ជំងឺបេះដូង និងការធ្វើតេស្ត MRI

ការធ្វើតេស្តមួយដែលរកមើលជំងឺបេះដូង ត្រូវបានគេហៅថា MRI (Magnetic Resonance Imaging)។ វាប្រើមេដែកធំ និងរលកវិទ្យុដើម្បីបង្កើតរូបភាពនៃសរីរាង្គខាងក្នុងរាងកាយលោកអ្នក។ តេស្តនេះមិនប៉ះពាល់ជាមួយនឹងកាំរស្មីអិចទេ។ តេស្តនេះក៏អាចបង្កើតរូបភាពនៃវដ្តច្របាច់ឈាមបេះដូងរបស់លោកអ្នកដែរ។

ហេតុអ្វីត្រូវការតេស្តនេះ?

គ្រូពេទ្យ ប្រើ MRIs ដើម្បីមើលថាតើសរីរាង្គដំណើរការខុសដូចម្តេចខ្លះ ដូចជាបេះដូង, សួត, សរសៃឈាម, និង pericardium (ស្រទាប់ខាងក្រៅបេះដូង)។ MRIs ត្រូវបានប្រើដើម្បីមើល ថាតើលោកអ្នកមាន ដូចជា ៖

តើគួរត្រៀមខ្លួនដូចម្តេចខ្លះ?

ប្រសិនបើលោកអ្នកជា claustrophobic ដែលមានន័យថា លោកអ្នកជាប្រភេទមនុស្សភ័យខ្លាចការបង្ខាំង ដូច្នេះលោកអ្នកអាចស្នើសុំឱ្យគ្រូពេទ្យរបស់លោកអ្នកឱ្យថ្នាំ ដែលហៅថាថ្នាំ Sedative ដើមី្បជួយអ្នកឱ្យបន្ធូរអារម្មណ៍ មុនលោកអ្នកធ្វើ MRI។ ប្រសិនបើលោកអ្នកលេបថ្នាំងងុយគេង អ៊ីចឹង ៦ ម៉ោងមុនធ្វើ MRI លោកអ្នកមិនគួរញ៉ាំអាហាររឹងឡើយ ដើម្បីចៀសវាងការចង់ក្អួត។ លោកអ្នកអាចញ៉ាំវត្ថុរាវ ដូចជាទឹកប៉ោមស្រស់, ចាហួយ (Jell-O), កាហ្វេខ្មៅ, តែ, ឬទឹក រហូតដល់ ២ ម៉ោង  មុនពេលអ្នកផឹក។

លោកអ្នកអាចប្រើថ្នាំប្រចាំរបស់លោកអ្នក (ដោយប្រើទឹក) លុះត្រាតែគ្រូពេទ្យប្រាប់ថា លោកអ្នកមិនគួរ។ សូមនាំនរណាម្នាក់មកចាំដឹកលោកអ្នកត្រលប់ទៅផ្ទះវិញបន្ទាប់ពីនីតិវិធី ព្រោះលោកអ្នកប្រហែលអាចងងុយគេង។

ប្រសិនបើលោកអ្នកមិនមែនជា claustrophobic ទេនោះ លោកអ្នកនឹងមិនត្រូវការថ្នាំបន្ធូរអារម្មណ៍ មុនពេលស្កេន MRI ឡើយ ហើយអាចញ៉ាំ និងលេបថ្នាំដូចធម្មតា។

ដោយសារ MRI ប្រើមេដែក ដូច្នេះលោកអ្នកមិនគួរមានលោហៈ ឬម៉ាញេទិក ជាប់ជាមួយខ្លួនលោកអ្នកទេ។ សូមលោកអ្នកប្រាប់បុគ្គលិកMRI ប្រសិនបើលោកអ្នកមានផ្សាំវត្ថុធ្វើពីដែក នៅក្នុងស្បែករបស់លោកអ្នក។ ប៉ុន្តែបើជាការផ្សាំលោហៈមួយចំនួន ដូចជា Sternal Wire និង Clip ដែលប្រើសម្រាប់ការវះកាត់បេះដូង មិនមានបញ្ហាអ្វីទេ។

លក្ខខណ្ឌខ្លះអាចធ្វើឱ្យ MRI មានគ្រោះថ្នាក់។ ដូច្នេះសូមប្រាប់គ្រូពេទ្យ ប្រសិនបើលោកអ្នកមាន ៖

អ្នកត្រូវប្រាកដថាបានប្រាប់គ្រូពេទ្យ ប្រសិនបើអ្នកមានផ្ទៃពោះ។

ដើមី្បធ្វើ MRI លោកអ្នកគួរស្លៀកពាក់ ៖

អាវ រួមទាំងអាវទ្រនាប់ ដែលអាចដោះស្រួល។

ខោដែលគ្មានជាតិលោហៈ ដូចជាខោសាច់ក្រណាត់រលុងៗចង្កេះកៅស៊ូ (sweatpants) ។

ខាងមន្ទីរពិសោធនឹងផ្តល់សម្លៀកបំពាក់ពេទ្យមួយឱ្យលោកអ្នក។

លោកអ្នកក៏មិនគួរពាក់ ឬកាន់ ៖

តើមាន​អ្វី​នឹងកើតឡើង?

លោកអ្នកត្រូវផ្លាស់ប្តូរទៅស្លៀកសម្លៀកបំពាក់មន្ទីរពេទ្យ។ បន្ទាប់មក អ្នកបច្ចេកទេសនឹងដាក់បន្ទះអេឡិចត្រូតស្អិតតូចៗនៅលើទ្រូង និងខ្នងរបស់លោកអ្នក។ បុរសអាចនឹងត្រូវកោររោមទ្រូងរបស់ពួកគេ ដើម្បីជួយឱ្យដាក់អេឡិចត្រូតជាប់។ អេឡិចត្រូតត្រូវបានភ្ជាប់ទៅនឹង Electrocardiograph (ECG) monitor ដែលបង្ហាញពីតារាងសកម្មភាពអគ្គិសនីបេះដូងរបស់លោកអ្នក ក្នុងអំឡុងពេលធ្វើតេស្ត។

គ្រូពេទ្យនឹងចាក់ IV (Intravenous Line) ចូលទៅក្នុងសរសៃឈាមវ៉ែននៅក្នុងដៃរបស់លោកអ្នក ដើម្បីចាក់ថ្នាំជ្រលក់ noniodine based dye។ របស់នេះអាចហៅបានថា «Contrast Material»។ វាធ្វើឱ្យគ្រូពេទ្យអាចមើលឃើញសរីរាង្គរបស់លោកអ្នកកាន់តែច្បាស់ តាមរយៈរូបភាពដែលថតបង្ហាញ។ មនុស្សភាគច្រើនមិនមានប្រតិកម្ម ឬប៉ះពាល់នឹងថ្នាំជ្រលក់នេះឡើយ។

និយាយពី ម៉ាស៊ីនស្កេន MRI គឺជាបំពង់វែងមួយដែលស្កេនរាងកាយរបស់លោកអ្នក នៅពេលលោកអ្នកដេកលើគ្រែនៅខាងក្នុងមន្ទីរពិសោធ។ វាមានពន្លឺភ្លឺ, មានខ្យល់ចេញចូលពេញលេញ, ហើយបើកទាំងមុខ និងក្រោយបំពង់។ មួយទៀត វាមានប្រព័ន្ធ intercom ដែលអនុញ្ញាតឱ្យលោកអ្នកនិយាយជាមួយអ្នកកាន់ការងារ ក្នុងអំឡុងពេលធ្វើតេស្ត។

លោកអ្នកនឹងត្រូវដេកខ្នងរបស់លោកអ្នកនៅលើគ្រែស្កេន ដែលមានក្បាល និងជើងរបស់លោកអ្នកត្រូវបានលើកឡើងខ្ពស់ដើម្បីឱ្យខ្លួនលោកអ្នកមានផាសុកភាព។ ខាងគេនឹងស្នើសុំឱ្យលោកអ្នកដេកស្ងៀម តាមដែលធ្វើទៅបាន។ ក្នុងពេលស្កេន គេអាចត្រូវការលោកអ្នកឱ្យទប់ដកដង្ហើមមួយពេលខ្លីខ្លះដែរ  ព្រោះពេលលោកអ្នកដកដង្ហើម រូបភាពស្កេនឃើញមិនសូវច្បាស់។

ក្នុងអំឡុងពេលស្កេន ឧបករណ៍អាចបញ្ចេញសំឡេងៗខ្លាំងៗ ដូច្នេះមុនពេលចាប់ផ្តើមស្កេន គេអាចនឹងឱ្យលោកអ្នកពាក់កាសឬដាក់របស់ញ៉ុកត្រចៀក ដើមី្បបញ្ជៀសសំឡេងរំខាននេះ។ 

ការស្កេននេះត្រូវចំណាយពេលពី ៣០ ទៅ ៧៥ នាទី អាស្រ័យលើចំនួនរូបភាពដែលត្រូវការ។

 

តើមាន​អ្វី​បន្ទាប់ទៀត?

គ្រូពេទ្យនឹងពិភាក្សាពីលទ្ធផលនៃការស្កេន MRI ជាមួយលោកអ្នក។

ប្រសិនបើលោកអ្នកត្រូវលេបថ្នាំ Sedative នោះគ្រូពេទ្យនឹងប្រាប់ឱ្យដឹងថាតើពេលណាលោកអ្នកអាចញ៉ាំ, ផឹក, និងត្រលប់ទៅរកសកម្មភាពធម្មតាវិញ។ គួរមានមិត្ដភក្ដិ ឬសមាជិកគ្រួសារមកជូនលោកអ្នកត្រលប់ទៅផ្ទះ។

ប្រសិនបើលោកអ្នកមិនបានប្រើថ្នាំបន្ធូរអារម្មណ៍ក្នុងពេលស្កេនទេ នោះលោកអ្នកអាចត្រលប់ទៅធ្វើសកម្មភាព និងញ៉ាំរបបអាហារធម្មតាវិញភ្លាមៗ។

សូមសួរគ្រូពេទ្យប្រសិនបើលោកអ្នកមានសំណួរទាក់ទង MRI ។

Leave a Comment