LASIK ដែលតំណាងឱ្យ laser in-situ keratomileusis គឺជាការវះកាត់ដ៏ពេញនិយមមួយ ដែលអាចកែតម្រូវចក្ខុវិស័យចំពោះមនុស្សដែលមីញ៉ូបឆ្ងាយ ឬមីញ៉ូបជិត ឬព្រឹលភ្នែកដែលបណ្តាលមកពីភាពខុសប្រក្រតីនៃរូបរាងកែវភ្នែក។
វាជាផ្នែកមួយនៃការវះកាត់កែចក្ខុវិស័យ ដែលដំណើរការដោយការប្តូររូបរាងកែវភ្នែក ដែលជាផ្នែកថ្លានៅខាងមុខភ្នែករបស់អ្នក ដូច្នេះពន្លឺផ្តោតលើរេទីននៅខាងក្រោយភ្នែករបស់អ្នក។
ហេតុអ្វីបានជាត្រូវធ្វើការវះកាត់ភ្នែកផ្នែកដោយប្រើកាំរស្មីឡាស៊ែ (LASIK) ?
នៅពេលដែលពន្លឺមិនផ្តោតលើរេទីនរបស់អ្នកតាមរបៀបដែលវាគួរ ចក្ខុវិស័យរបស់អ្នកព្រឹល។ វេជ្ជបណ្ឌិតហៅវាថាជាកំហុសឆ្លុះពន្លឺ (refractive error) ។ ប្រភេទមូលដ្ឋានរួមមាន៖
សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក ថាតើការវះកាត់ភ្នែកផ្នែកដោយប្រើកាំរស្មីឡាស៊ែ (LASIK) ស័ក្តិសមសម្រាប់អ្នកដែរឬទេ។ អ្នកមិនគួរធ្វើការវះកាត់ទេ ប្រសិនបើអ្នក៖
ទាក់ទងការថែទាំ
អត្ថប្រយោជន៍នៃការវះកាត់ភ្នែកផ្នែកដោយប្រើកាំរស្មីឡាស៊ែ (LASIK)
អត្ថប្រយោជន៍របស់ LASIK រួមមាន៖
ហានិភ័យនៃការវះកាត់ភ្នែកផ្នែកដោយប្រើកាំរស្មីឡាស៊ែ (LASIK)
ដូចការវះកាត់ផ្សេងទៀតដែរ ការវះកាត់ភ្នែក LASIK មានហានិភ័យមួយចំនួន រួមមាន៖
ផលប៉ះពាល់នៃការវះកាត់ភ្នែកផ្នែកដោយប្រើកាំរស្មីឡាស៊ែ (LASIK)
អ្នកជំងឺខ្លះមានភាពមិនស្រួលនៅក្នុងថ្ងៃដំបូង ឬពីរថ្ងៃបន្ទាប់ពីការវះកាត់ភ្នែក LASIK ។ ផលរំខានផ្សេងទៀតគឺកម្រណាស់ ហើយជាធម្មតាបាត់ទៅវិញ។ ពួកវារួមមាន៖
តើខ្ញុំគួរត្រៀមរៀបចំសម្រាប់ការវះកាត់ភ្នែកផ្នែកដោយប្រើកាំរស្មីឡាស៊ែ (LASIK) របៀបណា?
មុនពេលវះកាត់ភ្នែក LASIK អ្នកនឹងជួបជាមួយអ្នកសម្របសម្រួល ឬគ្រូពេទ្យវះកាត់ភ្នែក ដែលនឹងនិយាយអំពីអ្វីដែលត្រូវរំពឹងក្នុងអំឡុងពេល និងបន្ទាប់ពីនីតិវិធី។ ពួកគាត់នឹងសួរអំពីប្រវត្តិវេជ្ជសាស្រ្តរបស់អ្នក និងធ្វើការពិនិត្យភ្នែកពេញលេញ។ វាអាចមានការធ្វើតេស្តដើម្បីវាស់កម្រាស់កែវភ្នែក ការឆ្លុះពន្លឺ (refraction) និងសម្ពាធភ្នែក។ ពួកគាត់អាចគូសផែនទីកែវភ្នែក និងពង្រីកប្រស្រីភ្នែករបស់អ្នក។ គ្រូពេទ្យវះកាត់នឹងឆ្លើយសំណួរដែលអ្នកអាចមាន។ បន្ទាប់មកអ្នកអាចកំណត់ពេលណាត់ជួបវះកាត់។
ប្រសិនបើអ្នកប្រើកញ្ចក់ដាក់ក្នុងភ្នែក ដែលអាចឱ្យអុកស៊ីសែនឆ្លងកាត់បាន (rigid gas-permeable contact lenses) សូមកុំពាក់ពួកវាឱ្យបានយ៉ាងហោចណាស់ ៣ សប្តាហ៍ មុនពេលធ្វើការវាយតម្លៃរបស់អ្នក។ សូមកុំពាក់កញ្ចក់ដាក់ក្នុងភ្នែកប្រភេទផ្សេងទៀតយ៉ាងហោចណាស់រយៈពេល ៣ ថ្ងៃ មុនពេលធ្វើការវាយតម្លៃ។ ត្រូវប្រាកដថាយកវ៉ែនតារបស់អ្នកទៅតាម ដូច្នេះគ្រូពេទ្យវះកាត់អាចពិនិត្យឡើងវិញនូវវេជ្ជបញ្ជារបស់អ្នក។
នៅថ្ងៃធ្វើការវះកាត់ សូមញ៉ាំអាហារបន្តិចចន្តួចបានហើយ មុនពេលចូលធ្វើការវះកាត់ ហើយលេបថ្នាំទាំងអស់ដែលគ្រូពេទ្យបានចេញវេជ្ជបញ្ជា។ សូមកុំតុបតែងភ្នែក ឬប្រើគ្រឿងតុបតែងសំពីងសំពោងលើសក់របស់អ្នក ដែលអាចរំខានដល់ទីតាំងក្បាលរបស់អ្នក។ ប្រសិនបើអ្នកមិនស្រួលខ្លួននាព្រឹក សូមទាក់ទងទៅការិយាល័យវេជ្ជបណ្ឌិត ដើម្បីសួរពីអ្វីដែលអ្នកគួរធ្វើ។
តើមានអ្វីកើតឡើងក្នុងពេលវះកាត់ភ្នែក LASIK?
គ្រូពេទ្យនឹងបន្តក់ថ្នាំស្ពឹកចូលភ្នែករបស់អ្នក។ អ្នកក៏អាចស្នើសុំថ្នាំសណ្តំដែលមានកម្រិតស្រាល។
គ្រូពេទ្យនឹងប្រើឧបករណ៍មួយហៅថា microkeratome ឬឡាស៊ែ femtosecond ដើម្បីបង្កើតចំរៀក (flap) ស្តើងមួយនៅក្នុងកែវភ្នែករបស់អ្នក។ គ្រូពេទ្យនឹងបកវា ហើយប្រើឡាស៊ែមួយទៀតដើម្បីប្តូររូបរាងជាលិកាខាងក្រោម។ បន្ទាប់មកគ្រូពេទ្យនឹងដាក់ចម្រៀក (flap) ទៅកន្លែងដើមវិញ បន្ទាប់មកការវះកាត់ត្រូវបានបញ្ចប់។ សូមស្វែងយល់បន្ថែមអំពីប្រភេទឡាស៊ែដែលត្រូវបានប្រើក្នុងពេលវះកាត់ភ្នែក LASIK ។
នីតិវិធីវះកាត់ភ្នែក LASIK ខ្លួនវាចំណាយពេលជាធម្មតាប្រហែល ២០ នាទី។ សូមគ្រោងនឹងមានអ្នកណាម្នាក់ដឹកអ្នកទៅផ្ទះវិញ បន្ទាប់ពីវះកាត់។
តើខ្ញុំគួររំពឹងអ្វីខ្លះបន្ទាប់ពីការវះកាត់ភ្នែក LASIK?
ភ្នែករបស់អ្នកនឹងស្ងួត ទោះបីពួកវាមិនមានអារម្មណ៍បែបនេះក៏ដោយ។ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឱ្យអ្នកប្រើថ្នាំបន្តក់ភ្នែក ដើម្បីការពារការឆ្លងមេរោគ និងរលាក ក៏ដូចជាថ្នាំបន្តក់ភ្នែកដើម្បីឱ្យភ្នែករបស់អ្នកមានសំណើម។ អ្នកប្រហែលជាមានអារម្មណ៍រលាកបន្តិច ឬព្រឹលភ្នែក នៅពេលអ្នកប្រើវា។ សូមកុំប្រើថ្នាំបន្តក់ភ្នែកណាមួយដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យ។
ភ្នែកអ្នកប្រហែលជាឆាប់ជាសះស្បើយ។ អ្នកជំងឺភាគច្រើនកត់សម្គាល់ថាមើលឃើញប្រសើរជាងមុនក្នុងរយៈពេលពីរបីថ្ងៃ។ សូមទាក់ទងទៅវេជ្ជបណ្ឌិត ប្រសិនបើអ្នកមានបញ្ហា ឬផលប៉ះពាល់មិនធម្មតាណាមួយ។
សូមកុំហែលទឹក ឬងូតទឹកក្នុងអាងទឹកក្តៅរយៈពេល ២ សប្តាហ៍បន្ទាប់ពីវះកាត់។ អ្នកអាចទទួលបានរបាំងភ្នែកផ្លាស្ទិច ដើម្បីការពារភ្នែកពេលអ្នកគេងពីរបីថ្ងៃ។
គ្រូពេទ្យនឹងប្រាប់អ្នកពីពេលដែលត្រូវត្រលប់មកពិនិត្យម្តងទៀត។ ការណាត់ជួបលើកទីមួយប្រហែលជាមួយថ្ងៃ ឬមួយថ្ងៃក្រោយការវះកាត់។ សូមស្វែងយល់បន្ថែមអំពីការជាសះស្បើយពីការវះកាត់ភ្នែក LASIK ។
ចក្ខុវិស័យរបស់អ្នកនៅតែអាចផ្លាស់ប្តូរបន្ទាប់ពីការវះកាត់ LASIK។ អ្នកប្រហែលជាត្រូវប្រើវ៉ែនតាសម្រាប់អានអក្សរនៅពេលអ្នកកាន់តែចាស់។ មនុស្សច្រើនជាង ១០% ត្រូវការការវះកាត់ LASIK លើកទីពីរនៅពេលក្រោយ ដើម្បីស្តារផលប៉ះពាល់ឡើងវិញ។ ប៉ុន្តែជារួម ៩០% នៃអ្នកជំងឺមានចក្ខុវិស័យដែលស្ថិតក្នុងចន្លោះពី ២០/២០ និង ២០/៤០ បន្ទាប់ពីការវះកាត់ LASIK ។ សូមស្វែងយល់បន្ថែមអំពីការធ្វើការវះកាត់ LASIK ច្រើនជាងម្តង។
មានបីប្រភេទដែលទូទៅបំផុត។