អ្នកដែលមានជំងឺទឹកនោមផ្អែម មានការថយចុះជាតិស្ករក្នុងឈាម នៅពេលដែលរាងកាយរបស់ពួកគេមិនមានជាតិស្ករគ្រប់គ្រាន់ ដើម្បីប្រើជាឥន្ធនៈ។
វាអាចកើតឡើង ដោយសារមូលហេតុជាច្រើន រួមមានរបបអាហារ ថ្នាំ និងលក្ខខណ្ឌ មួយចំនួន និងការធ្វើលំហាត់ប្រាណ។
ប្រសិនបើលោកអ្នកមានជាតិស្ករក្នុងឈាមថយចុះ សូមកត់ត្រាកាលបរិច្ឆេទ និងពេលវេលា នៅពេលវាកើតឡើង និងអ្វីដែលលោកអ្នកបានធ្វើ។ សូមចែករំលែកកំណត់ត្រារបស់លោកអ្នកជាមួយគ្រូពេទ្យ ដូច្នេះ គ្រូពេទ្យអាចរកមើលគំរូ និងកែតម្រូវថ្នាំរបស់លោកអ្នក។
សូមទូរស័ព្ទទៅកាន់គ្រូពេទ្យ ប្រសិនបើលោកអ្នកមានប្រតិកម្មជាតិស្ករក្នុងឈាមទាប ដែលមិនអាចពន្យល់បាន ច្រើនជាងមួយដងក្នុងមួយសប្តាហ៍។
មនុស្សភាគច្រើនមានអារម្មណ៍ដឹងថាមានអាការ នៃការថយចុះជាតិស្ករក្នុងឈាម នៅពេលដែលជាតិស្ករក្នុងឈាមរបស់ពួកគេ មានចំនួន ៧០ មីលីក្រាមក្នុងមួយដេស៊ីលីត (mg / dL) ឬទាបជាងនេះ។
មនុស្សម្នាក់ៗ ដែលមានជំងឺទឹកនោមផ្អែម អាចមានអាការខុសគ្នា នៃការថយចុះជាតិស្ករក្នុងឈាម។ លោកអ្នកនឹងរៀនពីររបៀបមើល អាការរបស់លោកអ្នក។
អាការដំបូងៗរួមមាន៖
បើគ្មានការព្យាបាលទេ លោកអ្នកអាចនឹងមានអាការធ្ងន់ធ្ងរបន្ថែមទៀត រួមមាន៖
សូមសាកសួរគ្រូពេទ្យ ប្រសិនបើថ្នាំណាមួយរបស់លោកអ្នកអាចបណ្តាលឱ្យមានជាតិស្ករក្នុងឈាមទាប។
ការព្យាបាលអាំងស៊ុយលីន អាចបណ្តាលឱ្យមានជាតិស្ករក្នុងឈាមទាប ហើយដូច្នេះ ថ្នាំព្យាបាលជំងឺទឹកនោមផ្អែមមួយប្រភេទ ដែលត្រូវបានគេហៅថា “sulfonylureas” ក៏អាចដែរ។
ថ្នាំ sulfonylureas ដែលត្រូវបានប្រើជាទូទៅរួមមាន៖
ថ្នាំ sulfonylureas ពីមុនដែលមិនត្រូវបានប្រើជាទូទៅ ទំនងជាបណ្តាលឱ្យមានជាតិស្ករក្នុងឈាមទាបញឹកញាប់ ជាងថ្នាំថ្មីៗ។ ឧទាហរណ៍នៃថ្នាំចាស់ៗរួមមាន៖
លោកអ្នកក៏អាចមានជាតិស្ករក្នុងឈាមទាបបានដែរ ប្រសិនបើលោកអ្នកផឹកស្រា ឬលេបថ្នាំ allopurinol (Zyloprim) អាស្ពីរីន probenecid (Benemid, Probalan) ឬ Warfarin (Coumadin) ជាមួយនឹងថ្នាំទឹកនោមផ្អែម។
លោកអ្នកមិនគួរមានការថយចុះជាតិស្ករក្នុងឈាមទេ ប្រសិនបើលោកអ្នកប្រើថ្នាំ alpha-glucosidase inhibitors, biguanides (such as metformin) និងថ្នាំ thiazolidinediones តែឯង ប៉ុន្តែវាអាចកើតឡើង នៅពេលលោកអ្នកប្រើវាជាមួយ sulfonylureas ឬអាំងស៊ុយលីន។
លោកអ្នកមានជាតិស្ករក្នុងឈាមទាប ប្រសិនបើលោកអ្នកប្រើអាំងស៊ុយលីនច្រើនពេក សម្រាប់កាបូអ៊ីដ្រាតដែលលោកអ្នកញ៉ាំ ឬផឹក។
ឧទាហរណ៍ វាអាចកើតឡើង៖
ប្រសិនបើលោកអ្នកមានជំងឺទឹកនោមផ្អែម ហើយគិតថាជាតិស្ករក្នុងឈាមថយចុះ សូមពិនិត្យកម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នក។
តើកម្រិតជាតិស្កររបស់លោកអ្នកធ្លាក់ចុះ ជាញឹកញាប់បន្ទាប់ពីញ៉ាំអាហារ ដែលរួមបញ្ចូលជាតិស្ករច្រើនមែនទេ? ផ្លាស់ប្តូររបបអាហាររបស់លោកអ្នក។ ជៀសសវាងអាហារដែលមានជាតិស្ករ និងញ៉ាំអាហារតិចៗញឹកញាប់នៅពេលថ្ងៃ។
ប្រសិនបើលោកអ្នកមានជាតិស្ករក្នុងឈាមទាប នៅពេលដែលលោកអ្នកមិនបានញ៉ាំអាហារ សូមញ៉ាំអាហារសម្រន់មុនពេលចូលគេង ដូចជាប្រូតេអ៊ីន ឬកាបូអ៊ីដ្រាតស្មុគស្មាញ (complex carbohydrate) ។
គ្រូពេទ្យប្រហែលជាដឹងថា លោកអ្នកប្រើថ្នាំអាំងស៊ុយលីនច្រើនពេក ដែលឡើងដល់កំពូលនៅពេលល្ងាចដល់ពេលព្រឹក។ ក្នុងករណីនោះ គ្រូពេទ្យអាចបន្ថយកម្រិតអាំងស៊ុយលីនរបស់លោកអ្នក ឬផ្លាស់ប្តូរពេលវេលា នៅពេលលោកអ្នកទទួលកម្រិតថ្នាំចុងក្រោយរបស់លោកអ្នក។
ដំបូង ញ៉ាំ ឬផឹកកាបូអ៊ីដ្រាតដែលមានសកម្មភាពលឿន (fast-acting carbohydrate) ១៥ ក្រាម ដូចជា៖
ដប់ប្រាំនាទី បន្ទាប់ពីលោកអ្នកបានញ៉ាំអាហារ ដែលមានជាតិស្ករនៅក្នុងនោះ សូមពិនិត្យជាតិស្ករក្នុងឈាមម្តងទៀត។ ប្រសិនបើជាតិស្ករក្នុងឈាមរបស់លោកអ្នកនៅទាបជាង ៧០ មីលីក្រាម / ឌីអិល សូមញ៉ាំអាហារមួយចំណែកផ្សេងទៀត ក្នុងចំណោមអាហារដែលបានរាយឈ្មោះខាងលើ។ ធ្វើជំហានទាំងនេះម្តងទៀត រហូតទាល់តែជាតិស្កររបស់លោកអ្នកវិលមកសភាពធម្មតាវិញ។
ការថយចុះជាតិស្ករក្នុងឈាម អាចធ្វើឱ្យលោកអ្នកសន្លប់។ ប្រសិនបើដូច្នេះ លោកអ្នកនឹងត្រូវការនរណាម្នាក់ ចាក់ថ្នាំ glucagon ឱ្យលោកអ្នក ។
ថ្នាំ glucagon គឺជាថ្នាំដែលបានចេញវេជ្ជបញ្ជា ដែលបង្កើនជាតិស្ករក្នុងឈាម ហើយលោកអ្នកប្រហែលជាត្រូវការវា ប្រសិនបើលោកអ្នកមានការថយចុះជាតិស្ករក្នុងឈាមធ្ងន់ធ្ងរ។ វាមានសារសំខាន់ណាស់ ដែលសមាជិកគ្រួសារ និងមិត្តភក្តិរបស់លោកអ្នកដឹងពីវិធីចាក់ថ្នាំ ក្នុងករណីដែលលោកអ្នកមានប្រតិកម្មជាតិស្ករក្នុងឈាមទាប។
ប្រសិនបើលោកអ្នកឃើញនរណាម្នាក់ មានប្រតិកម្មជាតិស្ករក្នុងឈាមធ្ងន់ធ្ងរ សូមទូរស័ព្ទទៅ ១១៩ ឬនាំគាត់ទៅមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីព្យាបាល។ សូមកុំព្យាយាមផ្តល់អាហារ វត្ថុរាវ ឬអាំងស៊ុយលីនដល់មនុស្សដែលមិនដឹងខ្លួន ពីព្រោះអ្នកជំងឺអាចឈ្លក់បាន។
វាមានគ្រោះថ្នាក់ណាស់។ ប្រសិនបើលោកអ្នកកំពុងបើកបរ ហើយលោកអ្នកមានអាការថយចុះជាតិស្ករក្នុងឈាម សូមអែបកៀន សូមពិនិត្យមើលជាតិស្ករក្នុងឈាមរបស់លោកអ្នក និងញ៉ាំអាហារដែលមានជាតិស្ករ។ រង់ចាំយ៉ាងហោចណាស់ ១៥ នាទី សូមពិនិត្យជាតិស្ករក្នុងឈាមរបស់លោកអ្នក ហើយធ្វើជំហានទាំងនេះម្តងទៀតបើចាំបាច់។ បរិភោគប្រភពប្រូតេអ៊ីន និងកាបូអ៊ីដ្រាត ( ដូចជានំស្រួយ ប័រ សណ្តែកដី ឬឈីស និងនំស្រួយ ) មុនពេលលោកអ្នកបើកបរ។
សូមត្រៀមខ្លួន។ សូមទុកប្រភពស្ករនៅក្នុងឡានរបស់លោកអ្នកជានិច្ច សម្រាប់សង្គ្រោះបន្ទាន់។
ប្រសិនបើលោកអ្នកមានជំងឺទឹកនោមផ្អែម វិធីដែលលោកអ្នកអាចការពារការថយចុះជាតិស្ករក្នុងឈាមរួមមាន៖
Translate by Chakriya Phou