ប្រសិនបើលោកអ្នកធ្វើតាមរបបអាហារសម្រកទម្ងន់ដែលគ្មានស្តង់ដារ លោកអ្នកនឹងមានគូកនជាច្រើន។ ប៉ុន្តែតើលោកអ្នកអាចស្ថិតនៅលើរបបអាហារដែលខ្វះខាតទាំងនេះ រយៈពេលយូរទេ? ហើយប្រសិនបើលោកអ្នកស្រកទម្ងន់ តើគីឡូរបស់លោកអ្នកនៅតែស្រក នៅពេលលោកអ្នកត្រលប់ទៅរកការញ៉ាំធម្មតាវិញទេ?
របបអាហារសម្រកទម្ងន់ដែលគ្មានស្តង់ដារមិនជួយលោកអ្នកឱ្យស្រកទម្ងន់ក្នុងរយៈពេលវែងទេ។ ដូច្នេះតើវាដំណើរការយ៉ាងដូចម្តេច? របបអាហារល្អបំផុតមិនមែនគ្រាន់តែមានរបបអាហារតែមួយមុខនោះទេ ប៉ុន្តែជារបៀបរស់នៅដែលរួមបញ្ចូលទាំងអាហារដែលលោកអ្នកចូលចិត្ត ហាត់ប្រាណ និងទម្លាប់ប្រកបដោយសុខភាពល្អ។
នេះគឺជាដំបូន្មានសាមញ្ញៗ និងត្រង់ៗ ។
ការផ្លាស់ប្តូរគឺជាកូនសោមួយដែលសំខាន់
ដូចជាឡានត្រូវការសាំងត្រឹមត្រូវដើម្បីឱ្យវាដំណើរការ រាងកាយត្រូវការរបបអាហារដែលមានសុខភាពល្អ ដើម្បីអភិវឌ្ឍរាងកាយត្រឹមត្រូវ។ នោះមានន័យថាមានតុល្យភាពត្រឹមត្រូវនៃប្រូតេអ៊ីន កាបូអ៊ីដ្រាតនិងខ្លាញ់ ក៏ដូចជាសារធាតុចិញ្ចឹមផ្សេងទៀត។
នៅពេលលោកអ្នកញ៉ាំរបបអាហារមិនត្រឹមត្រូវ និងមិនរាប់បញ្ចូលសារធាតុចិញ្ចឹមចាំបាច់ លោកអ្នកនឹងធ្វើឱ្យខ្លួនឯងប្រឈមនឹងហានិភ័យនៃជំងឺ។ ការទទួលបានសារធាតុចិញ្ចឹមតិចតួចពេក អាចមិនបង្កបញ្ហាភ្លាមៗទេ។ ប៉ុន្តែប្រសិនបើខ្វះសារធាតុចិញ្ចឹមរយៈពេលយូរ លោកអ្នកអាចឃើញថាលោកអ្នកមានបញ្ហាសុខភាព។
អនុវត្តការគ្រប់គ្រងបរិមាណអាហារ
ទំហំអាហារបានកើនឡើងកាន់តែធំទៅៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ហើយភោជនីយដ្ឋានអាហាររហ័សមិនមែនជាកន្លែងតែមួយគត់ ដែលលោកអ្នកអាចញុំាអាហារដែលមានទំហំធំនោះទេ។ ក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់ថា ទំហំនៃហាំប៊ឺហ្គឺរ ប៊ឺរីថូស (burritos) ថាកូស (tacos ) ដំឡូងបារាំងបំពង ទឹកក្រូច ការេម នំផៃ (pie) នំខេក នំខូឃី (cookies) និងអាហារសម្រន់រសជាតិប្រៃបានកើនឡើង មិនថាអាហារនោះត្រូវបានបរិភោគនៅផ្ទះ ឬនៅភោជនីយដ្ឋានឡើយ។
តើទំហំអាហារដែលល្អចំពោះសុខភាពមានទំហំប៉ុណ្ណា?
នេះគឺជាល្បិចសាមញ្ញមួយចំនួនដើម្បីបង្រួមទំហំអាហាររបស់លោកអ្នក (និងកាឡូរី)៖
បន្ទាប់មក អនុវត្តតាមយុទ្ធសាស្ត្រសាមញ្ញទាំងនេះ
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែមអំពីការសម្រកទម្ងន់ និងរបបអាហារ សូមពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នក ឬអ្នកជំនាញខាងចំណីអាហារដែលបានទទួលវិញ្ញាបនបត្រ។ សូមសួរគ្រូពេទ្យអំពីទម្ងន់ “ល្អ” របស់លោកអ្នក និងចំនួនកាឡូរីដែលលោកអ្នកត្រូវញ៉ាំដើម្បីបញ្ចុះទម្ងន់និងរក្សាទម្ងន់ល្អ។
ដូចគ្នានេះផងដែរ សូមឱ្យមិត្តភក្តិ ក្រុមគ្រួសារ ឬមិត្តរួមការងារចូលរួមជាមួយលោកអ្នក នៅពេលលោកអ្នកធ្វើការផ្លាស់ប្តូរទម្លាប់ញ៉ាំអាហារ និងកាត់បន្ថយទម្ងន់របស់លោកអ្នក។ ការធ្វើតាមផែនការសម្រកទម្ងន់គឺងាយស្រួលជាង នៅពេលមាននរណាម្នាក់គាំទ្រលោកអ្នក។