ជំងឺបេះដូង និង Clot Buster

ថ្នាំ Clot Buster ត្រូវបានគេស្គាល់ថាជា ថ្នាំព្យាបាលឈាមកក (Thrombolytic Therapy) គឺជាប្រភេទថ្នាំព្យាបាលជំងឺបេះដូងដែលប្រើនៅក្នុងមន្ទីរពេទ្យ ដោយផ្តល់ឱ្យអ្នកជំងឺ តាមរយៈ IV  ដើម្បីបំបែកកំណកឈាម។ ការគាំងបេះដូង និង Ischemic Stroke គឺជាលក្ខខណ្ឌសំខាន់ពីរដែលគេប្រើ Clot Buster

ថ្នាំព្យាបាលជំងឺបេះដូងដ៏មានឥទ្ធិពលប្រភេទមួយនេះ ប្រើដើមី្ប ៖

វាជារឿងសំខាន់ណាស់ដែលត្រូវដឹងពីរោគសញ្ញា និងអាការជំងឺដាច់សរសៃឈាមខួរក្បាល និងការគាំងបេះដូង។ សូមរកជំនួយជាបន្ទាន់ ប្រសិនបើលោកអ្នក ឬនរណាម្នាក់ដែលលោកអ្នកស្គាល់កំពុងតែមានរោគសញ្ញាជំងឺទាំងពីរខាងលើនេះ។ កាលបើបានព្យាបាលកាន់តែលឿន នោះល្បឿនលំហូរឈាមនៅត្រង់តំបន់កកឈាម នឹងត្រូវបានស្តារឡើងវិញកាន់តែឆាប់ដែរ ហើយនិងមានឱកាសកាន់តែច្រើនដើម្បីបង្ការការខូចខាតរាងកាយរយៈពេលវែង ឬការស្លាប់។

មានថ្នាំបំបែកំណកឈាមជាច្រើន រួមមាន ៖

តើនរណាមិនគួរប្រើថ្នាំនេះ?

អ្នកខ្លះមិនអាចប្រើថ្នាំ Clot Buster នេះបានទេ។ សូមប្រាប់គ្រូពេទ្យរបស់លោកអ្នក ប្រសិនបើលោកអ្នកមានលក្ខខណ្ឌដូចខាងក្រោម ៖

តើគួរព្រួយបារម្ភអំពីប្រតិកម្មរវាង Clot Buster ជាមួយនឹងអាហារ និងថ្នាំដែរឬទេ?

ថ្នាំ Clot Buster ដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យមួយចំនួនអាចបង្កើនហានិភ័យនៃការហូរឈាម។ ដូច្នេះសូមប្រាប់គ្រូពេទ្យអំពីឈ្មោះថ្នាំទាំងអស់ ដែលលោកអ្នកប្រើ ទាំងថ្នាំគ្មានវេជ្ជបញ្ជា, ឱសថបុរាណ, ថ្នាំបំប៉ន ឬវីតា។ ឧទាហរណ៍របស់ថ្នាំ Clot Buster ទាំងនេះ រួមមាន ៖

សូមប្រាប់គ្រូពេទ្យរបស់លោកអ្នកផងដែរ ប្រសិនបើលោកអ្នកបានប្រើថ្នា Clot Buster ក្នុងរយៈពេល ៦ ខែចុងក្រោយ។ ថ្នាំ Thrombolytic មួយចំនួនអាចប្រើបានតែមួយដង មិនអាចប្រើជាលើកទីពីរទេ ក្នុងអំឡុង ៦ ខែនោះ។

 

តើផលប៉ះពាល់មានអ្វីខ្លះ?

ដូចថ្នាំដទៃទៀតដែរ ថ្នាំ Clot Buster អាចមានផលប៉ះពាល់។ ដូច្នេះសូមជូនដំណឹងដល់គ្រូពេទ្យ ប្រសិនបើលោកអ្នកសម្គាល់ឃើញមាន ៖

ប្រសិនបើលោកអ្នកមានសំណួរអំពីថ្នាំ Clot Buster នេះ សូមសួរគ្រូពេទ្យរបស់លោកអ្នក។

Leave a Comment