ការវះកាត់វាងសរសៃឈាមបេះដូង

តើអ្វីទៅជាការវះកាត់វាងសរសៃឈាមបេះដូង?

ការវះកាត់វាងសរសៃឈាមបេះដូង (Heart Bypass Surgery) គឺនៅពេលដែលគ្រូពេទ្យវះកាត់យកសរសៃឈាមពីផ្នែកផ្សេងទៀតនៃរាងកាយរបស់លោកអ្នកទៅដាក់ជុំវិញសរសៃឈាមដែលស្ទះ។ ជាលទ្ធផល គឺឈាម និងអុកស៊ីសែនច្រើនអាចហូរចូលទៅបេះដូងលោកអ្នកម្តងទៀត។

សូមស្រមៃថាលោកអ្នកកំពុងនៅលើផ្លូវ High Way។ មានគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឱ្យមានការកកស្ទះនៅខាងមុខ។ ប៉ូលីសចរាចរក៏បង្វែររថយន្តឱ្យជិះវាងកន្លែងកកស្ទះ។ ទីបំផុត លោកអ្នកក៏អាចធ្វើដំណើរលើផ្លូវ High Way ហើយផ្លូវស្រឡះ។ ការវះកាត់វាងបេះដូងគឺស្រដៀងគ្នា។

វាអាចជួយកាត់បន្ថយហានិភ័យនៃការគាំងបេះដូង និងបញ្ហាផ្សេងៗទៀត។ នៅពេលលោកអ្នកបានជាសះស្បើយ លោកអ្នកនឹងមានអារម្មណ៍ធូរស្រាល ហើយអាចត្រលប់ទៅធ្វើសកម្មភាពប្រចាំថ្ងៃដូចធម្មតាវិញ។

ការវះកាត់វាងបេះដូង អាចហៅថា ការកន្ត្រាក់សរសៃឈាមបេះដូង (CABG) ។ វាជាប្រភេទការវះកាត់បើកបេះដូងទូទៅបំផុត នៅសហរដ្ឋអាមេរិក។ ក្រោយវះកាត់រួច មនុស្សភាគច្រើនទទួលបានលទ្ធផលល្អ ហើយរស់នៅដោយគ្មានអាការអ្វី ក្នុងរយៈពេលមួយទសវត្សឬច្រើនជាងនេះ។

ហេតុអ្វីបានជាត្រូវការវះកាត់វាងសរសៃឈាមបេះដូង?

គេវះកាត់វាងសរសៃឈាមបេះដូង គឺដើមី្បព្យាបាលអាការជំងឺសរសៃឈាមបេះដូង។ វាកើតឡើងនៅពេលដែល Waxy Substance ហៅថាកំណ ដែលកកើតឡើងនៅខាងក្នុងសរសៃឈាមបេះដូងរបស់លោកអ្នក ហើយរារាំងឈាម និងអុកស៊ីសែនមិនឱ្យទៅដល់បេះដូង។

គ្រូពេទ្យអាចណែនាំឱ្យលោកអ្នកវះកាត់វាងសរសៃឈាមបេះដូង ប្រសិនបើ ៖

ជំងឺសរសៃឈាមបេះដូង អាចបណ្តាលឱ្យគាំងបេះដូង។ វាអាចបណ្តាលឱ្យកើតកំណកឈាម និងកាត់ផ្តាច់ចរន្តឈាម។ ការវះកាត់វាងសរសៃឈាមបេះដូង អាចផ្តល់កម្លាំងជំរុញដល់សុខភាពរបស់លោកអ្នក។

 

នីតិវិធីវះកាត់វាងសរសៃឈាមបេះដូង

លោកអ្នកនឹងគេងលក់ ក្នុងពេលវះកាត់។ ការវះកាត់ភាគច្រើនចំណាយពេលពី ៣ ទៅ ៦ ម៉ោង។ គ្រូពេទ្យនឹងស៊កបំពង់ដង្ហើមចូលក្នុងមាត់របស់លោកអ្នក។ វាភ្ជាប់ទៅនឹងបំពង់ខ្យល់មួយ ដែលអាចឱ្យលោកអ្នកដកដង្ហើម ក្នុងអំឡុងពេលនីតិវិធី។

គ្រូពេទ្យវះកាត់នឹងធ្វើការវះយ៉ាងវែងលើផ្នែកកណ្តាលនៃទ្រូងរបស់លោកអ្នក។ បន្ទាប់មក ពួកគេនឹងញែកទ្រុងឆ្អឹងជំនីរ ដូច្នេះពួកគេអាចទៅដល់បេះដូងរបស់លោកអ្នកហើយ។

ក្រុមគ្រូពេទ្យវះកាត់នឹងប្រើថ្នាំដើម្បីបញ្ឈប់បេះដូងជាបណ្តោះអាសន្ន។ ម៉ាស៊ីនមួយហៅថាម៉ាស៊ីនសួតបេះដូង (Heart-Lung Machine)  នឹងធ្វើឱ្យឈាម និងអុកស៊ីសែនហូរចូលក្នុងខ្លួនលោកអ្នក ខណៈពេលដែលបេះដូងរបស់លោកអ្នកមិនលោត។

បន្ទាប់មក គ្រូពេទ្យនឹងដកសសៃឈាមមួយ ដែលហៅថា Graft ចេញពីផ្នែកផ្សេងទៀតនៃរាងកាយរបស់លោកអ្នក ដូចជាទ្រូង, ជើង, ឬដៃ។ ពួកគេនឹងភ្ជាប់ចុងម្ខាងរបស់សរសៃនោះទៅសរសៃឈាមធំមួយដែលចេញពីបេះដូងរបស់លោកអ្នក។ បន្ទាប់មក ពួកគេនឹងភ្ជាប់ចុងម្ខាងទៀតនៃសរសៃឈាម ទៅសរសៃឈាមដែលនៅពីក្រោមកន្លែងស្ទះ។

Graft នឹងបង្កើតជាផ្លូវថ្មីសម្រាប់ឱ្យឈាមដើម្បីធ្វើដំណើរទៅកាន់បេះដូង។ ប្រសិនបើលោកអ្នកមានការស្ទះច្រើនដង នោះគ្រូពេទ្យអាចធ្វើនីតិវិធីលើសពីនេះ (វះកាត់វាងសរសៃឈាមពីរដង, បីដង។ល។)។

 

តើមានអ្វីកើតឡើងបន្ទាប់ពីការវះកាត់វាងសរសៃឈាមបេះដូងរួច?

លោកអ្នកនឹងដឹងខ្លួន នៅក្នុងអង្គភាពថែទាំ (Intensive Care Unit – ICU)។ បំពង់ដង្ហើមនៅក្នុងមាត់ដដែល។ លោកអ្នកនឹងមិនអាចនិយាយបានទេ ហើយលោកអ្នកនឹងមានអារម្មណ៍មិនស្រួល។ គិលានុបដ្ឋាយិកានឹងនៅទីនោះដើម្បីជួយលោកអ្នក។ ពួកគេនឹងដកបំពង់ចេញ បន្ទាប់ពីពីរឬបីម៉ោងក្រោយ នៅពេលដែលលោកអ្នកអាចដកដង្ហើមដោយខ្លួនឯងបាន។

លោកអ្នកនឹងត្រូវបានភ្ជាប់ជាមួយម៉ាស៊ីនដែលតាមដានសញ្ញាសំខាន់ៗរបលោកស់អ្នក ដូចជាចង្វាក់បេះដូង និងសម្ពាធឈាម។ លោកអ្នកនឹងស្នាក់នៅបន្ទប់ ICU ពីរបីថ្ងៃ មុននឹងផ្លាស់ទៅបន្ទប់មន្ទីរពេទ្យ។ លោកអ្នកនឹងស្នាក់នៅទីនោះ ៣ ទៅ ៥ ថ្ងៃ មុនពេលទៅផ្ទះ។

 

ការជាសះស្បើយ

លោកអ្នកនឹងជាបណ្តើរៗ។ លោកអ្នកអាចមានអារម្មណ៍មិនល្អ ច្រើនជាងមុនពេលវះកាត់។ នេះគឺជារឿងធម្មតាទេ។ រាងកាយរបស់លោកអ្នកត្រូវការពេលវេលាដើម្បីជាសះស្បើយ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ លោកអ្នកនឹងធូរស្រាល។ វាត្រូវចំណាយពេលប្រហែល ២ ខែ ដើម្បីឱ្យរាងកាយរបស់លោកអ្នកមានអារម្មណ៍ធូរស្រាល ក្រោយពេលវះកាត់រួច។

លោកអ្នកនឹងត្រូវទៅជួបគ្រូពេទ្យច្រើនដង ក្នុងរយៈពេលពីរបីខែដំបូង ដើម្បីតាមដានភាពរីកចម្រើនរបស់លោកអ្នក។ សូមទូរស័ព្ទទៅរកគ្រូពេទ្យ ប្រសិនបើអាការជំងឺរបស់លោកអ្នកមិនប្រសើរឡើង ឬលោកអ្នកមានអារម្មណ៍កាន់តែអាក្រក់។

សូមពិគ្រោះជាមួយគ្រូពេទ្យអំពីពេលវេលាល្អបំផុត ដើម្បីត្រលប់ទៅធ្វើសកម្មភាពប្រចាំថ្ងៃដូចធម្មតាវិញ។  អ្វីៗអាស្រ័យលើ ៖

លោកអ្នកចាំបាច់ត្រូវបន្ធូរបន្ថយ។ ផែនការសកម្មភាពទូទៅមួយចំនួន រួមមាន ៖

បើកបរ ៖ ជាធម្មតា លោកអ្នកអាចបើកបរ ក្នុងរយៈពេលពី ៤ ទៅ ៦ សប្តាហ៍ ប៉ុន្តែលោកអ្នកត្រូវប្រាកដថា លោកអ្នកអាចផ្តោតអារម្មណ៍បានដូចមុន មុនពេលលោកអ្នកទៅបើកបរ។

កិច្ចការផ្ទះ ៖ ធ្វើវាដោយសន្សឹមៗ។ សូមចាប់ផ្តើមពីរឿងងាយៗដែលលោកអ្នកចូលចិត្តធ្វើ និងជួយក្រុមគ្រួសាររបស់អ្នកជាមួយនឹងការលើករបស់ធ្ងន់ៗតិចតួច ក្នុងខណៈពេលលោកកំពុងជាសះស្បើយ។

ការរួមភេទ ៖ ភាគច្រើន លោកអ្នកគួរតែមានសុខភាពរាងកាយល្អជាមុនសិន ក្នុងរយៈពេលប្រហែល ៣ សប្តាហ៍។ ប៉ុន្តែលោកអ្នកអាចនឹងបាត់បង់ចំណាប់អារម្មណ៍ក្នុងការរួមភេទមួយរយៈ បន្ទាប់ពីការវះកាត់ ដូច្នេះវាអាចប្រើពេល ៣ ខែ មុនពេលលោកអ្នកត្រៀមខ្លួនរកភាពស្និទ្ធស្នាលជាថ្មី។

ការងារ ៖ ក្រៅពីរាងកាយ ការផ្តោតអារម្មណ៍ និងទំនុកចិត្តរបស់លោកអ្នកនឹងត្រលប់មកវិញ។ មនុស្សភាគច្រើនអាចធ្វើការស្រាលៗ បន្ទាប់ពីប្រហែល ៦ សប្តាហ៍។ លោកអ្នកគួរតែត្រលប់មករកភាពរឹងមាំវិញ បន្ទាប់ពី ៣ ខែ។

លំហាត់ប្រាណ ៖ គ្រូពេទ្យអាចនឹងណែនាំអ្វីដែលហៅថាការស្តារនីតិសម្បទាបេះដូង។ វាជាកម្មវិធីហាត់ប្រាណដែលត្រូវបានត្រួតពិនិត្យតាមវេជ្ជបញ្ជា។ វាក៏ផ្តល់នូវការអប់រំអំពីរបៀបរស់នៅដែលអាចរួមបញ្ចូលទាំងជំនួយអាហារូបត្ថម្ភផងដែរ។ នៅពេលដែលចប់កម្មវិធី លោកអ្នកអាចហាត់រហូតដល់កម្រិតកាយសម្បទាដែលលោកអ្នកពេញចិត្ត។

 

ហានិភ័យនៃការវះកាត់វាងសរសៃឈាមបេះដូង

ការវះកាត់ទាំងអស់អាចបង្កនូបញ្ហាមួយចំនួន រួមមាន ៖

នៅពេលលោកអ្នកបានជាសះស្បើយ អាការចុកទ្រូងនឹងបាត់ ឬកាន់តែប្រសើរ។ លោកអ្នកអាចនឹងសកម្មជាងមុន ហើយលោកអ្នកមានហានិភ័យទាបក្នុងការគាំងបេះដូង។ អ្វីដែលល្អបំផុត គឺថាការវះកាត់នេះអាចបន្ថែមអាយុជីវិតរបស់លោកអ្នក។

ការជំនួសការវះកាត់វាងសរសៃឈាមបេះដូង

មាននីតិវិធីព្យាបាលខ្លះដែលប្រើវះកាត់តិចតួច ដែលគ្រូពេទ្យអាចសាកល្បងជំនួសឱ្យការវះកាត់វាងសរសៃឈាមបេះដូង។

Angioplasty ៖ គ្រូពេទ្យនឹងដាក់ខ្សែមានប៉េងប៉ោងភ្ជាប់នឹងបំពង់ពិសេសស៊កចូលទៅរហូតដល់សរសៃឈាមបេះដូងរបស់លោកអ្នក។ បន្ទាប់មក ពួកគេនឹងបំប៉ោងប៉េងប៉ោងដើម្បីពង្រីកតំបន់ដែលកកស្ទះ។ ភាគច្រើន ការវះកាត់បែបនេះច្រើនតែរួមបញ្ចូលគ្នាជាមួយនឹងការដំឡើង ទងលួស (Stent) ដែលធ្វើឱ្យសរសៃឈាមរបស់លោកអ្នកបើកចំហ។

Angioplasty ក៏មាន Version  ដែរ ដែលប្រើឡាស៊ែរជំនួសឱ្យប៉េងប៉ោង ដើម្បីលុបបំបាត់កំណដែលស្ទះសរសៃឈាមរបស់លោកអ្នក។

 

ការវះកាត់បេះដូងតិចតួច ៖ គ្រូពេទ្យនឹងវះស្នាមតូចៗនៅលើទ្រូងរបស់លោកអ្នក។ បន្ទាប់មកពួកគេភ្ជាប់សរសៃវ៉ែនពីជើង ឬសរសៃឈាមពីទ្រូងរបស់លោកអ្នកទៅនឹងបេះដូងរបស់លោកអ្នក ដូចជាការវះកាត់វាងសរសៃឈាមបែបប្រពៃណី (Traditional Bypass Surgery) ដែរ។ ទោះយ៉ាងណាក្នុងករណីនេះ គ្រូពេទ្យនឹងដាក់ឧបករណ៍តាមស្នាមវះកាត់តូចៗទាំងនោះ ហើយប្រើ Video Monitor ជាមគ្គុទេសក៍ដើម្បីបំពេញការងារ។ វាមិនដូចការវះកាត់វាងសរសៃឈាមបេះដូងឡើយ ដោយបេះដូងរបស់លោកអ្នកនៅតែលោតដដែល ក្នុងពេលធ្វើនីតិវិធីនេះ។

Leave a Comment