តើលោកអ្នកត្រូវការកាឡូរីប៉ុន្មាន?

Source: https://cathe.com

មិនថាលោកអ្នកកំពុងព្យាយាមសម្រកទម្ងន់    បង្កើនទម្ងន់    ឬរក្សាទម្ងន់បច្ចុប្បន្នរបស់លោកអ្នកទេ   លោកអ្នកអាចនឹងចង់រកមើលកាឡូរីដែលបានណែនាំក្នុងមួយថ្ងៃសម្រាប់ភេទ   អាយុ   និងកម្រិតសកម្មភាពរបស់លោកអ្នក។ តារាងខាងក្រោមគួរតែត្រូវបានប្រើជាចំណុចយោង   ពីព្រោះមនុស្សគ្រប់រូបមានការរំលាយអាហារខុសគ្នាយ៉ាងខ្លាំង   សូម្បីតែនៅពេលពួកគេមានទំហំខ្លួន   និងភេទដូចគ្នាក៏ដោយ។ ជួរកាឡូរីដែលបានណែនាំខាងក្រោម   ត្រូវបានបង្កើតដោយប្រើការគណនាតម្រូវការថាមពលតាមការប៉ាន់ស្មានរបស់វិទ្យាស្ថានវេជ្ជសាស្ត្រ។

ដើម្បីរក្សាទម្ងន់៖ តារាងខាងក្រោមបង្ហាញលោកអ្នកពីកម្រិតកាឡូរីប្រចាំថ្ងៃ។ វាផ្អែកលើអាយុ   កម្រិតសកម្មភាព   និងសន្ទស្សន៍ម៉ាសរាងកាយ ២១,៥ សម្រាប់ស្ត្រី     និង ២២,៥ សម្រាប់បុរស។

ដើម្បីបញ្ចុះទម្ងន់៖ វាត្រូវបានគេណែនាំឱ្យបញ្ចុះទម្ងន់ ១​ ផោន (៤៥០ ក្រាម) ក្នុងមួយសប្តាហ៍   លោកអ្នកនឹងត្រូវបន្ថយកាឡូរីសរុបចំនួន ៥០០ ក្នុងមួយថ្ងៃ។ ឥឡូវនេះអ្នកស្រាវជ្រាវជឿជាក់ថា   ការសម្រកទម្ងន់គឺជាដំណើរការយឺត   ហើយការថយចុះ ១០ កាឡូរីក្នុងមួយថ្ងៃ   នាំឱ្យបាត់បង់ប្រហែលមួយផោន (៤៥០ ក្រាម) ក្នុងមួយឆ្នាំ។ គន្លឹះសំខាន់គឺអត់ធ្មត់   និងធ្វើការជាមួយអ្នកជំនាញខាងចំណីអាហារ   ដើម្បីជួយស្វែងរកផែនការត្រឹមត្រូវសម្រាប់លោកអ្នក។

ដើម្បីបង្កើនទម្ងន់៖   វាជាការល្អបំផុតក្នុងការធ្វើការលើផែនការ   ជាមួយអ្នកជំនាញខាងចំណីអាហារ។ ទោះបីជាយ៉ាងណាក៏ដោយ   សូមបន្តទៅមុខ    និងបន្ថែមកាឡូរី។

សម្រាប់ការសម្រកទម្ងន់ដោយជោគជ័យ  ដែលលោកអ្នកអាចរក្សាបានតាមពេលវេលា     អ្នកជំនាញណែនាំឱ្យជ្រើសរើសអាហារ   ដែលមានកាឡូរីទាប   ប៉ុន្តែសម្បូរទៅដោយជាតិប្រូតេអ៊ីន   វីតាមីន   ជាតិរ៉ែជាតិសរសៃ   និងសារធាតុចិញ្ចឹមផ្សេងទៀត។

 

មិនសូវសកម្ម*  មានន័យថារបៀបរស់នៅ   ដែលរួមបញ្ចូលទាំងសកម្មភាពរាងកាយស្រាល ៗ ដែលទាក់ទងនឹងសកម្មភាពធម្មតានៃការរស់នៅប្រចាំថ្ងៃ។ សកម្មល្មមរួមមានការដើរ ១.៥ ដល់ ៣ ម៉ាយល៍ ( ២,៤ ទៅ ៤,៨ គីឡូម៉ែត្រ ) ក្នុងមួយថ្ងៃក្នុងល្បឿនពី ៣ ទៅ ៤ ម៉ាយល៍ ( ៤,៨ គីឡូម៉ែត្រទៅ ៦,៤ គីឡូម៉ែត្រ ) ក្នុងមួយម៉ោង ( ឬសមមូល ) ។ មនុស្សសកម្មដើរច្រើនជាង ៣ ម៉ាយល៍ ( ៤,៨ គីឡូម៉ែត្រ ) ក្នុងមួយថ្ងៃក្នុងល្បឿនដូចគ្នា   ឬធ្វើលំហាត់សមមូល។

Leave a Comment