ជំងឺបេះដូង និង Head-Up Tilt Table Test

Head-Up Tilt Table Test គឺជាវិធីមួយដើម្បីរកមូលហេតុនៃការសន្លប់។ លោកអ្នកត្រូវដេកនៅលើគ្រែ ហើយនឹងផ្អៀតទៅមក ក្នុងជ្រុងមុំខុសៗគ្នា (ពី ៣០ ទៅ ៦០ ដឺក្រេ) ខណៈដែលម៉ាស៊ីនត្រួតពិនិត្យសម្ពាធឈាម, ចរន្តអគ្គិសនីនៅក្នុងបេះដូង, និងកម្រិតអុកស៊ីសែនរបស់លោកអ្នក។

តើគួររៀបចំសម្រាប់ការធ្វើតេស្តនេះយ៉ាងដូចម្តេច?

ប្រសិនបើលោកអ្នកបានកំណត់ពេលធ្វើ Head-Up Tilt Table Test ហើយនោះ លោកអ្នកគួរតែ ៖

គេធ្វើតេស្តមួយនេះនៅក្នុងបន្ទប់ពិសេសមួយ ដែលហៅថាមន្ទីរពិសោធន៍ EP (Electrophysiology Lab)

តើគួររំពឹងអ្វីខ្លះ?

ជាធម្មតា ការធ្វើតេស្តនេះចំណាយពេលពីមួយឬពីរម៉ោង។ វាអាចប្រែប្រួល ដោយអាស្រ័យលើការផ្លាស់ប្តូរសម្ពាធឈាម និងចង្វាក់បេះដូង និងអាការដែលលោកអ្នកមានអំឡុងពេលធ្វើតេស្ត។

មុនពេលផ្តើមធ្វើតេស្ត គិលានុបដ្ឋាកយិកានឹងចាប់ផ្តើមប្រើ IV ។ ធ្វើដូច្នេះ ដើមី្បឱ្យគ្រូពេទ្យ និងគិលានុបដ្ឋាកយិកាអាចផ្តល់នូវថ្នាំ និងវត្ថុរាវឱ្យលោកអ្នក ក្នុងអំឡុងនីតិវិធី ប្រសិនបើចាំបាច់។

លោកអ្នកដឹងខ្លួន អំឡុងពេលធ្វើតេស្ត។ ពួកគាត់នឹងស្នើសុំឱ្យលោកអ្នកគេងយ៉ាងស្ងៀមស្ងាត់ ហើយដាក់ជើងឱ្យនៅនឹង។

បន្ទាប់មក គិលានុបដ្ឋាកយិកានឹងភ្ជាប់លោកអ្នកទៅនឹង Monitor ចំនួនបួន។ Monitor ទាំងនោះ គឺ ៖

ឧបករណ៍ឆក់បេះដូង / ឧបករណ៍វាស់ល្បឿននេះត្រូវបានភ្ជាប់ទៅនឹងបន្ទះស្អិតមួយដែលដាក់នៅចំកណ្តាលខ្នង និងមួយទៀតនៅលើទ្រូងរបស់លោកអ្នក ដែលនេះជាវិធានការបង្ការជាមុន។ ឧបករណ៍នេះអនុញ្ញាតឱ្យគ្រូពេទ្យ និងគិលានុបដ្ឋាកយិកាបង្កើនចង្វាក់បេះដូងរបស់លោកអ្នក ប្រសិនបើវាយឺតពេក ឬបញ្ជូនថាមពលទៅបេះដូងរបស់លោកអ្នក ប្រសិនបើអត្រារបស់វាលឿនពេក។

Electrocardiogram EKG វាត្រូវបានភ្ជាប់ទៅនឹងបន្ទះអេឡិចត្រូតស្អិតជាច្រើនដែលដាក់លើទ្រូងរបស់លោកអ្នក។ វាផ្តល់នូវរូបភាពចរន្តអគ្គិសនីដែលឆ្លងកាត់បេះដូងរបស់លោកអ្នក។

Oximeter monitor ឧបករណ៍មួយត្រូវកៀបជាប់នៅលើម្រាមដៃរបស់លោកអ្នក។ ឧបករណ៍នេះពិនិត្យកម្រិតអុកស៊ីសែនក្នុងឈាមរបស់លោកអ្នក។

Blood pressure monitor ៖ វាត្រូវបានភ្ជាប់ទៅនឹងប្រដាប់វាស់សម្ពាធឈាមនៅលើដៃ ហើយវាពិនិត្យមើលសម្ពាធឈាមរបស់លោកអ្នកជាញឹកញាប់។

 

តើធ្វើតេស្តនេះនឹងមានអារម្មណ៍យ៉ាងណា?

លោកអ្នកប្រហែលជាគ្មានអារម្មណ៍អ្វីទាំងអស់ ឬប្រហែលជាមានអារម្មណ៍ថា ចង់សន្លប់។ អ្នកខ្លះសន្លប់មែន។ ដូច្នេះវាចាំបាច់ដែលលោកអ្នកត្រូវប្រាប់គ្រូពេទ្យឬគិលានុបដ្ឋាកយិកា អំពីអាការណាមួយដែលលោកអ្នកមាន អំឡុងធ្វើតេស្ត។

ជាផ្នែកមួយនៃការធ្វើតេស្ត គ្រូពេទ្យអាចប្រើថ្នាំ ដែលគេហៅថា Isuprel ឬ nitroglycerin បាញ់នៅក្រោមអណ្តាតរបស់លោកអ្នក។ នេះអាចធ្វើឱ្យលោកអ្នកមានអារម្មណ៍ភ័យ ឬវិលមុខ។ លោកអ្នកក៏អាចមានអារម្មណ៍ថាចង្វាក់បេះដូងលោតលឿន ឬខ្លាំងជាងមុនដែរ។ អារម្មណ៍នេះនឹងបាត់ទៅវិញនៅពេលអស់ជាតិថ្នាំ។

 

តើមានអ្វីកើតឡើងបន្ទាប់ពីធ្វើតេស្ត?

ភាគច្រើន លោកអ្នកអាចត្រលប់ទៅផ្ទះវិញបាន។ ប៉ុន្តែលោកអ្នកគួរតែមាននរណាម្នាក់ដឹកលោកអ្នកទៅ។ គ្រូពេទ្យអាចផ្លាស់ប្តូរថ្នាំរបស់លោកអ្នក បន្ទាប់ពីទទួលបានលទ្ធផលតេស្តរបស់លោកអ្នក។ គ្រូពេទ្យក៏អាចប្រាប់លោកអ្នកថា តើលោកអ្នកត្រូវការថ្នាំថ្មី ឬការធ្វើតេស្ត ឬនីតិវិធីបន្ថែមទៀតឬទេ។

Leave a Comment