ថ្នាំសម្លាប់ស្មៅ និងសុខភាពរបស់លោកអ្នក

Glyphosate គឺជាថ្នាំសម្លាប់ស្មៅដែលពេញនិយម   ត្រូវបានគេប្រើដើម្បី៖ សម្លាប់រុក្ខជាតិ   និងស្មៅមួយចំនួន   គ្រប់គ្រងរបៀបដែលរុក្ខជាតិដុះលូតលាស់      ទទួលបានដំណាំត្រៀមសំរាប់ការប្រមូលផល     និងផ្លែឈើទុំ។

ថ្មីៗនេះ Glyphosate មាននៅក្នុងព័ត៌មាន      ដោយសារតែការព្រួយបារម្ភអំពីហានិភ័យសុខភាព។

តើ Glyphosate ត្រូវបានគេប្រើនៅឯណា?

Glyphosate គឺជាថ្នាំសម្លាប់ស្មៅមួយទូទៅបំផុតរបស់ពិភពលោក។  វាជាធាតុផ្សំសកម្មនៅក្នុងផលិតផលកម្ចាត់ស្មៅដែលមានប្រជាប្រិយដូចជា៖ ពពួក Roundup     Rodeo       និង Pondmaster ។ កសិករជាច្រើនប្រើវាក្នុងអំឡុងពេលផលិតអាហារ។

វាត្រូវបានប្រើជាញឹកញាប់លើ៖

ការប៉ះពាល់នឹង Glyphosate នៅក្នុងវាលស្មៅ និងសួនច្បាររបស់លោកអ្នក

ប្រសិនបើលោកអ្នកប្រើថ្នាំសម្លាប់ស្មៅ  ដែលមាន Glyphosate នៅលើវាលស្មៅ   ឬសួនច្បាររបស់លោកអ្នក      អ្នកអាចប៉ះពាល់ Glyphosate ដោយ៖ ដកដង្ហើមវាចូល    ប្រឡាក់វាលើស្បែករបស់លោកអ្នក   ឬវាចូលភ្នែករបស់លោកអ្នក។ ហានិភ័យរបស់លោកអ្នកនឹងកើនឡើងប្រសិនបើលោកអ្នក៖

ប្រសិនបើលោកបានប៉ះពាល់ Glyphosate     នោះភ្នែក    ស្បែក    ច្រមុះ     និងបំពង់ករបស់លោកអ្នកអាចរលាក។ ប្រសិនបើ Glyphosate ចូលភ្នែករបស់លោកអ្នក     វាអាចបណ្តាលឱ្យមានការរលាក    ឬរបួសកញ្ចក់ភ្នែកបន្តិចបន្តួច។ ប្រសិនបើលោកអ្នកលេបវា     លោកអ្នកប្រហែលជាមានការកើនឡើងទឹកមាត់និងរលាក    និងឈឺចាប់នៅក្នុងមាត់     និងបំពង់ក។ វាអាចបណ្តាលឱ្យចង់ក្អួត    ក្អួត     និងរាក។

ក្នុងករណីខ្លះ    មនុស្សដែលបានលេបផលិតផលដែលមានផ្ទុក Glyphosate ដោយចេតនាបានស្លាប់។

ដើម្បីបន្ថយហានិភ័យ    លោកអ្នកត្រូវលាងដៃ     និងដោះសម្លៀកបំពាក់បន្ទាប់ពីលោកអ្នកប៉ះពាល់ផលិតផលដែលមានផ្ទុក Glyphosate ។

ការប៉ះពាល់នឹង Glyphosate ក្នុងអាហាររបស់លោកអ្នក

លោកអ្នកក៏អាចប្រឈមនឹង glyphosate នៅក្នុងអាហាររបស់លោកអ្នកដែរ។

កសិករជាច្រើនប្រើផលិតផល glyphosate នៅក្នុងចម្ការ   និងចម្ការផ្លែឈើរបស់ពួកគាត់។ ពួកគាត់បាញ់វាទៅលើដំណាំដូចជា  ពោត   និងសណ្តែកសៀងដែលត្រូវបានគេបង្កើតហ្សែនដើម្បីទប់ទល់នឹង Glyphosate ដែលត្រូវបានគេស្គាល់ថាជា GMOs ។ ពួកគាត់ក៏បាញ់ Glyphosate ទៅលើដំណាំមិនមែន GMO ដូចជា

ស្រូវសាលី   ស្រូវសាលី barley    ស្រូវសាលី oats    និងសណ្តែកដើម្បីសម្ងួតដំណាំ    ដើម្បីឱ្យពួកគាត់អាចប្រមូលផលបានឆាប់។

Glyphosate ចូលទៅក្នុងអាហារមុនខ្សែចង្វាក់អាហារ    មុនពេលប្រមូលផលអាហារឆៅ   និងមុនពេលកែច្នៃ។

តើអាហារអ្វីខ្លះដែលមាន Glyphosate?

លោកអ្នកប្រហែលជាធ្លាប់បានឮនៅក្នុងព័ត៌មានថ្មីៗនេះថា   ផលិតផលដែលមានមូលដ្ឋានលើស្រូវសាលី oat ដូចជា    អាហារផ្សំពីស្រូវសាលី oat (oatmeal)   អាហារផ្សំពីធញ្ញជាតិ (cereal)       អាហារផ្សំពីផ្លែឈើក្រៀម    គ្រាប់ផ្លែឈើ     និងគ្រាប់ធញ្ញជាតិបន្ទះ (granola bars)  និងអាហារសម្រន់បន្ទះមាន Glyphosate ។

នៅក្នុងរបាយការណ៍មួយពីអ្នកវិទ្យាសាស្ត្រកាលីហ្វ័រញ៉ា    និងអង្គការសុខភាពពិភពលោក៖     ៤៣ ក្នុងចំនោម ៤៥ ផលិតផលដែលមានមូលដ្ឋានលើស្រូវសាលី oat   ត្រូវបានធ្វើតេស្តពិនិត្យថាមាន Glyphosate ។ អាហារពេលព្រឹកពេញនិយមដូចជា Quaker Old Fashioned Oats និង Cheerios មាន Glyphosate កម្រិតខ្ពស់ជាងមធ្យម។

Glyphosate ក៏មាននៅក្នុងផលិតផលគ្រាប់ធញ្ញជាតិ   និងសណ្តែកដូចជា៖   មីអ៊ីតាលី (pasta)     ស្រូវ​សាលី buckwheat    ស្រូវ​សាលី barley        សណ្តែកក្រហមធំ (kidney beans)    និងសណ្តែក chickpeas។

អាហារខ្លះអាចធ្វើឱ្យលោកអ្នកភ្ញាក់ផ្អើលដូចជា៖ ផ្លែប័រ    ផ្លែប៉ោម    ផ្លែប៊ឺរីខៀវ    ផ្លែឆឺរី    ត្រសក់      ផ្លែលម៉ើ       សណ្តែកហោឡាំងតៅស្ងួត        ខ្ទឹមស     ក្រូចឆ្មារលៀង      ផ្លែអូលីវ       សណ្តែកដី       ផ្លែទទឹមដំឡូងបារាំង        ​ស្រូវ       ស្ពៃ spinach      អំពៅ       ថ្នាំជក់        ប៉េងប៉ោះ      និង គ្រាប់ Walnut ។

តើ Glyphosate មាននៅក្នុងអាហារសរីរាង្គដែរឬទេ?

ដើម្បីកំណត់ការប៉ះពាល់របស់លោកអ្នកនឹង Glyphosate    សូមទិញផលិតផលសរីរាង្គ។ Glyphosate ត្រូវបានហាមឃាត់ក្នុងការធ្វើកសិកម្មសរីរាង្គ។ ប៉ុន្តែវាមិនអាចលុបបំបាត់ Glyphosate ទាំងស្រុងបានទេ។ នៅក្នុងរបាយការណ៍របស់អង្គការសុខភាពពិភពលោក   មួយភាគបីនៃផលិតផលស្រូវសាលី oat សរីរាង្គដែលត្រូវបានធ្វើតេស្តមានដាននៃ Glyphosate ។ ប៉ុន្តែពួកវានៅក្រោមកម្រិតដែលទាក់ទងនឹងហានិភ័យ។

វាអាចទៅរួចដែល Glyphosate រសាត់ចេញពីចម្ការក្បែរៗ    ដែលដាំដំណាំតាមបែបប្រពៃណី    ឬក្នុងអំឡុងពេលធ្វើឱ្យអាហារក្រខ្វក់នៅកន្លែងកែច្នៃដែលគ្រប់គ្រងដំណាំមិនមែនសរីរាង្គ។

ហានិភ័យសុខភាពរយៈពេលវែង

ការប៉ះពាល់រយៈពេលខ្លីទៅនឹង glyphosate មិនមែនជាអ្វីដែលអ្នកត្រូវព្រួយបារម្ភនោះទេ។ អ្នកជំនាញនិយាយថាវាមិនសូវពុលដូចអំបិលលើតុទេ។ ប៉ុន្តែហានិភ័យរយៈពេលវែងអាចជាក្តីបារម្ភ។ អ្នកវិទ្យាសាស្ត្របានបែងចែកកម្រិតហានិភ័យដែលបានពាក់ព័ន្ធ។ របាយការណ៍បង្ហាញលទ្ធផលផ្ទុយគ្នា។ ហើយត្រូវចងចាំថាការសិក្សាភាគច្រើនពាក់ព័ន្ធនឹងសត្វមិនមែនមនុស្សទេ៖

Leave a Comment