លក្ខខណ្ឌ

Forteo សម្រាប់ជំងឺពុកឆ្អឹង

Teriparatide (Forteo) គឺជាកំណែសំយោគអ័រម៉ូនប៉ារ៉ាទីរ៉ូអ៊ីតរបស់មនុស្ស (Human Parathyroid Hormone)ដែលជួយគ្រប់គ្រងការរំលាយជាតិកាល់ស្យូម។ វាជួយជំរុញដល់ការលូតលាស់នៃឆ្អឹងថ្មី ខណៈដែលថ្នាំព្យាបាលជំងឺពុកឆ្អឹងដទៃទៀតជួយបង្កើនគុណភាពឆ្អឹង (Bone Density) ដោយរារាំងការជញ្ជក់ ឬការបែកបាក់ឆ្អឹង។ វាគឺជាថ្នាំព្យាបាលជំងឺពុកឆ្អឹងតែមួយគត់ដែលអនុញ្ញាតដោយការិយាល័យចំណីអាហារនិងឱសថ (Food And Drug Adminstration – FDA) ថាអាចជួយបង្កើតឆ្អឹងឡើងវិញ។ Forteo អាចប្រើបានតែបុរសដែលមានជំងឺពុកឆ្អឹង និងស្ត្រីដែលអស់រដូវ។

តើ គេប្រើ Forteo ដូចម្តេច?

Image from: https://www.forteo.com/

Teriparatide (Forteo) ជាថ្នាំសម្រាប់ចាក់បញ្ចូលទៅក្នុងស្បែក។ ដោយសារតែវាមិនទាន់មានសុវត្ថិភាពរយៈពេលវែង ដូច្នេះវាត្រូវបានអនុញ្ញាតដោយ FDA ឱ្យប្រើក្នុងរយៈពេល ២៤ ខែតែប៉ុណ្ណោះ។ វាជួយកាត់បន្ថយការបាក់ឆ្អឹងខ្នង ចំពោះស្ត្រីដែលមានជំងឺពុកឆ្អឹង និងមានភស្តុតាងផងដែរថាវាជួយកាត់បន្ថយការបាក់ឆ្អឹងត្រគាក។

តើនរណាគួរប្រើ Forteo?

Forteo សម្រាប់ព្យាបាល ៖

ការប្រឈមខ្ពស់ក្នុងការការបាក់ឆ្អឹង គឺជាប្រវត្តិនៃការបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹង, មានកត្តាហានិភ័យច្រើនសម្រាប់ការបាក់ឆ្អឹង, ឬអ្នកជំងឺដែលបរាជ័យឬមិនអាចទទួលវិធីព្យាបាលជំងឺពុកឆ្អឹងផ្សេងៗទៀត។

Forteo មិនមែនប្រើដើម្បីបង្ការជំងឺពុកឆ្អឹងឬព្យាបាលករណីស្រាលឡើយ។

តើ Forteo មានផលប៉ះពាល់អ្វីខ្លះ?

ផលប៉ះពាល់របស់ Forteo រួមមាន ៖

ផលប៉ះពាល់ផ្សេងទៀតក៏អាចកើតមានដែរ។ សូមប្រាប់គ្រូពេទ្យប្រសិនបើលោកអ្នកគិតថា Forteo មានផលប៉ះពាល់មិនល្អដល់សុខុមាលភាពរបស់លោកអ្នក។ ប្រសិនបើ bisphosphonates មិនមានប្រសិទ្ធភាពចំពោះលោកអ្នកទេ ដូច្នេះ Denosumab (Prolia, Xgeva) គឺជាជម្រើសមួយទៀត។ ប្រសិនបើលោកអ្នកប្រឈមខ្ពស់ក្នុងការបាក់ឆ្អឹង ថ្នាំនេះអាចមានប្រសិទ្ធភាពចំពោះលោកអ្នក។ វាជួយពង្រឹងឆ្អឹងពាសពេញរាងកាយ។ វាជាប្រភេទថ្នាំចាក់ ដោយចាក់ ២ ដងក្នុងមួយឆ្នាំ។

ថ្នាំពីដើម

ថ្នាំ Calcitonin ដូចជា Miacalcin និង Fortical មានតាំងពីឆ្នាំ ១៩៨០ ។ ពួកវាជួយការពារការបាត់បង់ឆ្អឹងនិងកាត់បន្ថយការបាក់ឆ្អឹងខ្នង ប៉ុន្តែហាក់ដូចជាមិនជួយផ្នែកផ្សេងទៀតនៃរាងកាយច្រើននោះទេ។ លោកអ្នកអាចយកវាធ្វើជាថ្នាំបាញ់តាមច្រមុះប្រចាំថ្ងៃ ឬចាក់។ គ្រូពេទ្យភាគច្រើនមិនរើសថ្នាំទាំងនេះជាជម្រើសទី ១ ក្នុងការព្យាបាលជំងឺនោះទេ ព្រោះវាមិនមានប្រសិទ្ធភាពដូចវិធីព្យាបាលដទៃទៀត ហើយវាអាចបង្កើនហានិភ័យនៃជំងឺមហារីកមួយចំនួន។

 

មានជម្រើសផ្សេងៗជាច្រើនសម្រាប់ការព្យាបាល និងការបង្ការជំងឺពុកឆ្អឹង មិនថាលោកអ្នកមានជំងឺរួចហើយឬមានហានិភ័យខ្ពស់ក្នុងការកើតជំងឺនេះឡើយ។ ប្រសិនបើថ្នាំមួយមិនមានប្រសិទ្ធភាព ថ្នាំផ្សេងទៀតអាចនឹងមាន។ សូមពិគ្រោះជាមួយគ្រូពេទ្យអំពីជម្រើសថ្នាំសម្រាប់ខ្លួនលោកអ្នក។

Translate by Chakriya Phou

Leave a Comment