ជួយមនុស្សជាទីស្រឡាញ់ដែលមានជំងឺបេះដូងឱ្យបរិភោគត្រឹមត្រូវ

សម្រាប់អ្នកដែលមានជំងឺបេះដូង របបអាហារគឺជាបញ្ហាធំ។ ការបរិភោគត្រឹមត្រូវ ទន្ទឹមនឹងទម្លាប់ល្អៗ ផ្សេងទៀត វាអាចជួយពន្យឺត ឬជួយសរសៃឈាមបេះដូងដែលតូចចង្អៀត និងបង្ការផលវិបាកផ្សេងៗបាន។

លោកអ្នកអាចជួយមនុស្សជាទីស្រឡាញ់របស់លោកអ្នកដែលមានជំងឺបេះដូង ដោយទទួលរបបអាហារដែលអាចទប់ស្កាត់ជាតិកូឡេស្តេរ៉ូលអាក្រក់​ (LDL),  បន្ថយសម្ពាធឈាម, បន្ថយជាតិស្ករក្នុងឈាម, និងជួយសម្រកទម្ងន់។

យុទ្ធសាស្ត្រល្អបំផុត គឺ ៖  ផ្តោតលើអ្វីដែលអ្នកជំងឺបេះដូងអាចបរិភោគបាន មិនមែនត្រឹមតែអ្វីដែលគ្រូពេទ្យមិនបានណែនាំឡើយ។ តាមការស្រាវជ្រាវបានបង្ហាញថា ការបន្ថែមអាហារដែលជួយបេះដូងគឺមានសារសំខាន់ដូចគ្នានឹងការកាត់បន្ថយអាហារ។

យុទ្ធសាស្ត្រទាំង ៩ យ៉ាងខាងក្រោមនេះនឹងជួយលោកអ្នករៀបចំផែនការអាហារសម្រាប់អ្នកជំងឺបេះដូង ៖

១. ផ្តល់អាហារដែលមានបន្លែ, ផ្លែឈើ, គ្រាប់ធញ្ញជាតិ, និងពពួកប្រភេទសណ្តែកឱ្យបានច្រើន។ អាហារមូលដ្ឋានអាចឱ្យមនុស្សទាំងអស់ញ៉ាំបាន។ អាហារប្រភេទនេះសម្បូរដោយជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងទៀត ហើយពួកវាអាចមានរសជាតិឆ្ងាញ់ បើធ្វើជាសាឡាដ, អាហារបន្ថែម, ឬជាអាហារគោល។ សូមប្រយ័ត្នផង កុំប្រើខ្លាញ់ឬឈីសច្រើនពេក។

២. ជ្រើសរើសកាឡូរីជាតិខ្លាញ់ ៖

៣. ផ្តល់អាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនច្រើនប្រភេទ។ ធ្វើម្ហូបមានតុល្យភាព ដោយប្រើសាច់គ្មានខ្លាញ់ (lean meat), ត្រី, និងបន្លែដែលជាប្រភពប្រូតេអ៊ីន។

៤. កំណត់កម្រិតកូឡេស្តេរ៉ូល។ កូឡេស្តេរ៉ូលនៅក្នុងអាហារ ដែលមាននៅក្នុងសាច់ក្រហម និងផលិតផលទឹកដោះមានជាតិខ្លាញ់ខ្ពស់ គឺអាចបង្កើនកម្រិតកូឡេស្តេរ៉ូលក្នុងឈាម ជាពិសេសចំពោះអ្នកដែលមានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូង។

៥. ផ្តល់ប្រភេទអាហារម្សៅដែលត្រឹមត្រូវ។ អាហារម្សៅ ដូចជាអង្ករសំរូប, អង្ករអូត, គ្រាប់ quinoa,  និងដំឡូងជ្វា ដើម្បីបន្ថែមជាតិសរសៃ និងជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ សូមជៀសវាងផ្តល់អាហារដែលមានជាតិស្ករ។

៦. ត្រូវបរិភោគឱ្យបានទៀងទាត់។ បែបនេះជួយដល់អ្នកជំងឺបេះដូងឱ្យគ្រប់គ្រងជាតិស្ករក្នុងឈាម, ដុតបំផ្លាញជាតិខ្លាញ់មានប្រសិទ្ធភាព, និងគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល។

៧. កាត់បន្ថយអំបិល។ ការប្រើអំបិលច្រើនពេកមិនល្អសម្រាប់សម្ពាធឈាមទេ។ ផ្ទុយទៅវិញ ប្រើរុក្ខជាតិក្លិនក្រអូបសម្រាប់ការដាំស្ល និងជាថ្នាំ, គ្រឿងទេសឬ គ្រឿងផ្សំរសជាតិ ដើម្បីឱ្យអាហារមានរសជាតិឈ្ងុយឆ្ងាញ់។

៨. ផ្តល់ជាតិទឹកឱ្យបានច្រើន។ ការរក្សាជាតិទឹកបានគ្រប់គ្រាន់ធ្វើឱ្យអ្នកជំងឺមានអារម្មណ៍ស្វាហាប់ និងញ៉ាំតិច។ លោកអ្នកត្រូវលើកទឹកចិត្តមនុស្សជាទីស្រឡាញ់របស់លោកអ្នកឱ្យផឹកទឹកប្រហែល ១ ទៅ ២ លីត្រ រាល់ថ្ងៃ លើកលែងតែគ្រូពេទ្យប្រាប់ឱ្យកំណត់បរិមាណវត្ថុរាវ។

៩. ត្រូវត្រួតពិនិត្យបរិមាណអាហារ។ ការប្រើប្រាស់ចានតូច និងកែវតូច និងពិនិត្យស្លាកម្ហូបអាហារ ដើម្បីមើលថាតើមានបរិមាណប៉ុន្មាននៅក្នុងអាហារ ជួយលោកអ្នកបានច្រើន ព្រោះវាងាយស្រួលញ៉ាំ ជាងមកត្រូវគិត។ ខាងក្រោមនេះជាគោលការណ៍ណែនាំខ្លះៗ ៖

Leave a Comment