លក្ខខណ្ឌ

Glossary of Diabetes Terms

Acesulfame-k ជាតិផ្អែមសិប្បនិម្មិតម្យ៉ាងដែលត្រូវបានប្រើជំនួសស្ករ   វាមិនមានជាតិកាបូអ៊ីដ្រាត   ឬស្ករទេ។ ដូច្នេះវាគ្មានឥទ្ធិពលលើកម្រិតជាតិស្ករក្នុងឈាមឡើយ។ ជាតិផ្អែមនេះត្រូវបានគេប្រើជាញឹកញាប់   នៅក្នុងការភ្ជាប់ជាមួយជាតិផ្អែមសិប្បនិម្មិតផ្សេងទៀត   នៅក្នុងអាហារដែលមានកាឡូរីទាប។ វាក៏ត្រូវបានគេប្រើជាជាតិផ្អែមនៅលើតុ    ក្រោមស្លាកយីហោ Sunette, Sweet One, ឬ Swiss Sweet។

អាសេតូន (Acetone) ៖ជាសារធាតុគីមីដែលត្រូវបានបង្កើតឡើងនៅក្នុងឈាម   នៅពេលដែលរាងកាយបំបែកខ្លាញ់ជំនួសជាតិស្ករសម្រាប់ថាមពល។ ប្រសិនបើអាសេតូនត្រូវបានបង្កើត   ជាធម្មតា   វាមានន័យថាកោសិកាឃ្លាន។ ជាទូទៅការផលិតអាសេតូនរបស់រាងកាយត្រូវបានគេស្គាល់ថា “ketosis” ។ វាកើតឡើងនៅពេលដែលមានកង្វះខាតអាំងស៊ុយលីន    ដូច្នេះជាតិស្ករមិនអាចចូលទៅក្នុងកោសិកា    សម្រាប់ថាមពលបានទេ។ បន្ទាប់មករាងកាយព្យាយាមប្រើប្រភពថាមពលផ្សេងទៀតដូចជា   ប្រូតេអ៊ីនពីសាច់ដុំ   និងខ្លាញ់ពីកោសិកាខ្លាញ់។ អាសេតូនឆ្លងកាត់រាងកាយចូលក្នុងទឹកនោម។

ការមានជាតិអាស៊ីតច្រើនក្នុងខ្លួន (Acidosis) ៖ អាស៊ីតច្រើនពេកនៅក្នុងរាងកាយ   ដែលជាធម្មតាមកពីការផលិត ketones ដូចជាអាសេតូន   នៅពេលដែលកោសិកាឃ្លាន។ ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម   ប្រភេទ Acidosis ទូទៅបំផុតត្រូវបានគេហៅថា “ketoacidosis” ។

ស្រួចស្រាវ (Acute) ៖ការវាយលុកភ្លាមៗដែលជាធម្មតាធ្ងន់ធ្ងរ   កើតឡើងក្នុងរយៈពេលកំណត់មួយ។

ក្រពេញលើតម្រងនោម (Adrenal glands) ៖ ក្រពេញដង់ដូគ្រីន( endocrine ) ពីរដែលនៅលើតម្រងនោម   ហើយបង្កើតនិងបញ្ចេញអ័រម៉ូនស្ត្រេសដូចជា    អ័រម៉ូនepinephrine (adrenaline)    ដែលរំញោចការរំលាយអាហារកាបូអ៊ីដ្រាត   អ័រម៉ូន norepinephrine ដែលបង្កើនចង្វាក់បេះដូង   និងសម្ពាធឈាម    និងអ័រម៉ូនcorticosteroid ដែលគ្រប់គ្រងរបៀបដែលរាងកាយប្រើប្រាស់ខ្លាញ់   ប្រូតេអ៊ីន   កាបូអ៊ីដ្រាត   និងជាតិរ៉ែ   និងជួយកាត់បន្ថយការរលាក។ ពួកគេក៏ផលិតអ័រម៉ូនភេទដូចជា    តេស្តូស្តេរ៉ូន ( testosterone )    និងអាចផលិត DHEA (dehydroepiandrosterone)      និងប្រូសេស្តេរ៉ូន( progesterone )។

ជំងឺទឹកនោមផ្អែមមនុស្សពេញវ័យ ( Adult-onset diabetes )៖ ពាក្យសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទទី ២  ដែលលែង ប្រើទៅហើយ   ពីព្រោះជំងឺទឹកនោមផ្អែមប្រភេទនេះ   ត្រូវបានគេឃើញជាទូទៅលើកុមារ។ “ ទឹកនោមផ្អែមដែលមិនអាស្រ័យលើអាំងស៊ុយលីន” ក៏ត្រូវបានគេចាត់ទុកថាជាឃ្លាមិនត្រឹមត្រូវមួយក្នុងការពិពណ៌នា   អំពីជំងឺទឹកនោមផ្អែមប្រភេទទី ២ដែរ    ព្រោះថាអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមប្រភេទនេះ   អាចនឹងត្រូវការអាំងស៊ុយលីន។

Advantame ៖ ស្ករជំនួសដែលបានអនុម័តដោយរដ្ឋបាល​ចំណីអាហារ​និង​ឱ​ស​ថ (FDA)  ដែលស្រដៀងគ្នាទៅនឹង Aspartame។  វាអាចត្រូវបានប្រើជាជាតិផ្អែម   និងជាគ្រឿងផ្សំក្នុងការចម្អិន។ Advantame ក៏អាចត្រូវបានប្រើនៅក្នុងអាហារប្រភេទដុត    ភេសជ្ជៈ  និងភេសជ្ជៈដែលមិនមានជាតិអាល់កុលផ្សេងទៀត   ស្ករកៅស៊ូ   ស្ករគ្រាប់   ស្ករសម្រាប់ដាក់លើនំខេក   បង្អែមក្លាសេ   ចាហួយស្វិត   បង្អែមសង់ខ្យា   ចាហួយ    ផ្លែឈើកែច្នៃ   toppings ( ទឹកជ្រលក់   ឬអាហារសម្រាប់ដាក់លើអាហារ   ដើម្បីបន្ថែមរសជាតិ   ឬលម្អ )   ទឹកផ្លែឈើ   ការច្របាច់   និងទឹកស៊ីរ៉ូ។

ផលប៉ះពាល់មិនល្អ ( Adverse effect )៖ ផលប៉ះពាល់ប្រកបដោយគ្រោះថ្នាក់។

Albuminuria៖ នៅពេលដែលតម្រងនោមខូច   ពួកគេចាប់ផ្តើមលេចចេញជាតិប្រូតេអ៊ីននៅក្នុងទឹកនោម។ Albumin គឺជាប្រូតេអ៊ីនតូចមួយនៅក្នុងឈាមដែលឆ្លងកាត់តម្រងនោម  ចូលក្នុងទឹកនោមងាយស្រួលជាងប្រូតេអ៊ីនដទៃទៀត។ អ្នកដែលកើតជំងឺទឹកនោមផ្អែមប្រភេទទី ១ យ៉ាងហោចណាស់ ១០ ឆ្នាំ    មាន Albuminuria ប្រហែលជា ៣០% ទៅ  ៤៥%  ។ ចំពោះមនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យ   ថាមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ថ្មីថ្មោង   តម្រងនោមអាចបង្ហាញសញ្ញា    នៃការលេចធ្លាយជាតិប្រូតេអ៊ីនតិចតួច    ដែលមានឈ្មោះថា “microalbuminuria” ។ នេះអាចបណ្តាលមកពីជំងឺទឹកនោមផ្អែម   ឬមកពីជំងឺដទៃទៀតដែលត្រូវបានគេមើលឃើញថា   មានទំនាក់ទំនងជាមួយជំងឺទឹកនោមផ្អែម  ដូចជាជំងឺលើសឈាម។ ប្រូតេអ៊ីននៅក្នុងទឹកនោម   បង្កើនហានិភ័យនៃការវិវឌ្ឍទៅជាជំងឺតម្រងនោមដំណាក់កាលចុងក្រោយ។ វាក៏មានន័យថាមនុស្សនោះ    មានហានិភ័យខ្ពស់ជាពិសេសសម្រាប់ការវិវឌ្ឍនៃជំងឺសរសៃឈាមបេះដូង។

កោសិកាអាល់ហ្វា (Alpha cell) ៖ ជាប្រភេទកោសិកាមួយនៅក្នុងតំបន់លំពែង    ដែលត្រូវបានគេហៅថា islets of Langerhans ។ កោសិកាអាល់ហ្វាបង្កើត   និងបញ្ចេញអ័រម៉ូនមួយដែលមានឈ្មោះថា “glucagon”  ។ Glucagon មានមុខងារប្រឆាំងនឹងអាំងស៊ុយលីនដោយផ្ទាល់   វាបង្កើនបរិមាណគ្លុយកូសក្នុងឈាម   ដោយបញ្ចេញជាតិស្ករដែលផ្ទុកពីថ្លើម។

ភាពមិនប្រក្រតី (Anomaly) ៖ ពិការភាពពីកំណើត   គម្លាតពីបទដ្ឋាន   ឬមធ្យម។

អង់ទីករ   ឬអង្គបដិប្រាណ (Antibodies) ៖ ប្រូតេអ៊ីនដែលរាងកាយផលិត   ដើម្បីការពារខ្លួនពីសារធាតុបរទេសដូចជា   បាក់តេរី   ឬវីរុស។

ភ្នាក់ងារប្រឆាំងនឹងជំងឺទឹកនោមផ្អែម (Antidiabetic agent) ៖ ជាសារធាតុដែលជួយអ្នកដែលមានជំងឺទឹកនោមផ្អែមគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់ពួកគេ (សូមមើលអាំងស៊ុយលីន   ថ្នាំទឹកនោមផ្អែមតាមមាត់) ។

សារធាតុដែលបង្កគ្រោះថ្នាក់   (Antigens)៖ សារធាតុដែលបណ្តាលឱ្យមានការឆ្លើយតប   នៃប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួន កំណត់អត្តសញ្ញាណសារធាតុ   ឬសញ្ញាសម្គាល់នៅលើកោសិកា។ រាងកាយផលិតអង់ទីករ   ដើម្បីប្រយុទ្ធប្រឆាំងនឹង សារធាតុដែលបង្កគ្រោះថ្នាក់ (antigens)   ហើយព្យាយាមលុបបំបាត់វាចោល។

សរសៃឈាមក្រហម  ឬសរសៃអាក់ទែ (Artery) ៖ សរសៃឈាមដែលដឹកនាំឈាមពីបេះដូង   ទៅផ្នែកផ្សេងទៀតនៃរាងកាយ។ សរសៃឈាមអាក់ទែគឺក្រាស់ជាងសរសៃវ៉ែន  និងមានជញ្ជាំងរឹងជាង   និងស្វិតយឺតជាង។ ជួនកាលសរសៃអាក់ទែរបង្កើតបន្ទះនៅក្នុងជញ្ជាំងរបស់ពួកវា   នៅក្នុងដំណើរការដែលគេស្គាល់ថាជាជំងឺក្រិនសរសៃឈាម “atherosclerosis”  ។ បន្ទះទាំងនេះអាចក្លាយទៅជាផុយស្រួយ   និងដាច់រហែកដែលនាំឱ្យមានផលវិបាក   ដែលទាក់ទងនឹងជំងឺទឹកនោមផ្អែមដូចជា   ការគាំងបេះដូង   និងជំងឺដាច់សរសៃឈាមខួរក្បាល។

លំពែងសិប្បនិម្មិត (Artificial pancreas)៖ ឧបករណ៍ចាប់សញ្ញាគ្លុយកូសត្រូវបានភ្ជាប់ទៅនឹង   ឧបករណ៍ចែកចាយអាំងស៊ុយលីន។ ឧបករណ៍ទាំងពីរត្រូវបានភ្ជាប់ជាមួយគ្នា   ដោយអ្វីដែលគេហៅថា “ប្រព័ន្ធរង្វិលជុំបិទជិត” “closed loop system” ។ និយាយម្យ៉ាងទៀត   វាគឺជាប្រព័ន្ធមួយដែលមិនត្រឹមតែអាចកំណត់    កម្រិតជាតិគ្លុយកូសក្នុងខ្លួនប៉ុណ្ណោះទេប៉ុន្តែថែមទាំងយកព័ត៌មាននោះចេញ   និងបញ្ចេញបរិមាណអាំងស៊ុយលីនសមស្រប   សម្រាប់ជាតិស្ករពិសេសដែលវាទើបតែវាស់។ លំពែងសិប្បនិម្មិតអាចគ្រប់គ្រងបរិមាណអាំងស៊ុយលីន   ដែលបានបញ្ចេញ   ដូច្នេះជាតិស្ករទាបអាចបណ្តាលឱ្យឧបករណ៍បន្ថយការបញ្ជូនអាំងស៊ុយលីន។ ការសាកល្បងប្រើលំពែងសិប្បនិម្មិតកំពុងដំណើរការ    ហើយសង្ឃឹមថាប្រព័ន្ធនេះនឹងអាចរកទិញបានក្នុងរយៈពេល ៥ ឆ្នាំទៀត។ ការសិក្សាកំពុងត្រូវបានធ្វើឡើង   ដើម្បីបង្កើតកំណែនៃប្រព័ន្ធនេះដែលអាចត្រូវបានបណ្តុះទៅក្នុងរាងកាយ។

Aspartame៖ ជាតិផ្អែមសិប្បនិម្មិតដែលត្រូវបានប្រើជំនួសស្ករ   ព្រោះវាមានកាឡូរីតិចតួច។ ត្រូវបានលក់ជា ”Equal” និង “NutraSweet”។

គ្មានអាការ​ (Asymptomatic)៖ មិនមានសញ្ញាច្បាស់លាស់ណាមួយដែលបង្ហាញថាមានជំងឺទេ។

ជំងឺក្រិនសរសៃឈាម (Atherosclerosis)៖ ជំងឺនៃសរសៃឈាមក្រហមដែលបណ្តាល    មកពីការកកនៃកូឡេស្តេរ៉ូលនៅក្នុងជញ្ជាំងសរសៃឈាមក្រហម កំណទាំងនេះអាចផ្តុំឡើង   និងបណ្តាលឱ្យសរសៃឈាមតូចចង្អៀត   ឬពួកវាអាចក្លាយទៅជាផុយស្រួយ   និងបែក   បង្កើតជាកំណកឈាមដែលបណ្តាលអោយគាំងបេះដូង    និងដាច់សរសៃឈាមខួរក្បាល។ សរសៃឈាមក្រហមដែលផ្គត់ផ្គង់ឈាមទៅបេះដូង   អាចក្លាយជាចង្អៀតខ្លាំង   កាត់បន្ថយការផ្គត់ផ្គង់ឈាមដែលសំបូរអុកស៊ីសែនទៅបេះដូង   ជាពិសេសក្នុងអំឡុងពេលបង្កើនសកម្មភាព។

ការធ្វើតេស្តអង់ទីករស្វ័យប្រវត្តិ (Autoantibody test) ៖ ការធ្វើតេស្តឈាមនេះ   ត្រូវបានគេហៅថាការធ្វើតេស្ត zinc transporter 8 autoantibody (ZnT8Ab) ត្រូវបានគេប្រើប្រាស់រួមជាមួយព័ត៌មាន    និងលទ្ធផលផ្សេងទៀត    ដើម្បីកំណត់ថាតើមនុស្សម្នាក់មានជំងឺទឹកនោមផ្អែមប្រភេទទី ១     និងមិនមែនជាជំងឺទឹកនោមផ្អែមប្រភេទផ្សេងទៀត។

ជំងឺប្រព័ន្ធភាពស៊ាំស្វ័យប្រវត្តិ (Autoimmune disease) ៖ ជាជំងឺប្រព័ន្ធស៊ាំរាងកាយ   ដែលប្រព័ន្ធស៊ាំច្រឡំវាយប្រហារខ្លួនឯង។ ឧទាហរណ៍នៃជំងឺទាំងនេះរួមមាន   ទឹកនោមផ្អែមប្រភេទទី ១    និងការផលិតអ័រម៉ូនទីរ៉ូអ៊ីតលើសពីតំរូវការ (hyperthyroidism)   ដែលបង្កឡើងដោយជំងឺប្រព័ន្ធស៊ាំ   ដែលបណ្តាលឱ្យមានការផលិតអ័រម៉ូនទីរ៉ូអ៊ីតលើសពីតម្រូវការ (Graves’ disease)    និងជំងឺប្រព័ន្ធស៊ាំវាយប្រហារក្រពេញទីរ៉ូអ៊ីត (Hashimoto’s disease) ។

ជំងឺសរសៃប្រសាទស្វ័យប្រវត្តិ (Autonomic neuropathy) ៖ ការខូចខាតសរសៃប្រសាទដល់ផ្នែកនៃប្រព័ន្ធសរសៃប្រសាទ   ដែលយើងមិនអាចគ្រប់គ្រងបានដោយដឹងខ្លួន។ សរសៃប្រសាទទាំងនេះគ្រប់គ្រងប្រព័ន្ធរំលាយអាហារសរសៃឈាម  ប្រព័ន្ធទឹកនោម  ស្បែក   និងសរីរាង្គភេទរបស់យើង។ សរសៃប្រសាទស្វយ័ត (Autonomic nerves)   មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សទេ   ហើយពួកវាបំពេញមុខងារដោយខ្លួនឯង។

ជំងឺសរសៃបាតភ្នែក (Background retinopathy) ៖ នេះគឺជាទម្រង់ស្រាលបំផុតនៃជំងឺភ្នែក   ដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម។ វាអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងចក្ខុវិស័យធម្មតា។ ការខូចភ្នែកអាចវិវឌ្ឍទៅជាទម្រង់ធ្ងន់ធ្ងរជាងនេះជាមួយនឹងជំងឺទឹកនោមផ្អែមរយៈពេលយូរ   ឬជាមួយនឹងជាតិស្ករក្នុងឈាមដែលមិនបានគ្រប់គ្រង    ។

Basal rate: The amount of insulin required to manage normal daily blood glucose fluctuations; most people constantly produce insulin to manage the glucose fluctuations that occur during the day. In a person with diabetes, giving a constant low level amount of insulin via insulin pump mimics this normal phenomenon.

Beta cell: A type of cell in an area of the pancreas called the islets of Langerhans; beta cells make and release insulin, which helps control the glucose level in the blood.

Biosynthetic insulin: Genetically engineered human insulin; this insulin has a much lower risk of inducing an allergic reaction in people who use it, unlike cow (bovine) or pork (porcine) insulins. The manufacturers of synthetic insulin make it in a short-acting form, which works to cover mealtime increases in sugars; they also produce longer-acting insulins, which cover sugars between meals and when fasting, such as during the night.

Blood glucose: See glucose.

Blood glucose monitoring or testing: A method of testing how much sugar is in your blood; home blood-glucose monitoring involves pricking your finger with a lancing device, putting a drop of blood on a test strip and inserting the test strip into a blood-glucose-testing meter that displays your blood glucose level. Blood-sugar testing can also be done in the laboratory. Blood-glucose monitoring is recommended three or four times a day for people with insulin-dependent diabetes. Depending on the situation, glucose checks before meals, two hours after meals, at bedtime, in the middle of the night, and before and after exercise, may be recommended.

Blood pressure: The measurement of the pressure or force of blood against the blood vessels (arteries); blood pressure is written as two numbers. The first number or top number is called the systolic pressure and is the measure of pressure in the arteries when the heart beats and pushes more blood into the arteries. The second number, called the diastolic pressure, is the pressure in the arteries when the heart rests between beats. The ideal blood pressure for non-pregnant people with diabetes is 130/80 or less.

អត្រាមូលដ្ឋាន (Basal rate) ៖ បរិមាណអាំងស៊ុយលីនដែលត្រូវការ    ដើម្បីគ្រប់គ្រងភាពប្រែប្រួលនៃជាតិគ្លុយកូសក្នុងឈាមប្រចាំថ្ងៃ។ មនុស្សភាគច្រើនផលិតអាំងស៊ុយលីនជានិច្ច   ដើម្បីគ្រប់គ្រងភាពប្រែប្រួលនៃជាតិគ្លុយកូសដែលកើតឡើងក្នុងពេលថ្ងៃ។ ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម    គ្រប់ពេលនៃការផ្តល់បរិមាណអាំងស៊ុយលីនក្នុងកម្រិតទាប   តាមរយៈស្នប់អាំងស៊ុយលីនធ្វើត្រាប់តាមបាតុភូតធម្មតានេះ។

កោសិកាបេតា (Beta cell) ៖ ជាប្រភេទកោសិកាមួយនៅក្នុងតំបន់លំពែង   ដែលគេហៅថា islets of Langerhans ។ កោសិកាបេតាបង្កើត   និងបញ្ចេញអាំងស៊ុយលីន   ដែលជួយគ្រប់គ្រងកម្រិតជាតិគ្លុយកូសក្នុងឈាម។

អាំងស៊ុយលីនជីវគីមី (Biosynthetic insulin) ៖ អាំងស៊ុយលីនមនុស្សដែលត្រូវបានបង្កើតឡើងដោយហ្សែន។ អាំងស៊ុយលីននេះមានហានិភ័យទាប   នៃការជំរុញឱ្យមានប្រតិកម្មចំពោះអ្នកដែលប្រើវា   មិនដូចអាំងស៊ុយលីនសាច់គោ (bovine) ឬសាច់ជ្រូក (porcine) ទេ។ អ្នកផលិតអាំងស៊ុយលីនសំយោគធ្វើឱ្យវាមានទម្រង់ជាសកម្មភាពខ្លី    ដែលធ្វើការដើម្បីគ្របដណ្តប់   ការកើនឡើងនៃជាតិស្ករនៅពេលអាហារ។ ពួកគេក៏ផលិតអាំងស៊ុយលីន   ដែលមានសកម្មភាពយូរជាងនេះផងដែរ   ដែលគ្របដណ្ដប់ជាតិស្កររវាងអាហារ    និងពេលតមអាហារ    ដូចជាពេលយប់។

គ្លុយកូសក្នុងឈាម (Blood glucose) ៖ សូមមើលពាក្យគ្លុយកូស។

ការត្រួតពិនិត្យ   ឬការធ្វើតេស្តគ្លុយកូសក្នុងឈាម (Blood glucose monitoring or testing) ៖ វិធីសាស្រ្តនៃការធ្វើតេស្ត   ថាតើមានជាតិស្ករប៉ុន្មាននៅក្នុងឈាមរបស់លោកអ្នក។ ការត្រួតពិនិត្យកម្រិតជាតិគ្លុយកូសនៅផ្ទះ   ទាក់ទងនឹងការចាក់ម្រាមដៃរបស់លោកអ្នកជាមួយឧបករណ៍ធ្វើតេស្តដាក់ឈាម   ដាក់ឈាមមួយដំណក់លើបន្ទះតេស្ត   ហើយបញ្ចូលបន្ទះតេស្តទៅក្នុងឧបករណ៍វាស់ជាតិគ្លុយកូសក្នុងឈាម   ដែលបង្ហាញកម្រិតជាតិគ្លុយកូសក្នុងឈាមរបស់លោកអ្នក។ ការធ្វើតេស្តេជាតិស្ករក្នុងឈាម   ក៏អាចត្រូវបានធ្វើនៅក្នុងមន្ទីរពិសោធន៍ផងដែរ។ ការត្រួតពិនិត្យជាតិគ្លុយកូសក្នុងឈាម   ត្រូវបានណែនាំអោយធ្វើ ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ   សំរាប់អ្នកដែលមានជំងឺទឹកនោមផ្អែមដែលពឹងផ្អែកលើអាំងស៊ុយលីន។ អាស្រ័យលើស្ថានភាព   ការពិនិត្យគ្លុយកូសមុនពេលញ៉ាំអាហារ   ពីរម៉ោងបន្ទាប់ពីញ៉ាំអាហារ   ពេលចូលគេង   នៅពាក់កណ្តាលអធ្រាត្រ    និងមុននិងក្រោយពេលហាត់ប្រាណ    អាចត្រូវបានណែនាំ។

សម្ពាធឈាម (Blood pressure) ៖ ការវាស់សម្ពាធ   ឬកម្លាំងនៃឈាមប្រឆាំងនឹងសរសៃឈាម (សរសៃឈាមក្រហម)    សម្ពាធឈាមត្រូវបានសរសេរជាលេខពីរ។ លេខទីមួយ   ឬលេខខាងលើត្រូវបានគេហៅថាសម្ពាធស៊ីស្តូលីក (systolic pressure)    និងជារង្វាស់នៃសម្ពាធក្នុងសរសៃឈាមក្រហម    នៅពេលបេះដូងលោត   និងរុញឈាមបន្ថែមចូលទៅក្នុងសរសៃឈាមក្រហម។ លេខទីពីរដែលត្រូវបានគេហៅថាសម្ពាធឌីយ៉ាស្ដូលីក (diastolic pressure)    គឺជាសម្ពាធនៅក្នុងសរសៃឈាមក្រហមនៅពេលបេះដូងសម្រាកនៅចន្លោះចង្វាក់លោត។ សម្ពាធឈាមល្អបំផុតសម្រាប់អ្នកមិនមានផ្ទៃពោះ    ដែលមានជំងឺទឹកនោមផ្អែមគឺ ១៣០/៨០    ឬតិចជាងនេះ។

ជំងឺទឹកនោមផ្អែមដែលពិបាកគ្រប់គ្រង (Brittle diabetes) ៖ នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមរបស់មនុស្សម្នាក់   ជាញឹកញាប់ផ្លាស់ប្តូរយ៉ាងលឿន   ពីខ្ពស់ទៅទាប   និងពីទាបទៅខ្ពស់។

អាសូតអ៊ុយរិចក្នុងឈាម { Blood urea nitrogen (BUN) }៖ ជាផលិតផលនៃការដុតរំលាយអាហារ    ដែលត្រូវបានបញ្ចេញក្នុងទឹកនោម   វាត្រូវបានគេវាស់នៅក្នុងឈាម   ដែលជាការវាស់វែងដោយប្រយោល    ថាតើតម្រងនោមដំណើរការបានល្អប៉ុណ្ណា។ ការកើនឡើងកម្រិត BUN ក្នុងឈាម   អាចបង្ហាញពីការខូចតម្រងនោមនៅដំណាក់កាលដំបូង   មានន័យថាតម្រងនោមកំពុងតែមិនបញ្ចេញ BUN យ៉ាងមានប្រសិទ្ធភាពទេ។

ជំងឺហើមមេជើង (Bunion) ៖ ពក   ឬប៉ោងនៅលើសន្លាក់ទីមួយនៃម្រាមមេជើង   ដែលបណ្តាលមកពីការហើមថង់រាវនៅក្រោមស្បែក   និងភាពមិនធម្មតានៃសន្លាក់។ ស្ត្រីតែងតែត្រូវបានរងផលប៉ះពាល់   ដោយសារតែស្បែកជើងមិនល្មម   ឬស្បែកជើងក្បាលស្រួច   ឬស្បែកជើងកែងខ្ពស់   ដែលដាក់សម្ពាធលើម្រាមជើង   បង្ខំឱ្យមានចលនាខាងក្រៅនៃសន្លាក់។ មនុស្សដែលមានប្រអប់ជើងរាបស្មើ   ឬផត   ងាយកើតជំងឺហើមមេជើងណាស់ ។ ស្បែកជើងដែលល្មមល្អ   និងមានទ្រនាប់ទ្រទ្រង់   អាចការពារកុំឱ្យកើតជំងឺហើមមេជើង។ ជំងឺហើមមេជើងអាចនាំឱ្យមានបញ្ហាផ្សេងទៀត   ដូចជាការឆ្លងមេរោគធ្ងន់ធ្ងរពីម្រាមមេជើង    ដាក់សម្ពាធលើម្រាមជើងផ្សេងទៀត។

ស្បែកក្រិន (Callus) ៖ ជាតំបន់តូចមួយនៃស្បែក   ដែលជាធម្មតានៅលើជើង   ដែលបានក្លាយទៅជាក្រាស់   និងរឹងពីការត្រដុសឬសង្កត់។ ស្បែកក្រិន អាចនាំឱ្យមានបញ្ហាផ្សេងទៀតដូចជា   ការឆ្លងមេរោគធ្ងន់ធ្ងរ។ ស្បែកជើងដែលល្មមល្អ   អាចការពារកុំឱ្យកើតស្បែកក្រិន។

កាឡូរី (Calorie)៖ ថាមពលដែលបានមកពីអាហារ   អាហារខ្លះមានកាឡូរីច្រើនជាងអាហារដទៃទៀត។ ខ្លាញ់មានកាឡូរីច្រើនជាងប្រូតេអ៊ីន   និងកាបូអ៊ីដ្រាត។ បន្លែភាគច្រើនមានកាឡូរីតិចតួច។

កាបូអ៊ីដ្រាត (Carbohydrate) ៖ អាហារមួយក្នុងចំណោមអាហារទាំងបីក្រុមធំៗ   និងជាប្រភពថាមពល។ កាបូអ៊ីដ្រាតភាគច្រើនជាស្ករ    និងម្សៅ   ដែលរាងកាយបំបែកទៅជាគ្លុយកូស ( ស្ករធម្មតាដែលរាងកាយអាចប្រើ   ដើម្បីចិញ្ចឹមកោសិការបស់វា ) ។

គ្រូពេទ្យឯកទេសជំងឺបេះដូង (Cardiologist) ៖ គ្រូពេទ្យព្យាបាលអ្នកដែលមានជំងឺបេះដូង។

ប្រដាប់របត់ឈាម (Cardiovascular) ៖ ទាក់ទងនឹងបេះដូង   និងសរសៃឈាម { សរសៃអាក់ទែ   សរសៃវ៉ែន   និងសរសៃឈាមតូចបំផុត (capillaries) } ។

អ្នកអប់រំជំងឺទឹកនោមផ្អែមដែលមានវិញ្ញាបនបត្រ {Certified Diabetes Educator (CDE)}៖ អ្នកជំនាញថែទាំសុខភាពដែលត្រូវបានប្រគល់វិញ្ញាបនបត្រ ដោយសមាគមអប់រំជំងឺទឹកនោមផ្អែមរបស់អាម៉េរិក {American Association of Diabetes Educators (AADE)}    ដើម្បីបង្រៀនអ្នកដែលមានជំងឺទឹកនោមផ្អែម   ពីរបៀបគ្រប់គ្រងស្ថានភាពជំងឺរបស់ពួកគេ។

កូឡេស្តេរ៉ូល (Cholesterol) ៖ ជាសារធាតុក្រមួនគ្មានក្លិន   ដែលបង្កើតឡើងដោយថ្លើម   ដែលជាផ្នែកសំខាន់នៃជញ្ជាំងកោសិកា   និងសរសៃប្រសាទ។ កូឡេស្តេរ៉ូលដើរតួនាទីយ៉ាងសំខាន់   ក្នុងមុខងាររាងកាយដូចជា   ការរំលាយអាហារនិងការផលិតអ័រម៉ូន។ ក្រៅពីត្រូវបានផលិតដោយរាងកាយ   កូឡេស្តេរ៉ូលក៏បានមកពីអាហារសត្វដែលយើងបរិភោគផងដែរ។ កូឡេស្តេរ៉ូលក្នុងឈាមច្រើនពេក   បណ្តាលឱ្យមានការកើនឡើងនៃភាគល្អិត   ដែលត្រូវបានហៅថាកូលេស្តេរ៉ូលអាក្រក់ (LDL) ដែលបង្កើនការផ្តុំកំណនៅក្នុងជញ្ជាំងសរសៃឈាម   ហើយនាំឱ្យមានជំងឺក្រិនសរសៃឈាម (atherosclerosis) ។

រមួលក្រពើ (Claudication) ៖ សូមមើលពាក្យ ការរមួលក្រពើដែលមិនឋិតថេរ (intermittent claudication)។​

បាត់បង់ស្មារតី (Coma)៖ ភាពអាសន្នដែលមនុស្សម្នាក់មិនដឹងខ្លួន  អាចកើតមានចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម   ពីព្រោះជាតិស្ករក្នុងឈាមរបស់ពួកគាត់ខ្ពស់ពេក   ឬទាបពេក។

បាតុភូតព្រឹកព្រហាម (Dawn phenomenon) ៖ ការកើនឡើងនូវកម្រិតជាតិស្ករក្នុងឈាមនៅពេលព្រឹកព្រលឹម

ការខះជាតិទឹក (Dehydration)៖ ការបាត់បង់ទឹកក្នុងរាងកាយច្រើន ប្រសិនបើអ្នកដែលមានជំងឺទឹកនោមផ្អែមមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់      វាបណ្តាលឱ្យបាត់បង់ជាតិទឹកកើនឡើង   តាមរយៈការនោមញឹក    ដូច្នេះស្រេកទឹកខ្លាំង។

ជំងឺទឹកនោមផ្អែម (Diabetes) ៖ សូមមើលជំងឺទឹកនោមផ្អែមប្រភេទទី ១    និងជំងឺទឹកនោមផ្អែមប្រភេទទី ២ ។

ជំងឺទឹកនោមផ្អែម ketoacidosis (DKA)៖ ជាស្ថានភាពធ្ងន់ធ្ងរ   និងគំរាមកំហែងដល់អាយុជីវិត   ដែលបណ្តាលមកជាតិស្ករក្នុងឈាមខ្ពស់ (hyperglycemia)    ការខះជាតិទឹក   និងការផ្តុំអាស៊ីត   ដែលត្រូវការការព្យាបាលវត្ថុរាវ    និងអាំងស៊ុយលីនជាបន្ទាន់។ DKA កើតឡើងនៅពេលដែលមិនមានអាំងស៊ុយលីនគ្រប់គ្រាន់   ហើយកោសិកាស្រេកឃ្លានជាតិស្ករ។ ប្រភពថាមពលជំនួសដែលគេហៅថា ketones ក្លាយជាសកម្ម។ ប្រព័ន្ធបង្កើតការផ្តុំអាស៊ីត។ Ketoacidosis អាចបណ្តាលឱ្យសន្លប់   និងរហូតដល់ស្លាប់ផងដែរ។

អ្នកឯកទេសខាងចំណីអាហារ(Dietitian) ៖   អ្នកជំនាញខាងអាហារូបត្ថម្ភ     ដែលជួយរៀបចំផែនការអំពីប្រភេទ   និងបរិមាណអាហារ   ដែលត្រូវបរិភោគសម្រាប់តម្រូវការសុខភាពពិសេស។ អ្នកឯកទេសខាងចំណីអាហារដែលបានទទួលវិញ្ញាបនបត្រ (RD) ដែលមានសមត្ថភាពពិសេស។

ការកំណត់អត្តសញ្ញាណវេជ្ជសាស្រ្តបន្ទាន់ (Emergency medical identification) ៖ កាត   ខ្សែដៃ   ឬខ្សែក   ដែលមានសារសរសេរជាអក្សរ   ដែលប្រើដោយអ្នកមានជំងឺទឹកនោមផ្អែម   ឬបញ្ហាវេជ្ជសាស្ត្រផ្សេងៗ   ដើម្បីដាស់តឿនអ្នកដទៃក្នុងករណីមានអាសន្ន   ផ្នែកវេជ្ជសាស្ត្រដូចជាសន្លប់ជាដើម។

គ្រូពេទ្យឯកទេសក្រពេញដង់ដូគ្រីន (endocrinologist)៖ វេជ្ជបណ្ឌិតព្យាបាលអ្នកដែលមានបញ្ហាអ័រម៉ូន។

ការផ្លាស់ប្តូរបញ្ជី (Exchange lists) ៖វិធីនៃការដាក់អាហារជាក្រុមរួមគ្នា   ដើម្បីជួយមនុស្សដែលមានរបបអាហារពិសេសស្ថិតក្នុងការតមអាហារ។ ក្រុមនីមួយៗរាយបញ្ជីមុខម្ហូបក្នុងបរិមាណទទួលទានម្តង។ មនុស្សម្នាក់អាចផ្លាស់ប្តូរ   ឬធ្វើជំនួញ   ប្រភេទមុខម្ហូបដែលនៅក្នុងក្រុមអាហារតែមួយបាន។ បញ្ជីដាក់បញ្ចូលអាហារជា ៦ ក្រុម៖ ម្សៅ / នំប៉័ង   សាច់   បន្លែ   ផ្លែឈើ   ទឹកដោះគោ   និងខ្លាញ់។ នៅក្នុងក្រុមអាហារមួយ   មុខម្ហូបមួយមុខៗដែលត្រូវទទួលទានម្តង   មានបរិមាណកាបូអ៊ីដ្រាត   ប្រូតេអ៊ីន   ខ្លាញ់   និងកាឡូរីដូចគ្នា។

ការធ្វើតេស្តគ្លុយកូសក្នុងប្លាស្មាបន្ទាប់ពីការតមអាហារ { Fasting plasma glucose test (FPG) }៖ វិធីសាស្រ្តដែលពេញនិយមក្នុងការពិនិត្យជំងឺទឹកនោមផ្អែម។ FPG វាស់កម្រិតជាតិស្ករក្នុងឈាមរបស់មនុស្សម្នាក់   បន្ទាប់ពីតម   ឬមិនបរិភោគអ្វីយ៉ាងហោចណាស់ ៨ ម៉ោង។ គ្លុយកូសក្នុងឈាមដែលតមអាហារ    ជាធម្មតាគឺតិចជាង ១០០ មីលីក្រាមក្នុងមួយដេស៊ីលីត   ឬ mg / dL ។ គ្លុយកូសក្នុងឈាមដែលតមអាហារ    ខ្ពស់ជាង ១០០ មីលីក្រាម / ឌីអិល   និងតិចជាង ១២៦ មីលីក្រាម / ឌីអិល   មានន័យថាមនុស្សនោះមានកម្រិតជាតិស្ករគ្លុយកូសខ្ពស់ ( impaired fasting glucose )  ប៉ុន្តែប្រហែលជាមិនមានជំងឺទឹកនោមផ្អែមទេ។ ការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម   ត្រូវបានធ្វើឡើងនៅពេលដែលគ្លុយកូសក្នុងឈាមដែលតមអាហារ    ខ្ពស់ជាង ១២៦ មីលីក្រាម / ឌីអិល   ហើយនៅពេលដែលការធ្វើតេស្តឈាមបញ្ជាក់ពីលទ្ធផលមិនធម្មតា។ ការធ្វើតេស្តទាំងនេះអាចត្រូវបានធ្វើម្តងទៀតនៅថ្ងៃបន្ទាប់   ឬដោយវាស់ជាតិគ្លុយកូស ២ ម៉ោងបន្ទាប់ពីអាហារ។ លទ្ធផលគួរតែបង្ហាញពីការកើនឡើងជាតិគ្លុយកូសក្នុងឈាមលើសពី ២០០ មីលីក្រាម / ឌីអិល។

ខ្លាញ់ (Fats) ៖ សារធាតុដែលជួយឱ្យរាងកាយប្រើប្រាស់វីតាមីនមួយចំនួន   និងជួយឱ្យស្បែកមានសុខភាពល្អ។ ពួកវាក៏ជាមធ្យោបាយដ៏សំខាន់ដែលរាងកាយផ្ទុកថាមពល។ វាមានខ្លាញ់ច្រើនប្រភេទនៅក្នុងអាហារដូចជា៖    ខ្លាញ់ឆ្អែត (saturated)   ខ្លាញ់មិនឆ្អែត (unsaturated)   ខ្លាញ់ដែលបានមកពីសត្វត្រី   និងរុក្ខជាតិដែលមានអាស៊ីតខ្លាញ់អូមេហ្កា ៣ និង  អូមេហ្កា ៦​​ (polyunsaturated)    ខ្លាញ់ដែលបានមកពីរុក្ខជាតិ   ដែលមានអាស៊ីតខ្លាញ់អូមេហ្កា ៣    និង   អូមេហ្កា ៦​​ (monounsaturated)    និងខ្លាញ់បំលែង (trans fats) ។ ដើម្បីរក្សាកម្រិតកូឡេស្តេរ៉ុលក្នុងឈាម   និងជាតិខ្លាញ់ (triglyceride) នៅជិតជួរធម្មតាតាមដែលអាចធ្វើបាន   សមាគមជំងឺទឹកនោមផ្អែមអាម៉េរិកបានណែនាំ   ឱ្យដាក់កម្រិតបរិមាណខ្លាញ់ឆ្អែត   និងកូឡេស្តេរ៉ូលក្នុងរបបអាហាររបស់យើង។ ខ្លាញ់ឆ្អែតនាំមកនូវកម្រិតកូឡេស្តេរ៉ូលអាក្រក់ក្នុងឈាម (LDL) ។ បរិមាណខ្លាញ់ឆ្អែតគួរតែត្រូវបានកំណត់ឱ្យតិចជាង ១០% នៃបរិមាណកាឡូរីសរុប   ហើយបរិមាណកូឡេស្តេរ៉ូលក្នុងរបបអាហារ    គួរតែត្រូវបានកំណត់ត្រឹម ៣០០ មីលីក្រាម / ថ្ងៃ។

Fructose៖ ជាតិស្ករមួយប្រភេទមាននៅក្នុងផ្លែឈើជាច្រើន    បន្លែ    និងទឹកឃ្មុំ។ ជាតិស្ករ fructose ត្រូវបានប្រើដើម្បីធ្វើឱ្យអាហារមួយចំនួនមានរសជាតិផ្អែមខ្លះ    ប៉ុន្តែជាតិផ្អែមប្រភេទនេះ   ជាធម្មតាមិនត្រូវបានណែនាំសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមនោះទេ   ព្រោះវាអាចជះឥទ្ធិពលអវិជ្ជមានដល់ជាតិស្ករក្នុងឈាម។

 ដំបៅរលួយ (Gangrene) ៖ ជាលិការាងកាយដែលស្លាប់   ជាធម្មតាបណ្តាលមកពីកង្វះការផ្គត់ផ្គង់ឈាម   ជាពិសេសនៅជើង   និងប្រអប់ជើង។

ជំងឺក្រពះពោះវៀន (Gastroparesis)៖ ទម្រង់នៃការខូចខាតសរសៃប្រសាទ   ដែលប៉ះពាល់ដល់ក្រពះ    និងពោះវៀន ជាមួយនឹងលក្ខខណ្ឌនេះ  អាហារមិនត្រូវបានរំលាយបានត្រឹមត្រូវទេ   ហើយវាមិនឆ្លងកាត់ក្រពះ   និងពោះវៀនដូចធម្មតាទេ។ វាអាចបណ្តាលឱ្យចង់ក្អួត   និងក្អួត   ពីព្រោះពេលវេលាអាហារឆ្លងកាត់ត្រូវបានថយចុះ   ដោយសារការខូចខាតសរសៃប្រសាទ។ ការខូចខាតសរសៃប្រសាទប្រភេទនេះ   ក៏អាចបណ្តាលឱ្យមានបញ្ហាគួរឱ្យកត់សម្គាល់ផងដែរជាមួយនឹងជាតិស្ករក្នុងឈាមទាប   និងខុសប្រក្រតី។

ជំងឺទឹកនោមផ្អែមពេលមានគភ៌ (Gestational diabetes) ៖ កម្រិតជាតិស្ករក្នុងឈាមខ្ពស់ដែលចាប់ផ្តើម   ឬត្រូវបានគេរកឃើញលើកដំបូងក្នុងពេលមានផ្ទៃពោះ។ ការផ្លាស់ប្តូរអ័រម៉ូនអំឡុងពេលមានផ្ទៃពោះ   ប៉ះពាល់ដល់សកម្មភាពរបស់អាំងស៊ុយលីន   ដែលបណ្តាលឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់។ ជាធម្មតា   កម្រិតជាតិស្ករក្នុងឈាមនឹងវិលមករកភាពធម្មតាវិញ   ក្រោយពេលសម្រាលកូនរួច។ ទោះជាយ៉ាងណាក៏ដោយ  ស្ត្រីដែលមានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ   គឺមានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២ នៅពេលក្រោយ។ ជំងឺទឹកនោមផ្អែមពេលមានគភ៌   អាចបង្កើនផលវិបាកអំឡុងពេលសម្រាល   និងបង្កើនអត្រានៃផលវិបាករបស់ទារកទាក់ទងនឹងការកើនឡើងទំហំទារក។

ជំងឺដក់ទឹកក្នុងភ្នែក (Glaucoma) ៖ ជំងឺភ្នែកដែលទាក់ទងនឹងការកើនឡើងសម្ពាធក្នុងភ្នែក។ ជំងឺដក់ទឹកក្នុងភ្នែកអាចធ្វើឱ្យខូចសរសៃប្រសាទអុបទិក   និងបណ្តាលឱ្យខ្សោយចក្ខុវិស័យ   និងពិការភ្នែក។

Glucagon ជាអ័រម៉ូនដែលបង្កើនកម្រិតជាតិគ្លុយកូសក្នុងឈាម   ដោយបញ្ចេញគ្លុយកូសដែលផ្ទុកពីថ្លើម។ ពេលខ្លះ Glucagon ត្រូវបានគេចាក់បញ្ចូលនៅពេលមនុស្សបាត់បង់ស្មារតី     មកពីកម្រិតជាតិស្ករក្នុងឈាមទាប។ Glucagonដែលចាក់បញ្ចូលជួយបង្កើនកម្រិតជាតិគ្លុយកូសក្នុងឈាម។

គ្លុយកូស (Glucose) ៖ ជាជាតិស្ករធម្មតាមួយដែលមាននៅក្នុងឈាម   វាគឺជាប្រភពថាមពលដ៏សំខាន់របស់រាងកាយ ដែលត្រូវបានគេស្គាល់ផងដែរថាជា “dextrose” ។

តេស្តភាពធន់នៃគ្លុយកូស (Glucose tolerance test) ៖ ជាតេស្តមួយដើម្បីកំណត់ថា   តើមនុស្សម្នាក់មានជំងឺទឹកនោមផ្អែមឬអត់។ ការធ្វើតេស្តនេះត្រូវបានធ្វើនៅក្នុងមន្ទីរពិសោធន៍   ឬការិយាល័យវេជ្ជបណ្ឌិត   នៅពេលព្រឹក   មុនពេលដែលមនុស្សបានបរិភោគអាហារ។ រយៈពេលយ៉ាងហោចណាស់ ៨ ម៉ោងដោយមិនមានអាហារ   មុនពេលធ្វើតេស្តត្រូវបានណែនាំ។ ដំបូង   គំរូឈាមត្រូវបានយកទៅក្នុងស្ថានភាពតមអាហារ។ បន្ទាប់មកមនុស្សនោះផឹករាវដែលមានជាតិស្ករនៅក្នុងនោះ។ ពីរម៉ោងក្រោយមក   ការធ្វើតេស្តឈាមលើកទី ២ ត្រូវបានធ្វើ។ កម្រិតជាតិស្ករក្នុងឈាមដែលតមអាហារស្មើនឹង   ឬខ្ពស់ ១២៦ មីលីក្រាម / ឌីអិល ត្រូវបានគេចាត់ថ្នាក់ជាជំងឺទឹកនោមផ្អែម។ កម្រិតជាតិស្ករក្នុងឈាមដែលតមអាហារនៅចន្លោះពី ១០០ មីលីក្រាម / ឌីអិល និង ១២៥ មីលីក្រាម / ឌីអិល   ត្រូវបានចាត់ថ្នាក់ថាជាតិស្ករគ្លុយកូសក្នុងឈាមដែលតមអាហារឡើងខ្ពស់ជាងធម្មតា (impaired fasting glucose) ។ ប្រសិនបើលទ្ធផលតេស្តរយៈពេលពីរម៉ោងបង្ហាញថា   ជាតិស្ករក្នុងឈាមស្មើនឹង   ឬលើសពី ២០០ មីលីក្រាម / ឌីអិល     មនុស្សនោះត្រូវបានគេចាត់ទុកថាមានជំងឺទឹកនោមផ្អែម។ គ្លុយកូសក្នុងឈាមរយៈពេល ២ ម៉ោងនៅចន្លោះ ១៤០ មីលីក្រាម / ឌីអិល និង ១៩៩ មីលីក្រាម / ឌីអិល ត្រូវបានចាត់ថ្នាក់ថាជាតិស្ករគ្លុយកូសក្នុងឈាមឡើងខ្ពស់ខុសប្រក្រតី (impaired glucose tolerance) ។

តេស្ត Glycated hemoglobin (HbA1c)៖ នេះគឺជាការធ្វើតេស្តឈាមដ៏សំខាន់មួយ   ដើម្បីកំណត់ថាតើលោកអ្នកកំពុងគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់លោកអ្នកបានកម្រិតណា។ Hemoglobin គឺជាសារធាតុមួយនៅក្នុងកោសិកាឈាមក្រហមដែលដឹកនាំអុកស៊ីសែនទៅជាលិកា។ វាក៏អាចភ្ជាប់ជាមួយជាតិស្ករក្នុងឈាម   បង្កើតបានជាអង្គធាតុម្យ៉ាងហៅថា glycated hemoglobin    ឬ a Hemoglobin A1C ។ ការធ្វើតេស្តនេះផ្តល់នូវការវាស់កម្រិតជាតិស្ករក្នុងឈាមជាមធ្យមក្នុងរយៈពេលពី ៦ ទៅ ១២ សប្តាហ៍   ហើយត្រូវបានប្រើរួមគ្នាជាមួយនឹងការតាមដានគ្លុយកូសនៅផ្ទះ   ដើម្បីធ្វើការកែតម្រូវការព្យាបាល។ ជួរល្អបំផុតសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម   ជាទូទៅគឺតិចជាង ៧% ។ តេស្តនេះក៏អាចត្រូវបានគេប្រើដើម្បីធ្វើរោគវិនិច្ឆ័យ   ជំងឺទឹកនោមផ្អែម   នៅពេលដែលកម្រិត HbA1c ស្មើ   ឬខ្ពស់ជាង ៦.៥% ។

ជំងឺសម្ពាធឈាមខ្ពស់ (High blood pressure) ៖ ស្ថានភាពនៅពេលឈាមហូរតាមសរសៃឈាមមានកម្លាំងខ្លាំងជាងធម្មតា។ សម្ពាធឈាមខ្ពស់ធ្វើឱ្យប៉ះពាល់ដល់បេះដូង    ធ្វើឱ្យប៉ះពាល់ដល់សរសៃឈាមក្រហម    និងបង្កើនហានិភ័យនៃការគាំងបេះដូង   ជំងឺដាច់សរសៃឈាមខួរក្បាល   និងបញ្ហាតម្រងនោម។ វាក៏ត្រូវបានគេហៅថា ” ជំងឺឡើងឈាម hypertension ” ។ គោលដៅសម្ពាធឈាមសម្រាប់    អ្នកដែលមានជំងឺទឹកនោមផ្អែមគឺតិចជាង ១៣០/៨០ ។

ជាតិស្ករក្នុងឈាមខ្ពស់ (High blood sugar) ៖ សូមមើលពាក្យ hyperglycemia។

ការត្រួតពិនិត្យជាតិគ្លុយកូសក្នុងឈាមនៅផ្ទះ (Home blood glucose monitoring) ៖ ជាវិធីមួយដែលមនុស្សម្នាក់អាចធ្វើតេស្ត   ដឹងថាមានជាតិស្ករនៅក្នុងឈាមប៉ុន្មាន។ វាក៏ត្រូវបានហៅផងដែរថា ” ការត្រួតពិនិត្យជាតិគ្លុយកូសក្នុងឈាមដោយខ្លួនឯង ” ។ ការត្រួតពិនិត្យគ្លុយកូសនៅផ្ទះ   ធ្វើតេស្តឈាមទាំងមូល ( សមាសធាតុប្លាស្មា   និងកោសិកាឈាម )ដូច្នេះ  លទ្ធផលអាចខុសគ្នាពីលទ្ធផល    ដែលធ្វើតេស្តកម្រិតគ្លុយកូសរបស់ប្លាស្មា   នៅមន្ទីរពិសោធន៍ ។ ជាធម្មតាកម្រិតប្លាស្មានៅមន្ទីរពិសោធន៍    អាចខ្ពស់ជាងការត្រួតពិនិត្យគ្លុយកូសនៅផ្ទះ    ជាមូយឧបករណ៍វាស់ជាតិគ្លុយកូស។

អ័រម៉ូន (Hormone)៖ ជាសារធាតុគីមីដែលត្រូវបានបញ្ចេញនៅក្នុងសរីរាង្គមួយ   ឬផ្នែកណាមួយនៃរាងកាយ    ដែលធ្វើដំណើរឆ្លងកាត់ឈាមទៅកាន់តំបន់មួយផ្សេងទៀត   ដែលវាជួយគ្រប់គ្រងមុខងាររាងកាយមួយចំនួន។ ឧទាហរណ៍អាំងស៊ុយលីនគឺជាអ័រម៉ូនដែលបង្កើតឡើង   ដោយកោសិកាបេតា (beta cells) នៅក្នុងលំពែង   ហើយនៅពេលវាត្រូវបានបញ្ចេញ   វាធ្វើឱ្យកោសិកាផ្សេងទៀត   ប្រើប្រាស់គ្លុយកូសសម្រាប់ថាមពល។

អាំងស៊ុយលីនមនុស្ស (Human insulin) ៖ អាំងស៊ុយលីនជីវវិស្វកម្ម    ស្រដៀងនឹងអាំងស៊ុយលីនដែលផលិតដោយរាងកាយមនុស្ស។ កូដ DNA ម្រាប់បង្កើតអាំងស៊ុយលីនមនុស្ស    ត្រូវបានដាក់ចូលទៅក្នុងកោសិកាបាក់តេរី    ឬកោសិកាមេផ្សិត។    អាំងស៊ុយលីនដែលត្រូវបានផលិត    ត្រូវបានគេបន្សុទ    និងត្រូវបានដាក់លក់ជា    អាំងស៊ុយលីនមនុស្ស។

ការឡើងជាតិស្ករក្នុងឈាម   (hyperglycemia)៖ ស្ថានភាពនេះច្រើនកើតលើ    អ្នកដែលមានជំងឺទឹកនោមផ្អែម។ រឿងជាច្រើនអាចបណ្តាលឱ្យមានការឡើងជាតិស្ករក្នុងឈាម។ វាកើតឡើងនៅពេលដែលរាងកាយ   មិនមានអាំងស៊ុយលីនគ្រប់គ្រាន់    ឬមិនអាចប្រើអាំងស៊ុយលីនដែលវាមាន។

ជំងឺឡើងឈាម (Hypertension) ៖ សូមមើលពាក្យ    ជំងឺសម្ពាធឈាមខ្ពស់ (high blood pressure) ។

ការចុះជាតិស្ករក្នុងឈាម   (Hypoglycemia)៖ ស្ថានភាពនេះច្រើនតែកើតមានចំពោះ    អ្នកដែលមានជំងឺទឹកនោមផ្អែម។ ករណីភាគច្រើនកើតឡើងនៅពេល   ដែលមានអាំងស៊ុយលីនច្រើនពេក     និងមិនមានជាតិគ្លុយកូសគ្រប់គ្រាន់នៅក្នុងខ្លួន។

ការងាប់លិង្គ (Impotence) ៖ វាត្រូវបានគេហៅផងដែរថា    អសមត្ថភាពផ្លូវភេទ “erectile dysfunction” ។ ភាពអសមត្ថភាពរបស់លិង្គក្នុងការឡើងរឹង   ឬនៅរឹង។ បុរសមួយចំនួនអាចនឹងចុះខ្សោយអសមត្ថភាពផ្លូវភេទ    បន្ទាប់ពីមានជំងឺទឹកនោមផ្អែមអស់រយៈពេលជាយូរ      ដោយសារតែសរសៃប្រសាទ    និងសរសៃឈាមក្នុងលិង្គខូច។ ប្រមាណថា ៥០% នៃបុរសដែលត្រូវបានធ្វើរោគវិនិច្ឆ័យ    ឃើញថាមានជំងឺទឹកនោមផ្អែមប្រភេទទី ២    មានបញ្ហាងាប់លិង្គ។

ការបង្វិលកន្លែងចាក់ថ្នាំ (Injection site rotation)៖ ការផ្លាស់ប្តូរតំបន់ដែលចាក់អាំងស៊ុយលីន   នៅលើដងខ្លួនមនុស្សម្នាក់ ។ ដោយសារការផ្លាស់ប្តូរតំបន់ចាក់ថ្នាំ    ការចាក់ថ្នាំនឹងមានភាពងាយស្រួល    មានសុវត្ថិភាព    និងមានផាសុកភាពជាងមុន។ ប្រសិនបើកន្លែងចាក់ថ្នាំដដែលត្រូវបានប្រើម្តងហើយម្តងទៀត    តំបន់រឹង   ដុំពក   ឬស្បែកខូង    អាចវិវឌ្ឍនៅក្រោមស្បែក    ដែលធ្វើឱ្យអាំងស៊ុយលីនមិនត្រូវបានប្រើត្រឹមត្រូវ។ ដុំពក    ឬស្បែកខូងទាំងនេះ    ត្រូវបានគេហៅថា ” lipodystrophies ” ។

កន្លែងចាក់ថ្នាំ (Injection sites) ៖ កន្លែងនៅលើដងខ្លួនមនុស្ស    ដែលអាចចាក់អាំងស៊ុយលីនបានយ៉ាងងាយបំផុត។

អាំងស៊ុយលីន (Insulin)៖ ជាអ័រម៉ូនដែលផលិតដោយលំពែង    ដែលជួយឱ្យរាងកាយប្រើប្រាស់ជាតិស្ករសម្រាប់ថាមពល។ កោសិកាបេតា (beta cells) នៅក្នុងលំពែង    បង្កើតអាំងស៊ុយលីន។

ជំងឺទឹកនោមផ្អែមដែលពឹងផ្អែកលើអាំងស៊ុយលីន (Insulin-dependent diabetes)៖ ពាក្យកាលពីមុន   ត្រូវបានប្រើសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទទី ១ ។

ល្បាយអាំងស៊ុយលីន (Insulin mixture) ជាល្បាយអាំងស៊ុយលីន    ដែលមានអាំងស៊ុយលីនដែលមានសកម្មភាពខ្លី     មធ្យម   ឬយូរ។ លោកអ្នកអាចទិញអាំងស៊ុយលីនដែលត្រូវបានលាយជាមុន   ដើម្បីបំបាត់តម្រូវការ    ការលាយអាំងស៊ុយលីនពី   ដបពីរផ្សេងគ្នា។

ម៉ាស៊ីនបូមអាំងស៊ុយលីន (Insulin pump) ឧបករណ៍កុំព្យូទ័រតូចមួយ    ដែលមានទំហំប៉ុនទូរស័ព្ទចល័តតូចមួយ   ដែលត្រូវបានពាក់នៅលើខ្សែក្រវាត់    ឬដាក់ក្នុងហោប៉ៅ។ ម៉ាស៊ីនអាំងស៊ុយលីនមានបំពង់   ដែលអាចបត់បែនតូចមួយនិងមានម្ជុលនៅខាងចុង។ ម្ជុលត្រូវបានចាក់ចូលក្រោមស្បែកពោះ    និងត្រូវបានបិទជាប់នៅនឹងកន្លែង។ អាំងស៊ុយលីនត្រូវបានបញ្ចូលទៅក្នុងខ្លួនអ្នកជំងឺ     ក្នុងលំហូរដែលត្រូវបានវាស់យ៉ាងថេរ   និងត្រឹមត្រូវ     ។

ប្រតិកម្មអាំងស៊ុយលីន (Insulin reaction)៖ គឺពាក្យមួយផ្សេងទៀតសម្រាប់    ការចុះជាតិស្ករក្នុងឈាម   ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម។ បញ្ហានេះកើតឡើងនៅពេលអ្នកដែលមានជំងឺទឹកនោមផ្អែម   បានចាក់អាំងស៊ុយលីនច្រើនពេក   ញ៉ាំអាហារតិចពេក    ឬហាត់ប្រាណដោយមិនបរិភោគអាហារបន្ថែម។

អ្នកទទួលអាំងស៊ុយលីន (Insulin receptors)៖ តំបន់នៅផ្នែកខាងក្រៅនៃកោសិកា    ដែលអនុញ្ញាតឱ្យអាំងស៊ុយលីននៅក្នុងឈាមចូលរួម    ឬភ្ជាប់ជាមួយកោសិកា។ នៅពេលដែលកោសិកា    និងអាំងស៊ុយលីនភ្ជាប់គ្នា   កោសិកាអាចយកគ្លុយកូសពីឈាម    ហើយប្រើវាសម្រាប់ថាមពល។

ភាពសុំានឹងអាំងស៊ុយលីន (Insulin resistance)៖ ជាស្ថានភាពដែលឥទ្ធិពលរបស់អាំងស៊ុយលីនលើ   កោសិកាសាច់ដុំ    ខ្លាញ់    និងថ្លើមកាន់តែមានប្រសិទ្ធភាព។ ផលប៉ះពាល់នេះកើតឡើង   ទាំងចំពោះអាំងស៊ុយលីនដែលផលិតនៅក្នុងខ្លួន    និងអាំងស៊ុយលីនដែលបានចាក់។ ដូច្នេះ   វាត្រូវការអាំងស៊ុយលីនក្នុងកម្រិតខ្ពស់     ដើម្បីបន្ថយជាតិស្ករក្នុងឈាម។

រោគសញ្ញាភាពសុំានឹងអាំងស៊ុយលីន   ឬរោគសញ្ញារំលាយអាហារ (Insulin resistance syndrome or metabolic syndrome) ៖ រោគសញ្ញានេះត្រូវបានកំណត់ដោយចង្កោមនៃលក្ខខណ្ឌវេជ្ជសាស្ត្រ   ដែលបង្កើនហានិភ័យនៃការវិវឌ្ឍទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២    និងជំងឺបេះដូង។ ការធ្វើរោគវិនិច្ឆ័យគឺមានសារសំខាន់ណាស់    ពីព្រោះលោកអ្នកអាចធ្វើឱ្យសុខភាពប្រសើរឡើង     និងកាត់បន្ថយហានិភ័យ។រោគសញ្ញាភាពធន់នឹងអាំងស៊ុយលីន   ឬរោគសញ្ញារំលាយអាហារ     ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញ    នៅពេលមនុស្សម្នាក់មានចំណុច ៣ ដូចខាងក្រោម    ឬលើសពីនេះ៖

  • សម្ពាធឈាមស្មើ ឬខ្ពស់ជាង ១៣០/៨៥ mmHg
  • ជាតិស្ករ (គ្លុយកូស) ក្នុងឈាមក្នុងស្ថានភាពតមអាហារ ស្មើនឹង ឬខ្ពស់ជាង ១០០ មីលីក្រាម / ឌីអិល
  • ទំហំចង្កេះធំ (ទំហំចង្កេះ ៤០ អ៊ីញ ឬធំជាងនេះសម្រាប់បុរស   ៣៥ អ៊ីញ    ឬធំជាងនេះសម្រាប់ស្ត្រី)
  • កូឡេស្តេរ៉ូលល្អទាប (ក្រោម ៤០ មីលីក្រាម / ឌីអិល សម្រាប់បុរស;   ក្រោម ៥០ មីលីក្រាម / ឌីអិល   សម្រាប់ស្ត្រី)
  • ទ្រីគ្លីសេរីដស្មើនឹង ឬខ្ពស់ជាង ១៥០ មីលីក្រាម / ឌីអិល

អាំងស៊ុយលីន shock  (Insulin shock)៖ ជាស្ថានភាពធ្ងន់ធ្ងរមួយដែលកើតឡើង   នៅពេលកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះយ៉ាងឆាប់រហ័ស

អាំងស៊ុយលីនដែលមានសកម្មភាពកម្រិតមធ្យម (Intermediate-acting Insulin) ៖ គ្របដណ្តប់តម្រូវការអាំងស៊ុយលីនប្រហែលកន្លះថ្ងៃ    ឬមួយយប់។ អាំងស៊ុយលីនប្រភេទនេះ   ច្រើនតែត្រូវបានរួមបញ្ចូលជាមួយនឹង   អាំងស៊ុយលីនដែលមានសកម្មភាពរហ័ស   ឬខ្លី      រួមទាំង NPH    និង Lente ។

រមួលក្រពើមិនឋិតឋេរ   (Intermittent claudication)៖ ជាទូទៅ   វាកើតឡើងនៅពេលដើរ   ឬធ្វើលំហាត់ប្រាណ។ ការឈឺចាប់នេះ   បណ្តាលមកពីការក្រិនសរសៃឈាមនៅក្នុងជើង    (សរសៃឈាមដែលចិញ្ចឹមសាច់ដុំជើងក្រិន)។ ជាធម្មតា    ការឈឺចាប់សាច់ដុំជើងកើនឡើងតាមអាយុ    ហើយជាទូទៅ    កើតឡើងចំពោះមនុស្សក្នុងវ័យ៦០   ឬ ៧០។ កត្តាហានិភ័យនៃការវិវឌ្ឍទៅជាសរសៃឈាមតូចចង្អៀត    ដែលអាចបណ្តាលឱ្យកើតការឈឺចាប់សាច់ដុំជើង     រួមមានការជក់បារី   ជំងឺឡើងឈាម    និងជំងឺទឹកនោមផ្អែម។ គេអាចប្រើថ្នាំដើម្បីព្យាបាលជំងឺនេះបាន។

ឧបករណ៍ចាក់អាំងស៊ុយលីនដោយប្រើសម្ពាធខ្ពស់    (Jet injector)៖ ជាឧបករណ៍ដែលប្រើសម្ពាធខ្ពស់   ដើម្បីរុញអាំងស៊ុយលីនឆ្លងកាត់ស្បែក    ហើយចូលជាលិកា។

ជំងឺទឹកនោមផ្អែមអនីតិជន (Juvenile-onset diabetes) ៖ ពាក្យកាលពីមុនប្រើសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទទី ១ ។

Ketoacidosis សូមមើលពាក្យ diabetic ketoacidosis (DKA)។

Ketone bodies ជាធម្មតាត្រូវបានគេហៅថា ketones     ដែលជាផលិតផលមួយនៃការដុតខ្លាញ់នៅក្នុងរាងកាយ។ នៅពេលដែលមិនមានអាំងស៊ុយលីនគ្រប់គ្រាន់    រាងកាយរបស់លោកអ្នកមិនអាចប្រើជាតិស្ករ (គ្លុយកូស) សម្រាប់ថាមពលបានទេ   ហើយរាងកាយរបស់លោកអ្នកនឹងបំផ្លាញខ្លាញ់   និងប្រូតេអ៊ីនរបស់វា។ នៅពេលជាតិខ្លាញ់ត្រូវបានប្រើ    ketone ដែលជាអាស៊ីតមួយ   លេចចេញមកនៅក្នុងទឹកនោម    និងឈាមរបស់លោកអ្នក។ ចំនួនដ៏ច្រើននៃ ketones នៅក្នុងប្រព័ន្ធរបស់លោកអ្នក    អាចបណ្តាលឱ្យមានស្ថានភាពធ្ងន់ធ្ងរមួយដែលគេហៅថា ketoacidosis ។ Ketones អាចត្រូវបានរកឃើញ   និងតាមដាន   នៅក្នុងទឹកនោមរបស់លោកអ្នកនៅផ្ទះ   ដោយប្រើផលិតផលដូចជា Ketostix    Chemstrips   និង Acetest ។ នៅពេលដែលជាតិស្ករក្នុងឈាមរបស់លោកអ្នក    លើសពី ២៥០ មីលីក្រាម / ឌីអិល    ប្រសិនបើលោកអ្នកឈឺ    ឬមានផ្ទៃពោះ   ​និងមានជំងឺទឹកនោមផ្អែម      ketones គួរតែត្រូវបានត្រួតពិនិត្យជាប្រចាំ។

 ជំងឺតម្រងនោម (Kidney disease)៖ ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម    ជំងឺតម្រងនោមគឺជាជំងឺមួយក្នុងចំណោមលក្ខខណ្ឌមួយចំនួន    ដែលបណ្តាលមកពីការផ្លាស់ប្តូរ    សរសៃឈាមតូចៗនៅក្នុងតម្រងនោម។ ការផ្លាស់ប្តូរទាំងនេះបណ្តាលឱ្យក្រលៀនមានស្នាម    ដែលអាចបណ្តាលឱ្យខ្សោយតម្រងនោម។ អ្នកដែលមានជំងឺទឹកនោមផ្អែមអស់រយៈពេលជាយូរ   អាចវិវត្តទៅជាជំងឺតម្រងនោម។ សញ្ញាដំបូងនៃជំងឺតម្រងនោមគឺ    នៅពេលប្រូតេអ៊ីនអាចត្រូវបានគេរកឃើញនៅក្នុងទឹកនោម។

Kidney threshold៖ សូមមើលពាក្យ renal threshold។

Lancet ជាម្ជុលស្រួចសម្រាប់ចាក់ស្បែក    ត្រូវបានប្រើក្នុងការត្រួតពិនិត្យជាតិស្ករក្នុងឈាម

ការព្យាបាលដោយកាំរស្មីឡាស៊ែ (Laser treatment) ៖ការប្រើកាំរស្មីពន្លឺ (កាំរស្មីឡាស៊ែ) ខ្លាំងដើម្បីព្យាបាលតំបន់ដែលខូចខាត។ អ្នកដែលមានជំងឺទឹកនោមផ្អែមអាចនឹងទទួលការព្យាបាលឡាស៊ែដើម្បីព្យាបាលសរសៃឈាមក្នុងភ្នែក។

ជំងឺទឹកនោមផ្អែមចាប់ផ្តើមយឺត (Late-onset diabetes) ៖ ពាក្យកាលពីមុនប្រើសម្រាប់ ជំងឺទឹកនោមផ្អែមប្រភេទទី ២ ។

លីពីត (Lipid)៖ ពាក្យមួយទៀតសម្រាប់ខ្លាញ់    សារធាតុដែលមានជាតិខ្លាញ់   នៅក្នុងឈាម    រាងកាយផ្ទុកខ្លាញ់ជាថាមពល    សម្រាប់ការប្រើប្រាស់នាពេលអនាគត    ដូចជាឡានដែលមានធុងប្រេងបម្រុងទុក។ នៅពេលដែលរាងកាយត្រូវការថាមពល    វាអាចបំបែកជាតិខ្លាញ់ទៅជាអាស៊ីតខ្លាញ់    ហើយដុតវាដូចជាគ្លុយកូស។ បរិមាណខ្លាញ់ច្រើនហួសប្រមាណនៅក្នុងរបបអាហារ    អាចបណ្តាលឱ្យមានការបង្កើតជាតិខ្លាញ់នៅក្នុងជញ្ជាំងសរសៃឈាមក្រហម    ដែលត្រូវបានគេហៅថា     ជំងឺក្រិនសរសៃឈាម “atherosclerosis” ។ បរិមាណកាឡូរីលើសពីខ្លាញ់    ឬសារធាតុចិញ្ចឹមផ្សេងទៀតឱ្យនាំឱ្យមានការឡើងទម្ងន់។

ជាតិស្ករក្នុងឈាមទាប    ជាតិគ្លុយកូសក្នុងឈាមទាប (Low blood sugar, low blood glucose) ៖ សូមមើលពាក្យ hypoglycemia ( ជាតិស្ករក្នុងឈាមថយចុះ )។

ការរំលាយអាហារ (Metabolism) ៖ រាល់ដំណើរការរាងកាយ    និងដំណើរគីមីនៅក្នុងរាងកាយ    ដែលកើតឡើងនៅពេលអាហារត្រូវបានបំបែក    ថាមពលត្រូវបានបង្កើត    ហើយកាកសំណល់ត្រូវបានផលិត។

មីលីក្រាម / ឌីអិល (មីលីក្រាមក្នុងមួយដេស៊ីលីត្រ)    { Mg/dL (milligrams per deciliter) }៖ ជារង្វាស់ដែលបង្ហាញពីបរិមាណនៃសារធាតុជាក់លាក់មួយដូចជា    គ្លុយកូសក្នុងបរិមាណឈាមជាក់លាក់មួយ។

កម្រិតប្រើលាយបញ្ចូលគ្នា (Mixed dose) ៖ កម្រិតអាំងស៊ុយលីនដែលត្រូវបានចេញវេជ្ជបញ្ជា    ដែលអាំងស៊ុយលីនពីរប្រភេទត្រូវបានបញ្ចូលគ្នា    និងត្រូវបានចាក់ក្នុងពេលតែមួយ   កម្រិតប្រើលាយបញ្ចូលគ្នា   ជាទូទៅរួមបញ្ចូលអាំងស៊ុយលីនដែលមានសកម្មភាពលឿន   និងយូរ។ កំរិតប្រើលាយបញ្ចូលគ្នាអាច     រកបានក្នុងសឺរុំាងដែលបានលាយជាមិន   ឬលាយនៅពេលចាក់។ កំរិតប្រើរួមបញ្ចូលគ្នាអាចត្រូវបានចេញវេជ្ជបញ្ជា   ដើម្បីផ្តល់នូវការគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អប្រសើរ។

ជំងឺតម្រងនោមដែលបណ្តាលមកពីការខូចសរសៃឈាមក្រហម (Nephropathy) ៖ ជំងឺតម្រងនោមដែលបណ្តាលមកពីការបំផ្លាញសរសៃឈាមតូចៗ   ឬគ្រឿងក្នុងតម្រងនោម    ដែលសំអាតឈាម;    អ្នកដែលមានជំងឺទឹកនោមផ្អែមរយៈពេលយូរ     អាចវិវឌ្ឍទៅជាជំងឺតម្រងនោម Nephropathy ។

គ្រូពេទ្យឯកទេសសរសៃប្រសាទ (Neurologist) ៖ វេជ្ជបណ្ឌិតដែលព្យាបាលមនុស្សដែលមានបញ្ហាប្រព័ន្ធសរសៃប្រសាទ ( ខួរក្បាល    ខួរឆ្អឹងខ្នង    និងសរសៃប្រសាទ ) ។

ជំងឺសរសៃប្រសាទ (Neuropathy)៖ ការខូចខាតសរសៃប្រសាទ;  អ្នកដែលមានជំងឺទឹកនោមផ្អែម   ដែលមិនអាចគ្រប់គ្រងបានល្អ     អាចវិវឌ្ឍទៅជាខូចសរសៃប្រសាទ។

ជំងឺទឹកនោមផ្អែមដែលមិនពឹងផ្អែកអាំងស៊ុយលីន (Non-insulin dependent diabetes)៖ ពាក្យកាលពីមុនសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទទី ២ ។

អ្នកឯកទេសខាងអាហារូបត្ថម្ភ (Nutritionist)៖ សូមមើលពាក្យ    អ្នកឯកទេសខាងចំណីអាហារ (dietitian)។

ភាពធាត់ (Obesity) ៖ ពាក្យមួយប្រើដើម្បីពិពណ៌នាអំពីខ្លាញ់លើសក្នុងខ្លួន ។ វាត្រូវបានកំណត់ក្នុងទម្រង់    និងកម្ពស់របស់មនុស្ស    ឬសន្ទស្សន៍ម៉ាសរាងកាយ (BMI) ។ សន្ទស្សន៍ម៉ាសរាងកាយលើសពី ៣០   ត្រូវបានចាត់ថ្នាក់ថាធាត់។ ភាពធាត់ធ្វើឱ្យរាងកាយរបស់លោកអ្នក    មិនសូវមានប្រតិកម្មទៅនឹងអាំងស៊ុយលីន។ ជាតិខ្លាញ់លើសក្នុងខ្លួន   ត្រូវបានគេគិតថាជាកត្តាហានិភ័យសម្រាប់ជំងឺទឹកនោមផ្អែម។

អ្នកជំនាញខាងព្យាបាលភ្នែក (Ophthalmologist) ៖ វេជ្ជបណ្ឌិតដែលព្យាបាលមនុស្សដែលមានជំងឺភ្នែក    ឬរបួសភ្នែក។

អ្នកឯកទេសពិនិត្យភ្នែក (Optometrist)៖ មនុស្សម្នាក់ដែលបានបណ្តុះបណ្តាលជំនាញ   ដើម្បីធ្វើតេស្តភ្នែក    និងដើម្បីរកមើល    និងព្យាបាលបញ្ហាភ្នែក   ក៏ដូចជាជំងឺមួយចំនួនដោយចេញវេជ្ជបញ្ជា    និងកែតម្រូវកែវភ្នែក។ អ្នកខ្លះក៏ទទួលការបណ្តុះបណ្តាលវេជ្ជសាស្រ្តបន្ថែម    ឬបញ្ចប់ថ្នាក់អាហាររូបករណ៍ពិសេស   បន្ទាប់ពីសាលាអុបទិក។

ថ្នាំព្យាបាលជំងឺទឹកនោមផ្អែមតាមមាត់ (Oral diabetes medications) ៖ ថ្នាំដែលមនុស្សប្រើដើម្បីបន្ថយកម្រិតជាតិស្ករក្នុងឈាម។ ថ្នាំព្យាបាលជំងឺទឹកនោមផ្អែមតាមមាត់    ត្រូវបានចេញវេជ្ជបញ្ជា    សម្រាប់អ្នកដែលលំពែងរបស់ពួកគេនៅតែផលិតអាំងស៊ុយលីន។ ថ្នាំទាំងនេះមិនត្រូវបានប្រើសម្រាប់    ជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះទេ។

លំពែង (Pancreas)៖ សរីរាង្គមួយនៅខាងក្រោយផ្នែកខាងក្រោមនៃក្រពះដែលមានទំហំប៉ុនដៃ    វាបង្កើតអាំងស៊ុយលីន    ដូច្នេះរាងកាយអាចប្រើស្ករសម្រាប់ថាមពល។

សកម្មភាពកំពូល (Peak action) ៖ ពេលវេលាដែលប្រសិទ្ធភាពរបស់អ្វីមួយ    ខ្លាំងតាមតែវាអាចធ្វើទៅបាន    ដូចពេលដែលអាំងស៊ុយលីនមានឥទ្ធិពលខ្លាំងបំផុតលើជាតិស្ករក្នុងឈាម។

ជំងឺអញ្ចាញធ្មេញ (Periodontal disease) ៖ ការខូចអញ្ចាញធ្មេញ   និងជាលិកាជុំវិញធ្មេញ;    អ្នកដែលមានជំងឺទឹកនោមផ្អែម    ទំនងជាមានជំងឺអញ្ចាញធ្មេញ    ជាងអ្នកដែលមិនមានជំងឺទឹកនោមផ្អែម។

ជំងឺសរសៃប្រសាទខាងក្រៅ (Peripheral neuropathy) ៖ ការខូចខាតសរសៃប្រសាទ   ដែលភាគច្រើនជះឥទ្ធិពលដល់ប្រអប់ជើង   និងជើង។

ជំងឺសរសៃឈាមខាងក្រៅ { Peripheral vascular disease (PVD) }៖ ជាស្ថានភាពមិនធម្មតាមួយ   ដែលប៉ះពាល់ដល់សរសៃឈាមនៅខាងក្រៅបេះដូង   ជាធម្មតាប្រអប់ដៃ   និងប្រអប់ជើង។ ជាញឹកញាប់កើតឡើងជាលទ្ធផលនៃការថយចុះលំហូរឈាម   និងការត្បៀតសរសៃឈាមក្រហម    ពីជំងឺក្រិនសរសៃឈាម (atherosclerosis);    អ្នកដែលមានជំងឺទឹកនោមផ្អែមរយៈពេលយូរអាចវិវឌ្ឍទៅជាជំងឺ PVD ។

គ្រូពេទ្យឯកទេសព្យាបាលជើង (Podiatrist) ៖ អ្នកជំនាញផ្នែកសុខភាពដែលធ្វើរោគវិនិច្ឆ័យ    និងព្យាបាលបញ្ហាប្រអប់ជើង។

ការស្រេកទឹកខ្លាំង (Polydipsia)៖ ការស្រេកទឹកខ្លាំងហួសប្រមាណ    ដែលមានរយៈពេលយូរ;     អាចជាសញ្ញានៃជំងឺទឹកនោមផ្អែម។

ការញុំាច្រើនហួសតម្រិត (Polyphagia)៖ ភាពឃ្លានខ្លាំង    និងការញ៉ាំច្រើនជ្រុល;    អាចជាសញ្ញានៃជំងឺទឹកនោមផ្អែម។ នៅពេលកម្រិតអាំងស៊ុយលីនថយចុះ   ឬមានភាពធន់    កោសិកានៃរាងកាយមិនទទួលបានជាតិស្ករគ្រប់គ្រាន់ទេ     ហើយក្លាយទៅជាឃ្លាន។    អ្នកដែលមានជំងឺ polyphagia    ច្រើនតែស្រកទម្ងន់    ទោះបីជាពួកគេញ៉ាំច្រើនជាងធម្មតាក៏ដោយ    ពីព្រោះកាឡូរីលើសត្រូវបានបាត់បង់នៅក្នុងទឹកនោមដូចជាជាតិស្ករ (គ្លុយកូស) ។

ខ្លាញ់ Polyunsaturated៖ ជាប្រភេទខ្លាញ់ដែលអាចជំនួសខ្លាញ់ឆ្អែត   នៅក្នុងរបបអាហារ    និងអាចកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ (LDL) ។

Polyuria៖ ការកើនឡើងនូវតម្រូវការ   ក្នុងការនោមញឹកញាប់។ ជាសញ្ញាទូទៅនៃជំងឺទឹកនោមផ្អែម។

ប្រូតេអ៊ីន (Protein)៖ អាហារមួយក្នុងចំណោមអាហារបីក្រុមធំៗ ។ ប្រូតេអ៊ីនត្រូវបានបង្កើតឡើងដោយអាស៊ីតអាមីណូដែលត្រូវបានគេហៅថា “ការបង្កើតកោសិកា” ។ កោសិកាត្រូវការជាតិប្រូតេអ៊ីនដើម្បីលូតលាស់    និងជួសជុលខ្លួនឯង។ ប្រូតេអ៊ីនត្រូវបានរកឃើញនៅក្នុងអាហារជាច្រើនដូចជា   សាច់    ត្រី    បសុបក្សី    ស៊ុត    សណ្តែក    និងផលិតផលទឹកដោះគោ។

អាំងស៊ុយលីនដែលធ្វើសកម្មភាពរហ័ស (Rapid-acting Insulin) ៖ គ្របដណ្តប់តម្រូវការអាំងស៊ុយលីន    សម្រាប់អាហារដែលបរិភោគក្នុងពេលដំណាលគ្នានឹងការចាក់។ អាំងស៊ុយលីនប្រភេទនេះត្រូវបាន   ប្រើជាមួយអាំងស៊ុយលីនដែលធ្វើសកម្មភាពយូរ     រួមបញ្ចូលទាំង Humalog     Novolog      និង Apidra ។

ឥទ្ធិពលងើបឡើងវិញ (Rebound effect)៖ សូមមើលពាក្យ Somogyi effect។

អាំងស៊ុយលីនធម្មតា (Regular insulin) ៖ ជាប្រភេទអាំងស៊ុយលីនដែលមានសកម្មភាពរហ័ស

តម្រងនោម (Renal) ៖ ទាក់ទងនឹងតម្រងនោម។

ស្រទាប់បាតភ្នែក (Retina)៖ ជាស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែក    ដែលរួសនឹងពន្លឺ   វាមានសរសៃឈាមតូចៗជាច្រើន    ដែលជួនកាលមានគ្រោះថ្នាក់    នៅពេលមនុស្សម្នាក់មានជំងឺទឹកនោមផ្អែមអស់រយៈពេលជាយូរ។

ជំងឺសរសៃបាតភ្នែក (Retinopathy)៖ ជាជំងឺនៃសរសៃឈាមតូចៗ    ដែលនៅស្រទាប់រេទីនរបស់ភ្នែក។

កត្តាហានិភ័យ  (Risk factor) ៖ អ្វីក៏ដោយដែលបង្កើនឱកាសឱ្យមនុស្សកើតជំងឺ   ឬមានជំងឺ។

Saccharin៖ ជាបង្អែមសិប្បនិម្មិត   ដែលត្រូវបានប្រើជំនួសស្ករ   ព្រោះវាគ្មានកាឡូរី    និងមិនបង្កើនជាតិស្ករក្នុងឈាម។ វាត្រូវបានលក់ជា SugarTwin     និង Sweet’N Low ។

ការត្រួតពិនិត្យគ្លុយកូសក្នុងឈាមដោយខ្លួនឯង (Self-blood glucose monitoring) ៖ សូមមើលពាក្យ   ការតាមដានគ្លុយកូសក្នុងឈាមនៅផ្ទះ (home blood glucose monitoring)

អាំងស៊ុយលីនដែលមានសកម្មភាពខ្លី (Short-acting Insulin) ៖ គ្របដណ្តប់តម្រូវការអាំងស៊ុយលីនសម្រាប់អាហារដែលបរិភោគក្នុងរយៈពេល ៣០-៦០ នាទី;     រាប់បញ្ចូលទាំង humulin     ឬ Novolin     ឬ Velosulin ( នៅក្នុងម៉ាស៊ីនប៉ូមអាំងស៊ុយលីន ) ។

Somogyi effect វាត្រូវបានគេហៅផងដែរថា   ឥទ្ធិពលក្នុងការស្ទុះងើបឡើងវិញ “rebound effect”   វាកើតឡើងនៅពេលដែលមានការកើនឡើងនៃជាតិស្ករក្នុងឈាម    ពីកម្រិតជាតិគ្លុយកូសក្នុងឈាមទាបបំផុតទៅខ្ពស់បំផុត។ វាច្រើនតែកើតឡើងនៅពេលយប់    និងពេលព្រឹកព្រលឹម។ អ្នកដែលមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់នៅពេលព្រឹកប្រហែលជាត្រូវធ្វើតេស្តកម្រិតជាតិស្ករក្នុងឈាម   នៅពាក់កណ្តាលអធ្រាត្រ។ ប្រសិនបើកម្រិតជាតិស្ករក្នុងឈាមថយចុះម្តងហើយម្តងទៀត  ការបន្ថែមអាហារសម្រន់ពេលល្ងាច    ឬការបន្ថយកម្រិតអាំងស៊ុយលីនអាចត្រូវបានណែនាំ។

Sorbitol៖ ស្ករមួយប្រភេទ (ផលិតចេញពីផ្លែឈើ)    ដែលរាងកាយប្រើយឺតៗ ។ វាគឺជាជាតិផ្អែមដែលត្រូវបានគេប្រើនៅក្នុងអាហាររបបអាហារ    ហើយត្រូវបានគេហៅថាជា ” ជាតិផ្អែមដែលមានសារធាតុចិញ្ចឹម ”     ពីព្រោះក្នុង ១​ ក្រាមវាមាន ៤ កាឡូរី   ដូចគ្នានឹងស្ករលើតុ    និងម្សៅដែរ។ សមាសធាតុទាំងនេះត្រូវបានប្រើនៅក្នុងអាហារជាច្រើនដែលមានស្លាកថា“ គ្មានជាតិស្ករ” និង“ គ្មានជាតិស្ករត្រូវបានបន្ថែម” ហើយអាចបង្កើនជាតិស្ករនៅក្នុងឈាមរបស់អ្នក។ ដោយសារតែអាហារត្រូវបានដាក់ស្លាកថា ‘គ្មានជាតិស្ករ’     វាមិនចាំបាច់មានន័យថាគ្មានជាតិកាបូអ៊ីដ្រាតទេ។

Sorbitol ស្ករជំនួសធម្មជាតិដែលគ្មានកាឡូរី;    Truvia គឺជាឈ្មោះយីហោសម្រាប់ជាតិផ្អែមដែលធ្វើពីស្លឹក stevia ។

Sucrose៖ ស្ករលើតុមួយប្រភេទ   ​ ដែលរាងកាយត្រូវបំបែកទៅជាទម្រង់សាមញ្ញ     ពេលឈាមអាចស្រូបយកវា    ហើយនាំវាទៅកាន់កោសិកា។

Sucralose ជាតិផ្អែមសិប្បនិម្មិតដែលផ្អែមជាងស្ករ ៦០០ ដង។ អាចត្រូវបានប្រើក្នុងការចម្អិនអាហារ។ Splenda គឺជាឈ្មោះយីហោរបស់ sucralose ។

ស្ករ (Sugar) ៖ ជាប្រភេទកាបូអ៊ីដ្រាតដែលមានរសជាតិផ្អែម។ ស្ករគឺជាឥន្ធនៈរហ័ស   និងងាយស្រួលសម្រាប់រាងកាយក្នុងការប្រើប្រាស់។ ប្រភេទស្ករខ្លះមានជាតិ lactose    គ្លុយកូស    fructose      និង sucrose ។

Sulfonylureas៖ ថ្នាំគ្រាប់   ឬគ្រាប់ថ្នាំមូលទ្រវែង    ដែលមនុស្សហូប   ដើម្បីបន្ថយកម្រិតជាតិស្ករក្នុងឈាម។ ថ្នាំទឹកនោមផ្អែមលេបទាំងនេះធ្វើការ    ដើម្បីបន្ថយជាតិស្ករក្នុងឈាមរបស់លោកអ្នក    ដោយធ្វើឱ្យលំពែងរបស់លោកអ្នកផលិតអាំងស៊ុយលីនច្រើនជាងមុន។

ទ្រីគ្លីសេរីត (Triglyceride) ៖ ខ្លាញ់ដែលត្រូវបាននាំទៅក្នុងឈាម    ពីអាហារដែលយើងបរិភោគ។ ភាគច្រើននៃខ្លាញ់ដែលយើងបរិភោគ   រួមមាន    ប៊ឺរ    ប្រេង margarines     និងប្រេង    គឺនៅក្នុងទម្រង់ទ្រីគ្លីសេរីត។ ទ្រីគ្លីសេរីតលើសត្រូវបានផ្ទុកនៅក្នុងកោសិកាខ្លាញ់ទូទាំងរាងកាយ។ រាងកាយត្រូវការអាំងស៊ុយលីន    ដើម្បីយកខ្លាញ់ប្រភេទនេះចេញពីឈាម។

ជំងឺទឹកនោមផ្អែមប្រភេទទី ១៖ ជំងឺទឹកនោមផ្អែមប្រភេទមួយ    ដែលកោសិកាផលិតអាំងស៊ុយលីន ( ហៅថាកោសិកាបេតា beta cells ) របស់លំពែងត្រូវបានបំផ្លាញ។ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១    ផលិតអាំងស៊ុយលីនតិចតួច    ឬមិនផលិត    ដូច្នេះគ្លុយកូសមិនអាចចូលទៅក្នុងកោសិកានៃរាងកាយ     ដើម្បីប្រើជាថាមពលបានទេ។ នេះបណ្តាលឱ្យជាតិស្ករក្នុងឈាមកើនឡើង។ អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី ១ ត្រូវប្រើការចាក់អាំងស៊ុយលីន    ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។

ជំងឺទឹកនោមផ្អែមប្រភេទទី ២៖ ជំងឺទឹកនោមផ្អែមប្រភេទមួយប្រភេទ    ដែលអាំងស៊ុយលីនផលិតមិនគ្រប់គ្រាន់    ឬរាងកាយមនុស្សមិនឆ្លើយ      ទៅនឹងបរិមាណអាំងស៊ុយលីនដែលមាន។ ដូច្នេះ    ជាតិគ្លុយកូសនៅក្នុងឈាមមិនអាចចូលទៅក្នុងកោសិកានៃរាងកាយ    ដើម្បីប្រើជាថាមពលបានទេ។ នេះបណ្តាលឱ្យមានការកើនឡើងនូវកម្រិតជាតិគ្លុយកូស (ស្ករ) នៅក្នុងឈាម។

U-100៖ សូមមើលពាក្យ    ឯកតារបស់អាំងស៊ុយលីន (unit of insulin) ។

ដំបៅ (Ulcer) ៖ការរហែកនៅលើស្បែក;    ដំបៅជ្រៅ។ អ្នកដែលមានជំងឺទឹកនោមផ្អែមអាចវិវឌ្ឍទៅជាដំបៅ   ពីស្នាមអុជតូចៗនៅលើប្រអប់ជើង   ឬជើង   ពីការមុតដែលជាសះស្បើយយឺតៗ    ឬពីការកកិតរបស់ស្បែកជើង    ដែលល្មម។ ដំបៅអាចឆ្លង   ហើយគួរតែត្រូវបានព្យាបាលឱ្យបានទាន់ពេលវេលា។

អាំងស៊ុយលីនដែលមានសកម្មភាពយូរអង្វែង (Ultralente insulin)៖ ជាធម្មតា   សកម្មភាពរបស់អាំងស៊ុយលីនប្រភេទនេះ   មានប្រសិទ្ធភាពពី ២៥-៣៦ ម៉ោងបន្ទាប់ពីចាក់រួច។ អាំងស៊ុយលីនប្រភេទនេះមានសកម្មភាព   ចាប់ផ្តើមពី ៤ ទៅ ៥ ម៉ោងបន្ទាប់ពីចាក់    ហើយមានប្រសិទ្ធភាពបំផុតនៅ ៨ ទៅ ១៤ ម៉ោងបន្ទាប់ពីចាក់រួច។ ប្រភេទអាំងស៊ុយលីនដែលមានសកម្មភាពយូរអង្វែងផ្សេងទៀត   រួមមាន insulin detemir (Levemir) and insulin glargine (Lantus)។

ឯកតាអាំងស៊ុយលីន (Unit of insulin)៖ វិធានមូលដ្ឋាននៃអាំងស៊ុយលីន;    U-100 គឺជាកំហាប់អាំងស៊ុយលីនទូទៅបំផុត។ អក្សរ U-100 មានន័យថាមានអង្គធាតុអាំងស៊ុយលីន   ចំនួន ១០០ ឯកតាក្នុងមួយមីលីលីត្រនៃវត្ថុរាវ    ចំពោះអ្នកជំងឺម្តងម្កាលដែលមានភាពធន់អាំងស៊ុយលីនខ្លាំង    អាំងស៊ុយលីនអាចប្រើបានជាទម្រង់ U-500 ។

ជំងឺទឹកនោមផ្អែមមិនស្ថិតស្ថេរ (Unstable diabetes) ៖ សូមមើលពាក្យ   ជំងឺទឹកនោមផ្អែមផុយ (brittle diabetes) ។

ការធ្វើតេស្តទឹកនោម (Urine testing) ៖ ការពិនិត្យមើលទឹកនោម   ដើម្បីដឹងថាតើវាមាន ketones ឬអត់។ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ១    មានផ្ទៃពោះ   ហើយមានជំងឺទឹកនោមផ្អែម    ឬមានជំងឺទឹកនោមផ្អែមពេលមានគភ៌    គ្រូពេទ្យអាចនឹងស្នើសុំឱ្យអ្នក    ពិនិត្យទឹកនោមរបស់អ្នកដើម្បីរក ketones ។ នេះគឺជាការធ្វើតេស្តងាយស្រួលធ្វើនៅផ្ទះ    ដោយប្រើឧបករណ៍វាស់ទឹកនោម។

អ្នកឯកទេសរោគផ្លូវមូត្រ (ផ្លូវទឹកនោម) (Urologist) ៖ វេជ្ជបណ្ឌិតដែលមានជំនាញ    ក្នុងការព្យាបាលផ្លូវប្រព័ន្ធទឹកនោម    សម្រាប់បុរស   និងស្ត្រី    ក៏ដូចជាការព្យាបាលសរីរាង្គប្រដាប់បន្តពូជសំរាប់បុរស។

ការរលាកទ្វារមាស (Vaginitis)៖ ការរលាក   ឬការឆ្លងមេរោគរបស់ជាលិកាទ្វារមាស;   ស្ត្រីដែលមានអាការបែបនេះអាចមានរមាស់    ឬក្រហាយ    ឬហូរទឹករំអិលទ្វារមាស។ ស្ត្រីដែលមានជំងឺទឹកនោមផ្អែម    អាចវិវឌ្ឍទៅជាការរលាកទ្វារមាសញឹកញាប់    ជាងស្ត្រីដែលមិនមានជំងឺទឹកនោមផ្អែម។

សរសៃឈាម (Vascular) ៖ ទាក់ទងទៅនឹងសរសៃឈាមរបស់រាងកាយ { សរសៃអាក់ទែ    សរសៃវ៉ែន    និងសរសៃឈាមតូចបំផុត (capillaries) }។

សរសៃវ៉ែន (Vein)    ៖ សរសៃឈាមដែលដឹកនាំឈាមទៅបេះដូង។

ការវះកាត់ភ្នែកម្យ៉ាង (Vitrectomy) ៖ នីតិវិធីមួយដែលជាតិអន្ធិល (gel) ពីចំនុចកណ្តាល    នៃគ្រាប់ភ្នែកត្រូវបានយកចេញ   ពីព្រោះវាមានឈាម   និងជាលិកាស្លាកស្នាមដែលរារាំងដល់ចក្ខុវិស័យ;     ការវះកាត់ភ្នែកដូរដុំជាតិអន្ធិល    ដែលព្រិលចេញ   ដោយដាក់មកវិញជាមួយអង្គធាតុរាវច្បាស់។

Xylitol៖ សារធាតុផ្អែមដែលមានសារធាតុចិញ្ចឹម   ត្រូវបានគេប្រើនៅក្នុងរបបអាហារ។ វាគឺជាស្ករអាល់កុលដែលរាងកាយប្រើយឺតៗ   ហើយមានកាឡូរីតិចជាងស្ករលើតុ។

Leave a Comment