ហានិភ័យសុខភាពផ្សារភ្ជាប់នឹងការធាត់

Source: https://medicalxpress.com

ការធាត់ (Obesity) គឺជាពាក្យដែលមានន័យថា    លោកអ្នកមានសន្ទស្សន៍ម៉ាសរាងកាយ (BMI) ចាប់ពី ៣០ ឡើងទៅ។ វាធ្វើឱ្យលោកអ្នកទំនងជាមានលក្ខខណ្ឌដូចខាងក្រោម៖

មិនមែនមនុស្សគ្រប់រូបដែលធាត់សុទ្ធតែមានបញ្ហាទាំងនេះទេ។ ហានិភ័យនឹងកើនឡើងប្រសិនបើលោកអ្នកមានប្រវត្តិគ្រួសារដែលមានលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងនោះ។

កន្លែងដែលលោកអ្នកឡើងទម្ងន់អាចមានបញ្ហាផងដែរ។ ប្រសិនបើវាភាគច្រើននៅជុំវិញពោះរបស់លោកអ្នក (រាងផ្លែប៉ោម)   នោះប្រហែលជាមានហានិភ័យជាងប្រសិនបើលោកអ្នកមានរាង “ ផ្លែសារី ”     មានន័យថាទម្ងន់លើសរបស់លោកអ្នកភាគច្រើនគឺនៅជុំវិញត្រគាក    និងគូទរបស់លោកអ្នក។

នេះជាការក្រឡេកមើលឱ្យកាន់តែច្បាស់លើលក្ខខណ្ឌ ៧    ដែលជាប់ទាក់ទងនឹងការធាត់  ឬលើសទម្ងន់។

ជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល

ការលើសទម្ងន់ធ្វើឱ្យលោកអ្នកទំនងជាមានសម្ពាធឈាម   និងកូឡេស្តេរ៉ូលខ្ពស់។ លក្ខខណ្ឌទាំងពីរនេះធ្វើឱ្យកើតជំងឺបេះដូង    ឬជំងឺដាច់សរសៃឈាមខួរក្បាល។

ដំណឹងល្អគឺការស្រកទម្ងន់តិចតួច   អាចកាត់បន្ថយឱកាសនៃការវិវឌ្ឍទៅជាជំងឺបេះដូង   ឬជំងឺដាច់សរសៃឈាមខួរក្បាល។ ការស្រកទម្ងន់កាន់តែច្រើនត្រូវបានបង្ហាញថាអាចកាត់បន្ថយហានិភ័យបានកាន់តែច្រើន។

ជំងឺទឹកនោមផ្អែមប្រភេទទី ២

មនុស្សភាគច្រើនដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ គឺលើសទម្ងន់   ឬធាត់។ លោកអ្នកអាចកាត់បន្ថយហានិភ័យនៃការវិវឌ្ឍទៅជាជំងឺទឹកនោមផ្អែមប្រភេទ ២ ដោយស្រកទម្ងន់    ញ៉ាំរបបអាហារដែលមានតុល្យភាព    គេងឱ្យបានគ្រប់គ្រាន់    និងហាត់ប្រាណឱ្យបានច្រើន។

ប្រសិនបើលោកអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ២   ការសម្រកទម្ងន់   និងការធ្វើឱ្យរាងកាយសកម្មអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នកបាន។ ការក្លាយជាសកម្មជាងមុនក៏អាចកាត់បន្ថយតម្រូវការរបស់លោកអ្នកក្នុងការប្រើថ្នាំទឹកនោមផ្អែមផងដែរ។

មហារីក

ជំងឺមហារីកពោះវៀនធំ     មហារីកសុដន់ (ក្រោយពេលអស់រដូវ)    មហារីកមាត់ស្បូន { endometrium (ស្រទាប់ស្បូន) }     មហារីកតម្រងនោម     និងមហារីកបំពង់អាហារមានទំនាក់ទំនងទៅនឹងការធាត់។ ការសិក្សាខ្លះក៏បានរាយការណ៍ពីទំនាក់ទំនងរវាងភាពធាត់   និងមហារីកប្រមាត់   មហារីកក្រពេញអូវែ   និងមហារីកលំពែង។

Source: https://medicalxpress.com

ជំងឺប្រមាត់

ជំងឺក្រួសក្នុងថង់ទឹកប្រមាត់   និងក្រួសក្នុងថង់ទឹកប្រមាត់កើតមានជាទូទៅ   ប្រសិនបើលោកអ្នកលើសទម្ងន់។

អ្វីដែលគួរឱ្យហួសចិត្ត   ការស្រកទម្ងន់ខ្លួនវា   ជាពិសេសការស្រកទម្ងន់យ៉ាងឆាប់រហ័ស   ឬស្រកទម្រន់ច្រើន   អាចធ្វើឱ្យលោកអ្នកងាយនឹងកើតក្រួសក្នុងថង់ទឹកប្រមាត់។ ការស្រកទម្ងន់ក្នុងអត្រាប្រហែល ១ ផោន ( ប្រហែលកន្លះគីឡូ ) ក្នុងមួយសប្តាហ៍ទំនងជាមិនបង្កឱ្យមានក្រួសក្នុងថង់ទឹកប្រមាត់ទេ។

ជំងឺរលាកសន្លាក់

ជំងឺរលាកសន្លាក់គឺជាជំងឺសន្លាក់ទូទៅមួយ   ដែលភាគច្រើនជះឥទ្ធិពលដល់ជង្គង់    ត្រគាក    ឬខ្នង។ ការលើសទម្ងន់ដាក់សម្ពាធបន្ថែមលើសន្លាក់ទាំងនេះ   ហើយធ្វើឱ្យសឹកឆ្អឹងខ្ចី (ជាលិការុំសន្លាក់) ដែលជាធម្មតាការពារសន្លាក់។

ការស្រកទម្ងន់អាចបន្ធូរភាពតានតឹងនៅជង្គង់   ត្រគាក   និងខ្នងផ្នែកខាងក្រោម   និងអាចធ្វើឱ្យអាការនៃជំងឺរលាកសន្លាក់ប្រសើរឡើង។

ជំងឺរលាកសន្លាក់ហ្គោដ

ជំងឺរលាកសន្លាក់ហ្គោដគឺជាជំងឺមួយដែលប៉ះពាល់ដល់សន្លាក់។ វាកើតឡើងនៅពេលដែលលោកអ្នកមានអាស៊ីតអ៊ុយរិចច្រើនពេកនៅក្នុងឈាម។ ការលើសជាតិអាស៊ីតអ៊ុយរិចអាចបង្កទៅជាគីស   ហើយកកនៅក្នុងសន្លាក់។

ជំងឺរលាកសន្លាក់ហ្គោដច្រើនកើតលើមនុស្សលើសទម្ងន់។ បើលោកអ្នកមានទម្ងន់កាន់តែធ្ងន់   លោកអ្នកទំនងនឹងមានជំងឺរលាកសន្លាក់ហ្គោដ។

ក្នុងរយៈពេលខ្លី   ការផ្លាស់ប្តូរទម្រន់ភ្លាមៗអាចនាំឱ្យមានជំងឺរលាកសន្លាក់ហ្គោដ។ ប្រសិនបើលោកអ្នកមានប្រវត្តិមានជំងឺរលាកសន្លាក់ហ្គោដ    សូមពិនិត្យជាមួយគ្រូពេទ្យដើម្បីរកវិធីសម្រកទម្ងន់ល្អបំផុត។

Source: https://curearthritis.org

បញ្ហាដង្ហើមក្នុងពេលគេង (Sleep Apnea)

បញ្ហាដង្ហើមក្នុងពេលគេងគឺជាលក្ខខណ្ឌនៃការដកដង្ហើម  ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការលើសទម្ងន់។

បញ្ហាដង្ហើមក្នុងពេលគេងអាចបណ្តាលឱ្យមនុស្សគេងស្រមុកខ្លាំង   និងឈប់ដកដង្ហើមរយៈពេលខ្លីក្នុងពេលគេង។ បញ្ហាដង្ហើមក្នុងពេលគេងអាចបណ្តាលឱ្យងងុយគេងពេលថ្ងៃ   ហើយទំនងធ្វើឱ្យមានជំងឺបេះដូង    និងជំងឺដាច់សរសៃឈាមខួរក្បាល។ ការស្រកទម្ងន់ជារឿយៗធ្វើឱ្យបញ្ហាដង្ហើមក្នុងពេលគេងប្រសើរឡើង។

Leave a Comment