្លាំង និងត្រជាក់ខ្លាំង ឬចូលសូណា បន្ទាប់ពីហាត់ប្រាណរួច ៖ សីតុណ្ហភាពទាំងនេះធ្វើឱ្យបេះដូងរបស់លោកអ្នកធ្វើការកាន់តែខ្លាំង។

ហាត់ឡើងវិញយឺតៗ បន្ទាប់ពីខកខាន ៖ ប្រសិនបើលោកអ្នកខានហាត់ប្រាណពីរបីថ្ងៃ (ដោយសារតែឈឺ, ទៅវិស្សមកាល, ឬអាកាសធាតុមិនល្អជាដើម) សូមលោកអ្នកហាត់ប្រាណឡើងវិញម្តងបន្តិចៗ។ សូមចាប់ផ្តើមដោយហាត់តិចម៉ោង និងមិនសូវខ្លាំង រួចបង្កើតបន្តិចម្តងៗ រហូតលោកអ្នកត្រលប់ទៅដល់កម្រិតដែលលោកអ្នកធ្លាប់ហាត់ពីមុន។

អ្វីដែលត្រូវប្រុងប្រយ័ត្ន

កុំហាត់ប្រាណប្រសិនបើអ្នកមិនស្រួលខ្លួន ឬគ្រុនក្តៅ។ អ្នកដែលមានបញ្ហាបេះដូងគួរតែរង់ចាំរហូតដល់អាការជំងឺបាត់អស់ សឹមធ្វើកិច្ចការដូចទម្លាប់ លើកលែងតែគ្រូពេទ្យណែនាំឱ្យធ្វើអ្វីផ្សេង។

បញ្ឈប់ការហាត់ប្រាណ ប្រសិនបើចង្វាក់បេះដូងលោកអ្នកលោតលឿន ឬមិនទៀងទាត់ ឬមានការញ័រទ្រូង។ សូមពិនិត្យជីពចររបស់លោកអ្នក បន្ទាប់ពីលោកអ្នកសម្រាករយៈពេល ១៥ នាទី។ ប្រសិនជាវានៅតែលោតច្រើនជាង ១០០ ដងក្នុងមួយនាទី សូមលោកអ្នកទូរស័ព្ទទៅវេជ្ជបណ្ឌិត។

ការនឿយហត់ខ្លាំងពេក ឬដកដង្ហើមខ្លីៗក៏ជាសញ្ញាប្រាប់លោកអ្នកឱ្យបញ្ឈប់ការហាត់ប្រាណដែរ។ សូមប្រាប់គ្រូពេទ្យពីអ្វីដែលបានកើតឡើង ឬធ្វើការណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត។

តើពេលហាត់ប្រាណ លោកអ្នកមានឈឺដែរឬទេ? កុំព្រងើយកន្តើយឱ្យសោះ។ នៅពេលដែលលោកអ្នកមានការឈឺចាប់ត្រង់កន្លែងណាមួយនៅក្នុងខ្លួន សូមឈប់ហាត់ភ្លាម។ ព្រោះលោកអ្នកប្រហែលជារបួសសន្លាក់។

ឈប់ហាត់ និងទៅសម្រាក ប្រសិនបើលោកអ្នក ៖

សូមទូរស័ព្ទទៅវេជ្ជបណ្ឌិត ប្រសិនបើអារម្មណ៍ទាំងអស់នេះមិនព្រមរលាយបាត់។

Leave a Comment