ជំងឺសន្ទះបេះដូង

យោងតាមសមាគមបេះដូងអាម៉េរិក រៀងរាល់ឆ្នាំ មានប្រជាជនអាម៉េរិកប្រមាណ ៥ លាននាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺសន្ទះបេះដូង (Heart Valve Disease)។

 

តើជំងឺសន្ទះបេះដូងគឺជាអ្វី?

ជំងឺសន្ទះបេះដូងកើតឡើងនៅពេលដែលសន្ទះបេះដូងដំណើរការមិនបានល្អ។

តើសន្ទះបេះដូងដំណើរការយ៉ាងដូចម្តេច?

សន្ទះបេះដូងស្ថិតនៅត្រង់ច្រកចេញរបស់ថតបេះដូងទាំងបួនរបស់លោកអ្នក ហើយរក្សាលំហូរឈាមឱ្យទៅតាមផ្លូវតែមួយ នៅក្នុងបេះដូង។ សន្ទះបេះដូងទាំងបួនត្រូវប្រាកដថា ឈាមតែងតែហូរដោយរលូន ក្នុងទិសដៅឆ្ពោះទៅមុខ ហើយគ្មានការលេចធ្លាយមកក្រោយវិញឡើយ។

ឈាមហូរចេញពីថតបេះដូងលើខាងស្តាំ និងថតបេះដូងលើខាងឆ្វេង ចូលទៅក្នុងថតបេះដូងខាងក្រោម (Ventricle) តាមរយៈ Tricuspid និង Mitral ដែលបើកចំហ។

នៅពេលដែលថតបេះដូងខាងក្រោមពេញ Tricuspid និង Mitral នឹងបិទ។ នេះគឺដើមី្បបង្ការឈាមមិនឱ្យហូរថយក្រោយ ចូលទៅក្នុងថតបេះដូងខាងលើវិញ ខណៈពេលដែលថតបេះដូងខាងក្រោមកន្ត្រាក់។

នៅពេលដែលថតបេះដូងខាងក្រោមចាប់ផ្តើមកន្ត្រាក់ សន្ទះសួត (Pulmonic Valve) និងសន្ទះអាអក (Aortic Valve) ត្រូវបានបង្ខំឱ្យបើក ហើយថតបេះដូងខាងក្រោមនឹងច្របាច់ឈាម។ ឈាមចេញពីថតបេះដូងក្រោមខាងស្តាំ ឆ្លងកាត់សន្ទះសួតដែលបើក ចូលទៅក្នុងសរសៃឈាមសួត ហើយឈាមពីថតបេះដូងក្រោមខាងឆ្វេងឆ្លងកាត់តាមសន្ទះអាអកដែលបើក ទៅក្នុងសរសៃឈាមអាអក និងផ្នែកផ្សេងទៀតនៃរាងកាយ។

នៅពេលដែលថតបេះដូងខាងក្រោមបញ្ចប់ការកន្ត្រាក់ ហើយចាប់ផ្តើមបន្ធូរ នោះសន្ទះអាអក និងសន្ទះសួតនឹងបិទ។ សន្ទះទាំងនេះរារាំងឈាមមិនឱ្យហូរត្រលប់ទៅក្នុងថតបេះដូងក្រោមវិញ។

លំនាំនេះនឹងប្រព្រឹត្តដដែលៗ ពេលបេះដូងលោតម្តងៗ ដែលបណ្តាលឱ្យឈាមហូរជាបន្តបន្ទាប់ទៅកាន់បេះដូង, សួត, និងរាងកាយ។

តើប្រភេទជំងឺសន្ទះបេះដូងមានអ្វីខ្លះ?

ជំងឺសន្ទះបេះដូងមានច្រើនប្រភេទ ៖

តើអ្វីបណ្តាលឱ្យមានជំងឺសន្ទះបេះដូង?

ជំងឺសន្ទះបេះដូងអាចវិវឌ្ឍមុនពេលចាប់កំណើត (ពីកំណើត) ឬអាចកើតនៅពេលណាមួយ ក្នុងជីវិត។ ពេលខ្លះ មូលហេតុនៃជំងឺសន្ទះបេះដូងរកមិនឃើញឡើយ។

Congenital valve disease ទម្រង់ជំងឺសន្ទះបេះដូងមួយនេះ ភាគច្រើនប៉ះពាល់ដល់សន្ទះអាអក ឬសន្ទះសួត។ សន្ទះបេះដូងអាចខុសទំហំ, មាន Leaflet មិនត្រឹមត្រូវ, ឬមាន Leaflet ដែលមិនបានភ្ជាប់ត្រឹមត្រូវ។

Bicuspid aortic valve disease គឺជាជំងឺសន្ទះបេះដូងពីកំណើតដែលជះឥទ្ធិពលដល់សន្ទះអាអក។ ក្នុងករណីនេះ Bicuspid aortic valve នឹងមានតែពីរប៉ុណ្ណោះ ជំនួសឱ្យ Leaflet ឬ សន្ទះបេះដូង (cusp) ធម្មតាចំនួនបី ។ បើគ្មាន Leaflet ទីបីទេ សន្ទះបេះដូងអាចនឹងរឹង (មិនអាចបើកឬបិទត្រឹមត្រូវ) ឬធ្លាយចេញ (មិនអាចបិទជិត)។

Acquired valve disease នេះរាប់បញ្ចូលទាំងបញ្ហាដែលវិវឌ្ឍជាមួយសន្ទះ ដែលធ្លាប់តែជាបញ្ហាធម្មតា។ បញ្ហាទាំងនេះអាចពាក់ព័ន្ធនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធ ឬសន្ទះបេះដូងរបស់លោកអ្នក ដោយសារជំងឺ ឬការឆ្លងមេរោគផ្សេងៗ រួមទាំង rheumatic fever endocarditis

សន្ទះបេះដូងអាចមានការផ្លាស់ប្តូរជាច្រើន។ សាច់ដុំ chordae tendinae papillary អាចលាតសន្ធឹង ឬរហែក, Annulus របស់សន្ទះបេះដូងអាចរីកធំ (ធំទូលាយ), Leaflet របស់សន្ទះបេះដូងអាចប្រែជារឹង (stiff) និងមានកំណកំបោរ។

Mitral valve prolapse (MVP) គឺជាលក្ខខណ្ឌទូទៅមួយដែលប៉ះពាល់ដល់ប្រជាជន ១% ទៅ ២%។ MVP បណ្តាលឱ្យ Leaflet នៃសន្ទះបេះដូងនឹងត្រលប់ចូលទៅក្នុងថតបេះដូងលើខាងឆ្វេង ក្នុងអំឡុងពេលកន្ត្រាក់បេះដូង។ MVP ក៏បណ្តាលឱ្យជាលិកាសន្ទះបេះដូងក្លាយជាមិនប្រក្រតី និងលាតសន្ធឹង ដែលបណ្តាលឱ្យសន្ទះបេះដូងធ្លាយ។ ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌមួយនេះកម្រនឹងបង្កឱ្យមានអាការជំងឺណាស់ ហើយជាធម្មតាមិនត្រូវការការព្យាបាលទេ។

មូលហេតុផ្សេងទៀតនៃជំងឺសន្ទះបេះដូង រួមមាន ៖ ជំងឺសរសៃឈាមបេះដូង, រោគគាំងបេះដូង, Cardiomyopathy (ជំងឺសាច់ដុំបេះដូង), រោគស្វាយ (ជំងឺកាមរោគ), ជំងឺលើសឈាម, ការប៉ោងសរសៃឈាមអាអក, និងជំងឺជាលិកាភ្ជាប់។ មូលហេតុផ្សេងទៀតនៃជំងឺសន្ទះបេះដូង រួមមានដុំសាច់, ប្រភេទថ្នាំមួយចំនួន, និងវិទ្យុសកម្ម។

តើអាការជំងឺសន្ទះបេះដូងមានអ្វីខ្លះ?

អាការជំងឺសន្ទះបេះដូង រួមមាន ៖

ដង្ហើមខ្លី ឬនិង ពិបាកចាប់ដង្ហើម ៖ លោកអ្នកអាចកត់សម្គាល់បាន នៅពេលលោកអ្នកធ្វើសកម្មភាពប្រចាំថ្ងៃធម្មតា ឬពេលលោកអ្នកគេងរាបស្មើលើគ្រែ។ ករណីនេះ លោកអ្នកប្រហែលជាត្រូវការគេងនៅលើខ្នើយពីរបីជាន់ ដើម្បីដកដង្ហើមបានស្រួល។

ខ្សោយ ឬវិលមុខ ៖  លោកអ្នកអាចមានអារម្មណ៍ថាខ្សោយខ្លាំង ក្នុងការអនុវត្តសកម្មភាពប្រចាំថ្ងៃធម្មតារបស់លោកអ្នក។ ការវិលមុខក៏អាចកើតមានដែរ ហើយក្នុងករណីខ្លះ អាចនឹងមានអាការសន្លប់។ 

មិនស្រួលនៅក្នុងទ្រូង ៖ លោកអ្នកអាចមានអារម្មណ៍ថាមានសម្ពាធ ឬទម្ងន់នៅក្នុងទ្រូងរបស់លោកអ្នក ពេលលោកអ្នកធ្វើសកម្មភាព ឬពេលចេញក្រៅ ត្រូវនឹងខ្យល់ត្រជាក់។

ញ័រទ្រូង ៖ នេះអាចនឹងធ្វើឱ្យមានអារម្មណ៍ ដូចជាបេះដូងលោតលឿន, បេះដូងលោតទៀងទាត់, បេះដូងលោតរំលងចង្វាក់, ឬអារម្មណ៍ផ្លាប់ៗនៅក្នុងទ្រូង។

ហើម-កជើង, ប្រអប់ជើង, ឬពោះ ៖ នេះត្រូវបានគេហៅថា Edema។ ការហើមក្នុងពោះអាចបណ្តាលឱ្យពោះលោកអ្នកប៉ោង។

ឡើងទម្ងន់លឿន ៖ ក្នុងមួយថ្ងៃ អាចនឹងឡើងទម្ងន់ មួយ ឬ មួយគីឡូកន្លះ។

អាការជំងឺសន្ទះបេះដូងមិនសូវទាក់ទងនឹងលក្ខខណ្ឌជំងឺរបស់លោកអ្នកទេ។ លោកអ្នកប្រហែលជាគ្មានអាការអ្វីទាំងអស់ តែមានជំងឺសន្ទះបេះដូងធ្ងន់ធ្ងរ ដែលត្រូវការការព្យាបាលជាបន្ទាន់។ ឬមួយក៏ លោកអ្នកអាចមានបញ្ហាស្រុតប្រឹសបេះដូង (Mitral Valve Prolapse) លោកអ្នកអាចមានអាការជំងឺគួរឱ្យកត់សម្គាល់ ប៉ុន្តែការធ្វើតេស្តអាចបង្ហាញថាគ្មានការធ្លាយសន្ទះបេះដូងឡើយ។

 

តើគេធ្វើរោគវិនិច្ឆ័យជំងឺសន្ទះបេះដូងយ៉ាងដូចម្តេច?

គ្រូពេទ្យរបស់លោកអ្នកអាចដឹង ថាតើលោកអ្នកមានជំងឺសន្ទះបេះដូងឬអត់ តាមរយៈការនិយាយជាមួយលោកអ្នក អំពីអាការជំងឺ, តេស្តរាងកាយ, និងការធ្វើតេស្តផ្សេងៗទៀត។

ក្នុងអំឡុងពេលពិនិត្យរាងកាយ គ្រូពេទ្យនឹងស្តាប់សំឡេងបេះដូងរបស់លោកអ្នកបង្កើត ពេលសន្ទះបេះដូងបើក និងបិទ។ សំឡេងឃុខាក់ គឺជាសំឡេងមួយ ដែលបង្កើតឡើងដោយឈាមហូរ តាមរយៈសន្ទះបេះដូងឡើងរឹង ឬធ្លាយ។ គ្រូពេទ្យក៏អាចមើលឃើញដែរ ថាតើបេះដូងរីកធំ ឬបើសិនជាបេះដូងលោកអ្នកលោតមិនទៀងទាត់។

គ្រូពេទ្យនឹងស្តាប់សួតលោកអ្នក ដើមី្បរកក្រែងលោលោកអ្នកកំពុងរក្សាសារធាតុរាវនៅទីនោះ ដែលបង្ហាញថាបេះដូងមិនអាចច្របាច់ឈាមបាន។

តាមរយៈការពិនិត្យរាងកាយ គ្រូពេទ្យអាចរកឃើញតម្រុយអំពីដំណើរឈាមរត់ និងមុខងារសរីរាង្គផ្សេងៗ។

បន្ទាប់ពីពិនិត្យរាងកាយរួច គ្រូពេទ្យអាចបញ្ជាឱ្យធ្វើតេស្តរោគវិនិច្ឆ័យ។ តេស្តទាំងនេះអាចរួមបញ្ចូល ៖

តាមរយៈការធ្វើតេស្តមួយចំនួនឬទាំងអស់ គ្រូពេទ្យរបស់លោកអ្នកក៏អាចមើលឃើញពីវឌ្ឍនភាពរបស់ជំងឺសន្ទះបេះដូងដែរ។ នេះនឹងជួយឱ្យគ្រូពេទ្យសម្រេចចិត្ត ទាក់ទងនឹងជម្រើសព្យាបាល។

 

តើជំងឺសន្ទះបេះដូងត្រូវព្យាបាលយ៉ាងដូចម្តេច?

ការព្យាបាលជំងឺសន្ទះបេះដូងអាស្រ័យលើប្រភេទ និងភាពធ្ងន់ធ្ងររបស់ជំងឺ។ ការព្យាបាលជំងឺសន្ទះបេះដូងមានបីគោលដៅ ៖ បង្ការសន្ទះបេះដូងពីការខូចខាតបន្ថែមទៀត, បន្ថយអាការជំងឺ, និងជួសជុល ឬជំនួសសន្ទះបេះដូង។

បង្ការសន្ទះបេះដូងមិនឱ្យខូចខាត ៖  ប្រសិនបើលោកអ្នកមានជំងឺសន្ទះបេះដូង លោកអ្នកនឹងមានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍទៅជាជំងឺរលាកខាងក្នុងសរសៃថតបេះដូង និងសន្ទះបេះដូង (Endocarditis) ដែលជាលក្ខខណ្ឌជំងឺធ្ងន់ធ្ងរ។ អ្នកដែលបានធ្វើការវះកាត់ ឬប្តូរសន្ទះបេះដូង ក៏មានហានិភ័យខ្ពស់ក្នុងការកើត Endocarditis ដែរ។

ដើម្បីការពារខ្លួន លោកអ្នកត្រូវ ៖

ប្រើថ្នាំ ៖ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឱ្យលោកអ្នកថ្នាំ ដើម្បីព្យាបាលអាការ និងបន្ថយឱកាសខូចសន្ទះបេះដូងទៅអនាគត។ បន្ទាប់ពីវះកាត់សន្ទះបេះដូងរួច  លោកអ្នកប្រហែលជាត្រូវបញ្ឈប់ប្រើថ្នាំមួយចំនួន ដើម្បីកែបញ្ហា។ មានថ្នាំផ្សេងទៀតប្រហែលជាលោកអ្នកត្រូវការប្រើពេញមួយជីវិត។ ថ្នាំព្យាបាលជំងឺបេះដូង រួមមាន ៖

សូមធ្វើតាមការណែនាំរបស់គ្រូពេទ្យ នៅពេលប្រើថ្នាំព្យាបាលជំងឺបេះដូងទាំងនេះ។ លោកអ្នកត្រូវដឹងពីឈ្មោះថ្នាំ, ប្រើសម្រាប់ធ្វើអ្វី, និងត្រូវប្រើញឹកញាប់ប៉ុណ្ណា។ សូមធ្វើបញ្ជីឈ្មោះថ្នាំ និងរក្សានៅក្នុងកាបូបលុយ ឬកាបូបរបស់លោកអ្នកជានិច្ច។

ការវះកាត់ និងនីតិវិធីព្យាបាលផ្សេងៗ ៖  ការធ្វើតេស្តរករោគវិនិច្ឆ័យ ដែលគ្រូពេទ្យបញ្ជាឱ្យធ្វើ អាចជួយកំណត់ទីតាំង, ប្រភេទ, និងទំហំជំងឺសន្ទះបេះដូង។ លទ្ធផលពីការធ្វើតេស្តទាំងនេះ, រចនាសម្ព័ន្ធបេះដូង, និងអាយុ និងរបៀបរស់នៅរបស់លោកអ្នកនឹងជួយកំណត់ការព្យាបាល ដែលល្អបំផុតសម្រាប់លោកអ្នក។

ជម្រើសវះកាត់ រួមមានការជួសជុល ឬប្តូរសន្ទះបេះដូង។ សន្ទះអាចត្រូវបានជួសជុល ឬជំនួស ដោយការវះកាត់សន្ទះបេះដូងបែបបុរាណ ឬការវះកាត់សន្ទះបេះដូងតិចតួច។ ចំពោះសន្ទះបេះដូងវិញក៏អាចជួសជុល ដោយនីតិវិធីផ្សេងទៀត ដូចជា percutaneous balloon valvuloplasty។ រីឯ Transcatheter aortic valve replacement (TAVR) គឺជាជម្រើសវះកាត់ថ្មី។ 

ដោយឡែក MitraClip គឺជានីតិវិធីព្យាបាលដែលវះកាត់តិចបំផុត ដែលមានការវះកាត់មួយ ជួយឱ្យ Mitral Valve បិទជិតបានល្អ។ វាស្តារលំហូរឈាមតាមបេះដូងឱ្យមកធម្មតាវិញ។

 

ការរស់នៅជាមួយជំងឺសន្ទះបេះដូង

នៅពេលលោកអ្នកមានជំងឺសន្ទះបេះដូង វាចាំបាច់ក្នុងការការពារខ្លួនលោកអ្នក ពីបញ្ហាបេះដូងនាពេលអនាគត ទោះបីជាសន្ទះបេះដូងរបស់លោកអ្នក ត្រូវបានជួសជុល ឬជំនួសដោយការវះកាត់ក៏ដោយ។ នេះគឺជាគន្លឹះខ្លះៗដើម្បីឱ្យមានសុខភាពល្អ ៖

Leave a Comment