ខាងនេះគឺជាចម្លើយចំពោះសំណួរដែលលោកអ្នកតែងសួរជាញឹកញាប់អំពីជំងឺសម្ពាធឈាមខ្ពស់ ឬលើសឈាម។
ខណៈដែលមូលហេតុនៃជំងឺលើសឈាមនៅតែរកមិនទាន់ឃើញ ដូច្នេះភាពអសកម្មនៃរាងកាយ, របបអាហារមិនគ្រប់គ្រាន់, ធាត់, អាយុច្រើន និងតំណពូជ ទាំងអស់នេះអាចរួមចំណែកដល់ការបណ្តាលឱ្យកើតជំងឺលើសឈាម។
សម្ពាធឈាមត្រូវបានវាស់ជា មីលីម៉ែត្របារ៉ត (mmHg) និងសរសេរ សម្ពាធស៊ីស្តូលីក (Systolic) ដែលជាកម្លាំងនៃឈាមប្រឆាំងនឹងជញ្ជាំងសរសៃឈាមនៅពេលដែលបេះដូងរបស់លោកអ្នកលោត នៅពីលើ សម្ពាធឈាមឌីស្យូម (Diastolic) ដែលសម្ពាធឈាមចន្លោះចង្វាក់បេះដូងលោក។ ឧទាហរណ៍ តួលេខសម្ពាធឈាមសរសេរជា ១២០/៨០ មីលីក្រាមបារ៉ត ឬ “១២០ លើ ៨០” ។ សម្ពាធស៊ីស្តូលីកគឺ ១២០ និង សម្ពាធឌីយ៉ាស្តូលីកគឺ ៨០ ។
គណៈកម្មាធិការជាតិចម្រុះស្តីពីការការពារ ការរកឃើញ ការវាយតម្លៃ និងការព្យាបាលជំងឺលើសឈាម (The Joint National Committee on Prevention, Detection, Evaluation and Treatment of High Blood Pressure) បានចាត់ថ្នាក់វាស់សម្ពាធឈាមជាច្រើនប្រភេទ៖
ស្ថានភាពសុខភាពធ្ងន់ធ្ងរដែលមានសក្តានុពល និងផ្សារភ្ជាប់នឹងជំងឺលើសឈាម រួមមាន៖
ជំងឺលើសឈាមច្រើនតែមិនបង្ហាញអាការជំងឺអ្វីឡើយ ដូច្នេះអ្នកគ្មានអារម្មណ៍ថាមានជំងឺឡើយ។ ហេតុដូច្នេះ ជំងឺលើសឈាមជាធម្មតាត្រូវបានធ្វើរោគវិនិច្ឆ័យដោយអ្នកជំនាញថែទាំសុខភាព ក្នុងអំឡុងពេលពិនិត្យសុខភាពជាប្រចាំ។ ប្រសិនបើលោកអ្នកមានសាច់ញាតិជិតស្និទ្ធដែលមានជំងឺលើសឈាម ឬកត្តាហានិភ័យផ្សេងៗលោកអ្នកចាំបាច់ត្រូវយកចិត្តទុកដាក់លើសម្ពាធឈាមរបស់លោកអ្នក។
ប្រសិនបើសម្ពាធឈាមរបស់លោកអ្នកឡើងខ្ពស់ខ្លាំង លោកអ្នកអាចឈឺក្បាលខ្លាំង ឈឺទ្រូង ពិបាកដកដង្ហើមឬគ្មានភាពអត់ធ្មត់ក្នុងពេលហាត់ប្រាណ។ ប្រសិនបើលោកអ្នកមានអាការទាំងនេះ សូមទៅពិនិត្យជាបន្ទាន់។
ការព្យាបាលជំងឺលើសឈាមជាធម្មតាទាក់ទងនឹងការផ្លាស់ប្តូររបៀបរស់នៅ ហើយបើចាំបាច់ គឺត្រូវព្យាបាលដោយថ្នាំ។
ការផ្លាស់ប្តូររបៀបរស់នៅសម្រាប់អ្នកជំងឺលើសឈាមរួមមាន៖
ថ្នាំព្យាបាលជំងឺលើសឈាមដែលត្រូវបានគេនិយមប្រើជាទូទៅមានដូចជាថ្នាំ ACE inhibitors, angiotensin receptor blockers, diuretics, beta-blockers, calcium channel blockers និង alpha-blockers (alpha-adrenergic antagonists) ។
ប្រសិនបើលោកអ្នកមានអាយុលើសពី ៦០ ឆ្នាំ គោលដៅនៃការព្យាបាលជំងឺលើសឈាមគឺជាសម្ពាធស៊ីស្តូលីកចំនួន ១៥០ និងសម្ពាធឌីយ៉ាស្តូលីក ៩០។ សម្រាប់លោកអ្នកដែលមានអាយុក្រោម ៦០ ឆ្នាំ គោលដៅនៃការព្យាបាលគឺ ១៤០/៩០។ ចំពោះលោកអ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំ គោលដៅព្យបាលគឺតិចជាង ១៣០/៨៥ ។
ជាការពិតណាស់ ថ្នាំព្យាបាលជំងឺលើសឈាមក៏មានផលប៉ះពាល់ដែរ។ ក្នុងចំណោមនោះ ផលប៉ះពាល់ទូទៅនៃការប្រើថ្នាំព្យាបាលជំងឺលើសឈាមមានដូចខាងក្រោមៈ
របបអាហារដែលមានសុខភាពល្អដូចជារបបអាហារ DASH (វិធីសាស្រ្តនៃរបបអាហារដើម្បីបញ្ឈប់ការលើសឈាម – Dietary Approaches to Stop Hypertension) មានប្រសិទ្ធភាពក្នុងការជួយបន្ថយសម្ពាធឈាមខ្ពស់។ របបអាហារ DASH គឺឱ្យលោកអ្នកបរិភោគអាហារប្រចាំថ្ងៃ ពីក្រុមអាហារផ្សេងៗគ្នា រួមមានផ្លែឈើបន្លែនិងគ្រប់គ្រាប់ធញ្ញជាតិ ក្នុងចំនួនជាក់លាក់។
ចំណុចទាំងប៉ុន្មានខាងក្រោមនេះក៏អាចជួយលោកអ្នកផងដែរ៖
ប្រសិនបើលោកអ្នកបានធ្វើរោគវិនិច្ឆ័យថាមានជំងឺលើសឈាម ដូច្នេះលោកអ្នកចាំបាច់ត្រូវទៅជួបគ្រូពេទ្យជាប្រចាំ។ គាត់អាចឆ្លើយសំណួររបស់លោកអ្នកក្នុងអំឡុងពេលជួបនោះ។
ប៉ុន្តែមានពេលខ្លះដែលលោកអ្នកប្រហែលជាត្រូវទៅជួបគ្រូពេទ្យ ឧទាហរណ៍ ៖
ថ្នាំមួយចំនួនដែលលោកអ្នកប្រើសម្រាប់ស្ថានភាពជំងឺផ្សេងៗរបស់លោកអ្នកអាចបង្កើនសម្ពាធឈាម។ ថ្នាំទាំងនោះរួមមាន amphetamines, methylphenidate (Concerta, Metadate, Methylin, Ritalin), corticosteroids, ថ្នាំអ័រម៉ូន hormones (បូករួមទាំងថ្នាំគ្រាប់ពន្យារកំណើត), ថ្នាំព្យាបាលជំងឺប្រកាំង (certain migraine medications), cyclosporine និង erythropoietin។
មិនខុសគ្នាទេ ថ្នាំដែលគ្មានវេជ្ជបញ្ជាជាច្រើនដែលមានផ្ទុក pseudoephedrine និង ephedrine (ឧទាហរណ៍ថ្នាំអាលែកហ្ស៊ី និងផ្តាសាយ, និងថ្នាំបំបាត់ចំណង់អាហារ appetite suppressants) ក៏ជាថ្នាំដែលអាចបង្កើនសម្ពាធឈាមដែរ។
មិនថាយ៉ាងណា សូមលោកអ្នកកុំបញ្ឈប់ការលេបថ្នាំដែលមានវេជ្ជបញ្ជា ដោយមិនចាំបានពិគ្រោះជាមួយគ្រូពេទ្យ បូករួមទាំងថ្នាំព្យាបាលជំងឺលើសឈាមផងដែរ ។
Translate by Chakriya Phou