ជំងឺបេះដូង, Electrocardiogram និង Specialized EKGs

Electrocardiogram (ហៅថា EKG ឬ ECG) គឺជាតេស្តមួយដែលកត់ត្រាសកម្មភាពអគ្គិសនីបេះដូងរបស់លោកអ្នក តាមរយៈបន្ទះអគ្គិសនីតូចៗ ដែលភ្ជាប់នឹងស្បែកទ្រូង, ដៃ, និងជើងរបស់លោកអ្នក។ EKG អាចជាផ្នែកមួយនៃវិធីត្រួតពិនិត្យរាងកាយ ឬត្រូវបានប្រើសម្រាប់ធ្វើតេស្តជំងឺបេះដូង។ មួយទៀត គេអាចប្រើ EKG ដើម្បីស៊ើបអង្កេតអាការជំងឺដែលទាក់ទងនឹងបញ្ហាបេះដូង។

EKGs គឺជាការធ្វើតេស្តរហ័ស, សុវត្ថិភាព, គ្មានការឈឺចាប់, និងមានតម្លៃធូរថ្លៃ ដែលត្រូវគេអនុវត្តជាប្រចាំ ប្រសិនបើបើមានការសង្ស័យទាក់ទងនឹងលក្ខខណ្ឌជំងឺបេះដូង។

គ្រូពេទ្យប្រើ EKG ដើម្បី ៖

តើគួរត្រៀមខ្លួនដើមី្បធ្វើតេស្ត EKG យ៉ាងដូចម្តេច?

ដើម្បីត្រៀមខ្លួនធ្វើ EKG លោកអ្នកត្រូវ ៖

តើមានអ្វីកើតឡើងក្នុងអំឡុងធ្វើ EKG?

ក្នុងកំឡុងពេលធ្វើ EKG អ្នកបច្ចេកទេសនឹងភ្ជាប់អេឡិចត្រូតចំនួន ១០ ដែលមានក្រដាសស្អិត បិទភ្ជាប់ទៅនឹងស្បែកទ្រូង, ដៃ, និងជើងរបស់លោកអ្នក។ បុរសៗអាចកោររោមទ្រូងចេញ ដើម្បីឱ្យដាក់ឧបករណ៍ជាប់បានល្អ។ លោកអ្នកនឹងគេងរាបស្មើ ខណៈពេលដែលកុំព្យូទ័របង្កើតរូបភាពនៅលើក្រដាសក្រាហ្វិក ពេលដែលចរន្តអគ្គិសនីធ្វើដំណើរឆ្លងកាត់បេះដូងរបស់លោកអ្នក។ នេះហៅថា resting EKG។ គេអាចធ្វើតេស្តដូចគ្នានេះ ដើម្បីតាមដានបេះដូងរបស់លោកអ្នកអំឡុងពេលហាត់ប្រាណ។

ការធ្វើតេស្តនេះត្រូវចំណាយពេលប្រហែល ១០ នាទី ដើម្បីភ្ជាប់អេឡិចត្រូត និងធ្វើតេស្តពេញលេញ ប៉ុន្តែការថតពិតប្រាកដ ចំណាយពេលតែពីរបីវិនាទីប៉ុណ្ណោះ។

គំរូ EKG របស់លោកអ្នកនឹងត្រូវរក្សាទុកជាឯកសារដើមី្បប្រៀបធៀបជាមួយការធ្វើ EKG លើកក្រោយ។

ប្រសិនបើលោកអ្នកមានសំណួរ សូមសាកសួរគ្រូពេទ្យ។

តើ Holter Monitor គឺជាអ្វី?

បន្ថែមពីលើ EKG ស្តង់ដារ គ្រូពេទ្យអាចណែនាំឱ្យធ្វើតេស្ត Specialized EKG ផ្សេងទៀត រួមទាំង Holter Monitor ឬ Signal-Averaged Electrocardiogram។

olter Monitor គឺជា EKG ចល័តដែលតាមដានសកម្មភាពអគ្គិសនីនៃបេះដូងរបស់មនុស្សម្នាក់ ហើយជាទូទៅវាតាមដានក្នុងរយៈពេល ពីមួយទៅពីរថ្ងៃ, រយៈពេល ២៤ ម៉ោងក្នុងមួយថ្ងៃ។ វាត្រូវបានគេប្រើញឹកញាប់បំផុត នៅពេលដែលគ្រូពេទ្យសង្ស័យថាអ្នកជំងឺមានចង្វាក់បេះដូងមិនប្រក្រតី ឬ Ischemia (គ្មានលំហូរឈាមគ្រប់គ្រាន់ទៅសាច់ដុំបេះដូង)។

វាគឺជាការធ្វើតេស្តដែលគ្មានការឈឺចាប់។ គេដាក់ Holter Monitor ប៉ះនឹងស្បែក។ នៅពេលដែលដាក់ Monitor រួចហើយ លោកអ្នកអាចត្រលប់ទៅផ្ទះ និងអាចអនុវត្តសកម្មភាពរបស់លោកអ្នកទាំងអស់បានដូចធម្មតា (លើកលែងតែងូតទឹក) ។ គ្រូពេទ្យនឹងស្នើសុំឱ្យលោកអ្នករក្សាទុកកំណត់ហេតុនៃសកម្មភាពរបស់លោកអ្នក និងអាការណាមួយដែលលោកអ្នកជួបប្រទះ និងពេលវេលាដែលអាការនោះកើត។

តើ Event Monitor គឺជាអ្វី?

ប្រសិនបើអាការជំងឺរបស់លោកអ្នកមានលក្ខណៈមិនទាន់គ្រប់គ្រាន់ទេ គ្រូពេទ្យអាចណែនាំ Event Monitor ឱ្យលោកអ្នក។ នេះគឺជាឧបករណ៍ ដែលលោកអ្នកចុចប៊ូតុង ហើយវានឹងកត់ត្រា និងរក្សាទុកសកម្មភាពអគ្គិសនីរបស់បេះដូង រយៈពេលពីរបីនាទី។ រាល់ពេលដែលលោកអ្នកមានអាការជំងឺ លោកអ្នកគួរតែព្យាយាមអានអ្វីដែលឧបករណ៍បង្ហាញ។ ជាធម្មតា Event Monitor  នេះអាចប្រើបាន ក្នុងរយៈពេលមួយខែ។ បន្ទាប់ សឹមលោកអ្នកប្រាប់ព័ត៌មានតាមទូរស័ព្ទទៅគ្រូពេទ្យដើម្បីឱ្យគាត់បកស្រាយ។

 

តើ Signal-Averaged Electrocardiogram ជាអ្វី?

នេះគឺជាការធ្វើតេស្តដែលគ្មានការឈឺចាប់ និងត្រូវបានប្រើដើម្បីវាយតម្លៃថាតើមនុស្សម្នាក់មានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍទៅជាចង្វាក់បេះដូងមិនប្រក្រតី ដែលអាចបណ្តាលឱ្យស្លាប់ឬទេ។ Signal-Averaged Electrocardiogram ត្រូវបានអនុវត្តក្នុងលក្ខណៈស្រដៀងគ្នានឹង EKG ដែរ ប៉ុន្តែប្រើបច្ចេកវិជ្ជាជឿនលឿនជាង ដើម្បីរកមើលហានិភ័យនៃការគាំងបេះដូង។

Leave a Comment