ជំងឺបេះដូង និងការវះកាត់ប្តូរបេះដូង

ការវះកាត់ប្តូរបេះដូង គឺជាការជំនួសបេះដូងដែលមានជំងឺឬខូចរបស់មនុស្សម្នាក់ ដោយបេះដូងមានសុខភាពល្អរបស់អ្នកបរិច្ចាគ។ អ្នកបរិច្ចាគបេះដូងគឺជាមនុស្សដែលបានស្លាប់ហើយ ដែលក្រុមគ្រួសាររបស់អ្នកយល់ព្រមបរិច្ចាគសរីរាង្គមនុស្សជាទីស្រឡាញ់របស់ពួកគេ។

ហេតុអ្វីបានជាគេវះកាត់ប្តូរបេះដូង?

គ្រូពេទ្យនឹងធ្វើការវះកាត់ប្តូរបេះដូង នៅពេលដែលជំងឺខ្សោយបេះដូងនោះធ្ងន់ធ្ងរ ហើយមិនអាចប្រើវិធីផ្សេងមកព្យាបាល ប៉ុន្តែសុខភាពរបស់អ្នកនោះគឺល្អ។ មូលហេតុឈានមុខគេដែលមនុស្សត្រូវប្តូរបេះដូង គឺដោយសារតែមាន ៖

ក្នុងរយៈពេលជាងបួនទសវត្ស ចាប់តាំងពីអនុវត្តន៍ការប្តូរបេះដូងលើកដំបូងរបស់មនុស្សក្នុងឆ្នាំ ១៩៦៧ មក ការវះកាត់ប្តូរបេះដូងក៏បានផ្លាស់ប្តូរពីប្រតិបត្តិការពិសោធន៍ទៅជាការព្យាបាល ដែលបង្កើតឡើងសម្រាប់ជំងឺបេះដូង។ ការវះកាត់រប្តូរបេះដូងជាង ២.០០០ ករណីត្រូវបានអនុវត្តជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក ដោយក្នុងមួយឆ្នាំៗ មានមនុស្សរាប់ពាន់នាក់ដែលបានទទួលអត្ថប្រយោជន៍ពីការវះកាត់ប្តូរបេះដូងនេះ ប្រសិនបើបេះដូងបរិច្ចាគច្រើន។

ពេលនេះមានការច្នៃប្រឌិតថ្មីជាច្រើនសម្រាប់ព្យាបាលជំងឺខ្សោយបេះដូង ដូចជាការប្រើថ្នាំ, Pacemaker, និងការព្យាបាលដោយវះកាត់។ នៅពេលជ្រើសរើសវិធីព្យាបាល លោកអ្នកចាំបាច់ត្រូវតែឱ្យគ្រូពេទ្យជំនាញខាងជំងឺខ្សោយបេះដូងមកវាយតម្លៃ។ 

 

តើនរណាអាចវះកាត់ប្តូរបេះដូង?

អ្នកដែលអាចវះកាត់ប្តូរបេះដូង គឺអ្នកមានជំងឺខ្សោយបេះដូង (ដំណាក់កាលចុងក្រោយ) តែមានសុខភាពល្អ។

សំណួរខាងក្រោមនេះជាសំណួរមូលដ្ឋានក្នុងការកំណត់ថាតើការវះកាត់ប្តូរបេះដូងត្រឹមត្រូវសម្រាប់លោកអ្នកដែរឬទេ ៖

ប្រសិនបើលោកអ្នកឆ្លើយ «ទេ» ចំពោះសំណួរណាមួយនៅខាងលើនេះ នោះមានន័យថា លោកអ្នកមិនអាចវះកាត់ប្តូរបេះដូងបានទេ។ ដូចគ្នានេះដែរ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពផ្សេងៗ ដូចជាមានជំងឺធ្ងន់ធ្ងរ, ការឆ្លងមេរោគ, ឬការធាត់ខ្លាំង នោះលោកអ្នកប្រហែលជាមិនអាចវះកាត់ប្តូរសរីរាង្គបានឡើយ។

 

តើការវះកាត់ប្តូរបេះដូងមានដំណើរការដូចម្តេចខ្លះ?

ដើម្បីទទួលបានការវះកាត់ប្តូរបេះដូង ជាដំបូងលោកអ្នកត្រូវតែចុះឈ្មោះក្នុងបញ្ជីប្តូរសរីរាង្គសិន។ ប៉ុន្តែមុនពេលដាក់ឈ្មោះចូលបញ្ជីប្តូរសរីរាង្គ លោកអ្នកត្រូវតែឆ្លងកាត់ការពិនិត្យដោយប្រុងប្រយ័ត្ន។ ក្រុមវេជ្ជបណ្ឌិតបេះដូង, គិលានុបដ្ឋាយិកា, និង បុគ្គលិកសង្គម និងជីវវេជ្ជសាស្ត្រ នឹងពិនិត្យឡើងវិញនូវប្រវត្តិជំងឺ, លទ្ធផលរោគវិនិច្ឆ័យ, ប្រវត្តិសង្គម, និងលទ្ធផលតេស្តចិត្តសាស្ត្រ ដើម្បីឱ្យដឹងថា ការវះកាត់មិនមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់លោកអ្នក ហើយលោកអ្នកអាចធ្វើតាមគោលការណ៍ណែនាំដើម្បីរស់នៅបានយូរអង្វែង និងមានសុខភាពល្អ។

នៅពេលដែលក្រុមគ្រូពេទ្យអនុញ្ញាតហើយ កិច្ចបន្តលោកអ្នកត្រូវរង់ចាំជំនួយពីអ្នកបរិច្ចាគ។ ដំណើរការនេះអាចមានរយៈពេលយូរ និងតានតឹង។ ការគាំទ្រពីគ្រួសារ និងមិត្តភក្តិជាតម្រូវចាំបាច់ ដើម្បីជួយលោកអ្នកឱ្យឆ្លងផុតដំណាក់កាលមួយនេះ។ ក្រុមថែទាំសុខភាពនឹងតាមដានលោកអ្នកយ៉ាងដិតដល់ ដើម្បីការពារជំងឺខ្សោយបេះដូង។ សូមផ្តល់លេខទូរស័ព្ទ និងវិធីទាក់ទង ដើមី្បឱ្យមន្ទីរពេទ្យអាចទាក់ទងទៅលោកអ្នកបាន ពេលដែលគេរកបានបេះដូងដែលស័ក្តិសមនឹងប្តូរឱ្យលោកអ្នក។

 

តើរកអ្នកបរិច្ចាគសរីរាង្គដោយរបៀបណា?

អ្នកបរិច្ចាគបេះដូង អាចជាបុគ្គលដែលទើបស្លាប់ថ្មីៗ ឬស្លាប់ខួរក្បាល ដែលមានន័យថា ទោះបីជារាងកាយរបស់មនុស្សត្រូវបានរក្សាទុកដោយម៉ាស៊ីនក៏ដោយ តែខួរក្បាលគេលែងដើរ។ ភាគច្រើន ម្ចាស់ជំនួយទាំងនេះជាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍, មានរបួសក្បាលធ្ងន់ធ្ងរ, ឬស្លាប់ដោយគ្រាប់កាំភ្លើង។

មួយទៀត សាមីខ្លួនបានអនុញ្ញាតឱ្យបរិច្ចាគសរីរាង្គមុនពេលពួកគេស្លាប់ ហើយក៏ត្រូវតែមានការយល់ព្រមពីក្រុមគ្រួសារអ្នកបរិច្ចាគថា ព្រមឱ្យគាត់បរិច្ចាគសរីរាង្គនៅពេលគាត់ស្លាប់ហើយដែរ។

សរីរាង្គអ្នកបរិច្ចាគគឺមានតម្កល់នៅក្នុងបញ្ជីរបស់ United Network for Organ Sharing (UNOS)។ ការធ្វើបញ្ជីនេះជាការធានាលើការចែកចាយសរីរាង្គស្មើសិទ្ធិ។ ដើមី្បវះកាត់ប្តូរបេះដូង គេត្រូវធ្វើតេស្តដោយផ្អែកលើប្រភេទឈាម, ទំហំរាងកាយ, ស្ថានភាព UNOS (ផ្អែកលើលក្ខខណ្ឌសុខភាពរបស់អ្នកទទួលបេះដូង) និងរយៈពេលដែលអ្នកទទួលបេះដូងបានរង់ចាំ។ ការទទួលបេះដូងបរិច្ចាគអត់ទាក់ទងនឹងជាតិសាសន៍ និងភេទរបស់ម្ចាស់ជំនួយទេ។ ម្ចាស់ជំនួយទាំងអស់ត្រូវបានពិនិត្យរកមើលជំងឺរលាកថ្លើមប្រភេទ B និង C និងវីរុស HIV (អេដស៍) ជាមុនសិន។

ជាអកុសល មិនមានបេះដូងគ្រប់គ្រាន់សម្រាប់ការប្តូរសរីរាង្គទេ។ មានមនុស្សប្រមាណពី ៣.៥០០ ទៅ ៤.០០០ នាក់ កំពុងតែរង់ចាំប្តូរបេះដូង ឬសួត។ មនុស្សម្នាក់អាចរង់ចាំរាប់ខែ ទម្រាំបានប្តូរសរីរាង្គ ហើយច្រើនជាង ២៥% បានស្លាប់មុនសរីរាង្គមកដល់។

អ្នកដែលកំពុងរង់ចាំការប្តូរសរីរាង្គមានអារម្មណ៍ច្របូកច្របល់ ពីព្រោះពួកគេដឹងថា មានមនុស្សម្នាក់បានស្លាប់មុនពេលពួកគេទទួលសរីរាង្គ។ ការបរិច្ចាគនេះអាចជួយឱ្យគ្រួសារអ្នកផ្តល់ជំនួយសរីរាង្គជាច្រើនមានអារម្មណ៍ស្ងប់សុខ ពេលដឹងថា ការស្លាប់របស់មនុស្សជាទីស្រឡាញ់របស់ពួកគេបានជួយដល់មនុស្សម្នាក់ទៀត។

 

តើគេធ្វើអ្វីខ្លះក្នុងពេលប្តូរបេះដូង?

នៅពេលដែលរកបានបេះដូងបរិច្ចាគ គ្រូពេទ្យវះកាត់ដែលមកពីមជ្ឈមណ្ឌលប្តូរសរីរាង្គនឹងវះកាត់យកបេះដូងចេញពីរាងកាយរបស់ម្ចាស់ជំនួយ។ គេត្រូវធ្វើឱ្យបេះដូងនោះត្រជាក់ និងយកទៅរក្សាទុកតាមដំណោះស្រាយពិសេសមួយ នៅពេលដែលយកទៅឱ្យអ្នកទទួល។ គ្រូពេទ្យនឹងធ្វើឱ្យប្រាកដថា បេះដូងអ្នកបរិច្ចាគស្ថិតក្នុងស្ថានភាពល្អ មុនពេលចាប់ផ្តើមវះកាត់ប្តូរសរីរាង្គ។ បន្ទាប់ពីទទួលបានបេះដូងពីអ្នកបរិច្ចាគ គ្រូពេទ្យនឹងធ្វើការវះកាត់ប្តូរសរីរាង្គភ្លាម។ 

ក្នុងអំឡុងពេលវះកាត់ អ្នកជំងឺត្រូវគេងនៅលើម៉ាស៊ីនបេះដូង-សួត។ ម៉ាស៊ីននេះអនុញ្ញាតឱ្យរាងកាយទទួលអុកស៊ីសែន និងសារធាតុចិញ្ចឹមសំខាន់ៗពីឈាម ទោះបីជាបេះដូងកំពុងតែវះកាត់ក៏ដោយ។

បន្ទាប់មក គ្រូពេទ្យនឹងយកបេះដូងរបស់អ្នកជំងឺចេញ លើកលែងតែជញ្ជាំងខាងក្រោយនៃ Atria ដែលជាថតលើរបស់បេះដូង។ គ្រូពេទ្យនឹងបើកផ្នែកខាងក្រោយនៃថតបេះដូងលើរបស់បេះដូងអ្នកបរិច្ចាគ ហើយបន្ទាប់មកដេរភ្ជាប់វា។

បន្ទាប់មក គ្រូពេទ្យវនឹងភ្ជាប់សរសៃឈាមដើមី្បធ្វើឱ្យឈាមហូរតាមបេះដូង និងសួត។ នៅពេលបេះដូងមានកម្តៅ វានឹងចាប់ផ្តើមលោត។ គ្រូពេទ្យនឹងពិនិត្យសរសៃឈាម និងថតបេះដូងដែលបានភ្ជាប់ ក្រែងលោមានការលេចធ្លាយ មុនពេលយកអ្នកជំងឺចេញពីម៉ាស៊ីនបេះដូង-សួត។

វាគឺការវះកាត់ដ៏ស្មុគស្មាញមួយ ដែលមានរយៈពេលពី ៤ ទៅ ១០ ម៉ោង។

អ្នកជំងឺភាគច្រើនអាចក្រោក និងដើរជុំវិញ ក្នុងរយៈពេលពីរបីថ្ងៃ បន្ទាប់ពីការវះកាត់រួច ប្រសិនបើគ្មានសញ្ញាបដិសេធសរីរាង្គណាមួយពីរាងកាយ ហើយអ្នកជំងឺនឹងត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ក្នុងរយៈពេលពី ៧ ទៅ ១៦ ថ្ងៃ។

 

តើការវះកាត់ប្តូរបេះដូងមានហានិភ័យអ្វីខ្លះ?

មូលហេតុទូទៅបំផុតនៃការស្លាប់បន្ទាប់ពីការប្តូរសរីរាង្គ គឺការឆ្លងមេរោគ និងការបដិសេធពីរាងកាយ។ អ្នកជំងឺដែលប្រើថ្នាំបង្ការមិនឱ្យរាងកាយបដិសេធសរីរាង្គដែលប្តូរ គឺប្រឈមក្នុងការវិវឌ្ឍទៅជាខូចតម្រងនោម, កើតជំងឺលើសឈាម, កើតជំងឺពុកឆ្អឹង (Osteoporosis) (ឆ្អឹងស្តើងដែលអាចបណ្តាលឱ្យបាក់ឆ្អឹង) និងជំងឺមហារីកកូនកណ្តុរ (Lymphoma) (ប្រភេទមហារីកដែលប៉ះពាល់ដល់កោសិកានៃប្រព័ន្ធភាពស៊ាំ)។

អ្នកដែលវះកាត់ប្តូរសរីរាង្គ ជិតពាក់កណ្តាល កើតជំងឺសរសៃឈាមបេះដូង។ ភាគច្រើន ពួកគេគ្មានចេញអាការជំងឺ ដូចជាចុកទ្រូង នោះទេ ដោយសារតែនោះមិនមែនជាបេះដូងកំណើតរបស់ពួកគេ។

 

តើការបដិសេធសរីរាង្គជាអ្វី?

ជាធម្មតា ប្រព័ន្ធភាពស៊ាំរបស់រាងកាយមនុស្សតែងតែការពាររាងកាយពីការឆ្លងមេរោគ។ ការបដិសេធ កើតឡើងនៅពេលកោសិកាប្រព័ន្ធភាពស៊ាំរំកិលជុំវិញរាងកាយ ដើមី្បពិនិត្យរកមើលអ្វី ដែលមើលទៅខុសពីកោសិកាផ្ទាល់របស់រាងកាយ។

ហេតុនេះការបដិសេធសរីរាង្គប្តូរកើតឡើងនៅពេលកោសិកាភាពស៊ាំរបស់រាងកាយចាប់បានថាបេះដូងដែលប្តូរមកនេះ ខុសពីផ្នែកផ្សេងទៀតនៃរាងកាយ ហើយវានឹងព្យាយាមបំផ្លាញ។ ប្រសិនបើមិនអើពើទេ ប្រព័ន្ធភាពស៊ាំនឹងបំផ្លាញកោសិកាបេះដូងអ្នកបរិច្ចាគ ហើយទីបំផុតបេះដូងនឹងត្រូវបំផ្លាញចោល។

ដើម្បីបងា្ករការបដិសេធនេះ អ្នកជំងឺត្រូវប្រើថ្នាំមួយចំនួន ដែលគេហៅថាថ្នាំការពារភាពស៊ាំ។ ថ្នាំទាំងនេះបង្ក្រាបប្រព័ន្ធភាពស៊ាំដើម្បីកុំឱ្យបេះដូងអ្នកបរិច្ចាគខូច។ ដោយសារតែការបដិសេធអាចកើតមានគ្រប់ពេល បន្ទាប់ពីការប្តូរសរីរាង្គ ហេតុនេះទើបគ្រូពេទ្យត្រូវផ្តល់ថ្នាំការពារភាពស៊ាំឱ្យទៅអ្នកជំងឺ មួយថ្ងៃមុនពេលប្តូរសរីរាង្គ ហើយបន្ទាប់មក អ្នកជំងឺត្រូវប្រើថ្នាំនោះមួយជីវិត។

ដើម្បីបញ្ជៀសការបដិសេធនេះ អ្នកដែលទទួលការវះកាត់ប្តូរបេះដូងត្រូវតែប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវរបបថ្នាំការពារភាពស៊ាំរបស់ពួកគេ។ អ្នកស្រាវជ្រាវកំពុងបន្តធ្វើការស្រាវជ្រាវថ្នាំការពារភាពស៊ាំដែលមានប្រសិទ្ធភាពខ្ពស់។ ប៉ុន្តែបើសិនជាទប់ប្រព័ន្ធភាពស៊ាំច្រើនពេក នឹងអាចបណ្តាលឱ្យមានការឆ្លងមេរោគធ្ងន់ធ្ងរ។ បើគ្មានប្រព័ន្ធភាពស៊ាំគ្រប់គ្រាន់ទេ អ្នកជំងឺអាចឆ្លងជំងឺធ្ងន់ធ្ងរយ៉ាងងាយស្រួលបំផុត។ ដោយសារហេតុផលមួយនេះ ដូច្នេះគ្រូពេទ្យត្រូវចេញវេជ្ជបញ្ជាថ្នាំប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។

The Myocardial Biopsy ៖ អ្នកដែលវះកាត់ប្តូរបេះដូងត្រូវបានត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន ទាក់ទងនឹងរោគសញ្ញានៃការបដិសេធ។ ជារឿយៗ គ្រូពេទ្យយកសំណាកបំណែកតូចៗនៃបេះដូងដែលបានប្តូរ ទៅពិនិត្យដោយមីក្រូទស្សន៍ (Microscope)។ នេះគេហៅថា Biopsy ដែលជានីតិវិធីពាក់ព័ន្ធនឹងការដាក់បំពង់ឈ្មោះថា Catheter ចូលតាមសរសៃវ៉ែនទៅកាន់បេះដូង។ នៅចុង Catheter នឹងមានបំពាក់ Bioptome ដែលជាឧបករណ៍តូចមួយប្រើសម្រាប់កាត់ច្រិបបំណែកជាលិកា។ ប្រសិនបើ Biopsy បង្ហាញថាមានកោសិកាខូច នោះគ្រូពេទ្យនឹងត្រូវផ្លាស់ប្តូរដូសថ្នាំ និងប្រភេទថ្នាំការពារភាពស៊ាំ។ ការធ្វើ Biopsy សាច់ដុំបេះដូងនឹងត្រូវអនុវត្ត រៀងរាល់សប្តាហ៍ សម្រាប់រយៈពេល ៣ ទៅ ៦ សប្តាហ៍ដំបូង បន្ទាប់ពីការវះកាត់។ បន្ទាប់មក ទៅរៀងរាល់ ៣ ខែម្តង សម្រាប់ឆ្នាំដំបូង។  ហើយបន្ទាប់មកទៀត ទៅជាប្រចាំឆ្នាំ។

លោកអ្នកចាំបាច់ត្រូវដឹងពីរោគសញ្ញាដែលអាចកើតមាន ទាក់ទងការបដិសេធ និងការឆ្លងមេរោគ ដើមី្បឱ្យលោកអ្នកអាចរាយការណ៍ទៅគ្រូពេទ្យ និងទទួលបានការព្យាបាលភ្លាមៗ។

សញ្ញានៃការបដិសេធសរីរាង្គ រួមមាន ៖

ការតាមដានការឆ្លងមេរោគ

បើសិនជាប្រឆាំងប្រព័ន្ធភាពស៊ាំខ្លាំងពេក នោះប្រព័ន្ធភាពស៊ាំអាចក្លាយទៅជាខ្សោយ ហើយអ្នកជំងឺអាចកើតជំងឺឆ្លងធ្ងន់ធ្ងរបានយ៉ាងងាយស្រួល។ ហេតុនេះ គ្រូពេទ្យត្រូវចេញវេជ្ជបញ្ជាថ្នាំប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ លោកអ្នកចាំបាច់ត្រូវដឹងពីរោគសញ្ញាដែលអាចកើតមាន ទាក់ទងការបដិសេធ និងការឆ្លងមេរោគ ដើមី្បឱ្យលោកអ្នកអាចរាយការណ៍ទៅអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នក ដើមី្បបានព្យាបាលភ្លាមៗ។

សញ្ញាព្រមាននៃការឆ្លងមេរោគ រួមមាន ៖

ប្រសិនបើលោកអ្នកមានអាការណាមួយនៃការបដិសេធ ឬការឆ្លងមេរោគ សូមជូនដំណឹងទៅគ្រូពេទ្យជាបន្ទាន់។

 

តើមនុស្សម្នាក់អាចដំណើរជីវិតដូចធម្មតាដែរឬទេបន្ទាប់ពីការវះកាត់ប្តូរបេះដូង?

អ្នកវះកាត់ប្តូរបេះដូងអាចដំណើរជីវិតបានយូរ និងពោរពេញដោយផលិតភាព លើកលែងតែមួយចំណុច គឺអ្នកនោះត្រូវលេបថ្នាំការពាររាងកាយពីការបដិសេធបេះដូងអ្នកបរិច្ចាគអស់មួយជីវិត។

ទោះយ៉ាងណាក៏ដោយ មានរឿងមួយចំនួនដែលអ្នកជំងឺត្រូវចងចាំ ៖

តើអ្នកវះកាត់ប្តូរបេះដូងអាចរស់នៅបានយូរប៉ុណ្ណា?

ការរស់នៅបានយូរប៉ុណ្ណាបន្ទាប់ពីការវះកាត់ប្តូរបេះដូងរួច​គឺអាស្រ័យលើកត្តាជាច្រើន រួមមានអាយុ, សុខភាពទូទៅ, និងការឆ្លើយតបចំពោះការប្តូរសរីរាង្គ។ តួលេខនាពេលថ្មីៗនេះបានបង្ហាញថា ៨០% នៃអ្នកវះកាត់ប្តូរបេះដូងរស់នៅបាន យ៉ាងហោចណាស់ ២ ឆ្នាំ បន្ទាប់ពីការវះកាត់។ អត្រារស់រានមានជីវិត បានដល់ ១០ ឆ្នាំ គឺប្រហែល ៥៦%។ ហើយប្រហែល ៨៥% អាចត្រលប់ទៅធ្វើការ ឬសកម្មភាពផ្សេងៗទៀតដែលពួកគេធ្លាប់ចូលចិត្ត។ អ្នកជំងឺជាច្រើនចូលចិត្តហែលទឹក, ជិះកង់, រត់, ឬលេងកីឡាផ្សេងទៀត។

 

តើមានធានារ៉ាប់រងការវះកាត់ប្តូរឬទេ?

ភាគច្រើនការចំណាយទាក់ទងនឹងការវះកាត់ប្តូរបេះដូង គឺមានក្នុងធានារ៉ាប់រងសុខភាព។ ជាង ៨០% នៃអ្នកធានារ៉ាប់រងពាណិជ្ជកម្ម និង ៩៧% នៃគម្រោង Blue Cross / Blue Shield មានផ្តល់ជូនការធានារ៉ាប់រងការវះកាត់ប្តូរបេះដូង។ ចំណែក កម្មវិធី Medicaid នៅតាមរដ្ឋភាគច្រើន និងនៅ District of Columbia ក៏មានសងប្រាក់វិញ ទាក់ទងនឹងការវះកាត់ប្តូរសរីរាង្គនេះដែរ។ រីឯ Medicare នឹងគ្របដណ្តប់លើការវះកាត់ប្តូរបេះដូង ចំពោះអ្នកជំងឺដែលមានសិទ្ធិទទួលបាន Medicare ប្រសិនបើការវះកាត់អនុវត្តនៅមជ្ឈមណ្ឌល។

លោកអ្នកចាំបាច់ត្រូវស្រាវជ្រាវដោយផ្ទាល់ និងស្វែងយល់ថាតើអ្នកផ្តល់សេវាធានារ៉ាប់រងសុខភាពរបស់លោកអ្នកមានធានាការវះកាត់នេះដែរឬទេហើយឬមួយលោកអ្នកត្រូវទទួលខុសត្រូវថ្លៃដើមណាមួយ។

Leave a Comment