ទម្ងន់រីករាយនឹងទម្ងន់សុខភាព

Source: https://www.webmd.com

មើលទៅថាលោកអ្នកមានទម្ងន់ធ្ងន់ជាងកាលពី ២០ ឆ្នាំមុន។ ពួកយើងភាគច្រើនគឺបែបនេះ។ ហើយមិនត្រឹមតែទំហំចង្កេះរបស់លោកអ្នកធំប៉ុណ្ណោះទេ   ប៉ុន្តែទម្ងន់ដែលមានសុខភាពល្អរបស់លោកអ្នកក៏កើនឡើងផងដែរ។ តើអ្វីជាការពិតអំពី “ ទម្ងន់រីករាយ ”    និងទម្ងន់ដែលមានសុខភាពល្អរបស់លោកអ្នក? តើពួកវាជិតស្និទ្ធជាងលោកអ្នកគិតទេ?    ឬដាច់ឆ្ងាយជាងពេលណាទាំងអស់?
តើការលើសទម្ងន់មិនល្អសំរាប់សុខភាពមែនទេ?

គំនិតដែលថាការលើសទម្ងន់មិនមែនជារឿងមិនល្អ     ដែលទទួលបានការវាយតំលៃក្នុងឆ្នាំ ២០១៣ ។ នោះគឺជាពេលដែលការសិក្សាមួយក្នុងទស្សនាវដ្តីសមាគមវេជ្ជសាស្ត្រអាម៉េរិក   បានរាយការណ៍ថាអ្នកដែលឡើងទម្ងន់លើស ៣០ ផោន ( ១៣​,៦ គីឡូ ) ហាក់ដូចជាមិនងាយនឹងឆាប់ស្លាប់    ជាងមនុស្សដែលមានទម្ងន់ធម្មតា។

ការស៊ើបអង្កេតយ៉ាងជិតស្និទ្ធ   បានបង្ហាញពីគុណវិបត្តិសំខាន់ៗនៅក្នុងវិធីសាស្រ្តនៃការសិក្សានេះ។ វាបង្ហាញថាទម្ងន់រីករាយរបស់យើងមិនមានសុខភាពល្អទេ។

លើសពីនេះទៅទៀត   ការស្រាវជ្រាវជាច្រើនទសវត្សបានបង្ហាញថា   ការធាត់នាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន។ ទម្ងន់លើសទាំងនេះធ្វើឱ្យលោកអ្នកងាយនឹងកើតជំងឺជាច្រើនចាប់ពី   ជំងឺទឹកនោមផ្អែម   និងជំងឺសម្ពាធឈាមខ្ពស់   រហូតដល់ជំងឺវង្វេង    និងមហារីកមួយចំនួន។ ឧទាហរណ៍ការឡើងទំហំសំពត់តែមួយក្នុងរយៈពេល ១០ ឆ្នាំរវាងពាក់កណ្តាលអាយុ ២០ ទៅ ៥០ ឆ្នាំរបស់អ្នក   ធ្វើឱ្យអ្នកក្លាយជាអ្នកទីបីដែលមានជំងឺមហារីកសុដន់    បន្ទាប់ពីការអស់រដូវ។

បញ្ហាសុខភាពដែលជាប់ទាក់ទងនឹងភាពធាត់   ជាពិសេសជំងឺរ៉ាំរ៉ៃដូចជា   ជំងឺទឹកនោមផ្អែមអាចជះឥទ្ធិពលយូរអង្វែង។

“ទាំងនេះជាជំងឺដែលលោកអ្នកត្រូវគ្រប់គ្រងមិនត្រឹមតែពីរបីខែប៉ុណ្ណោះទេ   ប៉ុន្តែអស់មួយជីវិត។ ពួកវាជះឥទ្ធិពលដល់សុខភាព   កាបូបលុយ   និងសកម្មភាពប្រចាំថ្ងៃរបស់លោកអ្នក។ លោកអ្នកចំណាយពេលច្រើននៅការិយាល័យវេជ្ជបណ្ឌិត   និងចំណាយប្រាក់ច្រើនលើថ្នាំ។ លោកអ្នកតែងតែព្យាយាមគ្រប់គ្រងជំងឺរបស់លោកអ្នក   និងមានអារម្មណ៍ធូរស្រាល” ។ គ្រូពេទ្យនិយាយថា   អ្វីដែលគ្រោងនឹងបាត់បង់គឺជាគុណភាពជីវិតរបស់លោកអ្នក។

ទោះយ៉ាងណាក៏ដោយ   មនុស្សយើងភាគច្រើនមានការលំបាក   ក្នុងការប្រឈមនឹងទម្ងន់ខ្លួនឯង។ Brandeis និយាយថាមនុស្សភាគច្រើនមានការភ្ញាក់ផ្អើល   នៅពេលពួកគេឡើងឈរលើជញ្ជីង។

កក្តាផ្លាស់ប្តូរ​ ៣ (3 Game-Changers)

  1. ស្គាល់ទំហំ BMI និងទំហំចង្កេះរបស់លោកអ្នក

សន្ទស្សន៍ម៉ាសរាងកាយរបស់លោកអ្នក   ផ្អែកលើកម្ពស់ និងទម្ងន់របស់លោកអ្នក។ វាជាឧបករណ៍ដ៏ល្អដើម្បីជួយវាស់ជាតិខ្លាញ់ក្នុងរាងកាយ   និងវាស់ស្ទង់ហានិភ័យនៃការកើតជំងឺរបស់លោកអ្នក។ ប៉ុន្តែវាមិនត្រូវទាំងអស់ទេ។ ប្រសិនបើលោកអ្នកមានសាច់ដុំ   សន្ទស្សន៍ម៉ាសរាងកាយអាចពន្លើសជាតិខ្លាញ់ក្នុងរាងកាយរបស់លោកអ្នក។ ប្រសិនបើលោកអ្នកចាស់   ហើយមានម៉ាសសាច់ដុំតិច   វាអាចថាខ្លាញ់ក្នុងខ្លួនលោកអ្នកមានតិច។ សន្ទស្សន៍ម៉ាសរាងកាយគ្រាន់តែជាការស្មាននៃការផ្សារភ្ជាប់គ្នារវាងទម្ងន់    និងសុខភាពរបស់លោកអ្នកតែប៉ុណ្តោះ។

ទំហំចង្កេះរបស់លោកអ្នក   ទើបផ្តល់ឱ្យលោកអ្នកនូវរូបភាពសុខភាពត្រឹមត្រូវជាង   ជាពិសេសប្រសិនបើលោកអ្នកមានសាច់ដុំ។ គ្រាន់តែយកខ្សែម៉ែត្រ   ហើយព័ទ្ធវាជុំវិញចង្កេះ  ឱ្យចំពីលើផ្ចិតរបស់លោកអ្នក។ ប្រសិនបើទំហំចង្កេះរបស់លោកអ្នកលើសពី ៣៥ អ៊ីញ (សម្រាប់ស្ត្រី)     ឬ ៤០ អ៊ីញ (សម្រាប់បុរស)    វាដល់ពេលត្រូវចាត់វិធានការណ៍ខ្លះហើយ។

2. បំភ្លេចទម្ងន់ដែលលោកអ្នកគិតថាល្អបំផុត

គ្រូពេទ្យខ្លះមិនចង់និយាយអំពីទម្ងន់ល្អទេ។ នោះដោយសារវាអាចពិបាកក្នុងការឈានទៅដល់។ ការពិតគឺសូម្បីតែការស្រកទម្ងន់តិចតួចក៏ដោយក៏មានសុខភាពល្អដែរ។

ជំនួសឱ្យការផ្តោតលើទម្ងន់ល្អនោះ    Brandeis និយាយថា “ដាក់គោលដៅទាប”។ គាត់និយាយថាការស្រកទម្ងន់ពី ៧ ទៅ ១០ ភាគរយធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង   ដល់ការរំលាយអាហាររបស់លោកអ្នក។ នៅពេលលោកអ្នកឈានដល់គោលដៅនោះ    គោលដៅ ១០% បន្ទាប់ហាក់ដូចជាងាយស្រួលជាងមុន។

Stieghan យល់ព្រមថា  “ការផ្លាស់ប្តូរបន្តិចបន្តួចទំនងជានឹងក្លាយជាអចិន្រ្តៃយ៍    ហើយយូរ ៗ ទៅមានផលប៉ះពាល់ធំ ៗ” ។

3. វាមិនដែលយឺតពេលទេ

នៅពេលលោកអ្នកកាន់តែចាស់   ម៉ាសសាច់ដុំរបស់លោកអ្នកនឹងរួញបន្តិចម្តង ៗ ។ ប៉ុន្តែតាមការសិក្សាបានបង្ហាញថា   លោកអ្នកអាចជំរុញម៉ាសសាច់ដុំដែលគ្មានខ្លាញ់   និងធ្វើឱ្យជាតិខ្លាញ់ក្នុងរាងកាយរបស់លោកអ្នកចុះ   ទោះជាលោកអ្នកមានវ័យ ៨០ ឆ្នាំក៏ដោយ។ លោកអ្នកក៏នឹងមានតុល្យភាព   និងស្ថេរភាពប្រសើរជាងមុនដែលនឹងជួយការពារការបាក់ឆ្អឹង។

Leave a Comment