តើអ្វីទៅជាការគាំងបេះដូង?

ការគាំងបេះដូងកើតឡើងនៅពេលមានអ្វីមួយរាំងស្ទះលំហូរឈាមទៅកាន់បេះដូងរបស់លោកអ្នក ដូច្នេះវាមិនអាចទទួលបានអុកស៊ីសែនដែលវាត្រូវការ។

រៀងរាល់ឆ្នាំ មានជនជាតិអាម៉េរិកជាងមួយលាននាក់ដែលគាំងបេះដូង។ ការគាំងបេះដូង អាចហៅមួយទៀតថា Myocardial Infarctions (MI) ។ «Myo» មានន័យថាសាច់ដុំ «Cardial» សំដៅទៅលើបេះដូង ហើយ «Infarction» មានន័យថាការស្លាប់នៃជាលិកា ដោយសារតែកង្វះការផ្គត់ផ្គង់ឈាម។ ការស្លាប់ជាលិកានេះអាចបណ្តាលឱ្យសាច់ដុំបេះដូងរបស់លោកអ្នកខូច។

 

អាការគាំងបេះដូង

អាការគាំងបេះដូង រួមមាន ៖

អាការជំងឺអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ឬពីការគាំងបេះដូងមួយ ទៅមួយទៀត។ ចំពោះស្ត្រីទំនងជាមានអាការ ដូចជាឈឺក្រពះ, ដង្ហើមខ្លី, ឈឺខ្នង ឬថ្គាម។

ការគាំងបេះដូងមួយចំនួនមិនមានអាការជំងឺ ធ្វើឱ្យលោកអ្នកកត់សំគាល់បានឡើយ (Silent Myocardial Infarction)។ នេះច្រើនតែកើតលើអ្នកដែលមានជំងឺទឹកនោមផ្អែម។

 

មូលហេតុគាំងបេះដូង

សាច់ដុំបេះដូងត្រូវការការផ្គត់ផ្គង់ឈាមដែលមានអុកស៊ីសែន។ សរសៃឈាមបេះដូងរបស់លោកអ្នកជាអ្នកផ្គត់ផ្គង់ឈាមដ៏សំខាន់ដល់បេះដូងរបស់លោកអ្នក។ ប្រសិនបើលោកអ្នកមានជំងឺសរសៃឈាមបេះដូង សរសៃឈាមទាំងនោះនឹងតូចចង្អៀត ហើយឈាមក៏មិនអាចហូរបានដែរ។ នៅពេលការផ្គត់ផ្គង់ឈាមត្រូវបានរារាំង នោះលោកអ្នកនឹងគាំងបេះដូង។

ជាតិខ្លាញ់, កាល់ស្យូម, ប្រូតេអ៊ីន, និងកោសិការលាក កកើតនៅក្នុងសរសៃឈាមបង្កើតជាកំណ។ កំណនេះរឹងខាងក្រៅ និងទន់នៅខាងក្នុង។

នៅពេលកំណរឹង សម្បកកោសិកានឹងបែក។ នេះហៅថាការដាច់រហែក (Rupture)។ ប្លាកែត (Platelet) (វត្ថុដែលមានរាងដូចឌីសនៅក្នុងឈាមរបស់អ្នកដែលជួយឱ្យវាកក) នឹងមកដល់តំបន់ដាច់រហែកនោះ ហើយកំណកឈាមនឹងកកើតឡើងនៅជុំវិញកំណ។ ប្រសិនបើកំណកឈាមកកស្ទះសរសៃឈាម នោះសាច់ដុំបេះដូងនឹងខ្វះអុកស៊ីសែន។ មិនយូរប៉ុន្មាន កោសិកាសាច់ដុំនឹងងាប់ ដែលបណ្តាលឱ្យវាខូចជារៀងរហូត។

ដោយឡែកវាជារឿងកម្រណាស់ ដែលការកន្ត្រាក់សាច់ដុំនៃសរសៃឈាមបេះដូង ក៏អាចបណ្តាលឱ្យគាំងបេះដូងដែរ។ ក្នុងអំឡុងពេលកន្ត្រាក់សរសៃឈាមបេះដូងនេះ សរសៃឈាមក្រហមរបស់លោកអ្នកនឹងរឹតបន្ដឹង ឬកន្ត្រាក់ហើយឈប់, ហើយកាត់ផ្តាច់ការផ្គត់ផ្គង់ឈាមទៅកាន់សាច់ដុំបេះដូង។ រឿងនេះអាចកើតឡើង ទាំងពេលលោកអ្នកកំពុងសម្រាក និងសូម្បីតែលោកអ្នកគ្មានជំងឺសរសៃឈាមធ្ងន់ធ្ងរបេះដូងក៏ដោយ។

សរសៃឈាមបេះដូងនីមួយៗជាអ្នកបញ្ជូនឈាមទៅផ្នែកផ្សេងៗនៃសាច់ដុំបេះដូង។ កម្រិតខូចខាតសាច់ដុំគឺអាស្រ័យលើទំហំតំបន់រាំងស្ទះការផ្គត់ផ្គង់សរសៃឈាម និងចំនួនពេលវេលា រវាងការវាយប្រហារ និងការព្យាបាល។

សាច់ដុំបេះដូងរបស់លោកអ្នកនឹងជាសះស្បើយ បន្ទាប់ពីគាំងបេះដូង។ វាចំណាយពេលប្រហែល ៨ សប្តាហ៍។ ដូចគ្នានឹងដំបៅស្បែកដែរ នៅទីតាំងដែលខូចនឹងមានស្លាកស្នាម។ ប៉ុន្តែជាលិកាស្លាកស្នាមថ្មីមិនធ្វើចលនាដូចដែលវាគួរតែធ្វើនោះទេ។ ដូច្នេះបេះដូងលោកអ្នកមិនអាចច្របាច់ឈាមបានច្រើនឡើយ បន្ទាប់ពីគាំងបេះដូង។ ហើយកម្រិតសមត្ថភាពច្របាច់ឈាមរងផលប៉ះពាល់ប៉ុណ្ណា គឺអាស្រ័យលើទំហំ និងទីតាំងរបស់ស្លាកស្នាម។

 

តើត្រូវធ្វើដូចម្តេច ប្រសិនបើគាំងបេះដូង?

បន្ទាប់ពីគាំងបេះដូង លោកអ្នកត្រូវការការព្យាបាលឱ្យបានឆាប់ ដើម្បីបើកសរសៃឈាមដែលស្ទះ និងកាត់បន្ថយការខូចខាត។ នៅពេលឃើញមានរោគសញ្ញាគាំងបេះដូង សូមទូរស័ព្ទទៅ ១១៩ ភ្លាម។ ពេលវេលាល្អបំផុតដើម្បីព្យាបាលរោគគាំងបេះដូង គឺក្នុងរយៈពេល ១ ឬ ២ ម៉ោង បន្ទាប់ពីអាការជំងឺចាប់ផ្តើម។ ការរង់ចាំយូរ នឹងធ្វើឱ្យបេះដូងលោកអ្នកខូចខាតច្រើន និងមានឱកាសតិចក្នុងការរស់រានមានជីវិត។

 

ការធ្វើរោគវិនិច្ឆ័យរោគគាំងបេះដូង

បុគ្គលិកសង្គ្រោះបន្ទាន់នឹងសួរលោកអ្នកអំពីអាការជំងឺ និងធ្វើតេស្តខ្លះៗ។

 

តេស្តដើម្បីធ្វើរោគវិនិច្ឆ័យរោគគាំងបេះដូង

គ្រូពេទ្យអាចធ្វើតេស្ត ដូចជា ៖

EKG ៖ EKG (Electrocardiogram ឬ ECG) អាចប្រាប់បានថាសាច់ដុំបេះដូងរបស់លោកអ្នកខូចខាតឬទេ និងនៅកន្លែងណា។ វាក៏អាចតាមដានល្បឿន និងចង្វាក់បេះដូងលោកអ្នកផងដែរ។

តេស្តឈាម ៖  កម្រិតខុសគ្នានៃអង់ស៊ីមបេះដូងនៅក្នុងឈាមរបស់លោកអ្នកអាចបង្ហាញពីការខូចខាតសាច់ដុំបេះដូង។ អង់ស៊ីមទាំងនេះច្រើនតែនៅក្នុងកោសិកានៃបេះដូងរបស់អ្នក។ នៅពេលកោសិកាទាំងនោះរងរបួស វា និងអង់ស៊ីមនឹងចូលទៅក្នុងចរន្តឈាមរបស់លោកអ្នក។ ជាមួយនឹងការវាស់កម្រិតអង់ស៊ីមទាំងនេះ គ្រូពេទ្យអាចរកឃើញពីទំហំនៃការគាំងបេះដូង និងពេលណាវាចាប់ផ្តើម។ ការធ្វើតេស្តនេះក៏អាចវាស់កម្រិតត្រូប៉ូនីនផងដែរ។ ត្រូប៉ូនីន (Troponin) គឺជាប្រូតេអ៊ីននៅខាងក្នុងកោសិកាបេះដូង ដែលត្រូវបានបញ្ចេញនៅពេលកោសិកាខូច ដោយសារកង្វះការផ្គត់ផ្គង់ឈាមដល់បេះដូង។

Echocardiography ៖ តេស្តរូបភាពមួយនេះអាចត្រូវប្រើក្នុងអំឡុងពេល និងក្រោយពេលគាំងបេះដូង ដើម្បីសិក្សាពីរបៀបបេះដូងរបស់លោកអ្នកច្របាច់ឈាម និងកន្លែងដែលមិនអាចប្រើប្រាស់របៀបច្របាច់ឈាមបាន។ «អេកូ» ក៏អាចប្រាប់បានដែរថាតើផ្នែកណាមួយនៃបេះដូងរបស់លោកអ្នក (សន្ទះបេះដូង, សន្ទះខ័ណ្ឌ ។ល។) ដែលបានរងរបួសដោយសារការគាំងបេះដូង។

Cardiac catheterization ៖ លោកអ្នកប្រហែលជាត្រូវការការព្យាបាលដោយប្រើបំពង់បូម (Catheter) ឬហៅថា Cardiac Cath អំឡុងប៉ុន្មានម៉ោងដំបូងពេលគាំងបេះដូង ប្រសិនបើថ្នាំមិនអាចជួយបាន។ Cardiac Cath អាចផ្តល់រូបភាពសរសៃឈាមដែលស្ទះ ហើយនិងជួយឱ្យគ្រូពេទ្យសម្រេចចិត្តគួរធ្វើការព្យាបាលរបៀបណា។

 

ការព្យាបាលរោគគាំងបេះដូង

ការព្យាបាលនឹងចាប់ផ្តើមភ្លាមៗ ពេលខ្លះនៅក្នុងរថយន្តសង្គ្រោះបន្ទាន់ ឬក្នុងបន្ទប់សង្គ្រោះបន្ទាន់។

 

តើប្រើថ្នាំអ្វីខ្លះដើម្បីព្យាបាលរោគគាំងបេះដូង?

ការព្យាបាលដោយថ្នាំ មានគោលបំណងបំបែក ឬបង្ការការកកឈាម, បញ្ឈប់ Platelet មិនឱ្យប្រមូលផ្តុំ និងជាប់នៅនឹងកំណ, ធ្វើឱ្យកំណមានស្ថិរភាព, និងបង្ការ Ischemia។

ប្រើថ្នាំដូចខាងក្រោមនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន (ក្នុងរយៈពេល ១ ឬ ២ ម៉ោង រាប់ចាប់តាំងពីពេលចាប់ផ្តើមគាំងបេះដូង ប្រសិនបើអាច) ដើម្បីជួយកុំខូចបេះដូងខ្លាំង។

ថ្នាំដែលប្រើក្នុងពេលគាំងបេះដូង រួមមាន ៖

ថ្នាំផ្សេងៗដែលត្រូវប្រើឱ្យក្នុងអំឡុងពេល ឬក្រោយពេលគាំងបេះដូង អាចជួយឱ្យបេះដូងធ្វើការបានប្រសើរ, ពង្រីកសរសៃឈាម, កាត់បន្ថយការឈឺចាប់, និងជួយលោកអ្នកឱ្យជៀសផុតពីចង្វាក់បេះដូងដែលគំរាមកំហែងដល់អាយុជីវិត។

 

តើមានវិធីព្យាបាលរោគគាំងបេះដូងផ្សេងទៀតទេ?

ការព្យាបាលទាំងនេះមិនអាចព្យាបាលជំងឺសរសៃឈាមបេះដូងបានទេ។ លោកអ្នកនៅតែអាចគាំងបេះដូង។ ប៉ុន្តែលោកអ្នកអាចចាត់វិធានការដើម្បីកុំឱ្យវាគាំងបាន។

 

គន្លឹះបង្ការការគាំងបេះដូង

បន្ទាប់ពីការគាំងបេះដូង លោកអ្នកត្រូវរក្សាសុខភាពបេះដូង និងបន្ថយហានិភ័យនៃការគាំងបេះដូង។ លោកអ្នកត្រូវលេបថ្នាំតាមការណែនាំ, ផ្លាស់ប្តូររបៀបរស់នៅដែលមានសុខភាពល្អ, និងជួបគ្រូពេទ្យ ដើម្បីពិនិត្យសុខភាពបេះដូងឱ្យបានទៀងទាត់។

 

បន្ទាប់ពីគាំងបេះដូងរួច ហេតុអ្វីបានជាត្រូវប្រើថ្នាំ?

បន្ទាប់ពីគាំងបេះដូង លោកអ្នកអាចនឹងត្រូវប្រើថ្នាំមួយចំនួន ដើមី្ប ៖

លោកអ្នកអាចប្រើថ្នាំដែលព្យាបាលចង្វាក់បេះដូងលោតមិនស្មើគ្នា, បន្ថយសម្ពាធឈាម, គ្រប់គ្រងការចុកទ្រូង, និងព្យាបាលជំងឺខ្សោយបេះដូង។

លោកអ្នកត្រូវស្គាល់ឈ្មោះថ្នាំ, ហេតុអ្វីបានជាប្រើវា, និងពេលណាដែលលោកអ្នកត្រូវប្រើ។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬគិលានុបដ្ឋាយិកាទាក់ទងនឹងថ្នាំ។ សូមរក្សាបញ្ជីថ្នាំទាំងអស់ ហើយយកវាទៅជួបគ្រូពេទ្យផង។ ប្រសិនបើលោកអ្នកមានសំណួរអ្វីទាក់ទងនឹងថ្នាំ សូមសួរគ្រូពេទ្យ ឬឱសថការី។

 

តើត្រូវផ្លាស់ប្តូររបៀបរស់នៅដូចម្តេចខ្លះ បន្ទាប់ពីគាំងបេះដូង?

ដើម្បីកុំឱ្យជំងឺបេះដូងកាន់តែធ្ងន់ធ្ងរ និងឈានទៅគាំងបេះដូងទៀត ដូច្នេះសូមលោកអ្នកធ្វើតាមការណែនាំរបស់គ្រូពេទ្យ។ លោកអ្នកប្រហែលជាត្រូវកែប្រែរបៀបរស់នៅ រួមមាន ៖

តើពេលណាត្រូវទៅជួបគ្រូពេទ្យម្តងទៀត បន្ទាប់ពីចេញពីមន្ទីរពេទ្យ?

នឹងមានការណាត់ជួបជាមួយគ្រូពេទ្យរយៈពេល ៤ ទៅ ៦ សប្តាហ៍ ក្រោយពីលោកអ្នកចេញពីមន្ទីរពេទ្យ បន្ទាប់ពីគាំងបេះដូង។ គ្រូពេទ្យចង់ត្រួតពិនិត្យមើលការជាសះស្បើយរបស់លោកអ្នក។ លោកអ្នកប្រហែលជាត្រូវធ្វើស្ត្រេសតេស្ត។ ការធ្វើតេស្តនេះអាចជួយឱ្យគ្រូពេទ្យរបស់លោកអ្នករកឃើញ ឬពន្យឺតការស្ទះសរសៃឈាមបេះដូង និងរៀបគម្រោងព្យាបាលទាន់ពេល។

សូមទូរស័ព្ទទៅគ្រូពេទ្យ ប្រសិនបើលោកអ្នកមានអាការ ដូចជាចុកទ្រូងញឹកញាប់ កាន់តែខ្លាំង កាន់តែយូរ ឬរាលដាលដល់តំបន់ផ្សេងទៀត, ដង្ហើមខ្លី ជាពិសេសពេលគេង, វិលមុខ, ឬចង្វាក់បេះដូងលោតមិនស្មើគ្នា។

Leave a Comment