តើខ្ញុំគួរសម្អាតភ្នែកយ៉ាងដូចម្តេច

តើខ្ញុំគួរសម្អាតភ្នែកយ៉ាងដូចម្តេច?

ធូលីចូលក្នុងភ្នែករបស់អ្នក    ឬអ្នកធ្វើទឹករលោងលាបក្រចកចូលភ្នែកដោយអចេតនា អ្នកភ្ញាក់ឡើងហើយឃើញភ្នែករបស់អ្នកពោរពេញទៅដោយខ្ទុះ    ឬទឹករំអិល។ អ្នកលាងសម្អាតខ្លួនអ្នកជាមួយសាប៊ូ    និងទឹក។ ប៉ុន្តែតើវិធីណាដែលត្រឹមត្រូវដើម្បីសម្អាតភ្នែករបស់អ្នក?

ប្រសិនបើមានអ្វីមួយចូលក្នុងភ្នែករបស់អ្នក    វាអាចមិនស្រួលបន្តិច    ឬឈឺចាប់ខ្លាំង។ វិធីល្អបំផុតក្នុងការលាងសម្អាតចេញគឺអាស្រ័យលើប្រភេទវត្ថុដែលចូលភ្នែក។ សូមធ្វើសកម្មភាពឱ្យបានលឿន    ដូច្នេះអ្នកអាចការពារការខូចខាតណាមួយចំពោះភ្នែក    និងចក្ខុវិស័យរបស់អ្នក។

សារធាតុគីមី

សារធាតុគីមីក្នុងផ្ទះជាច្រើនអាចធ្វើឱ្យភ្នែកអ្នកឈឺចាប់។ ពួកវាមានដូចជា៖ អូសាវែ    សារធាតុសម្អាតលូ    ជី    ម្សៅសាប៊ូលាងចាន    ថ្នាំប៉ូលាកញ្ចក់    និងផលិតផលកំបោរដូចជា    ម្នាងសិលា    និងស៊ីម៉ង់ត៍។

លាងពួកវា។ លាងជម្រះភ្នែករបស់អ្នកដោយទឹកត្រជាក់   ឬសូលុយស្យុងអំបិលភ្លាមៗយ៉ាងហោចណាស់ ១៥ នាទី។ អ្នកអាចធ្វើដូចនេះនៅលើឡាបូ    ឬនៅក្នុងបន្ទប់ទឹក។ ប្រសិនបើអ្នកពាក់កញ្ចក់ដាក់ក្នុងភ្នែកសូមយកពួកវាចេញ    ប៉ុន្តែកុំបញ្ឈប់ការលាងភ្នែករបស់អ្នកពេលអ្នកលាងពួកវា។

សុំដំបូន្មាន

នៅពេលដែលអ្នកបញ្ចប់ការលាងសម្អាត    សូមទូរស័ព្ទទៅមជ្ឈមណ្ឌលគ្រប់គ្រងជាតិពុលក្នុងតំបន់របស់អ្នក។ ពួកគេអាចប្រាប់អ្នកពីអ្វីដែលត្រូវធ្វើបន្ទាប់    ដោយផ្អែកលើសារធាតុគីមី។ សម្រាប់របស់ផ្សេងៗដូចជាសាប៊ូដុំ    និងសាប៊ូកក់សក់    ការលាងជម្រះល្អប្រហែលជាអ្វីដែលអ្នកត្រូវការ។ ប្រសិនបើអ្នកមិនច្បាស់    សូមទូរស័ព្ទទៅសួរ។

សូមទៅមន្ទីរពេទ្យ។ ប្រសិនបើអ្នកជំនាញខាងថ្នាំពុលប្រាប់អ្នកឱ្យទៅបន្ទប់សង្គ្រោះបន្ទាន់    សូមយកធុងដាក់សារធាតុគីមីទៅជាមួយ    ដូច្នេះគ្រូពេទ្យនឹងដឹងច្បាស់ថាវាជាអ្វី។

ខ្ទុះ ឬ ទឹករំអិល

ខ្ទុះ ឬទឹករំអិលស្អិតៗអាចស្ងួត     ហើយក្លាយជាក្រមររមាស់    ឬធ្វើឱ្យមិនស្រួល។ អ្នកអាចទទួលបានពីជំងឺផ្តាសាយ    អាលែកហ្ស៊ី    ឬភ្នែកក្រហម។ ឬអ្នកអាចស្ទះរន្ធទឹកភ្នែក    ឬមានបញ្ហាជាមួយនឹងក្រពេញខ្លាញ់នៅក្នុងត្របកភ្នែករបស់អ្នក     ដែលអាចធ្វើឱ្យស្ទះ។

នេះជាអ្វីដែលត្រូវធ្វើ៖

ជាដំបូងត្រូវបំបែកក្រមរទឹករំអិលចេញ។ សូមបិទភ្នែករួចដាក់កន្សែងសើមក្តៅឧណ្ហៗលើភ្នែកពីរបីនាទី។ ជ្រលក់កន្សែងម្តងទៀតជាមួយទឹកក្តៅឧណ្ហៗ    ប្រសិនបើអ្នកត្រូវការយកជាតិស្អិតៗចេញ។ បន្ទាប់មកយកដុំសំឡី      ឬគែមក្រណាត់សើមក្តៅឧណ្ហៗជូតភ្នែករបស់អ្នកថ្នមៗ     ចាប់ពីដើមភ្នែករហូតដល់កន្ទុយភ្នែក។ សូមធ្វើម្តងទៀតជាមួយដុំសំឡីកប្បាសថ្មីរហូតដល់ភ្នែករបស់ស្អាត។

សូមចងចាំ៖

រក្សាអនាម័យ សូមលាងដៃមុន    និងក្រោយពេលសម្អាតភ្នែក។

ក្តៅឧណ្ហៗគឺល្អបំផុត សូមកុំប្រើទឹកក្តៅ ភ្នែក     ត្របកភ្នែក      និងស្បែកនៅក្បែរភ្នែករបស់អ្នកគឺស្តើង     និងងាយរបួសណាស់ ។

កុំចម្លងមេរោគ ប្រើក្រណាត់ថ្មីសម្រាប់ការជូតសម្អាតម្តងៗ     ប្រសិនបើអ្នកមានការឆ្លងមេរោគដូចជាភ្នែកក្រហម។ ប្រសិនបើភ្នែកទាំងពីររបស់អ្នកឡើងក្រហម      សូមប្រើក្រណាត់សម្អាតពីរ          ដូច្នេះអ្នកមិនចម្លងមេរោគពីភ្នែកមួយទៅភ្នែកមួយទៀត។

ធូលី     ឬកម្ទេចកំទី

ពេលខ្លះខ្យល់អាចបក់ធូលី    ឬខ្សាច់ចូលមុខរបស់អ្នក។ ឬអាចមានអ្វីដែលធំជាងធូលី    ឬខ្សាច់ចូលក្នុងភ្នែករបស់អ្នក។

ប្រើទឹកភ្នែករបស់អ្នក សូមទាញត្របកភ្នែកខាងលើរបស់អ្នកចុះថ្នមៗ     ដូច្នេះវាគ្រប់ពីលើរោមភ្នែកខាងក្រោមរបស់អ្នក។ ប្រិចភ្នែកពីរបីដង។ ការធ្វើបែបនេះគួរតែធ្វើឱ្យអ្នកហូរទឹកភ្នែក     ដែលអាចលាងកម្ទេចកំទី     ឬធូលីចេញពីភ្នែករបស់អ្នក។

លាងវា អ្នកក៏អាចលាងភ្នែករបស់អ្នកជាមួយទឹកត្រជាក់ពីឡាបូ។ សូមលាងវាឱ្យបានយូរតាមដែលអ្នកត្រូវការ។

ជូតវា ប្រសិនបើអ្នកឃើញវត្ថុតូចនៅលើកែវភ្នែករបស់អ្នក    អ្នកអាចព្យាយាមយកវាចេញដោយជូតថ្នមៗដោយប្រើកន្សែងសើម។ កុំចាប់វា។ ប៉ុន្តែកុំធ្វើបែបនេះ      ប្រសិនបើវត្ថុនេះជាប់នៅក្នុងភ្នែករបស់អ្នក។

កុំញី ការធ្វើបែបនេះអាចជំរុញធូលី     ឬកម្ទេចកំទីចូលកាន់តែជ្រៅទៅក្នុងភ្នែករបស់អ្នក។

ពេលដែលត្រូវទៅជួបគ្រូពេទ្យ

អ្នកប្រហែលជាត្រូវការការថែទាំសុខភាព     ប្រសិនបើអ្នកមាន៖

Leave a Comment