មូលហេតុនៃការគាំងបេះដូង និងការព្យាបាល

មូលហេតុនៃការគាំងបេះដូង

ការគាំងបេះដូងភាគច្រើនបណ្តាលមកពីជំងឺត្បៀតសរសៃឈាមបេះដូង (Coronary Heart Disease) ដែលជាលក្ខខណ្ឌមួយធ្វើឱ្យស្ទះសរសៃឈាមបេះដូង ដោយសារមានជាតិខ្លាញ់ និងកំណកំបោរ។ នៅដើមឆ្នាំ ១៩៨០ អ្នកស្រាវជ្រាវបានបញ្ជាក់ថា មូលហេតុនៃការគាំងបេះដូងភ្លាមៗ ស្ទើរតែទាំងអស់ មិនមែនដោយសារកំណរាំងស្ទះនោះទេ។ ផ្ទុយទៅវិញ វាគឺជាការកកើតកំណកឈាមភ្លាមៗ នៅលើកំពូលនៃកំណទាំងនោះ ដោយបំបែក និងកាត់ផ្តាច់លំហូរឈាមនៅក្នុងសរសៃឈាមដែលតូចចង្អៀតស្រេចទៅហើយនោះ។

ដំណើរការដែលនាំឱ្យមានការគាំងបេះដូង គេមិនសូវយល់ច្បាស់ទេ។ ទោះយ៉ាងណា គេស្គាល់កត្តាប្រឈមធំៗ  ហើយមានខ្លះគឺអាចគ្រប់គ្រងបាន។ ក្នុងចំណោមនោះ កត្តាដែលសំខាន់ គឺសម្ពាធឈាមខ្ពស់, កូឡេស្តេរ៉ូលខ្ពស់, ការធាត់, ការជក់បារី, ជំងឺទឹកនោមផ្អែម, និងរបៀបរស់នៅដែលមិនសូវមានចលនា។ ស្ត្រេសក៏អាចបង្កើនហានិភ័យដែរ ហើយការខំប្រឹងធ្វើការ និងការប្រើអារម្មណ៍ខ្លាំងពេកអាចជាគន្លឹះក្នុងការបង្កើតស្រ្តេស។ កត្តាប្រឈមសំខាន់មួយទៀតគឺ ប្រវត្តិគ្រួសារ។ បុរស និងស្ត្រីមានប្រវត្តិគ្រួសារកើតជំងឺបេះដូងអាចមានហានិភ័យខ្ពស់ក្នុងការកើតជំងឺនេះ ពេលពួកគាត់ឈានចូលវ័យចំណាស់។

បុរសដែលមានអាយុលើសពី ៥០ ឆ្នាំ ដែលមានប្រវត្តិគ្រួសារកើតជំងឺបេះដូង នឹងមានឱកាសកើតរោគគាំងបេះដូង។ ការមាន Estrogen កម្រិតខ្ពស់ អាចការពារស្ត្រីមុនអស់រដូវបានល្អ ប៉ុន្តែបន្ទាប់ពីអស់រដូវ ពួកគាត់នឹងប្រឈមការគាំងបេះដូងខ្លាំង។

យើងកំពុងសិក្សាបន្ថែមទៀតអំពីកត្តាប្រឈមជាក់លាក់ចំពោះស្ត្រី ដូចជាជំងឺក្រឡាភ្លើងមុនសម្រាលកូន (Preeclampsia) និងទឹកនោមផ្អែមពេលមានគភ៌។ ជំងឺ Autoimmune និងជំងឺរលាកដែលកើតមានជាទូទៅចំពោះស្ត្រីក៏បង្កើនហានិភ័យដែរ។

 

ការធ្វើរោគវិនិច្ឆ័យរោគគាំងបេះដូង

វេជ្ជបណ្ឌិតជំងឺបេះដូង ឬអ្នកឯកទេសខាងបេះដូងពឹងផ្អែកលើការត្រួតពិនិត្យផ្សេងៗ ដើម្បីធ្វើរោគវិនិច្ឆ័យរោគគាំងបេះដូង។ ការត្រួតពិនិត្យទាំងនេះក៏អាចបញ្ជាក់ពីទីតាំងនៃការស្ទះ ក៏ដូចជាការបំផ្លាញជាលិកាផងដែរ។

ការវាយតម្លៃចំពោះការខូចបេះដូងដោយប្រើ ECG អាចតាមដានសកម្មភាពអគ្គិសនីរបស់បេះដូង រួមជាមួយការពិនិត្យឈាមដែលផ្តល់នូវទិន្នន័យសម្រាប់ការវាយតម្លៃដំបូងលើលក្ខខណ្ឌជំងឺរបស់អ្នកជំងឺ។ រូបភាពបេះដូង និងសរសៃឈាមបេះដូង ដែលស្កេនដោយ angiograms និង radioisotope អាចកំណត់ទីតាំងខូចខាត និងស្ទះបានច្បាស់។ ការត្រួតពិនិត្យដោយសំឡេងអុលត្រា ហៅថា echocardiograms វាយតម្លៃមុខងាររបស់បេះដូង ហើយអាចវាយតម្លៃថាតើសាច់ដុំបេះដូងខូចឬនៅ ក៏ដូចជាអាចមើលឃើញមុខងារសន្ទះបេះដូងដែរ។ ជាមួយនឹងទិន្នន័យបែបនេះ វេជ្ជបណ្ឌិតអាចសម្រេចចិត្តរើសការព្យាបាលដ៏ត្រឹមត្រូវ ក៏ដូចជាការគិតទុកជាមុននូវផលវិបាកដែលអាចកើតមាន។

 

ការព្យាបាលជំងឺគាំងបេះដូង

ការគាំងបេះដូងគឺជាជំងឺបន្ទាន់។ ជំងឺនេះត្រូវតែដោះស្រាយឱ្យបានឆាប់រហ័សដោយឱសថ។ ត្រង់ចំណុចនេះ ការប្រើថ្នាំជំនួស (Alternative Medicine) មិនអាចប្រកួតប្រជែងជាមួយការព្យាបាលតាមបែបស្តង់ដារ និងការព្យាបាលដោយវះកាត់ឡើយ។ ថ្នាំជំនួសអាចប្រើនៅពេលផ្សេង ព្រោះទោះយ៉ាងណាថ្នាំនេះចូលរួមចំណែកក្នុងការបង្ការការគាំងបេះដូង និងស្តារបេះដូងឡើងវិញ។

 

ការឆ្លើយតបចំពោះការគាំងបេះដូង

អ្នកកើតរោគគាំងបេះដូងត្រូវឆ្លងកាត់នីតិវិធីព្យាបាលបន្ទាន់ ដើម្បីស្តារចរន្តឈាមទៅកាន់បេះដូង និងដើមី្បឱ្យចរន្តឈាមមានស្ថិរភាព។ បន្ទាប់មក ពួកគេត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដែលជាធម្មតានៅក្នុងផ្នែកថែទាំសរសៃឈាមពិសេស (Special Coronary Care Units – CCU) យ៉ាងហោចណាស់រយៈពេល ៣៦ ម៉ោង។ ថ្នាំស្តង់ដារប្រើសម្រាប់ព្យាបាល រួមមាន ៖

ក្នុងករណីខ្លះ ក៏មានការផ្តល់ថ្នាំរំលាយកំណកឈាម ដូចជា tPA tenecteplase (TNKase) ដែរ។ ថ្នាំទាំងនេះមានប្រសិទ្ធភាពបំផុត ប្រសិនបើផ្តល់ឱ្យអ្នកជំងឺក្នុងរយៈពេលពីរបីម៉ោង ពេលគាត់ទើបចាប់ផ្តើមគាំងបេះដូង។ ហើយវាជាជម្រើសទី ១ ប្រសិនបើមិនអាចប្រើការវះកាត់សរសៃឈាមបន្ទាន់ (Emergency Angioplasty)។ ពេលខ្លះ គេប្រើថ្នាំនេះ ក្នុងករណីគេពន្យាពេលវះកាត់សរសៃឈាម។ ការវះកាត់សរសៃឈាមបន្ទាន់ (Emergency Angioplasty) និងការវះកាត់ផ្សេងៗដែលអាចធ្វើបាន អាចនឹងអនុវត្តដើម្បីយកកំណកឈាម, បើកសរសៃឈាមដែលស្ទះ, ឬវះកាត់វាងសរសៃឈាមដែលស្ទះ។

នៅពេលដែលឆ្លងផុតដំណាក់កាលធ្ងន់ធ្ងរនៃការគាំងបេះដូង អ្នកជំងឺនៅតែត្រូវបន្តទទួលថ្នាំ ៖

នៅក្នុងមន្ទីរពេទ្យ គេប្រើម៉ាស៊ីន Electrocardiogram ដើម្បីតាមដានបេះដូង និងមើលភាពមិនប្រក្រតីនៃចង្វាក់បេះដូង។ ប្រសិនបើបេះដូងចាប់ផ្តើមលោតលឿនឬយឺតពេក គ្រូពេទ្យអាចនឹងផ្តល់ថ្នាំផ្សេងឱ្យ។ អ្នកជំងឺខ្លះអាចត្រូវបំពាក់ឧបករណ៍វាស់ល្បឿន (Pacemaker)។ ប្រសិនបើអ្នកជំងឺជួបប្រទះបញ្ហាចង្វាក់បេះដូងដែលមានគ្រោះថ្នាក់ ហៅថា Ventricular Fibrillation, នោះគ្រូពេទ្យអាចនឹងប្រើការឆក់អគ្គិសនី (electric shock) ដើម្បីស្តារចង្វាក់បេះដូងឱ្យក្លាយជាធម្មតាវិញ។ អ្នកជំងឺដែលមានរោគសញ្ញាជំងឺខ្សោយស្ទះបេះដូង (Congestive Heart Failure) នឹងប្រើថ្នាំច្រើនប្រភេទ ដើម្បីបន្ថយភាពតានតឹងនៅលើបេះដូង និងជំរុញឱ្យបេះដូងលោតខ្លាំង។

អ្នកដែលជាសះស្បើយពីការគាំងបេះដូងគួរចាប់ផ្តើមដើរ ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ការធ្វើដូច្នេះជួយកាត់បន្ថយឱកាសនៃការកកឈាមនៅក្នុងសរសៃវ៉ែនជ្រៅរបស់ជើង។ កំណកឈាមទាំងនេះអាចធ្វើដំណើរឆ្លងកាត់តាមប្រព័ន្ធចរន្តឈាម និងទៅជាប់នៅសួត ដែលបង្កើតជាការស្ទះ។ អ្នកជាពីជំងឺត្រូវបានណែនាំឱ្យហាត់ប្រាណណាស្រាលៗ ប៉ុន្តែមិនបាច់ខំប្រឹងហាត់ខ្លាំងពេកទេ។ ការចាប់ផ្តើមហាត់ប្រាណភ្លាមៗ បន្ទាប់ពីគាំងបេះដូង អាចជួយធ្វើឱ្យមុខងារបេះដូង និងសុខភាពរាងកាយទាំងមូល កាន់តែប្រសើរឡើង។ កម្មវិធីស្តារនីតិសម្បទាបេះដូង (Cardiac Rehabilitation Program) ជាមួយនឹងការហាត់ប្រាណដែលមានការគ្រប់គ្រង និងការកែប្រែរបៀបរស់នៅ គឺជាផ្នែកសំខាន់មួយក្នុងការធ្វើឱ្យជំងឺជាសះស្បើយ។

បន្ទាប់ពីជាជំងឺគាំងបេះដូង ដែលឈឺអស់រយៈពេលយូរ អ្នកជំងឺត្រូវមានការកែតម្រូវផ្លូវចិត្ត និងរបៀបរស់នៅ។ ទម្លាប់ដែលត្រូវកែតម្រូវ រួមមាន ៖

វិធានការណ៍ដើមី្បបង្ការបញ្ហានេះ ភាគច្រើនអ្នករស់រានមានជីវិតពីការគាំងបេះដូងបានប្រើថ្នាំ Aspirin រាល់ថ្ងៃ ដើម្បីធ្វើឱ្យឈាមរាវ។ គ្រូពេទ្យក៏អាចចេញវេជ្ជបញ្ជាថ្នាំផ្សេងទៀតដែរ ដោយអាស្រ័យលើអ្នកជំងឺ។

អ្នកជំងឺខ្លះត្រូវការនីតិវិធីវះកាត់ដើម្បីធ្វើឱ្យលំហូរឈាមទៅកាន់បេះដូងប្រសើរឡើង ក្នុងរយៈពេលវែង។ នីតិវិធីទូទៅមានពីរ គឺ ៖

របៀបរស់នៅបន្ទាប់ពីការគាំងបេះដូង

ការហាត់ប្រាណអារ៉ូប៊ីក (Aerobic) បានទៀងទាត់ អាចជួយបង្ការ និងព្យាបាលការគាំងបេះដូង។ សូមពិភាក្សាជាមួយគ្រូពេទ្យមុនពេលចាប់ផ្តើមកម្មវិធីហាត់ប្រាណណាមួយ។ ប្រសិនបើលោកអ្នកកើតជំងឺបេះដូងរួចហើយ គ្រូពេទ្យនឹងធ្វើ Stress Test ឱ្យលោកអ្នក មុនពេលឱ្យលោកអ្នកហាត់ប្រាណ។ ការធ្វើ Stress Test នេះអាចជួយកំណត់ថាតើការហាត់ប្រាណនេះមានសុវត្ថិភាពប៉ុណ្ណាចំពោះលោកអ្នក។

អ្នករស់រានមានជីវិតពីការគាំងបេះដូងត្រូវបានណែនាំឱ្យហាត់ប្រាណជាមួយអ្នកផ្សេងៗ ល្អជាងហាត់តែឯង ក្នុងអំឡុងប៉ុន្មានខែដំបូងបន្ទាប់ពីជាសះស្បើយ។ មជ្ឈមណ្ឌលសុខភាព និងកម្សាន្តនៅតាមសហគមន៍ជាច្រើន បានផ្តល់នូវកម្មវិធីស្តារនីតិសម្បទាបេះដូង (Cardiovascular Rehabilitation Programs) ដោយមានគ្រូពេទ្យជំនួយ។

 

ថ្នាំព្យាបាលចិត្ត / រាងកាយបន្ទាប់ពីគាំងបេះដូង

ការកាត់បន្ថយស្ត្រេស ជាកត្តាហានិភ័យមួយដែលលោកអ្នកអាចគ្រប់គ្រងបាន ដើម្បីបង្ការការគាំងបេះដូង និងជាជំនួយដល់ការព្យាបាលឱ្យឆាប់ជាសះស្បើយ។ មានបច្ចេកទេសជាច្រើនដែលជួយលោកអ្នកឱ្យបន្ធូរស្ត្រេសបាន ក្នុងចំណោមនោះមានការធ្វើសមាធិ, ការរំញោចជីវសាស្ត្រ (biofeedback), និងយ៉ូហ្កា។ ការសម្រាកលម្ហែក៏អាចធ្វើឱ្យធូរស្បើយពីការឈឺចាប់ផងដែរ ក្នុងអំឡុងដែលលោកអ្នកកំពុងស្តារសុខភាពឡើងវិញ។

អ្នកដែលមានអាកប្បកិរិយាវិជ្ជមានចំពោះការជាសះស្បើយ អាចល្អប្រសើរច្រើន។ លោកអ្នកក៏អាចមើលឃើញដែរថាបច្ចេកទេសចិត្ត/រាងកាយពិសេស ((Particular Mind/Body Technique) អាចជួយលោកអ្នកឱ្យផ្តោតអារម្មណ៍លើគំនិតវិជ្ជមានបាន។ ដូចមនុស្សជាច្រើនដែរ លោកអ្នកក៏អាចមើលឃើញថាការចែករំលែកគំនិត និងអារម្មណ៍ជាមួយក្រុមគាំទ្រពិតជាមានអត្ថប្រយោជន៍ខ្លាំង។

ជំងឺធ្លាក់ទឹកចិត្តក៏ជាប់ទាក់ទងនឹងជំងឺបេះដូងដែរ។ សូមលោកអ្នកពិភាក្សាពីរោគសញ្ញាណាមួយនៃជំងឺធ្លាក់ទឹកចិត្តជាមួយគ្រូពេទ្យ។ ជំងឺធ្លាក់ទឹកចិត្តដែលមិនបានព្យាបាលអាចរំខានជំងឺរបស់លោកអ្នកមិនឱ្យឆាប់ជាសះស្បើយ។

 

អាហារូបត្ថម្ភ និងរបបអាហារបន្ទាប់ពីគាំងបេះដូង

គោលដៅមូលដ្ឋាននៃរបបអាហារសម្រាប់សុខភាពបេះដូង គឺធ្វើឱ្យកម្រិតអំបិល, ស្ករ, និងខ្លាញ់ឆ្អែតទាបបំផុត ដើម្បីគ្រប់គ្រងកូឡេស្តេរ៉ូល, សម្ពាធឈាម, និងទម្ងន់។ ការបរិភោគអាហារដែលសម្បូរដោយជាតិម៉ាញ៉េស្យូម ដូចជាគ្រាប់ផ្លែឈើ, ពពួកសណ្តែក, កន្ទក់, ត្រី, និងបន្លែបៃតងចាស់ អាចជួយបង្ការការគាំងបេះដូងបាន។ ជាតិម៉ាញ៉េស្យូមការពារបេះដូងទាំងដោយផ្ទាល់ និងដោយប្រយោល ដោយធ្វើឱ្យចង្វាក់បេះដូងមានស្ថិរភាព, កាត់បន្ថយការកន្ត្រាក់សរសៃឈាមបេះដូង (Coronary Artery Spasm), និងប្រយុទ្ធជាមួយលក្ខខណ្ឌជំងឺ ដូចជាជំងឺសរសៃឈាម និងជំងឺលើសឈាម។

ភ័ស្តុតាងជាច្រើនបានបង្ហាញថាសមាសធាតុគីមីមិនស្ថិតស្ថេរ (unstable chemical compounds) ដែលត្រូវបានគេស្គាល់ថាជារ៉ាឌីកាល់សេរី (free radical) ធ្វើឱ្យលោកអ្នកងាយគាំងបេះដូង  ដោយធ្វើឱ្យស្ទះសរសៃឈាមបេះដូង និងសរសៃឈាម និងបង្កើនការក្រិនសរសៃឈាម។ សារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាវីតាមីន A, C និង E អាចបន្សាបរ៉ាឌីកាល់សេរីបាន។ ហើយផ្លែឈើ, បន្លែ, និងគ្រាប់ធញ្ញជាតិជាប្រភពផ្គត់ផ្គង់វីតាមីនប្រឆាំងអុកស៊ីតកម្មជាច្រើន។ ជាធម្មតា មិនសូវមានការណែនាំឱ្យប្រើថ្នាំវីតាមីនបំប៉នទេ  ព្រោះវាមិនមានអត្ថប្រយោជន៍ ប៉ុន្តែការទទួលបានវីតាមីន និងសារធាតុចិញ្ចឹមពីក្នុងរបបអាហារមានតុល្យភាព ទើបជាការចាំបាច់។

អាស៊ីតខ្លាញ់អូមេហ្កា ៣ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ ចំពោះការថែសុខភាពបេះដូង ដោយវាជួយបន្ថយការរលាកនៅក្នុងខ្លួន។ អូមេហ្គា ៣ ត្រូវបានគេរកឃើញនៅក្នុងប្រេងអូលីវ, ប្រេងកាណូឡា (Canola Oil), គ្រាប់វ៉លណាត់ (Walnut), និងគ្រាប់ហ្វ្លេក (flax seed) ។ ដោយឡែក អាស៊ីតខ្លាញ់អូមេហ្កា ៣ ត្រូវបានគេស្គាល់ច្បាស់ថាមាននៅក្នុងប្រភេទត្រីមួយចំនួន ដូចជាត្រីសាល់ម៉ុន, ត្រីធូណា, ត្រីហេរីង (Herring), និងត្រីម៉ាខេរេល (Mackerel)។ ការសិក្សា (Landmark Study) ក្នុងឆ្នាំ ២០០៦ បានបង្ហាញថា ការញ៉ាំត្រីតិចតួចអាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារគាំងបេះដូង រហូតដល់ទៅ ៣៦% ។

ការបរិភោគបន្លែមើម ដូចជាការ៉ុតជាដើម ក៏អាចជួយការពារការគាំងបេះដូងដែរ។ បន្លែមើមជួយបញ្ចុះកូឡេស្តេរ៉ូលក្នុងរយៈពេលវែង និងកាត់បន្ថយសកម្មភាពឈាមកក។

 

ការព្យាបាលនៅផ្ទះ បន្ទាប់ពីគាំងបេះដូង

ការការពារការគាំងបេះដូង

រកជំនួយវេជ្ជសាស្រ្តបន្ទាន់ ប្រសិនបើ ៖

Leave a Comment