ការត្រួតពិនិត្យជំងឺបេះដូងនិង ប្រូតេអ៊ីន C-Reactive (C-Reactive Protein - CRP)

តើកូឡេស្តេរ៉ូលគឺជាអ្វី?

កូឡេស្តេរ៉ូលជួយឱ្យរាងកាយរបស់លោកអ្នកបង្កើតកោសិកាថ្មី ការពារសរសៃប្រសាទ និងបង្កើតអ័រម៉ូន។ ជាធម្មតា ថ្លើមជាអ្នកបង្កើតកូឡេស្តេរ៉ូលទាំងអស់ដែលរាងកាយត្រូវការ។ ប៉ុន្តែលោកអ្នក ក៏អាចបានកូឡេស្តេរ៉ូលពីអាហារដែរ ដូចជាអាហារដែលមានមូលដ្ឋានពីសត្វ មានទឹកដោះគោ, ស៊ុត, និងសាច់។ ការមានកូឡេស្តេរ៉ូលច្រើនពេកនៅក្នុងខ្លួន គឺជាកត្តាហានិភ័យកើតជំងឺបេះដូង។

 

តើកម្រិតកូឡេស្តេរ៉ូលខ្ពស់អាចបណ្តាលឱ្យកើតជំងឺបេះដូងយ៉ាងដូចម្តេច?

នៅពេលដែលមានកូឡេស្តេរ៉ូលច្រើនពេកនៅក្នុងឈាម វានឹងកឡើងនៅក្នុងជញ្ជាំងសរសៃឈាមក្រហម ដែលបណ្តាលឱ្យមានដំណើរការមួយ ហៅថា ជំងឺស្ទះសរសៃឈាម (Atherosclerosis) ដែលជាទម្រង់មួយរបស់ជំងឺបេះដូង។ សរសៃឈាមក្រហមនឹងក្លាយទៅជាតូចចង្អៀត ហើយលំហូរឈាមទៅកាន់សាច់ដុំបេះដូងថយចុះ ឬស្ទះ។ ឈាមដឹកនាំអុកស៊ីសែនទៅបេះដូង ដូច្នេះប្រសិនបើឈាម និងអុកស៊ីសែនទៅបេះដូងមិនបានគ្រប់គ្រាន់ នោះលោកអ្នកអាចនឹងចុកក្នុងទ្រូង។ ប្រសិនបើជាមានការស្ទះ នាំឱ្យការផ្គត់ផ្គង់ឈាមទៅផ្នែកណាមួយនៃបេះដូងត្រូវបានកាត់ផ្តាច់ទាំងស្រុងនោះ នោះលទ្ធផលគឺ គាំងបេះដូង។

កូឡេស្តេរ៉ូលដែលមនុស្សជាច្រើនធ្លាប់ស្គាល់ មានពីរទម្រង់ ៖ លីប៉ូប្រូតេអ៊ីនដង់ស៊ីតេទាប (Low-density lipoprotein – LDL ឬ កូឡេស្តេរ៉ូលអាក្រក់) និងលីប៉ូប្រូតេអ៊ីនដង់ស៊ីតេខ្ពស់ (High-density lipoprotein – HDL ឬ កូឡេស្តេរ៉ូលល្អ) ។ ទាំងនេះជាទម្រង់ដែលកូឡេស្តេរ៉ូលធ្វើដំណើរក្នុងឈាម។ ។

LDL គឺជាប្រភពសំខាន់នៃកំណកស្ទះសរសៃឈាមក្រហម។ ឯ HDL ធ្វើការងារកម្ចាត់កូឡេស្តេរ៉ូលចេញពីឈាម។

ចំណែក Triglycerides គឺជាជាតិខ្លាញ់មួយទៀតនៅក្នុងចរន្តឈាមរបស់យើង។ តាមការស្រាវជ្រាវកំពុងតែបង្ហាញឱ្យឃើញថា កម្រិត Triglycerides ខ្ពស់ក៏អាចបណ្តាលឱ្យមានជំងឺបេះដូងដែរ។

 

តើអាការកូឡេស្តេរ៉ូលខ្ពស់មានអ្វីខ្លះ?

វា​មិនចេញអាការអ្វីឡើយ ដូច្នេះមនុស្សជាច្រើនមិនដឹងថាកម្រិតកូឡេស្តេរ៉ូលរបស់ពួកគេឡើងខ្ពស់នោះទេ។ ដូច្នេះ វាជារឿងសំខាន់ណាស់ ដែលលោកអ្នកត្រូវដឹងថា លោកអ្នកមានកម្រិតកូឡេស្តេរ៉ូលប៉ុន្មាន។ ទោះបីលោកអ្នកមានជំងឺរួចហើយក៏ដោយ តែការបញ្ចុះកម្រិតកូឡេស្តេរ៉ូលពីខ្ពស់ឱ្យមកទាបវិញ នឹងកាត់បន្ថយហានិភ័យក្នុងការវិវឌ្ឍទៅជាជំងឺបេះដូង និងបន្ថយឱកាសគាំងបេះដូង ឬការស្លាប់ដោយសារជំងឺបេះដូងបាន។

 

តើគួរមានកម្រិតកូឡេស្តេរ៉ូលប៉ុណ្ណា?

អ្នកខ្លះបានណែនាំថា មនុស្សគ្រប់រូបដែលមានអាយុលើសពី ២០ ឆ្នាំ គួរតែវាស់កម្រិតកូឡេស្តេរ៉ូលរបស់ខ្លួន យ៉ាងហោចណាស់ មួយដង រៀងរាល់ ៥ ឆ្នាំម្តង។ ការពិនិត្យកម្រិតកូឡេស្តេរ៉ូល គឺការពិនិត្យឈាមដែលហៅថា ទម្រង់លីពូប្រូតេអ៊ីន។ ការពិនិត្យនោះរួមមាន ៖

នេះជាវិធីបកស្រាយកម្រិតកូឡេស្តេរ៉ូល ៖

*កូឡេស្តេរ៉ូលល្អ (HDL) ការពារជំងឺបេះដូង ដូច្នេះសម្រាប់កម្រិត HDL កាន់តែខ្ពស់កាន់តែល្អ។

តើកម្រិតកូឡេស្តេរ៉ូលប៉ះពាល់អ្វីខ្លះ?

មានកត្តាជាច្រើនអាចប៉ះពាល់ដល់កម្រិតកូឡេស្តេរ៉ូលរបស់លោកអ្នក។ រួមមាន៖

តើត្រូវព្យាបាលកូឡេស្តេរ៉ូលខ្ពស់យ៉ាងដូចម្តេច?

គោលដៅសំខាន់ក្នុងការព្យាបាលកូឡេស្តេរ៉ូលខ្ពស់ គឺបន្ថយកម្រិតកូឡេស្តេរ៉ូលអាក្រក់ និងហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ដើម្បីបញ្ចុះកូឡេស្តេរ៉ូល លោកអ្នកត្រូវបរិភោគរបបអាហារដែលផ្តល់សុខភាពដល់បេះដូង, ហាត់ប្រាណទៀងទាត់, និងរក្សាទម្ងន់ដែលល្អចំពោះសុខភាព។ ចំពោះអ្នកខ្លះ ប្រហែលជាត្រូវការប្រើថ្នាំបន្ថយកូឡេស្តេរ៉ូល។

វេជ្ជបណ្ឌិតកំណត់ «គោលដៅ» របស់លោកអ្នក ដើមី្បបន្ថយ LDL ដោយផ្អែកលើចំនួនកត្តាហានិភ័យដែលលោកអ្នកមាន​ទាក់ទងនឹងជំងឺបេះដូង។ ផ្អែកលើហានិភ័យរបស់លោកអ្នក គ្រូពេទ្យនឹងកំណត់អាំងតង់ស៊ីតេកាត់បន្ថយ LDL ដែលលោកអ្នកត្រូវការ និងចេញវេជ្ជបញ្ជាថ្នាំដែលសមស្រប។

 

តើខ្ញុំត្រូវការព្យាបាលកូឡេស្តេរ៉ូលខ្ពស់ដែរឬទេ?

នោះត្រូវរួមទាំងសំណួរសួរថា តើលោកអ្នកត្រូវធ្វើរោគវិនិច្ឆ័យថាមានជំងឺសរសៃឈាមបេះដូងដែរទេ ឬអត់។ អ្នកផ្តល់សេវាថែទាំសុខភាពជាច្រើនបានណែនាំឱ្យព្យាបាលអ្នកដែលមាន CVD ដោយប្រើថ្នាំ Statin កម្រិតខ្ពស់។ នេះរួមបញ្ចូលទាំងអ្នកដែលមានជំងឺសរសៃឈាមបេះដូង និងអ្នកដែលមានជំងឺដាច់សរសៃឈាមខួរក្បាល។

សម្រាប់អ្នកដែលមិនមាន CVD ការព្យាបាលត្រូវបានកំណត់ដោយហានិភ័យរបស់ខ្លួនលោកអ្នកម្នាក់ៗ ចំពោះការវិវឌ្ឍទៅជាជំងឺបេះដូង។ គេអាចប៉ាន់ស្មានហានិភ័យទាំងនោះ ដោយគិតលើកត្តាអាយុ, ភេទ, ប្រវត្តិជំងឺ, និងលក្ខណៈផ្សេងទៀត។ ប្រសិនបើហានិភ័យរបស់លោកអ្នកខ្ពស់ (ដូចជាមានហានិភ័យ ៧.៥ ភាគរយ ឬ ១០ ភាគរយ នៃការវិវឌ្ឍទៅជាជំងឺ CVD ក្នុងរយៈពេល ១០ ឆ្នាំ) នោះគ្រូពេទ្យអាចនឹងចាប់ផ្តើមព្យាបាលលោកអ្នកជាបន្ទាន់។ ជាទូទៅ គ្រូពេទ្យចងចាំពីការប្រើថ្នាំជាទូទៅរបស់លោកអ្នក។ ចំពោះអ្នកដែលមានហានិភ័យមិនច្បាស់លាស់ ពិន្ទុកាល់ស្យូមនៅក្នុងសរសៃឈាមបេះដូង ដែលបានមកពីការពិនិត្យរកមើលជាតិកាល់ស្យូម (ការបង្ហាញពីជំងឺស្ទះសរសៃឈាម – Atherosclerosis) អាចជួយកំណត់ថាតើតម្រូវការថ្នាំ Statinsឬទេ។

ទាំងអ្នកដែលមាន CVD និងអ្នកដែលគ្មាន CVD ពេលដែលគ្រូពេទ្យសម្រេចចិត្តចាប់ផ្តើមឱ្យប្រើថ្នាំ នោះជម្រើសដំបូងគឺថ្នាំ Statins។

ក្រុមអ្នកជំងឺពិសេសផ្សេងទៀតដែលត្រូវការព្យាបាល មាន៖

តើថ្នាំអ្វីខ្លះដែលប្រើដើម្បីព្យាបាលកូឡេស្តេរ៉ូលខ្ពស់?

ថ្នាំបន្ថយកូឡេស្តេរ៉ូល រួមមាន ៖

ថ្នាំបន្ថយកូឡេស្តេរ៉ូលមានប្រសិទ្ធភាពបំផុតនៅពេលប្រើរួមជាមួយការបរិភោគអាហារសុខភាព និងកម្មវិធីហាត់ប្រាណ។

 

Statins

ថ្នាំ Statins រារាំងការផលិតកូឡេស្តេរ៉ូលនៅក្នុងថ្លើម។ វាបន្ថយ LDL ដែលជាកូឡេស្តេរ៉ូលអាក្រក់ និង Triglycerides​ ហើយមានឥទ្ធិពលក្នុងការបង្កើន HDL ដែលជាកូឡេស្តេរ៉ូលល្អ។ ថ្នាំទាំងនេះគឺជាថ្នាំព្យាបាលដំបូង ចំពោះមនុស្សភាគច្រើនដែលមានកូឡេស្តេរ៉ូលខ្ពស់។

ថ្នាំ Statins អាចមានផលប៉ះពាល់ដូចជា បាត់បង់ការចងចាំ, ច្របូកច្របល់ផ្លូវចិត្ត, ឈឺសាច់ដុំ, ជំងឺសរសៃប្រសាទ (Neuropathy), បញ្ហាថ្លើម, ជាតិស្ករក្នុងឈាមខ្ពស់, និងជំងឺទឹកនោមផ្អែមប្រភេទ ២។ វាសំខាន់ដែលលោកអ្នកត្រូវចងចាំថា ថ្នាំ Statins ក៏អាចមានប្រតិកម្មជាមួយនឹងថ្នាំដទៃទៀតដែលលោកអ្នកប្រើដែរ។

ឧទាហរណ៍នៃថ្នាំ Statins រួមមាន ៖

Advicor និង Simcor ជាបន្សំនៃ Statin និង Niacin (សូមមើលនៅខាងក្រោម)។

Caduet គឺជាការរួមបញ្ចូលគ្នានៃថ្នាំ Statin (Lipitor) និងថ្នាំបន្ថយសម្ពាធឈាមដែលមានឈ្មោះថា Norvasc។ Vytorin គឺជាការរួមបញ្ចូលគ្នានៃ Statin និង cholesterol absorption inhibitor (simvastatin និង ezetimibe)។

 

Selective Cholesterol Absorption Inhibitors

Ezetimibe (Zetia) ធ្វើការដើម្បីបន្ថយកម្រិត LDL ដោយរារាំងការស្រូបយកកូឡេស្តេរ៉ូលនៅក្នុងពោះវៀន។ ថ្នាំ Vytorin គឺជាថ្នាំថ្មីមួយប្រភេទដែលជាការរួមបញ្ចូលគ្នាពី ezetimibe (Zetia)  និង statin (simvastatin) ហើយអាចបន្ថយកូឡេស្តេរ៉ូលសរុប និងកូឡេស្តេរ៉ូលអាក្រក់ ព្រមទាំងបង្កើនកម្រិតកូឡេស្តេរ៉ូលល្អ (HDL)។ គេនៅមិនទាន់មានភស្តុតាងវេជ្ជសាស្ត្រគ្រប់គ្រាន់នៅឡើយទេ ដើម្បីបង្ហាញថា ezetimibe អាចការពារការគាំងបេះដូង។

 

PCSK9 Inhibitors

ថ្នាំទាំងនេះប្រើចំពោះមនុស្សដែលមិនអាចគ្រប់គ្រងកូឡេស្តេរ៉ូលរបស់ពួកគេ តាមរយៈរបៀបរស់នៅ និងការព្យាបាលដោយប្រើថ្នាំ Statin។ ថ្នាំនេះរារាំងប្រូតេអ៊ីនមួយដែលមានឈ្មោះថា PCSK9 ដើម្បីធ្វើឱ្យរាងកាយងាយស្រួលយក LDL ចេញពីឈាម។ ថ្នាំទាំងនេះត្រូវបានប្រើជាសំខាន់ចំពោះមនុស្សពេញវ័យដែលមានលក្ខខណ្ឌជំងឺហ្សែន ហៅថា «heterozygous familial hypercholesterolemia» ដែលពិបាកក្នុងការបន្ទាបកម្រិតកូឡេស្តេរ៉ូលរបស់ពួកគេ ឬចំពោះអ្នកដែលមានជំងឺបេះដូង ហើយត្រូវការថ្នាំច្រើនទៀត ក្រៅពី Statin ។ លោកអ្នកអាចចាក់ថ្នាំនេះ មួយដង រៀងរាល់មួយសប្តាហ៍។

ឧទាហរណ៍ ៖

Niacin

Niacin គឺជាវីតាមីន B-complex។ វាត្រូវបានរកឃើញនៅក្នុងអាហារ ប៉ុន្តែថ្នាំតាមវេជ្ជបញ្ជាក៏មានកម្រិតវីតាមីនខ្ពស់ដែរ។ វាបញ្ចុះកូឡេស្តេរ៉ូលអាក្រក់ (LDL) និងបង្កើនកូឡេស្តេរ៉ូល (HDL)។ ថ្នាំទាំងនេះក៏ជួយបង្កើនកម្រិត Triglycerides ដែរ។ ផលប៉ះពាល់សំខាន់ គឺហូរទឹក, រមាស់, រមួល, និងឈឺក្បាល តែថ្នាំ Aspirin អាចកាត់បន្ថយអាការទាំងនេះបាន។ ទោះយ៉ាងណា លោកអ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន។ Niacin ឬ nicotinic acid គឺរួមបញ្ចូលទាំង Niacor, Niaspan, ឬ Slo-niacin។ នៅតាមបញ្ជរលក់ថ្នាំក៏មានថ្នាំជាច្រើន ដោយរួមទាំងថ្នាំដែលមានបញ្ជាក់ពី extended-release, timed-release, និង controlled-release។   ចំពោះថ្នាំ Niacin ដែលមាននៅក្នុងអាហារបំប៉ន មិនគួរត្រូវបានប្រើដើម្បីបញ្ចុះកូឡេស្តេរ៉ូលទេ។ គ្រូពេទ្យ ឬអ្នកជំនាញខាង lipid នឹងប្រាប់លោកអ្នក ប្រសិនបើថ្នាំ Niacin សមស្របចំពោះលោកអ្នក។ តាមការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា Niacin អាចបង្កើនបរិមាណកូឡេស្តេរ៉ូល តែប្រហែលជាមិនទាក់ទងនឹងការបង្ការគាំងបេះដូងនោះទេ។

 

Bile Acid Sequestrants

ថ្នាំទាំងនេះធ្វើការនៅខាងក្នុងពោះវៀន ដោយចងទឹកប្រមាត់ និងការពារវាមិនឱ្យជ្រាបចូលទៅក្នុងប្រព័ន្ធចរន្តឈាម។ ទឹកប្រមាត់ត្រូវបានផលិតយ៉ាងច្រើនពីកូឡេស្តេរ៉ូល ដូច្នេះថ្នាំទាំងនេះមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការផ្គត់ផ្គង់កូឡេស្តេរ៉ូលក្នុងខ្លួន ព្រមទាំងធ្វើឱ្យកូឡេស្តេរ៉ូលសរុបថយចុះ។ ផលប៉ះពាល់ទូទៅបំផុត គឺទល់លាមក, ឡើងហ្គាស, និងក្រពះមិនស្រួល។ 

ឧទាហរណ៍នៃថ្នាំ bile acid resins រួមមាន៖

Fibrates

Fibrates ធ្វើឱ្យកម្រិត Triglyceride ចុះទាប និងអាចបង្កើនកម្រិត HDL និងបន្ថយកម្រិត LDL។ យន្តការនៃសកម្មភាពរបស់ថ្នាំនេះ មិនទាន់ច្បាស់នោះទេ ប៉ុន្តែមានការគិតថា Fibrates នេះជួយបង្កើនការបែកបាក់នៃភាគល្អិត Triglycerides (Triglyceride-rich particles) និងបន្ថយ ការផលិតលីប៉ូប្រូតេអ៊ីន (Lipoproteins)។ លើសពីនេះទៀត ពួកគេបង្កសំយោគ HDL។

ឧទាហរណ៍នៃ Fibrates រួមមាន ៖

ថ្នាំផ្សំ

មនុស្សមួយចំនួនដែលមានកូឡេស្តេរ៉ូលខ្ពស់ ទទួលបានលទ្ធផលល្អបំផុតពេលប្រើថ្នាំផ្សំ។ ថ្នាំទាំងនេះព្យាបាលបញ្ហាកូឡេស្តេរ៉ូល ហើយពេលខ្លះ មានផ្សំជាមួយ ដូចជាថ្នាំសម្ពាធឈាមជាដើម ក្នុងគ្រាប់ថ្នាំតែមួយ។ ឧទាហរណ៍រួមមាន ៖

ការព្យាបាលតាមគោលដៅ

ថ្នាំអាស៊ីត bempedoic acid (Nexletol) គឺជាជម្រើសព្យាបាលដោយមិនប្រើថ្នាំ Statin ចំពោះមនុស្សពេញវ័យដែលមានលក្ខខណ្ឌតំណពូជ ដែលធ្វើឱ្យខ្លួនគេមានកូឡេស្តេរ៉ូលខ្ពស់ ហៅថា hypercholesterolemia (HeFH)។ ថ្នាំនេះក៏អាចត្រូវបានប្រើ ដើម្បីជួយបញ្ចុះកូឡេស្តេរ៉ូល ចំពោះអ្នកដែលមានជំងឺ Atherosclerotic Cardiovascular Disease  (ASCVD) ។

 

តើថ្នាំបន្ថយកូឡេស្តេរ៉ូលមានផលប៉ះពាល់អ្វីខ្លះ?

ផលប៉ះពាល់របស់ថ្នាំបន្ថយកូឡេស្តេរ៉ូល រួមមាន ៖

* ប្រសិនបើលោកអ្នកឈឺសាច់ដុំ សូមទូរស័ព្ទទៅគ្រូពេទ្យជាបន្ទាន់។ នេះអាចជាសញ្ញាគ្រោះថ្នាក់ដល់អាយុជីវិត។

 

តើមានអាហារឬថ្នាំណាផ្សេងទៀត ដែលគួរជៀសវាងពេលកំពុងប្រើថ្នាំបញ្ចុះកូឡេស្តេរ៉ូល?

សូមសួរគ្រូពេទ្យអំពីថ្នាំដទៃទៀតដែលលោកអ្នកកំពុងប្រើ រួមមាន ថ្នាំបុរាណ និងវីតាមីន និងផលប៉ះពាល់របស់ថ្នាំទាំងនេះចំពោះថ្នាំបន្ថយកូឡេស្តេរ៉ូល។ មួយទៀត លោកអ្នកមិនគួរផឹកទឹកក្រូចថ្លុង ខណៈពេលលោកអ្នកកំពុងប្រើថ្នាំបញ្ចុះកូឡេស្តេរ៉ូលមួយចំនួនឡើយ ព្រោះវាអាចរំខានដល់សមត្ថភាពថ្លើមក្នុងការរំលាយថ្នាំទាំងនេះ។ ថ្នាំបញ្ចុះកូឡេស្តេរ៉ូលទាំងនោះ ​រួម​មាន ៖

ថ្នាំអង់ទីប៊ីយ៉ូទិកមួយចំនួនអាចមានគ្រោះថ្នាក់ នៅពេលប្រើជាមួយថ្នាំ Statins។ ដូច្នេះសូមពិគ្រោះជាមួយគ្រូពេទ្យ។

Leave a Comment