ការដួលមិនល្អឡើយ មិនថាចំពោះអ្នកណាក៏ដោយ។ ហើយវារឹតតែមានមានសារសំខាន់ ក្នុងការជៀសវាងការដួល ប្រសិនបើលោកអ្នកមានជំងឺពុកឆ្អឹង (Osteoporosis) ឬមានកំហាប់ឆ្អឹងទាបហៅថាជំងឺខ្សោយឆ្អឹង (Osteopenia)។ ដោយសារតែឆ្អឹងរបស់លោកអ្នកខ្សោយ ដូច្នេះឆ្អឹងងាយបាក់ ប្រសិនបើលោកអ្នកដួល។
បើលោកអ្នកអាយុ ៦៥ ឆ្នាំឬលើសនេះ គឺស្ថិតក្នុងក្រុមអាយុដែលងាយដួល ដោយក្នុងមួយឆ្នាំ ក្នុងចំណោម ៣ នាក់ គឺមានម្នាក់ដួល ហើយអត្រាចេះតែកើនឡើងរៀងរាល់ទសវត្ស។ ទោះយ៉ាងណា លោកអ្នកត្រូវចាត់វិធានការត្រឹមត្រូវ ទើបអាចការពារខ្លួនលោកអ្នកបាន។
ប្រមាណពាក់កណ្តាលនៃអត្រាការដួលច្រើនតែកើតឡើងនៅផ្ទះ ប៉ុន្តែទីតាំងដែលបណ្តាលឱ្យមានគ្រោះថ្នាក់នោះ លោកអ្នកអាចមើលឃើញ និងងាយជួសជុល។
លោកអ្នកអាចធ្វើទម្លាប់ល្អខាងក្រោមនេះ ជាផ្នែកនៃសកម្មភាពប្រចាំថ្ងៃ ៖
Translate by Chakriya Phou