តើ LVAD គឺជាអ្វី?

ឧបករណ៍ជំនួយថតបេះដូងឆ្វេងខាងក្រោម (Left Ventricular Assist Device) គឺ LVAD ឬ VAD គឺជាប្រភេទម៉ាស៊ីនច្របាច់ឈាម។ វាសម្រាប់ដាក់ក្នុងទ្រូងមនុស្ស ដែលអាចជួយឱ្យបេះដូងច្របាច់ឈាមសម្បូរដោយអុកស៊ីសែនទៅកាន់ពាសពេញរាងកាយ។

មិនដូចបេះដូងសិប្បនិម្មិតទេ LVAD មិនមែនជារបស់ជំនួសបេះដូងឡើយ។ វាគ្រាន់តែជួយការងារបេះដូងតែប៉ុណ្ណោះ។ នេះទាក់ទងនឹងការរស់រានមានជីវិត និងការស្លាប់ របស់មនុស្សដែលបេះដូងរបស់គាត់ត្រូវការសម្រាក បន្ទាប់ពីការវះកាត់បេះដូង ឬបេះដូងខ្សោយខ្លាំងពេក មិនអាចច្របាច់ឈាមដោយខ្លួនឯងបាន ឬចំពោះអ្នកដែលកំពុងរង់ចាំការវះកាត់ប្តូរបេះដូង។

បច្ចុប្បន្ន គេប្រើ LVAD ចំពោះអ្នកជំងឺមួយចំនួនដែលមានលក្ខខណ្ឌជំងឺ មិនស័ក្តិសមក្នុងការការប្តូរបេះដូង។ នេះគេហៅថាទិសដៅនៃការព្យាបាល។

តាមការសិក្សា ការព្យាបាលដោយប្រើឧបករណ៍ LVAD អាចបង្កើនអត្រារស់រានមានជីវិតទ្វេដង ចំពោះអ្នកជំងឺដែលជំងឺខ្សោយបេះដូងដំណាក់កាលចុងក្រោយ បើសិនប្រៀបធៀបនឹងការព្យាបាលដោយថ្នាំតែមួយមុខ។ ទោះយ៉ាងណាក៏ដោយ ក៏មានហានិភ័យមួយចំនួន រួមមានការឆ្លងជំងឺ, ការដាច់សរសៃឈាមខួរក្បាល, និងការហូរឈាម។

 

តើ LVAD ដំណើរការដូចម្តេច?

ដូចបេះដូងដែរ LVAD គឺជាម៉ាស៊ីនច្របាច់ឈាម។ ចុងម្ខាងភ្ជាប់ទៅនឹងថតបេះដូងឆ្វេងខាងក្រោម – ដែលនោះគឺជាថតបេះដូងដែលច្របាច់ឈាមចេញពីសួត និងចូលទៅក្នុងខ្លួន។ ចុងម្ខាងទៀតភ្ជាប់ទៅនឹងសរសៃឈាមអាអក ដែលជាសរសៃឈាមធំរបស់រាងកាយ។ មានបំពង់មួយចេញពីឧបករណ៍ឆ្លងកាត់តាមស្បែក។ ផ្នែកខាងក្រៅនៃបំពង់បំពាក់ដោយសម្ភារពិសេស ដើម្បីជួយព្យាបាល និងធ្វើឱ្យឱ្យស្បែកដុះឡើងវិញ។

ម៉ាស៊ីនច្របាច់ និងបណ្តាញភ្ជាប់របស់វាត្រូវបានផ្សាំក្នុងពេលវះកាត់បេះដូង។ ឧបករណ៍បញ្ជាកុំព្យូទ័រ ហៅថា Power Pack និង Power Pack បម្រុង ត្រូវទុកនៅខាងក្រៅរាងកាយ។ មានម៉ូដែលម៉ាស៊ីនមួយចំនួនអាចឱ្យមនុស្សម្នាក់នៅលើខ្លួន ដូចជានៅលើខ្សែក្រវាត់ ឬស្ពាយពីខាងក្រៅ។

នៅពេលយប់ ត្រូវបញ្ចូលថ្ម Power Pack ត្រូវបញ្ចូលភ្លើង។

តើ LVAD មានអត្ថប្រយោជន៍អ្វីខ្លះ?

LVAD ស្តារលំហូរឈាមរបស់មនុស្សដែលមានបេះដូងខ្សោយ ដោយសារជំងឺបេះដូង។ បែបនេះនឹងជួយបំបាត់អាការ ដូចជាអស់កម្លាំង ឬដង្ហើមខ្លីៗ។ ពេលខ្លះវាធ្វើឱ្យបេះដូងស្តារមុខងារធម្មតារបស់វាឡើងវិញ ដោយផ្តល់ឱកាសឱ្យបេះដូងបានសម្រាក។

 

តើLVAD មានហានិភ័យអ្វីខ្លះ?

ដូចគ្នានឹងការវះកាត់ LVAD ក៏មានហានិភ័យដែរ រួមមាន ៖

ដូច្នេះពិគ្រោះជាមួយគ្រូពេទ្យដើម្បីដឹងថាតើ LVAD ស័ក្តិសមចំពោះលោកអ្នកដែរឬទេ។

Leave a Comment