ជំងឺបេះដូង និង EECP សម្រាប់ការចុកទ្រូងរ៉ាំរ៉ៃ

Source: https://www.umcvc.org

Enhanced external counterpulsation  (EECP) អាចជាជម្រើសដើម្បីបំបាត់ការចុកទ្រូងរបស់លោកអ្នកនៅពេលដែលការព្យាបាលផ្សេងៗបរាជ័យ ឬមិនសមនឹងរូបលោកអ្នក។ វាអាចជួយឱ្យសសៃឈាមបង្កើតផ្លូវវាងតាមធម្មជាតិ ជុំវិញសរសៃឈាមតូចចង្អៀត ឬស្ទះ ដែលបណ្តាលឱ្យចុកទ្រូង។

តើ EECP ដំណើរការយ៉ាងដូចម្តេច

ការព្យាបាល EECP  គែប្រើប្រដាប់វាស់ឈាម ដាក់លើជើងទាំងពីរថ្នមៗ តែម៉ត់ចត់ ដោយសង្កត់សសៃឈាមនៅជើងនោះ ដើម្បីជំរុញលំហូរឈាមទៅកាន់បេះដូង។ រលកសញ្ញានីមួយៗត្រូវគ្នានឹងពេលវេលាដែលចង្វាក់បេះដូងរបស់លោកអ្នកលោត។ ដូច្នេះឈាមនឹងកាន់តែច្រើន ពេលដែលគេបន្ធូរប្រដាប់វាស់ឈាម។

នៅពេលដែលបេះដូងលោកអ្នកច្របាច់ឈាមម្តងទៀត សម្ពាធនឹងធ្លាក់ចុះ។ បែបនេះអាចធ្វើឱ្យការច្របាច់ឈាមកាន់តែងាយស្រួល។

EECP អាចជួយបើកសរសៃឈាមតូចៗមួយចំនួននៅក្នុងបេះដូងរបស់លោកអ្នក។ សរសៃទាំងនោះអាចផ្តល់លំហូរឈាមកាន់តែច្រើនដល់សាច់ដុំបេះដូងរបស់លោកអ្នក។ វិធីនេះជួយបន្ធូរការចុកទ្រូង។

 

អ្វីដែលត្រូវរំពឹង

EECP មិនមែនជាការវះកាត់ទេ។ វាក៏ជាការព្យាបាលជំងឺដែលនៅក្រៅមន្ទីរពេទ្យដែរ។

ពេលធ្វើ EECP លោកអ្នកគេងនៅលើតុ ដែលដាក់ក្នុងបន្ទប់ព្យាបាល។ បន្ទាប់មកគ្រូពេទ្យភ្ជាប់អេឡិចត្រូតបីនៅលើទ្រូងរបស់លោកអ្នកហើយភ្ជាប់ទៅនឹង Electrocardiography។ វានឹងបង្ហាញពីចង្វាក់បេះដូងរបស់លោកអ្នក។ គ្រូពេទ្យក៏នឹងតាមដានសម្ពាធឈាមដែរ។

បន្ទាប់មក គ្រូពេទ្យនឹងរុំជុំវិញកំភួនជើង ភ្លៅ និងត្រគាករបស់លោកអ្នកដោយបន្ទះរុំ (Cuff)។ របស់នេះភ្ជាប់នឹងទុយោខ្យល់ ដែលភ្ជាប់ទៅនឹងសន្ទះដែលអាចបំប៉ោង និងបន្ធូរខ្យល់បាន។

លោកអ្នកនឹងមានអារម្មណ៍ថា ដូចមានអ្វីមួយកំពុងឱបជើងលោកអ្នកតាំងពីកំភួនជើងដល់ភ្លៅ និងដល់ត្រគាក នៅពេលដែលគ្រូពេទ្យបំប៉ោងសន្ទះរុំនោះ។ បន្ទាប់មកសម្ពាធនឹងធ្លាក់ចុះ ពេលបន្ធូរខ្យល់។ ការធ្វើបែបនេះគឺត្រូវគ្នានឹងចង្វាក់បេះដូង និងសម្ពាធឈាមរបស់លោកអ្នក។

តើគួរព្យាបាលដោយ EECP ញឹកញាប់ប៉ុណ្ណា?

ប្រសិនបើលោកអ្នកប្រើ EECP នោះលោកអ្នកត្រូវព្យាបាលរយៈពេល ៣៥ ម៉ោង ដោយប្រើពេល ១ ទៅ ២ ម៉ោង ក្នុងមួយថ្ងៃ និង ៥ ថ្ងៃក្នុងមួយសប្តាហ៍ ហើយត្រូវចំណាយពេល ៧ សប្តាហ៍។

 

តើខ្ញុំត្រូវព្យាបាលដោយ EECP ដែរទេ?

លោកអ្នកអាច ប្រសិនបើជាលោកអ្នក ៖

តាមការសិក្សាបានបង្ហាញពីអត្ថប្រយោជន៍របស់ការព្យាបាល EECP ចំពោះអ្នកជំងឺ រួមមាន ៖

Leave a Comment