បុរស និងជំងឺបេះដូង

បុរស និងជំងឺបេះដូង

នៅពេលលោកអ្នកគិតពីជំងឺបេះដូងចំពោះបុរស លោកអ្នកអាចនឹកគិតពីជំងឺត្បៀតសរសៃឈាមបេះដូង (សរសៃឈាមក្រហមទៅកាន់បេះដូងរួមតូច) ប៉ុន្តែជំងឺសរសៃឈាមបេះដូងគ្រាន់តែជាប្រភេទមួយនៃជំងឺបេះដូងប៉ុណ្ណោះ។

ជំងឺបេះដូង (Cardiovascular Disease) រួមបញ្ចូលទាំងលក្ខខណ្ឌមួយចំនួនដែលប៉ះពាល់ដល់រចនាសម្ព័ន្ធឬមុខងាររបស់បេះដូង។ ជំងឺទាំងនោះរួមមាន ៖

ជំងឺសរសៃឈាមបេះដូង គឺជាបុព្វហេតុចម្បងនៃការស្លាប់ ទាំងបុរស និងស្ត្រីនៅសហរដ្ឋអាម៉េរិក។ វាជារឿងសំខាន់ណាស់ដែលលោកអ្នកត្រូវសិក្សាអំពីបេះដូងរបស់លោកអ្នកដើម្បីបង្ការជំងឺបេះដូង។ ហើយប្រសិនបើលោកអ្នកមានជំងឺបេះដូង លោកអ្នកអាចរស់នៅមានសុខភាពល្អ និងសកម្មជាងមុន ដោយការរៀនអំពីជំងឺ និងការព្យាបាល និងដោយក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការថែទាំជំងឺខ្លួនឯង។

 

ជំងឺត្បៀតសរសៃឈាមបេះដូង

ជំងឺត្បៀតសរសៃឈាមបេះដូង (Coronary Artery Disease – CAD) គឺជាកំណនៅក្នុងសរសៃឈាម (Atherosclerosis) ឬការឡើងរឹងនៃសរសៃឈាមក្រហមដែលផ្តល់អុកស៊ីសែន និងសារធាតុចិញ្ចឹមសំខាន់ៗទៅកាន់បេះដូង។

 

ចង្វាក់បេះដូងមិនប្រក្រតី

បេះដូងគឺជាសរីរាង្គដ៏អស្ចារ្យ។ វាលោតជាចង្វាក់ដែលមានស្ថិរភាព និងប្រមាណ ៦០ ទៅ ១០០ ដងក្នុងមួយនាទី (នោះគឺប្រហែលជា ១០០ ០០០ ដង ក្នុងមួយថ្ងៃ) ។ ប៉ុន្តែពេលខ្លះបេះដូងរបស់អ្នកលោតខុសចង្វាក់។ ចង្វាក់បេះដូងលោតមិនទៀងទាត់ឬមិនប្រក្រតី ត្រូវបានគេហៅថា ArrhythmiaArrhythmia ដែលអាចហៅថា dysrhythmia ទាក់ទងនឹងការផ្លាស់ប្តូរចង្វាក់, ការផលិតចង្វាក់បេះដូងមិនស្មើគ្នា, ឬការផ្លាស់ប្តូរអត្រាលោត ដែលបណ្តាលឱ្យចង្វាក់បេះដូងលោតយឺតពេកឬលឿនពេក។

 

ការខ្សោយបេះដូង

ពាក្យថា «ជំងឺខ្សោយបេះដូង» អាចជារឿងគួរឱ្យភ័យខ្លាច។ តាមពិតវាមិនមែនមានន័យថាបេះដូងខ្សោយ ឬឈប់ធ្វើការនោះទេ។ វាមានន័យថា បេះដូងមិនបានច្របាច់ឈាមបានល្អ ដូចដែលវាគួរ។

ជំងឺខ្សោយបេះដូងគឺជាបញ្ហាសុខភាពដ៏ធំមួយនៅសហរដ្ឋអាម៉េរិកដែលប៉ះពាល់ដល់ជនជាតិអាម៉េរិកជិត ៥ លាននាក់។ ក្នុងមួយឆ្នាំៗ មានមនុស្សប្រហែល ៥៥០.០០០ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺខ្សោយបេះដូង។ វាជាបុព្វហេតុឈានមុខគេនៃការចូលមន្ទីរពេទ្យចំពោះមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ។

 

ជំងឺសន្ទះបេះដូង 

សន្ទះបេះដូងរបស់លោកអ្នកស្ថិតនៅត្រង់ច្រកចេញនៃថតបេះដូងទាំងបួន ហើយវារក្សាចរន្តឈាមផ្លូវតែមួយឆ្លងកាត់បេះដូងរបស់លោកអ្នក។ ជំងឺសន្ទះបេះដូង (Heart Valve Disease) រួមបញ្ចូលទាំងបញ្ហានៅពេលសន្ទះបេះដូងធ្លាយ ឬក្លាយជារឹង។

ឧទាហរណ៏នៃជំងឺសន្ទះបេះដូង រួមមាន ប្រឹសបេះដូងស្រុត (Mitral Valve Prolapse), ក្រិនសរសៃអាអក (Aortic Stenosis), និង ប្រឹសបេះដូងបិទមិនជិត (Mitral Valve Insufficiency)

 

ជំងឺបេះដូងពីកំណើត

ជំងឺបេះដូងពីកំណើត (Congenital Heart Disease) គឺជាប្រភេទពិការភាពមួយ ឬច្រើននៅក្នុងរចនាសម្ព័ន្ធបេះដូង ឬសរសៃឈាមដែលកើតមុនពេលកើត។

ក្នុងចំណោមកុមារ ១.០០០ នាក់ មាន ៨ នាក់ ប៉ះពាល់ដោយសារជំងឺនេះ។ ជំងឺបេះដូងពីកំណើតអាចចេញអាការនៅពេលកើត, ក្នុងវ័យកុមារហើយជួនកាលរហូតដល់ពេលពេញវ័យ។

ក្នុងករណីជាច្រើន អ្នកវិទ្យាសាស្ត្រមិនដឹងថាហេតុអ្វីបានជាអ្នកជំងឺមានជំងឺនេះឡើយ។ ពូជពង្ស និងហ្សែនអាចជាមូលហេតុ ក៏ដូចជាការប៉ះពាល់គក៌ក្នុងអំឡុងពេលមានផ្ទៃពោះ ដោយការឆ្លងរោគ បង្កដោយវីរុស, គ្រឿងស្រវឹង ឬថ្នាំមួយចំនួន។

 

ជំងឺសាច់ដុំបេះដូង ឬបេះដូងរីកធំ

ជំងឺសាច់ដុំបេះដូង (Cardiomyopathy)  អាចហៅថាជាបេះដូងរីកធំ (Enlarged Heart) គឺជាជំងឺរបស់សាច់ដុំបេះដូង។ អ្នកមានជំងឺសាច់ដុំបេះដូង – មានបេះដូងរីកធំមិនប្រក្រតី, ក្រាស់, និងឬ រឹង។ ជាលទ្ធផល សមត្ថភាពរបស់បេះដូងក្នុងការច្របាច់ឈាមនឹងចុះខ្សោយ។ បើគ្មានការព្យាបាលទេ, យូរៗទៅ ជំងឺសាច់ដុំបេះដូងនឹងកាន់តែយ៉ាប់យ៉ឺនទៅ ហើយនឹងនាំឱ្យខ្សោយបេះដូង និងចង្វាក់បេះដូងមិនប្រក្រតី។

 

ជំងឺរលាកស្រោមបេះដូង

ជំងឺរលាកស្រោមបេះដូង (Pericarditis) គឺជាការរលាកស្រទាប់ដែលព័ទ្ធជុំវិញបេះដូង។ វាជាជំងឺដ៏កម្រមួយដែលច្រើនតែបណ្តាលមកពីការឆ្លងមេរោគ។

 

ជំងឺសរសៃអាអក និង Marfan Syndrome

អាអក (Aorta) គឺជាសរសៃឈាមក្រហមធំដែលចាកចេញពីបេះដូង និងផ្តល់ឈាមសម្បូរដោយអុកស៊ីសែនទៅកាន់ពាសពេញរាងកាយ។ ជំងឺ និងលក្ខខណ្ឌជំងឺទាំងនេះអាចបណ្តាលឱ្យសរសៃអាអករីក (ធំ) ឬញែក (រហែក)ដែលបង្កើនហានិភ័យគំរាមកំហែងដល់អាយុជីវិតនៅពេលអនាគត ៖

អ្នកដែលមានជំងឺសរសៃអាអក  គួរតែព្យាបាលដោយក្រុមអ្នកជំនាញ និងគ្រូពេទ្យវះកាត់ដែលមានបទពិសោធ។

 

ជំងឺសរសៃឈាមផ្សេងទៀត

ប្រព័ន្ធចរន្តឈាម (Circulatory System) របស់លោកអ្នក គឺជាប្រព័ន្ធសរសៃឈាមដែលនាំឈាមទៅគ្រប់ផ្នែកនៃរាងកាយ។

ជំងឺសរសៃឈាម រួមបញ្ចូលទាំងលក្ខខណ្ឌណាមួយដែលប៉ះពាល់ដល់ប្រព័ន្ធចរន្តឈាមរបស់លោកអ្នក។ វារួមមាន ជំងឺសរសៃឈាមក្រហម និងលំហូរឈាមទៅកាន់ខួរក្បាល។

Leave a Comment