ជំងឺបេះដូង និងការពិនិត្យរបស់វេជ្ជបណ្ឌិត

ការពិនិត្យបែបស្តង់ដារ និងសាមញ្ញមួយចំនួនអាចផ្តល់ជាតម្រុយ ដល់គ្រូពេទ្យថាតើលោកអ្នកមានជំងឺបេះដូងដែរឬទេ។

នៅពេលលោកអ្នកទៅជួបគ្រូពេទ្យ គាត់នឹង ៖

ស្តាប់បេះដូង

គ្រូពេទ្យនឹងប្រើសោតាទស្សន៍ (Stethoscope) ដើម្បីស្តាប់ចង្វាក់បេះដូងរបស់លោកអ្នក។ ការបើក និងបិទសន្ទះបេះដូងរបស់លោកអ្នកបង្កើតជាសំឡេង។ គ្រូពេទ្យអាចពិនិត្យសុខភាពបេះដូង និងសន្ទះបិទបើក ព្រមទាំងស្តាប់ល្បឿនបេះដូង (Heart’s Rate) និងចង្វាក់បេះដូង (Heart’s Rhythm) របស់លោកអ្នកបាន ដោយស្តាប់សំឡេងទាំងនោះ។

ពិនិត្យល្បឿនបេះដូង

គ្រូពេទ្យនឹងស្ទាបជីពចរ ដើមី្បពិនិត្យល្បឿន និងចង្វាក់បេះដូងរបស់អ្នក។ ការលោតជីពចរនីមួយៗត្រូវគ្នានឹងចង្វាក់បេះដូងដែលច្របាច់ឈាមចូលទៅក្នុងសរសៃឈាមរបស់លោកអ្នក។ កម្លាំងនៃជីពចរក៏ជួយឱ្យគ្រូពេទ្យដឹងពីកម្លាំងនៃលំហូរឈាមទៅកាន់តំបន់ផ្សេងៗនៃរាងកាយរបស់លោកអ្នកដែរ។

លោកអ្នកអាចដឹងថាបេះដូងលោតលឿនប៉ុណ្ណា ដោយគ្រាន់តែស្ទាបជីពចររបស់លោកអ្នក។ ចង្វាក់បេះដូង (Heart Rate) គឺជាចំនួនបេះដូងលោតក្នុងរយៈពេល ១ នាទី។

ដើម្បីវាស់ជីពចរ អ្វីដែលលោកអ្នកត្រូវការ គឺនាឡិកាដៃ និងម្រាមដៃពីរ។

បែបនេះអាចប្រាប់លោកអ្នក ថាតើចង្វាក់បេះដូងរបស់លោកអ្នកទៀងទាត់ឬទេ។

ពិនិត្យសម្ពាធឈាម

នោះជាកម្លាំងឬសម្ពាធដែលបេះដូងត្រូវការដើម្បីច្របាច់ឈាមទៅជុំវិញរាងកាយរបស់លោកអ្នក។ វាត្រូវបានកត់ត្រាជារង្វាស់ពីរ ៖

សម្ពាធឈាមស៊ីស្តូលីក ៖ ជាសម្ពាធក្នុងសរសៃឈាមនៅពេលដែលបេះដូងច្របាច់ (លេខច្រើន)

សម្ពាធឈាមឌីយ៉ាស្តូលីក ៖ ជាសម្ពាធក្នុងសរសៃឈាមនៅពេលដែលបេះដូងបន្ធូរ ចន្លោះការច្របាច់ (លេខតិច)

សម្ពាធឈាមធម្មតាសម្រាប់មនុស្សពេញវ័យ នៅពេលគេសម្រាក គឺតិចជាង ១២០/៨០ ។ សម្ពាធឈាមអាចឡើងឬចុះ អាស្រ័យលើ ៖

ត្រឹមតែឃើញសម្ពាធខ្ពស់មួយដង មិនមានន័យថាលោកអ្នកមានជំងឺលើសឈាមនោះទេ។ លោកអ្នកត្រូវតែត្រួតពិនិត្យសម្ពាធឈាម នៅពេលវេលាផ្សេងៗគ្នា ខណៈពេលសម្រាក ដើម្បីរកលទ្ធផលពិតរបស់លោកអ្នក។

 

ពិនិត្យបេះដូងដោយការពិនិត្យរាងកាយ

គ្រូពេទ្យអាចដឹងអំពីសុខភាពបេះដូងរបស់លោកអ្នកដោយមើលផ្នែកផ្សេងទៀតនៃរាងកាយរបស់លោកអ្នក ដូចជាភ្នែក, ដៃ, ជើង, និងស្បែក។ គ្រូពេទ្យក៏នឹងពិនិត្យមើលពណ៌ដែរ។ បែបនេះនឹងឱ្យគាត់ដឹង ថាតើរាងកាយរបស់លោកអ្នកមានឈាមគ្រប់គ្រាន់ឬទេ។

គ្រូពេទ្យក៏នឹងពិនិត្យរកការហើមផងដែរ។ ប្រសិនបើមានហើម អាចមានន័យថាបេះដូងរបស់លោកអ្នកច្របាច់មិនបានល្អ។

 

ពិនិត្យបេះដូងតាមរយៈការធ្វើតេស្តឈាម

គ្រូពេទ្យអាចណែនាំឱ្យធ្វើតេស្តឈាម ដើម្បីពិនិត្យកូឡេស្តេរ៉ូល និងរបស់ផ្សេងទៀតដែលអាចជាសញ្ញានៃជំងឺបេះដូង។

Leave a Comment