ការត្រួតពិនិត្យជំងឺបេះដូងនិង ប្រូតេអ៊ីន C-Reactive (C-Reactive Protein - CRP)

ការត្រួតពិនិត្យជំងឺបេះដូងនិង ប្រូតេអ៊ីន C-Reactive (C-Reactive Protein – CRP)

រាងកាយរបស់លោកអ្នកផលិតប្រូតេអ៊ីន C-reactive ឬហៅកាត់ថា CRP នៅពេលក្នុងខ្លួនលោកអ្នកកំពុងចាប់ផ្តើមរលាកអ្វីមួយ។ ដូច្នេះប្រសិនបើវេជ្ជបណ្ឌិតរកឃើញ CRP នៅក្នុងឈាមរបស់លោកអ្នក នៅពេលត្រួតពិនិត្យ នោះគាត់ដឹងថារាងកាយលោកអ្នកមានកន្លែងណាមួយរលាកហើយ។

ប្រសិនបើសរសៃឈាមក្រហមរបស់លោកអ្នករលាក នោះលោកអ្នកនឹងមានហានិភ័យខ្ពស់ក្នុងការកើត ៖

ប្រូតេអ៊ីន C-Reactive និងហានិភ័យជំងឺបេះដូង

CRP ហាក់ដូចជាការព្យាករណ៍ពីឱកាសនៃការមានបញ្ហាសរសៃឈាមបេះដូង ក៏ដូចជាកម្រិតកូឡេស្តេរ៉ូល។ តាមការសិក្សាថ្មីៗនេះបានរកឃើញថា ការកើនឡើងកម្រិតប្រូតេអ៊ីន C-reactive អាចធ្វើឱ្យហានិភ័យនៃការគាំងបេះដូងកើនឡើងដល់ទៅ ៣ ដង។

នៅក្នុងការសិក្សាមួយអំពីសុខភាពស្ត្រីនៅ Harvard បានបង្ហាញថា លទ្ធផលពីការពិនិត្យ CRP មានភាពត្រឹមត្រូវជាងគេ។ សូចនាករចំនួន ១២ ផ្សេងគ្នាទាក់ទងនឹងការរលាក ត្រូវបានត្រួតពិនិត្យទៅលើស្ត្រីដែលមានសុខភាពល្អ ហើយអស់រដូវ។ បីឆ្នាំក្រោយមក ជាលទ្ធផល ស្ត្រីដែលមានកម្រិត CRP ខ្ពស់ បានស្លាប់ដោយសារកើតជំងឺសរសៃឈាមបេះដូង ឬគាំងបេះដូង (តែមិនស្លាប់) ឬដាច់សរសៃឈាមខួរក្បាល ច្រើនជាងស្ត្រីដែលមានកម្រិតទាប CRP ដល់ទៅ ៤ ដង។

ស្ត្រីដែលមានកម្រិត CRP ខ្ពស់ទាំងនោះ ក៏អាចត្រូវវះកាត់ ដូចជា Angioplasty (នីតិវិធីដែលបើកសរសៃឈាមស្ទះ ដោយប្រើបំពង់ដែលអាចបត់បែនបាន) ឬការវះកាត់វាង (Bypass surgery) ច្រើនជាងស្ត្រីដែលមានកម្រិត CRP ទាប។

 

តើគេវាស់ប្រូតេអ៊ីន C-Reactive យ៉ាងដូចម្តេច?

គេវាស់កម្រិត ប្រូតេអ៊ីន C-Reactive ដោយការពិនិត្យឈាម។ លោកអ្នកអាចវាស់វាបានក្នុងពេលតែមួយដែលលោកអ្នកទៅវាស់កូឡេស្តេរ៉ូល។

ឱកាសរបស់លោកអ្នកអាចមានជំងឺបេះដូងឬអត់ ត្រូវកំណត់ដោយផ្អែកលើលទ្ធផលពិនិត្យរបស់លោកអ្នក ៖

វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថាការរលាកដោយសារតែបញ្ហាផ្សេងទៀត ដូចជាការឆ្លងមេរោគ, មានជំងឺ, ឬការរលាកធ្ងន់ធ្ងរដោយសារជំងឺរលាកសន្លាក់ ក៏អាចបង្កើនកម្រិត CRP ដែរ។ ដូច្នេះមុនពេលលោកអ្នកពិនិត្យ CPR លោកអ្នកត្រូវប្រាប់គ្រូពេទ្យអំពីលក្ខខណ្ឌសុខភាពផ្សេងទៀតដែលលោកអ្នកមាន។

 

តើគួរធ្វើការត្រួតពិនិត្យកម្រិតប្រូតេអ៊ីន C-Reactive ដែរឬទេ?

គ្រូពេទ្យនឹងកំណត់ថាតើលោកអ្នកត្រូវការព្យាបាលឬអត់ ប្រសិនបើលោកអ្នកមានហានិភ័យកើតជំងឺបេះដូងកម្រិតមធ្យម។

អ្នកជំងឺដែលមានកត្តាហានិភ័យកើតជំងឺបេះដូងខ្ពស់ គួរទទួលបានការព្យាបាលឱ្យបានឆាប់រហ័ស។ ក្នុងករណី ពួកគេមិនចាំបាច់ត្រួតពិនិត្យកម្រិតប្រូតេអ៊ីន C-Reactive ឡើយ។

បើសិនលោកអ្នកមានកត្តាហានិភ័យដូចខាងក្រោមច្រើន នោះលោកអ្នកនឹងងាយកើតជំងឺបេះដូង ៖

តើការព្យាបាលកម្រិតប្រូតេអ៊ីន C-Reactive ខ្ពស់មានអ្វីខ្លះ?

វាមានសារសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ក្នុងការផ្លាស់ប្តូររបៀបរស់នៅដូចខាងក្រោមនេះ ដើម្បីកាត់បន្ថយឱកាសក្នុងការកើតជំងឺបេះដូង។ វាមានសារសំខាន់ ជាពិសេសប្រសិនបើលោកអ្នកមានកម្រិត CRP មធ្យមឬខ្ពស់ ៖

ភាគច្រើន គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាថ្នាំ Statins ជាថ្នាំបន្ថយកូឡេស្តេរ៉ូល ដែលអាចកាត់បន្ថយហានិភ័យជំងឺបេះដូង ប្រសិនបើកម្រិត CRP របស់លោកអ្នកខ្ពស់។ សូមពិគ្រោះជាមួយគ្រូពេទ្យពីវិធីព្យាបាលណាដែលល្អបំផុតសម្រាប់លោកអ្នក។

Leave a Comment