លក្ខខណ្ឌ

ជំនឿ ៖ មានតែស្ត្រីស្បែកសចំណាស់ប៉ុណ្ណោះទើបកើតជំងឺពុកឆ្អឹង

វាជាការពិតដែលថាស្ត្រីស្បែកសហាក់ដូចជាងាយនឹងមានជំងឺពុកឆ្អឹង (Osteoporosis) ប៉ុន្តែតាមពិតជំងឺនេះគ្មានការរើសអើងទេ ៖ គ្រប់បុរស និងស្ត្រី និងគ្រប់ជនជាតិអាចកើតជំងឺនេះដូចគ្នា។

ស្ត្រីអាចបាត់បង់ឆ្អឹងលឿននៅពេលគាត់អាយុ ៥០ ឆ្នាំ ប៉ុន្តែទាំងបុរសទាំងស្ត្រី ពេលអាយុ ៦០ ឆ្នាំ គឺមានអត្រាបាត់បង់ម៉ាសឆ្អឹង (bone mass) ប៉ុនគ្នា។ មួយភាគបួននៃបុរសដែលមានអាយុលើសពី ៥០ ឆ្នាំនឹងបាក់ឆ្អឹងដោយសារតែជំងឺពុកឆ្អឹង (Osteoporosis)។

អាយុរបស់លោកអ្នកមិនអាចការពារលោកអ្នកបានទេ។ ឱកាសរបស់ស្ត្រីក្នុងការកើតជំងឺពុកឆ្អឹងពិតជាកើនឡើងខ្លាំង ក្រោយពេលអស់រដូវ ជាពិសេសស្ត្រីស្បែកស និងស្ត្រីជនជាតិអាស៊ី និងអ្នកដែលមានរាងកាយស្តើង។ នេះគឺដោយសារតែក្រោយពេលអស់រដូវ ស្ត្រីអាចបាត់បង់ម៉ាសឆ្អឹង (bone mass) ប្រហែល ២០% ក្នុងរយៈពេល ៥ ទៅ ៧ ឆ្នាំ។

ប៉ុន្តែតាមការសិក្សាបានបង្ហាញថា ស្ត្រីអាយុរៀនមហាវិទ្យាល័យប្រមាណជា ២% អាចមានជំងឺពុកឆ្អឹង ហើយ ១៥ ភាគរយទៀតបានបាត់បង់គុណភាពឆ្អឹង (bone density) ដ៏សំខាន់។

សាកស្រមៃទៅមើលថា ប្រសិនបើលោកអ្នកត្រូវចិញ្ចឹមជីវិតរបស់លោកអ្នកដោយពឹងលើប្រាក់ដែលលោកអ្នកបានសន្សំនៅពេលលោកអ្នកមានអាយុ ៣០ ឆ្នាំ។ នោះជាពេលដែលឆ្អឹងរបស់លោកអ្នកត្រូវធ្វើការ។ ឆ្អឹងលោកអ្នកមាំអំឡុងលោកអ្នកអាយុ ៣០ ឆ្នាំ ហើយបន្ទាប់មកឆ្អឹងនឹងបាត់បង់រ៉ែបន្តិចម្តងៗ។ ដូច្នេះក្មេងជំទង់ និងយុវជនស្ថិតក្នុងវ័យកំពុងសាងសង់ឆ្អឹង ដែលត្រូវមានសម្រាប់ពេញមួយជីវិត។ នោះមានន័យថា វាមិនមែនជារឿងឆាប់ពេកទេ ដែលត្រូវគិតអំពីការការពារខ្លួនពីជំងឺពុកឆ្អឹង (Osteoporosis)។

ជំងឺពុកឆ្អឹង (Osteoporosis) មិនទាក់ទងនឹងការចាស់ទេ។ ដើម្បីកសាងឆ្អឹងពីឥឡូវ និងដើមី្បជួយបង្ការជំងឺពុកឆ្អឹង (Osteoporosis) នៅពេលក្រោយ លោកអ្នកត្រូវ ៖

Translate by Chakriya Phou

Leave a Comment