តើមានអ្វីកើតឡើងក្នុងអំឡុងពេលធ្វើ Angioplasty?

តើមានអ្វីកើតឡើងក្នុងអំឡុងពេលធ្វើ Angioplasty?

ដំបូង លោកអ្នកត្រូវវះកាត់ ដែលហៅថា Cardiac Catheterization សិន។ គ្រូពេទ្យនឹងផ្តល់ថ្នាំបន្ធូរអារម្មណ៍ឱ្យលោកអ្នក បន្ទាប់មកទើបដាក់ថ្នាំស្ពឹកនៅត្រង់កន្លែងដែលត្រូវដាក់បំពង់ Catheter។

Rotablation ៖ នេះជា Catheter ពិសេសមួយ ដែលមានរាងដូចផ្លែ Acorn និងមានផ្នែកខាងចុងរាងដូចដង្កៀបកៀបគ្រាប់ពេជ្រ សម្រាប់នាំទៅកាន់ទីតាំងរួមតូចនៅក្នុងសរសៃឈាមបេះដូងរបស់លោកអ្នក។ របស់នេះនឹងបង្វិលក្នុងល្បឿនលឿន ហើយរវៃកំណចេញពីជញ្ជាំងសរសៃឈាមរបស់លោកអ្នក។ Microscopic Particles នឹងត្រូវបានលាងសម្អាតពីក្នុងចរន្តឈាម។ គ្រូពេទ្យនឹងធ្វើរបៀបនេះម្តងហើយម្តងទៀត តាមភាពជាក់ស្តែង ដើម្បីធ្វើឱ្យចរន្តឈាមប្រសើរឡើង។

វិធីនេះគេកម្រើប្រើណាស់ ព្រោះ Balloon Angioplasty និង Stent ប្រើទៅមានលទ្ធផលល្អជាង។ ហើយគ្រូពេទ្យជំនាញខាងជំងឺបេះដូងក៏ងាយស្រួលអនុវត្តដែរ។

Atherectomy ៖ Catheter ដែលត្រូវប្រើ មានស៊ីឡាំងប្រហោងនៅខាងចុងនៃបំពង់ ដោយម្ខាងមានបង្អួចបើកចំហ និងម្ខាងទៀតមានប៉េងប៉ោង (Balloon)។ នៅពេល Catheter ត្រូវបានដាក់ចូលទៅក្នុងសរសៃឈាមដែលតូចចង្អៀតរួចហើយ គ្រូពេទ្យនឹងបំប៉ោងប៉េងប៉ោងដើមី្បរុញបង្អួចរបស់បំពង់ស៊ីឡាំងទៅប៉ះនឹងកំណ។ កាំបិតដែលមាននៅក្នុងស៊ីឡាំងនឹងវិល និងកោរកំណដែលលយមកនោះចូលទៅក្នុងបង្អួច។ កាំបិតកោរនឹងជាប់នៅ Catheter ហើយនឹងត្រូវដកចេញ។ ដំណើរការនេះធ្វើម្តងហើយម្តងទៀតតាមភាពជាក់ស្តែងដើម្បីឱ្យឈាមរត់បានល្អ។

ដូច Rotablation ដែរ នីតិវិធីនេះគេមិនសូវប្រើច្រើនទេ។

ការកាត់ប៉េងប៉ោង (Balloon Cutting) ៖ Catheter នេះមានប៉េងប៉ោងពិសេសនៅខាងចុងដែលមានកាំបិតកោរតូចៗ។ នៅពេលដែលគ្រូពេទ្យបំប៉ោងប៉េងប៉ោង កាំបិតកោរនោះនឹងធ្វើសកម្មភាព។ កាំបិតកោរនឹងកោសកំណ បន្ទាប់មក ប៉េងប៉ោងនឹងសង្កត់លើកំណប្រឆាំងនឹងជញ្ជាំងសរសៃឈាម។

 

តើត្រូវធ្វើអ្វីខ្លះ មុនពេល Angioplasty?

មនុស្សភាគច្រើនត្រូវការធ្វើតេស្តឈាម និង Electrocardiogram ជាប្រចាំ។ ទាំងនេះអាចតម្រូវឱ្យមានការណាត់ជួបជាមួយគ្រូពេទ្យដាច់ដោយឡែកពីគ្នា ហើយជាធម្មតា គ្រូពេទ្យកំណត់ឱ្យជួបមុនមួយថ្ងៃ។

លោកអ្នកនឹងមិនអាចញ៉ាំឬផឹកអ្វីឡើយ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រល្ងាចមុនពេលធ្វើនីតិវិធី។

ប្រសិនបើលោកអ្នកពាក់ធ្មេញក្លែងក្លាយ (Denture) ឬឧបករណ៍ជំនួយការស្តាប់ នោះសូមលោកអ្នកប្រើវាក្នុងពេល Angioplasty ដើម្បីជួយដល់ការទំនាក់ទំនងជាមួយគ្រូពេទ្យ។ ប្រសិនបើលោកអ្នកពាក់វ៉ែនតា ចូរយកវាទៅជាមួយផង។

សូមប្រាប់គ្រូពេទ្យឬគិលានុបដ្ឋាយិការបស់លោកអ្នក ប្រសិនបើលោកអ្នកកំពុងប្រើថ្នាំបញ្ចុះទឹកនោម (ថ្នាំទឹក), អាំងស៊ុយលីន, ឬ warfarin ។

សូមប្រាប់ក្រុមគ្រូពេទ្យផងដែរ ប្រសិនបើលោកអ្នកប្រតិកម្មទៅនឹងអ្វីមួយ ជាពិសេសជាមួយ ៖

បនា្ទប់មក គ្រូពេទ្យនឹងស៊កបំពង់ប្លាស្ទិកស្តើង ដែលហៅថា Sheath ទៅក្នុងសរសៃឈាម ដែលជួនកាលនៅក្រលៀន ជួនកាលនៅក្នុងដៃ។ បំពង់ដែលប្រហោង, វែង, និងតូចនោះ គេហៅថា Catheter ត្រូវដាក់ឆ្លងកាត់តាម Sheath និងដឹកនាំសរសៃឈាមទៅកាន់សរសៃឈាមក្រហមដែលនៅជុំវិញបេះដូង។

គ្រូពេទ្យនឹងដាក់ Contrast Liquid ក្នុងបរិមាណតិចតួចចូលទៅក្នុងសរសៃឈាមរបស់លោកអ្នកតាមរយៈ Catheter។ វានឹងថតដោយ X-ray នៅពេលវាឆ្លងកាត់ថតបេះដូង, សន្ទះបេះដូង, និងសរសៃឈាមសំខាន់ៗ។ តាមរយៈរូបភាពទាំងនោះ គ្រូពេទ្យអាចប្រាប់បានថាតើសរសៃឈាមបេះដូងរបស់លោកអ្នកបានរួមតូចឬទេ ហើយក្នុងករណីខ្លះ មើលថាតើសន្ទះបេះដូងដំណើរការត្រឹមត្រូវឬអត់។

ប្រសិនបើគ្រូពេទ្យសម្រេចចិត្តវះកាត់សរសៃឈាម (Angioplasty) នោះពួកគេនឹងរុញ Catheter ទៅក្នុងសរសៃឈាមដែលត្រូវកកស្ទះនោះ។ បន្ទាប់មក ពួកគេនឹងអនុវត្តតាមនីតិវិធីដែលនឹងពិពណ៌នាដូចខាងក្រោម។

នីតិវិធីទាំងមូលមានរយៈពេលពី ១ ទៅ ៣ ម៉ោង ប៉ុន្តែការរៀបចំ និងការធូរស្បើយក្រោយវះកាត់ អាចធ្វើឱ្យលើសម៉ោងច្រើនជាងនេះ។ លោកអ្នកប្រហែលជាត្រូវស្នាក់នៅមន្ទីរពេទ្យមួយយប់ ដើម្បីឱ្យគ្រូពេទ្យអង្កេត។

តើប្រភេទនីតិវិធីអ្វីខ្លះដែលប្រើនៅក្នុង Angioplasty?

មានគ្រូពេទ្យច្រើននាក់។ នៅមាន ៖

ប៉េងប៉ោង (Balloon) ៖ Catheter ដែលមានប៉េងប៉ោងនៅខាងចុង សម្រាប់នាំទៅកាន់សរសៃឈាមដែលរួមតូច។ នៅពេលដែល Catheter ដាក់នៅត្រង់ទីតាំងរួចហើយ ទើបគ្រូពេទ្យបំប៉ោងប៉េងប៉ោងដើម្បីរុញកំណ និងជួយបើកសរសៃឈាម ដើម្បីជំរុញលំហូរឈាមទៅកាន់បេះដូង។

ទងលួស (Stent) ៖ នេះគឺជាបំពង់តូចមួយដែលដើរតួជាគ្រឿងទប់ ដើម្បីទ្រទ្រង់ផ្នែកខាងក្នុងនៃសរសៃឈាមបេះដូងរបស់លោកអ្នក។ Balloon Catheter នឹងដាក់ Stent ទៅក្នុងសរសៃឈាមដែលរួមតូចចង្អៀត។ បន្ទាប់មក គ្រូពេទ្យនឹងបំប៉ោង Balloon ហើយ stent ក៏ពង្រីកសរសៃឈាម ហើយរក្សាសរសៃឈាមនោះឱ្យនៅបើកចំហ។ បន្តមកទៀត គ្រូពេទ្យនឹងបន្ធូរ Balloon រួចដកចេញ ខណៈពេលដែលទុក Stent នៅនឹងកន្លែង។ រយៈពេលជាច្រើនសប្តាហ៍ក្រោយមក សរសៃឈាមរបស់លោកអ្នកត្រង់កន្លែងដាក់ Stent នឹងជាសះស្បើយ។

Stent ច្រើនតែត្រូវដាក់ ក្នុងអំឡុងពេល Angioplasty ដើម្បីជួយឱ្យសរសៃឈាមបេះដូងរីកធំ។ ជាធម្មតា Stent ធ្វើពីដែក។ វាក៏អាចផលិតចេញពីវត្ថុធាតុដើមដែលរាងកាយអាចស្រូបយក កាលបើទុកយូរៗទៅដែរ។

Stent ខ្លះ ផ្ទុកទៅដោយថ្នាំ ហើយត្រូវបានគេរចនាឡើង ដើម្បីកាត់បន្ថយហានិភ័យនៃការស្ទះសរសៃឈាមម្តងទៀត (គ្រូពេទ្យហៅថាជា Restenosis)។ គ្រូពេទ្យនឹងសម្រេចមើលថាតើ Stent នេះស័ក្តិសមសម្រាប់លោកអ្នកដែរឬទេ។

លោកអ្នកត្រូវលេបថ្នាំអាស្ពីរីន មុននីតិវិធី។ លោកអ្នកត្រូវប្រាកដថាបានប្រាប់គ្រូពេទ្យឬគិលានុបដ្ឋាយិការបស់លោកអ្នក ប្រសិនបើលោកអ្នកមិនចង់លេបថ្នាំអាស្ពីរីន។

ក្នុងពេលវះកាត់ លោកអ្នកនឹងដឹងខ្លួន ប៉ុន្តែគ្រូពេទ្យនឹងឱ្យថ្នាំស្ងប់អារម្មណ៍ដល់លោកអ្នក។

 

តើមានអ្វីកើតឡើងបន្ទាប់ពី Angioplasty?

ប្រសិនបើគ្រូពេទ្យដាក់ Catheter ចូលទៅក្នុងសរសៃឈាមត្រង់ក្រលៀន នោះអ្នកត្រូវដេករាបស្មើ (ដោយមិនពត់ជើង) ខណៈពេលដែល Sheath នៅក្នុងក្រលៀនរបស់លោកអ្នក។ គ្រូពេទ្យនឹងដាក់សន្លឹកអ្វីមួយនៅលើជើងរបស់លោកអ្នកជាមួយនឹង Sheath នោះ ដើម្បីរំឭកលោកអ្នកឱ្យរក្សាជើងឱ្យត្រង់។

បន្ទាប់ពីដក Sheath ចេញ លោកអ្នកត្រូវគេងប្រហែល ៦ ម៉ោង ដើម្បីបង្ការកុំឱ្យហូរឈាម ប៉ុន្តែ ២ ម៉ោងក្រោយមក គិលានុបដ្ឋាយិកានឹងលើកក្បាលលោកអ្នកឱ្យគេងខ្ពស់ ប្រហែលកម្ពស់ ២ ខ្នើយ។ រួចហើយគិលានុបដ្ឋាយិកានឹងប្រាប់ថាពេលណាលោកអ្នកអាចក្រោកពីគេងបាន។ វាអាចនឹងលឿនជាង ៦ ម៉ោង ប្រសិនបើគ្រូពេទ្យស៊ក Collagen ចូលទៅក្នុងសរសៃឈាមរបស់លោកអ្នក។ ចំណុចនេះក្រុមគ្រូពេទ្យនឹងជូនដំណឹងដល់លោកអ្នក។

លោកអ្នកមិនគួរញ៉ាំឬផឹកអ្វីទាំងអស់ លើកលែងតែវត្ថុរាវថ្លា (Clear Liquid) រហូតដល់ Sheath ត្រូវបានដកចេញពីក្រលៀន។ នោះក៏ព្រោះតែលោកអ្នកអាចចង់ក្អួត នៅពេលមានវា។ ពេលដែលលោកអ្នកអាចញ៉ាំបាន លោកអ្នកនឹងត្រូវគ្រូពេទ្យជំរុញឱ្យញ៉ាំតាមរបបអាហារដែលផ្តល់សុខភាពល្អដល់បេះដូង។

ប្រសិនបើគេដាក់ Catheter ចូលទៅក្នុងសរសៃឈាមនៅកដៃឬដៃរបស់លោកអ្នក នោះគ្រូពេទ្យនឹងដាក់បង់រុំពិសេសដើម្បីធ្វើឱ្យវាជាសះស្បើយត្រឹមត្រូវ។ លោកអ្នកនឹងត្រូវរុំបង់នោះ រយៈពេលពីរបីម៉ោង។ រួចហើយគ្រូពេទ្យ ឬគិលានុបដ្ឋាយិកានឹងយកវាចេញ ព្រមទាំងពិនិត្យមើលថាតើសរសៃឈាមរបស់លោកអ្នកបានជាសះស្បើយគ្រប់គ្រាន់ហើយឬនៅ។

លោកអ្នកអាចត្រូវស្នាក់នៅមន្ទីរពេទ្យមួយយប់ ដើម្បីធ្វើការអង្កេត បន្ទាប់ពីនីតិវិធី។

សូមលោកអ្នកប្រាប់គ្រូពេទ្យឬគិលានុបដ្ឋាយិកាភ្លាមៗ ប្រសិនបើលោកអ្នកក្តៅខ្លួន ឬ ៖

ប្រសិនបើក្រលៀនរបស់លោកអ្នកចាប់ផ្តើមហូរឈាម បន្ទាប់ពីលោកអ្នកត្រលប់មកដល់ផ្ទះវិញ ចូរទូរស័ព្ទទៅ ១១៩ ហើយគេងចុះ។ សូមដោះសម្លៀកបំពាក់ចេញ ហើយសង្កត់ចុះក្រោម ត្រង់កន្លែងដែលលោកអ្នកអាចមានអារម្មណ៍ដឹងពីជីពចររបស់លោកអ្នក នៅទីតាំងដែលរងផលប៉ះពាល់។

ប្រសិនបើគេដាក់ Stent នៅក្នុងសរសៃឈាម នោះលោកអ្នកត្រូវប្រើថ្នាំ ដើម្បីកាត់បន្ថយកុំឱ្យមានការកកឈាមនៅជុំវិញ Stent នោះ។

លោកអ្នកនឹងអាចត្រលប់ទៅធ្វើសកម្មភាពប្រចាំថ្ងៃរបស់លោកអ្នកវិញ បន្តិចម្តងៗ។ លោកអ្នកគួរតែអាចញ៉ាំអាហារដូចធម្មតាឡើងវិញ បន្ទាប់ពីមួយសប្តាហ៍។

ប្រសិនបើគេដាក់ Catheter ចូលទៅក្នុងសរសៃឈាមនៅកដៃឬដៃរបស់លោកអ្នក នោះគ្រូពេទ្យនឹងដាក់បង់រុំពិសេសដើម្បីធ្វើឱ្យវាជាសះស្បើយត្រឹមត្រូវ។ លោកអ្នកនឹងត្រូវរុំបង់នោះ រយៈពេលពីរបីម៉ោង។ រួចហើយគ្រូពេទ្យ ឬគិលានុបដ្ឋាយិកានឹងយកវាចេញ ព្រមទាំងពិនិត្យមើលថាតើសរសៃឈាមរបស់លោកអ្នកបានជាសះស្បើយគ្រប់គ្រាន់ហើយឬនៅ។

 

តើ Angioplasty អាចព្យាបាលជំងឺសរសៃឈាមបេះដូងបានដែរឬទេ?

Angioplasty នឹងបើកសរសៃឈាមដែលស្ទះ ប៉ុន្តែវាមិនអាចព្យាបាលជំងឺសរសៃឈាមបេះដូងបានទេ។ ព័ត៌មានលម្អិតអំពីរបៀបរស់នៅ ដូចជាការជក់បារី និងរបបអាហារ គឺត្រូវការកែប្រែបន្តិចបន្តួច។ គ្រូពេទ្យនឹងផ្តល់កម្មវិធីហាត់ប្រាណដើមី្បឱកុលោកអ្នកអនុវត្តតាម។ លោកអ្នកក៏ត្រូវប្រើថ្នាំមួយ ឬច្រើនផងដែរ។

Leave a Comment