ជំងឺបេះដូង និងជំងឺលើសឈាម

ជំងឺបេះដូង និងជំងឺលើសឈាម

ជំងឺលើសឈាម ដែលត្រូវបានគេថា Hypertension គឺជាកត្តាហានិភ័យចម្បងក្នុងការកើតជំងឺបេះដូង, ជំងឺតម្រងនោម, ជំងឺដាច់សរសៃឈាមខួរក្បាល, និងជំងឺខ្សោយបេះដូង។

 

តើសម្ពាធឈាមប៉ុណ្ណាដែលចាត់ទុកថាខ្ពស់ខ្លាំង?

សម្ពាធឈាម ១៣០/៨០ ឬខ្ពស់ជាងនេះត្រូវបានគេចាត់ទុកថា ខ្ពស់។ នេះហៅថា កើតជំងឺលើសឈាម ហើយ។

សម្ពាធឈាមចន្លោះពី ១២០ ទៅ ១២៩ និងតិចជាង ៨០ ត្រូវបានចាត់ទុកថា ជាសម្ពាធរាងខ្ពស់។ នេះមានន័យថា លោកអ្នកមិនទាន់មានជំងឺលើសឈាមទេ ប៉ុន្តែលោកអ្នកអាចវិវឌ្ឍទៅជាមានជំងឺលើសឈាមនៅថ្ងៃក្រោយបាន លើកលែងតែលោកអ្នកផ្លាស់ប្តូររបៀបរស់នៅដើម្បីគ្រប់គ្រងរក្សាសម្ពាធឈាម។

 

តើជំងឺលើសឈាមត្រូវបង្ការយ៉ាងដូចម្តេច?

លោកអ្នកអាចការពារជំងឺលើសឈាមបានដោយ ៖

ការផ្លាស់ប្តូរដូចខាងលើនេះត្រូវបានណែនាំឱ្យធ្វើ ដើមី្បព្យាបាលជំងឺលើសឈាម ហើយការប្រើថ្នាំជាផ្នែកបន្ថែមមួយនៃការព្យាបាល។

 

តើសម្ពាធឈាមទាក់ទងនឹងទម្ងន់យ៉ាងដូចម្តេច?

នៅពេលទម្ងន់រាងកាយកើនឡើង សម្ពាធឈាមរបស់លោកអ្នកក៏អាចកើនដែរ។ តាមពិតទៅ ការធាត់លើសទម្ងន់អាចធ្វើឱ្យលោកអ្នកងាយនឹងវិវឌ្ឍទៅជាកើតជំងឺលើសឈាម ជាងអ្នកមានទម្ងន់ត្រឹមត្រូវតាមស្តង់ដារ។ មនុស្សពេញវ័យ ប្រហែលជា ៧០% នៅសហរដ្ឋអាម៉េរិក មានបញ្ហាលើសទម្ងន់។ លោកអ្នកអាចកាត់បន្ថយហានិភ័យជំងឺលើសឈាមបានដោយការសម្រកទម្ងន់។ សូម្បីតែស្រកទម្ងន់ក្នុងបរិមាណតិចតួចក៏ដោយ ក៏អាចមានឥទ្ធិពលធំធេងក្នុងការជួយបង្ការ និងព្យាបាលជំងឺលើសឈាមដែរ។

 

តើធ្វើយ៉ាងណាទើបអាចស្រកទម្ងន់?

ដើម្បីបញ្ចុះទម្ងន់ លោកអ្នកត្រូវញ៉ាំកាឡូរីតិចជាងបរិមាណដែលរាងកាយត្រូវដុត។ ប៉ុន្តែកុំទៅរករបបអាហារដែលមានគ្រោះថ្នាក់ ដើម្បីចង់ដឹងថាស្រកទម្ងន់លឿនប៉ុណ្ណា។ ការសម្រកទម្ងន់ដែលល្អចំពោះសុខភាព និងបានយូរបំផុត មានប្រសិទ្ធភាពនៅពេលលោកអ្នកធ្វើវាសន្សឹមៗ ដោយសម្រកប្រហែល ២ ខាំកន្លះ ទៅ កន្លះគីឡូក្រាម ក្នុងរយៈពេលមួយសប្តាហ៍។ លោកអ្នកអាចកាត់បន្ថយកាឡូរី ៥០០ ក្នុងមួយថ្ងៃ ដោយការបរិភោគតិច និងរាងកាយសកម្មច្រើន នោះលោកអ្នកនឹងអាចស្រកកន្លះគីឡូក្រាម ក្នុងមួយសប្តាហ៍បាន។

ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដើម្បីជួយលោកអ្នកសម្រកទម្ងន់ និងដើរលើផ្លូវដែលទទួលបាននូវសុខភាពល្អ ៖

តើធ្វើយ៉ាងណាដើមី្បកាត់បន្ថយការបរិភោគអំបិល?

ជនជាតិអាម៉េរិកញ៉ាំជាតិប្រៃ និងទម្រង់ផ្សេងៗទៀតនៃសូដ្យូមច្រើនជាងកម្រិតដែលពួកគេត្រូវការ។ ជារឿយៗ នៅពេលអ្នកដែលមានជំងឺលើសឈាមកាត់បន្ថយញ៉ាំអំបិល នោះសម្ពាធឈាមរបស់ពួកគេនឹងធ្លាក់ចុះ។ ការកាត់បន្ថយការប្រើប្រាស់អំបិលក៏រារាំងសម្ពាធឈាមមិនឱ្យឡើងខ្ពស់ដែរ។ មនុស្សមួយចំនួន ដូចជាជនជាតិអាហ្វ្រិក-អាម៉េរិក និងមនុស្សចាស់អាចរងផលប៉ះពាល់ដោយសារសូដ្យូមច្រើនជាងអ្នកផ្សេងៗ។ ដោយសារគ្មានវិធីជាក់ស្តែងដើម្បីព្យាករណ៍ថា នរណានឹងរងផលប៉ះពាល់ដោយសារសូដ្យូមជាងនរណា ដូច្នេះគួរមនុស្សគ្រប់គ្នាកំណត់ការបរិភោគអំបិលដើម្បីបង្ការជំងឺលើសឈាម។

ជនជាតិអាម៉េរិកទាំងអស់ ជាពិសេសអ្នកដែលមានជំងឺលើសឈាមគួរតែបរិភោគជាតិសូដ្យូមតិចជាង ២ ៣០០ មីលីក្រាម ជារៀងរាល់ថ្ងៃ។ នោះគឺបរិមាណអំបិលលើតុប្រហែលជា ១ ស្លាបព្រាកាហ្វេ។ ប៉ុន្តែលោកអ្នកត្រូវចងចាំថា ត្រូវតែតាមដានអំបិលទាំងអស់ដែលលោកអ្នកបានបរិភោគ ដោយរាប់បញ្ចូលទាំងអាហារកែច្នៃ និងអំបិលដែលបានបន្ថែមក្នុងពេលចម្អិនអាហារ ឬពេលញ៉ាំអាហារនៅតុ។

លោកអ្នកអាចរៀនញ៉ាំសាប។ ហើយនេះគឺជាគន្លឹះមួយចំនួន ៖

តាមការសិក្សាស្រាវជ្រាវមួយដែលមានឈ្មោះថារបបអាហារដើម្បីបញ្ឈប់ជំងឺលើសឈាម (DASH) បានបង្ហាញថា លោកអ្នកអាចកាត់បន្ថយសម្ពាធឈាមបានដោយការញ៉ាំអាហារ ដែលសម្បូរទៅដោយគ្រាប់ធញ្ញជាតិ, ផ្លែឈើ, បន្លែ, និងផលិតផលទឹកដោះមានជាតិខ្លាញ់ទាប។

 

ប្រសិនបើមានជំងឺលើសឈាម តើអាចផឹកស្រាបានប៉ុណ្ណា?

ការផឹកគ្រឿងស្រវឹងច្រើនពេកអាចធ្វើឱ្យសម្ពាធឈាមកើនឡើង។ វាក៏អាចវិវឌ្ឍទៅជាជំងឺលើសឈាមដែរ។ ដូច្នេះដើម្បីបង្ការជំងឺលើសឈាម ប្រសិនបើលោកអ្នកផឹកគ្រឿងស្រវឹង ចូរកំណត់ដោយមិនឱ្យលើសពីពីរដង ក្នុងមួយថ្ងៃ ប្រសិនបើជាបុរស។ តាម «គោលការណ៍ណែនាំរបបអាហារសម្រាប់ជនជាតិអាម៉េរិក»  បានណែនាំថា ដើមី្បសុខភាព ជាទូទៅ ស្ត្រី និងអ្នកដែលមានទម្ងន់ស្រាល គួរតែកំណត់ជាតិស្រវឹងរបស់ពួកគេមិនឱ្យលើសពីមួយដងក្នុងមួយថ្ងៃ។

ខាងក្រោមនេះជាបរិមាណគ្រឿងស្រវឹងដែលចាត់ថា មួយដង ៖ 

លោកអ្នកប្រហែលជាធ្លាប់ឮថា ស្រាខ្លះល្អសម្រាប់បេះដូង។ តាមការសិក្សាមួយចំនួនបានបង្ហាញថា អ្នកដែលផឹកស្រាមួយឬពីរដងក្នុងមួយថ្ងៃមានសម្ពាធឈាមទាប និងរស់នៅបានយូរជាងអ្នកដែលផឹកស្រាច្រើន ឬអ្នកមិនដែលផឹកសោះ។ ការសិក្សាផ្សេងទៀតបានកត់សម្គាល់ថា ស្រាទំពាំងបាយជូរបង្កើនកូឡេស្តេរ៉ូលឈាម «ល្អ» (HDL) ដែលបង្ការការកកកើតខ្លាញ់នៅក្នុងសរសៃឈាមក្រហម។

ខណៈដែលការសិក្សាទាំងនេះអាចត្រឹមត្រូវ តែមិនបានប្រាប់គ្រប់ចំណុចឡើយ។ ការផឹកគ្រឿងស្រវឹងច្រើន នាំឱ្យកើតបញ្ហាផ្សេងទៀត ដូចជាគ្រោះថ្នាក់ចរាចរណ៍, ជំងឺថ្លើម, និងលំពែង, ការខូចខួរក្បាល និងបេះដូង, ការកើនហានិភ័យនៃជំងឺមហារីក និងមូលរោគសញ្ញាទារករងផលប៉ះពាល់ដោយសារម្តាយទទួលទានគ្រឿងស្រវឹងពេលមានផ្ទៃពោះ (Fetal Alcohol Syndrome)។ គ្រឿងស្រវឹងក៏មានកាឡូរីខ្ពស់ដែរ។ ដូច្នេះលោកអ្នកគួរតែផឹកតាមកំណត់។

 

តើកាហ្វេអ៊ីនអាចប៉ះពាល់ដល់សម្ពាធឈាមដែរឬទេ?

ជាតិកាហ្វេអ៊ីននៅក្នុងភេសជ្ជៈដូចជាកាហ្វេ, តែ, និងភេសជ្ជៈផ្អែម អាចបណ្តាលឱ្យសម្ពាធឈាមឡើង ប៉ុន្តែតែមួយរយៈប៉ុណ្ណោះទេ។ ក្នុងរយៈពេលដ៏ខ្លី សម្ពាធឈាមរបស់លោកអ្នកនឹងថយចុះវិញ។ ដូច្នេះលោកអ្នកមិនចាំបាច់កំណត់ជាតិកាហ្វេអ៊ីន ដើម្បីជៀសវាងការវិវឌ្ឍទៅជាជំងឺលើសឈាមនោះទេ លើកលែងតែលោកអ្នកប្រតិកម្មជាមួយជាតិកាហ្វេអ៊ីន ហើយសម្ពាធឈាមរបស់លោកអ្នកមិនចុះវិញសោះ ។

 

តើស្ត្រេសអាចប៉ះពាល់ដល់សម្ពាធឈាមដែរឬទេ?

វាអាច។ ស្ត្រេសអាចធ្វើឱ្យសម្ពាធឈាមកើនឡើងមួយរយៈ ហើយយូរៗទៅ វាអាចបណ្តាលឱ្យកើតជំងឺលើសឈាម។ មានវិធីជាច្រើនដែលលោកអ្នកអាចអនុវត្តដើម្បីកាត់បន្ថយស្ត្រេសរបស់លោកអ្នក។ លោកអ្នកអាចចាប់ផ្តើមដោយអានអត្ថបទស្តីពីការកាត់បន្ថយស្ត្រេស។

 

ចុះថ្នាំលើសឈាម តើយ៉ាងម៉េចដែរ?

ប្រសិនបើលោកអ្នកមានជំងឺលើសឈាម ការផ្លាស់ប្តូររបៀបរស់នៅដែលបានរៀបរាប់ខាងលើ ប្រហែលជាមិនគ្រប់គ្រាន់ដើម្បីបន្ថយសម្ពាធឈាមរបស់លោកអ្នកនោះទេ។ ដូច្នេះគ្រូពេទ្យអាចណែនាំឱ្យប្រើថ្នាំបន្ថែម។

មនុស្សជាច្រើនដែលមានជំងឺលើសឈាម ត្រូវការថ្នាំច្រើនជាងមួយមុខ ដើម្បីបន្ថយសម្ពាធឈាម។ ប្រភេទថ្នាំលើសឈាម រួមមាន ៖

Leave a Comment