Source: https://www.healthline.com
វាគឺងាយស្រួលណាស់ដើម្បីវាស់ចង្កេះរបស់លោកអ្នក។ ហើយវាមិនត្រឹមតែអំពីទំហំសម្លៀកបំពាក់របស់លោកអ្នកប៉ុណ្ណោះទេ។ ទំហំចង្កេះរបស់លោកអ្នកគឺជាតម្រុយមួយ ដែលបង្ហាញថាតើលោកអ្នកមានហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺសម្ពាធឈាមខ្ពស់ កូឡេស្តេរ៉ូលខ្ពស់ និងជំងឺបេះដូងឬទេ។ ហើយអ្វីដែលលោកអ្នកត្រូវការគឺខ្សែម៉ែត្រ។
១. ចាប់ផ្តើមពីផ្នែកខាងលើនៃឆ្អឹងត្រគាករបស់លោកអ្នក បន្ទាប់មកយកខ្សែម៉ែត្រវាស់ជុំវិញខ្លួន ត្រូវដាក់ឱ្យស្មើនឹងផ្ចិតរបស់លោកអ្នក។
២. ត្រូវប្រាកដថាការវាស់នោះមិនតឹងពេក ហើយត្រង់ សូម្បីតែនៅខាងក្រោយក៏ដោយ។ ពេលវាស់សូមកុំទប់ដង្ហើម ។
៣. ពិនិត្យមើលលេខនៅលើខ្សែម៉ែត្រភ្លាមៗ បន្ទាប់ពីលោកអ្នកដកដង្ហើមចេញ។
ដើម្បីសុខភាពល្អបំផុត រង្វង់ចង្កេះរបស់លោកអ្នកគួរតែតិចជាង ៤០ អ៊ីញ ( ១០១ សង់ទីម៉ែត្រ ) សម្រាប់បុរស និងតិចជាង ៣៥ អ៊ីញ ( ៩០ សង់ទីម៉ែត្រ ) សម្រាប់ស្ត្រី។ ប្រសិនបើវាធំជាងនោះ លោកអ្នកប្រហែលជាត្រូវនិយាយជាមួយគ្រូពេទ្យ អំពីជំហានបន្ទាប់របស់លោកអ្នក រួមទាំងការសម្រកទម្ងន់។
លោកអ្នកមិនអាចកាត់បន្ថយទំហំចង្កេះ ឬផ្នែកផ្សេងទៀតនៃរាងកាយរបស់លោកអ្នកបានទេ។ ការធ្វើលំហាត់ប្រាណគេងងើបៗ នឹងជួយពង្រឹងសាច់ដុំក្បាលពោះរបស់លោកអ្នក ប៉ុន្តែដើម្បីស្រកទំហំចង្កេះ វាប្រហែលជាត្រូវការ ញ៉ាំកាឡូរីតិចជាងមុន និងដុតបំផ្លាញកាឡូរីច្រើនតាមរយៈការហាត់ប្រាណ។