ជំងឺបេះដូង និងការស្តារនីតិសម្បទាបេះដូង

ប្រសិនបើលោកអ្នកមានជំងឺបេះដូង គ្រូពេទ្យនឹងលើកទឹកចិត្តលោកអ្នកឱ្យចូលរួមក្នុងកម្មវិធីស្តារនីតិសម្បទាបេះដូង (Cardiac Rehabilitation Program – Rehab) ដែលបានរចនាឡើងដើម្បីជួយឱ្យលោកអ្នកហាត់ប្រាណដោយសុវត្ថិភាព និងរក្សារបៀបរស់នៅដែលផ្តល់សុខភាពដល់បេះដូង។  ជាធម្មតា កម្មវិធីនេះរួមបញ្ចូលទាំងកម្មវិធីហាត់ប្រាណដែលសមស្រប, ការអប់រំ,  និងការគាំទ្រការផ្លាស់ប្តូររបៀបរស់នៅ ដូចជាបញ្ឈប់ការជក់បារី និងទទួលយករបបអាហារដែលមានសុខភាពល្អ។ កម្មវិធីស្តារនីតិសម្បទាបេះដូង ក៏មានផ្តល់ក្រុមគាំទ្រ ដើម្បីជួយលោកអ្នករក្សាសុខភាពបេះដូង។

 

តើប្រភេទលំហាត់ប្រាណអ្វីខ្លះដែលបញ្ចូលក្នុងកម្មវិធីស្តារនីតិសម្បទាបេះដូង?

កម្មវិធីស្តារនីតិសម្បទាបេះដូង រួមបញ្ចូលនូវការហាត់ប្រាណ ដូចជាជិះកង់ដោយប្រើម៉ាស៊ីនធាក់កង់, រត់ដោយប្រើម៉ាស៊ីនរត់, ហាត់ប្រាណដែលដាក់សម្ពាធតិចដល់រាងកាយ (low-impact aerobics), និងហែលទឹក។

 

តើនរណាទទួលបានអត្ថប្រយោជន៍ពីកម្មវិធីស្តារនីតិសម្បទាបេះដូង?

កម្មវិធីស្តារនីតិសម្បទាបេះដូង អាចផ្តល់អត្ថប្រយោជន៍ដល់លោកអ្នក ប្រសិនបើលោកអ្នកមាន ៖

តើកម្មវិធីស្តារនីតិសម្បទាបេះដូងផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

កម្មវិធីស្តារនីតិសម្បទាបេះដូងផ្តល់អត្ថប្រយោជន៍ជាច្រើន។ វាអាចបង្កើនសមត្ថភាពរបស់លោកអ្នកក្នុងការធ្វើសកម្មភាពរស់នៅប្រចាំថ្ងៃ, កាត់បន្ថយហានិភ័យកើតជំងឺបេះដូង, ធ្វើឱ្យគុណភាពជីវិតប្រសើរឡើង, ធ្វើឱ្យរាងកាយប្រសើរឡើង និងអារម្មណ៍មានស្ថិរភាព, និងបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងជំងឺខ្លួនឯង។

 

តើត្រូវជ្រើសរើសកម្មវិធីស្តារនីតិសម្បទាបេះដូងយ៉ាងដូចម្តេច?

កម្មវិធីស្តារនីតិសម្បទាបេះដូងដែលល្អបំផុតគឺពហុគោលវិន័យ ជាមួយនឹងវេជ្ជបណ្ឌិត, គិលានុបដ្ឋាកយិកា, អ្នកជំនាញសរីរវិទ្យា, ចិត្តវិទូ, និងអ្នកឯកទេសចំណីអាហារ ទាំងនៅក្នុងពេទ្យ ឬដោយផ្ទាល់ជាមួយបុគ្គលិកកម្មវិធី។ កម្មវិធីនេះនឹងសិក្សាពីតម្រូវការរបស់មនុស្សម្នាក់ៗ រួចរចនាកម្មវិធីសំរាប់ពួកគេ។

នៅពេលជ្រើសរើសកម្មវិធី សូមពិចារណាលើចំណុចខាងក្រោមនេះ ៖

Leave a Comment