លក្ខខណ្ឌ

ជាតិស្ករក្នុងឈាមខ្ពស់ និងទឹកនោមផ្អែម

ការគ្រប់គ្រងជាតិស្ករនៅក្នុងឈាម   គឺជាចំណុចសំខាន់នៃផែនការព្យាបាលជំងឺទឹកនោមផ្អែម។ ជាតិស្ករក្នុងឈាមខ្ពស់ (hyperglycemia)   គឺជាក្តីកង្វល់ដ៏ធំមួយ   ហើយអាចប៉ះពាល់ដល់អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ និងប្រភេទទី ២ ។ វាមានពីរប្រភេទសំខាន់៖

ជាតិស្ករក្នុងឈាមខ្ពស់ពេលតមអាហារ (Fasting hyperglycemia) ៖ នេះគឺជាជាតិស្ករក្នុងឈាម    ដែលខ្ពស់ជាង ១៣០ មីលីក្រាម / ដេស៊ីលីត្រ    បន្ទាប់ពីមិនបរិភោគ     ឬផឹក    យ៉ាងហោចណាស់ ៨ ម៉ោង។

ជាតិស្ករក្នុងឈាមខ្ពស់ក្រោយអាហារ (Postprandial or after-meal hyperglycemia)៖  នេះគឺជាជាតិស្ករក្នុងឈាម    ដែលខ្ពស់ជាង ១៨០ មីលីក្រាម / ដេស៊ីលីត្រ   ២ ម៉ោងបន្ទាប់ពីលោកអ្នកញ៉ាំអាហារ។ អ្នកដែលមិនមានជំងឺទឹកនោមផ្អែម    កម្រមានកម្រិតជាតិស្ករក្នុងឈាមលើសពី ១៤០ មីលីក្រាម / ដេស៊ីលីត្រ   បន្ទាប់ពីទទួលទានអាហារ     លុះត្រាតែវាពិតជាខ្ពស់មែន។

ជាតិស្ករក្នុងឈាមខ្ពស់ជាប្រចាំ    ឬកំពុងបន្ត (Frequent or ongoing high blood sugar)    អាចបណ្តាលឱ្យខូចខាតដល់សរសៃប្រសាទ    សរសៃឈាម    និងសរីរាង្គរបស់អ្នកលោក។ វាក៏អាចនាំឱ្យមានស្ថានភាពធ្ងន់ធ្ងរផ្សេងទៀតដែរ។ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ងាយនឹងបង្កើតជាតិអាស៊ីតក្នុងឈាម   ដែលត្រូវបានគេហៅថា (ketoacidosis) ។

ប្រសិនបើលោកអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ២    ឬប្រសិនបើលោកអ្នកមានគ្រោះថ្នាក់    នោះជាតិស្ករក្នុងឈាមខ្ពស់    អាចធ្វើឱ្យលោកអ្នកប្រឈមនឹងការស្លាប់     ដែលរាងកាយរបស់លោកអ្នកមិនអាចដំណើរការជាតិស្ករបាន។ វាត្រូវបានគេហៅថាជំងឺ hyperglycemic hyperosmolar nonketotic (HHNS) ។ ដំបូងលោកអ្នកនោមញឹកញាប់   ហើយក្រោយមកតិចជាងមុន    ប៉ុន្តែទឹកនោមរបស់លោកអ្នកអាចស្រអាប់    ហើយលោកអ្នកអាចខ្សោះជាតិទឹក។

វាចាំបាច់ក្នុងការព្យាបាលអាការនៃជាតិស្ករក្នុងឈាមខ្ពស់ភ្លាមៗ     ដើម្បីជួយការពារផលវិបាក។

មូលហេតុ

ជាតិស្ករក្នុងឈាមរបស់លោកអ្នកអាចនឹងកើនឡើង    ប្រសិនបើលោកអ្នក៖

អាការ

សញ្ញាដំបូងរួមមាន៖

ជាតិស្ករក្នុងឈាមខ្ពស់ដែលកំពុងបន្តមានអាចបណ្តាលឱ្យ៖

តើវាត្រូវបានគេព្យាបាលយ៉ាងដូចម្តេច?

ប្រសិនបើលោកអ្នកមានជំងឺទឹកនោមផ្អែម    ហើយកត់សម្គាល់ពីរោគសញ្ញាដំបូងណាមួយ    នៃជាតិស្ករក្នុងឈាមខ្ពស់    ចូរធ្វើតេស្តជាតិស្ករក្នុងឈាម      ហើយទូរស័ព្ទទៅកាន់វេជ្ជបណ្ឌិត។ គាត់អាចនឹងសួរលោកអ្នកពីលទ្ធផលនៃការធ្វើតេស្តជាច្រើន។ គាត់អាចណែនាំការផ្លាស់ប្តូរដូចខាងក្រោម៖

សូមទូរស័ព្ទទៅកាន់គ្រូពេទ្យ    ប្រសិនបើជាតិស្ករក្នុងឈាមរបស់លោកអ្នក    ខ្ពស់ជាងគោលដៅព្យាបាលរបស់លោកអ្នក។

វិធីការពារ

ប្រសិនបើលោកអ្នកធ្វើការ    ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នក   ឱ្យស្ថិតក្រោមការគ្រប់គ្រង    សូមអនុវត្តតាមផែនការអាហារ    កម្មវិធីហាត់ប្រាណ    និងកាលវិភាគថ្នាំ    លោកអ្នកមិនចាំបាច់ព្រួយបារម្ភ   អំពី ជាតិស្ករក្នុងឈាមខ្ពស់ (hyperglycemia) នោះទេ។ អ្នក​ក៏​អាច​ដែរ៖

Translate by Chakriya Phou

Leave a Comment

Ongoing high blood sugar may cause: