លក្ខខណ្ឌ

តើជំងឺទឹកនោមផ្អែមប៉ះពាល់ដល់រាងកាយលោកអ្នកយ៉ាងដូចម្តេច?

វាអាចធ្វើការ   ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់លោកអ្នក   ប៉ុន្តែលទ្ធផលគឺសមនឹងវា។ ជំងឺទឹកនោមផ្អែមដែលមិនបានគ្រប់គ្រងបាន  មានន័យថាកម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នកខ្ពស់ពេក   ទោះបីជាអ្នកកំពុងព្យាបាលវាក៏ដោយ។ ហើយលោកអ្នកអាចមានអាការដូចជា   ការនោមញឹកញាប់   ស្រេកទឹកខ្លាំង  និងមានបញ្ហាផ្សេងទៀត   ទាក់ទងនឹងជំងឺទឹកនោមផ្អែមរបស់លោកអ្នក។

ប្រសិនបើលោកអ្នកមិនខិតខំប្រឹងប្រែងដើម្បីដោះស្រាយវា   លោកអ្នកអាចរៀបចំខ្លួនលោកអ្នកទៅជាម្ចាស់ផ្ទះនៃផលវិបាក។ ជំងឺទឹកនោមផ្អែមអាចប៉ះពាល់ដល់សរីរាង្គ   ស្ទើរតែទាំងអស់នៅក្នុងខ្លួនរបស់លោកអ្នក   រួមទាំងៈ

បេះដូង និងសរសៃឈាម

ជំងឺបេះដូង  និងជំងឺសរសៃឈាម  គឺជាបញ្ហាទូទៅសម្រាប់មនុស្សជាច្រើន   ដែលជំងឺទឹកនោមផ្អែមរបស់ពួកគេ  មិនស្ថិតក្រោមការគ្រប់គ្រង។ លោកអ្នកទំនងជាមានបញ្ហាបេះដូង   និងជំងឺដាច់សរសៃឈាមខួរក្បាលយ៉ាងហោចណាស់ពីរដង    លើសពីអ្នកដែលមិនមានជំងឺនេះ។

ការខូចខាតសរសៃឈាម  ឬការខូចខាតសរសៃប្រសាទ   ក៏អាចបណ្តាលឱ្យមានបញ្ហាជើង   ដែលក្នុងករណីកម្រ   អាចនាំឱ្យមានការកាត់អវៈយវៈណាមួយចេញ។ អ្នកដែលមានជំងឺទឹកនោមផ្អែមទំនងជា   ងាយនឹងអាចត្រូវគេកាត់ម្រាមជើង   និងប្រអប់ជើងរបស់ពួកគាត់   ជាងអ្នកដែលមិនមានជំងឺនេះចំនួន ១០ ដង។

អាការរោគ៖ លោកអ្នកប្រហែលជាមិនកត់សម្គាល់ ព្រមាន   រហូតដល់ពេលលោកអ្នកមានជំងឺគាំងបេះដូង   ឬដាច់សរសៃឈាមខួរក្បាល។ បញ្ហាជាមួយនឹងសរសៃឈាមធំៗ    នៅក្នុងជើងរបស់លោកអ្នកអាចបណ្តាលឱ្យរមួលក្រពើ     ស្បែកប្តូរពណ៌     និងអារម្មណ៍ដឹងក្នុងជើងតិច។

ដំណឹងល្អ៖ ការសិក្សាជាច្រើនបានបង្ហាញថា   ការគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់លោកអ្នកតាម   រយៈការប្រើថ្នាំ   របបអាហារ   និងការធ្វើលំហាត់ប្រាណ   អាចជួយលោកអ្នកឱ្យជៀសផុតពីបញ្ហាទាំងនេះ   ឬបញ្ឈប់ពួកវាពីការវិវឌ្ឍទៅកាន់តែអាក្រក់   ប្រសិនបើលោកអ្នកមាន។

ភ្នែក

ជំងឺទឹកនោមផ្អែម   គឺជាបុព្វហេតុចម្បងនៃការបាត់បង់ចក្ខុវិស័យ   ចំពោះមនុស្សពេញវ័យដែលមានអាយុពី ២០ ទៅ ៧៤ ឆ្នាំ   នៅសហរដ្ឋអាម៉េរិក។ វាអាចនាំឱ្យមានបញ្ហាភ្នែក     បញ្ហាភ្នែកខ្លះអាចបណ្តាលឱ្យងងឹតភ្នែក   ប្រសិនបើមិនបានព្យាបាល៖

អាការរោគ៖ បញ្ហាចក្ខុវិស័យ   ឬការបាត់បង់ចក្ខុវិស័យភ្លាមៗ។

ព័ត៌មានល្អ៖ ការសិក្សាបានបង្ហាញថា   ការពិនិត្យភ្នែកទៀងទាត់   និងការព្យាបាលបញ្ហាទាំងនេះឱ្យបានទាន់ពេលវេលា   អាចការពារភាពងងឹតភ្នែក   ដែលទាក់ទងនឹងជំងឺទឹកនោមផ្អែមរហូតដល់ ៩០% ។

ជំងឺតម្រងនោម

ជំងឺទឹកនោមផ្អែម  គឺជាបុព្វហេតុចម្បងនៃការខ្សោយតម្រងនោម   ចំពោះមនុស្សពេញវ័យនៅសហរដ្ឋអាម៉េរិកដែលមានចំនួនស្ទើរតែពាក់កណ្តាលនៃករណីថ្មី។

អាការរោគ ៖ ជាធម្មតា  លោកអ្នកមិនកត់សម្គាល់អាការណាមួយ   ជាមួយជំងឺតម្រងនោមទាក់ទងនឹងជំងឺទឹកនោមផ្អែម   ដំណាក់កាលដំបូងទេ។ នៅដំណាក់កាលបន្ទាប់   វាអាចធ្វើឱ្យជើង   និងប្រអប់ជើងរបស់លោកអ្នកហើម។

ដំណឹងល្អ៖ ថ្នាំដែលកាត់បន្ថយជាតិស្ករ  និងសម្ពាធឈាម ( ទោះបីជាលោកអ្នកមិនមានជំងឺលើសសម្ពាធឈាមក៏ដោយ ) អាចកាត់បន្ថយហានិភ័យ   នៃជំងឺខ្សោយតម្រងនោមបាន ៣៣ ភាគរយ។

សរសៃប្រសាទ

យូរៗទៅ   កម្រិតជាតិស្ករក្នុងឈាមខ្ពស់   អាចធ្វើឱ្យប៉ះពាល់ដល់សរសៃប្រសាទរបស់លោកអ្នក។ មនុស្សប្រមាណជា ៧០% នៃអ្នកមានជំងឺទឹកនោមផ្អែម   ទទួលការខូចខាតប្រភេទនេះ។

ដំណឹងល្អ៖ លោកអ្នកមានជម្រើសជាច្រើន   ក្នុងការព្យាបាលការឈឺចាប់របស់លោកអ្នក។ វេជ្ជបណ្ឌិតអាចចេញវេជ្ជបញ្ជាអោយប្រើថ្នាំ anticonvulsant   ដែលជាធម្មតា   ត្រូវបានចេញវេជ្ជបញ្ជាសម្រាប់ការប្រកាច់   ប៉ុន្តែត្រូវបានប្រើជាញឹកញាប់សម្រាប់ការឈឺសរសៃប្រសាទ។ គ្រូពេទ្យក៏អាចផ្តល់ឱ្យលោកអ្នកនូវថ្នាំ ដែលត្រូវប្រើនៅលើស្បែករបស់លោកអ្នកដូចជា   គ្រីម   ឬបន្ទះថ្នាំបិទលើស្បែក (patches) ។ គាត់អាចណែនាំលោកអ្នកឱ្យប្រើឧបករណ៍   ដែលរំញោចសរសៃប្រសាទរបស់លោកអ្នកដែលមានឈ្មោះថា TENS (ការរំញោចសរសៃប្រសាទអគ្គិសនីឆ្លង transcutaneous electrical nerve stimulation) ។

ធ្មេញ

ការមានជំងឺទឹកនោមផ្អែម   ធ្វើឱ្យលោកអ្នកមានហានិភ័យខ្ពស់នៃជំងឺអញ្ចាញធ្មេញ។

អាការរោគ ៖ អញ្ចាញធ្មេញរបស់លោកអ្នកអាចឡើងក្រហម   និងហើម   និងហូរឈាមយ៉ាងងាយ។

ដំណឹងល្អ៖ ប្រសិនបើលោកអ្នករក្សាជាតិស្ករក្នុងឈាមរបស់លោកអ្នក   ឱ្យស្ថិតក្រោមការគ្រប់គ្រង   សូមទៅជួបពេទ្យធ្មេញរបស់លោកអ្នកឱ្យបានទៀងទាត់   និងថែរក្សាធ្មេញឱ្យបានល្អ   ជារៀងរាល់ថ្ងៃដោយការដុសធ្មេញ   ចាក់ធ្មេញ   និងលាងសម្អាតដោយប្រើទឹកខ្ពុរមាត់កំចាត់កម្ចាត់រោគ   លោកអ្នកអាចជៀសផុតពីបញ្ហាអញ្ចាញធ្មេញ    និងការបាត់បង់ធ្មេញ។

ទទួលខុសត្រូវលើស្ថានភាពរបស់លោកអ្នក

មនុស្សមួយចំនួនត្រូវធ្វើការផ្លាស់ប្តូររបៀបរស់នៅតូចតាចប៉ុណ្ណោះ   ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមរបស់ពួកគេក្នុងការគ្រប់គ្រង   ទៅចំណុចបញ្ឈប់   ឬថែមទាំងធ្វើឱ្យផលវិបាកនៃជំងឺទឹកនោមផ្អែមរើឡើងវិញ។ អ្នកផ្សេងទៀតត្រូវការថ្នាំ   ឬសូម្បីតែការវះកាត់ដើម្បីគ្រប់គ្រងផលវិបាក   និងរារាំងពួកគេមិនឱ្យកាន់តែធ្ងន់ធ្ងរ។

ការព្យាបាលផលវិបាកផ្តោតលើការបន្ថយការខូចខាត។ នោះអាចរួមបញ្ចូលទាំងការប្រើថ្នាំ   ការវះកាត់   ឬជម្រើសផ្សេងទៀត។

ប៉ុន្តែមធ្យោបាយសំខាន់បំផុត   ដើម្បីបន្ថយផលវិបាកនៃជំងឺទឹកនោមផ្អែម   គឺរក្សាកម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នកឱ្យស្ថិតក្រោមការគ្រប់គ្រង   បរិភោគត្រឹមត្រូវ    ហាត់ប្រាណ   សម្រកទម្ងន់    ជៀសវាងការជក់បារី    និងទទួលការព្យាបាលជំងឺសម្ពាធឈាមខ្ពស់   និងកូឡេស្តេរ៉ូលខ្ពស់។

Translate by Chakriya Phou

Leave a Comment